CGCC បានផ្ដល់វគ្គបណ្តុះបណ្តាលចែករំលែកអំពីប្រព័ន្ធ GMS ទៅកាន់គ្រឹស្ថានហិរញ្ញវត្ថុចូលរួម
ខែសីហា 17, 2023ព្រឹត្តិការណ៍ និងសកម្មភាព
CGCC បានបង្កើតប្រព័ន្ធ System ដំបូងបំផុតដែលមានឈ្មោះថា Guarantee Management System “GMS” ដែលអនុញ្ញាតឱ្យ PFIs ទាំងអស់ដាក់សំណើរ ជាពិសេសពាក្យដាក់ស្នើសុំការធានាលើកម្ចីអាជីវកម្ម និងប្រតិបត្តិការផ្សេងៗទៀតមកកាន់ CGCC តាមរយៈឌីជីថលនីយកម្មថ្មី។
ប្រព័ន្ធ GMS ផ្តល់នូវស្វ័យប្រវត្តិកម្ម និងការសម្រួលដល់អ្នកប្រើប្រាស់ទាំងអស់ដោយកាត់បន្ថយការងារដោយដៃសម្រាប់ PFIs និង CGCC ដែលផ្តល់ភាពងាយស្រួល និងការសម្របសម្រួលក្នុងការផ្តល់កម្ចីដែលមានការធានាបានឆាប់រហ័សដែលប្រកបដោយភាពត្រឹមត្រូវ និងផ្ដល់សុវត្ថិភាពដល់ PFIs ។
CGCC ក៏បានផ្តល់វគ្គបណ្តុះបណ្តាលចែករំលែកអំពីប្រព័ន្ធ GMS ក្នុងរយៈពេល ៧សប្តាហ៍ កន្លងមក ដែលចាប់ផ្តើមពីថ្ងៃទី០៥ ខែកក្កដា ឆ្នាំ ២០២៣ រហូតដល់ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៣ នៅការិយាល័យ CGCC ទៅកាន់ PFIs ចំនួន២១ស្ថាប័ន ដោយមានអ្នកចូលរួមសរុបចំនួន ៨០នាក់ ពីថ្នាក់ដឹកនាំ និងបុគ្គលិករបស់ PFIs ផ្ទាល់ផងដែរ។