កិច្ចពិភាក្សាស្វែងយល់ និងពង្រឹងកិច្ចសហការលើការធានាឥណទានរវាង CGCC និងគ្រឹះស្ថានហិរញ្ញវត្ថុចូលរួម សាខាខេត្តកំពង់ចាម ខេត្តកំពង់ធំ និង ខេត្តព្រះវិហារ
ខែមិថុនា 12, 2023ព្រឹត្តិការណ៍ និងសកម្មភាព
កាលពីថ្ងៃទី០៥ ខែមិថុនា ដល់ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៣ សាជីវកម្មធានាឥណទានកម្ពុជា (CGCC) ដឹកនាំដោយ លោក ណូ លីដា អគ្គនាយករង បានជួបពិភាក្សាស្វែងយល់អំពីការអនុវត្តគម្រោងធានាឥណទាន និងផ្សព្វផ្សាយបន្ថែមអំពីគម្រោងធានាឥណទានរបស់ CGCC ដោយផ្ទាល់ជាមួយថ្នាក់ដឹកនាំ និងបុគ្គលិករបស់សាខានៃគ្រឹះស្ថានហិរញ្ញវត្ថុចូលរួម (PFIs) មួយចំនួនរបស់ CGCC រួមមាន៖
- នៅខេត្តកំពង់ចាម រួមមាន គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុចម្រើន ធនាគារ Maybank និង គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ AMK
- នៅខេត្តកំពង់ធំ រួមមាន ធនាគារស្ថាបនា ធនាគារ ABA ធនាគារកាណាឌីយ៉ា និង ធនាគារព្រីនស៍
- នៅខេត្តព្រះវិហារ រួមមាន ធនាគារព្រីនស៍ ធនាគារអេស៊ីលីដា ធនាគារ ABA និងធនាគារស្ថាបនា។
កិច្ចពិភាក្សាជាមួយ PFIs របស់ CGCC នៅខេត្តទាំងបី ដែលជាខេត្តមានសក្តានុពលនៃអាជីវកម្មរបស់សហគ្រាសខ្នាតតូចនិងមធ្យម គឺជាឱកាសមួយដ៏ពិសេសសម្រាប់ទាំង CGCC និង PFIs ស្វែងយល់អំពីភាពចាំបាច់នៃការធានាឥណទាន និងឱកាសដែល PFIs អាចបង្កើនការផ្តល់កម្ចីជូនទៅដល់ក្រុមហ៊ុនអាជីវកម្ម ដែលមានតម្រូវការកម្ចីតែខ្វះទ្រព្យធានា។
គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុចម្រើន សាខាខេត្តកំពង់ចាម
ធនាគារ Maybank សាខាខេត្តកំពង់ចាម
គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ AMK សាខាខេត្តកំពង់ចាម
ធនាគារស្ថាបនា សាខាខេត្តកំពង់ធំ
ធនាគារ ABA សាខាខេត្តកំពង់ធំ
ធនាគារកាណាឌីយ៉ា សាខាខេត្តកំពង់ធំ
ធនាគារព្រីនស៍ សាខាខេត្តកំពង់ធំ
ធនាគារព្រីនស៍ សាខាខេត្តព្រះវិហារ
ធនាគារអេស៊ីលីដា សាខាខេត្តព្រះវិហារ
ធនាគារ ABA សាខាខេត្តព្រះវិហារ
ធនាគារស្ថាបនា សាខាខេត្តព្រះវិហារ