សាជីវកម្មធានាឥណទានកម្ពុជា (CGCC) និង សាជីវកម្មធានាឥណទានម៉ាឡេស៊ី Berhad (Credit Guarantee Corporation Malaysia Berhad (CGC)) ចុះអនុស្សរណៈនៃការយោគយល់គ្នាដើម្បីអភិវឌ្ឍយន្តការធានាឥណទាន
ខែតុលា 24, 2022ព្រឹត្តិការណ៍ និងសកម្មភាព
នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២២ នៅទីក្រុងគួឡាឡាំពួរ ប្រទេសម៉ាឡេស៊ី CGCC និង CGC បានចុះហត្ថលេខាជាផ្លូវការ លើអនុស្សរណៈនៃការយោគយល់ លើកិច្ចសហប្រតិបត្តិការដើម្បីលើកស្ទួយការអភិវឌ្ឍការធានាឥណទាន និង ការរីកចម្រើននៃសហគ្រាសខ្នាតមីក្រូ តូច និងមធ្យម (MSMEs) នៅក្នុងប្រទេសកម្ពុជា និងមាឡេស៊ី ក៏ដូចជានៅក្នុងបរិបទនៃអាស៊ាន។
អនុស្សរណៈនៃការយោគយល់នេះ ត្រូវបានចុះហត្ថលេខាដោយលោក Wong Keet Loong អគ្គនាយក CGCC និង Datuk Mohd Zamree Mohd Ishak ប្រធាន/នាយកប្រតិបត្តិ CGC ក្រោមវត្តមានជាអធិបតីភាពរបស់ ឯកឧត្តមបណ្ឌិត ម៉ី វ៉ាន់ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងហានិភ័យរបស់ CGCC និងលោក Anthony Lim Choon Eng អភិបាលឯករាជ្យមិនប្រតិបត្តិ និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងហានិភ័យ របស់ CGC។
អនុស្សរណៈនៃការយោគយល់នេះ នឹងផ្តល់លទ្ធភាពដល់ CGCC និង CGC ក្នុងការសហការផ្លាស់ប្តូរព័ត៌មាន ការប្រឹក្សាគោលនយោបាយ និងសម្រួបសម្រួលគ្នាទៅវិញទៅមកជុំវិញការធានាឥណទាន។