“សាជីវកម្មធានាឥណទានកម្ពុជា (CGCC) និង មូលនិធិធានាឥណទានសាធារណរដ្ឋកូរ៉េ (KODIT) ចុះអនុស្សរណៈនៃការយោគយល់គ្នា ដើម្បីអភិវឌ្ឍយន្តការធានាឥណទាន និងគាំទ្រដល់សហគ្រាសធុនតូចនិងមធ្យមនៅអាស៊ី”
ខែវិច្ឆិកា 14, 2022ព្រឹត្តិការណ៍ និងសកម្មភាព
នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២២ នៅទីក្រុង Daegu នៃសាធារណរដ្ឋកូរ៉េ ក្រោមការឯកភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ CGCCC និង KODIT បានចុះហត្ថលេខាជាផ្លូវការ លើអនុស្សរណៈនៃការយោគយល់ លើកិច្ចសហប្រតិបត្តិការដើម្បីលើកស្ទួយការអភិវឌ្ឍយន្តការធានាឥណទាន គាំទ្រដល់ការរីកចម្រើននៃសហគ្រាសខ្នាតតូច និងមធ្យម (SMEs) នៅក្នុងប្រទេសកម្ពុជា និងសាធារណរដ្ឋកូរ៉េ។
អនុស្សរណៈនៃការយោគយល់នេះ ត្រូវបានចុះហត្ថលេខាដោយលោក Wong Keet Loong អគ្គនាយក CGCC និង លោក Choi Won Mok ប្រធានក្រុមប្រឹក្សាភិបាល និងជានាយកប្រតិបត្តិនៃ KODIT ក្រោមវត្តមានជាអធិបតីភាពរបស់ ឯកឧត្តមបណ្ឌិត ម៉ី វ៉ាន់ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងហានិភ័យរបស់ CGCC។
អនុស្សរណៈនៃការយោគយល់នេះ នឹងផ្តល់លទ្ធភាពដល់ CGCC និង KODITក្នុងការសហការផ្លាស់ប្តូរព័ត៌មាន ការប្រឹក្សាគោលនយោបាយ និងសម្រួបសម្រួលគ្នាទៅវិញទៅមកជុំវិញការធានាឥណទាន។
ចុចទីនេះស្វែងយល់បន្ថែម: សាជីវកម្មធានាឥណទានកម្ពុជា (CGCC) និង សាជីវកម្មធានាឥណទានម៉ាឡេស៊ី Berhad (Credit Guarantee Corporation Malaysia Berhad (CGC)) ចុះអនុស្សរណៈនៃការយោគយល់គ្នាដើម្បីអភិវឌ្ឍយន្តការធានាឥណទាន