កិច្ចពិភាក្សាស្វែងយល់ និងពង្រឹងកិច្ចសហការលើការធានាឥណទានរវាង CGCC និងគ្រឹះស្ថានហិរញ្ញវត្ថុចូលរួម សាខាខេត្តកំពង់ឆ្នាំង ខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង និងខេត្តប៉ៃលិន
ខែកញ្ញា 19, 2023ព្រឹត្តិការណ៍ និងសកម្មភាព
កាលពីថ្ងៃទី១១ ខែកញ្ញា ដល់ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣ សាជីវកម្មធានាឥណទានកម្ពុជា (CGCC) ដឹកនាំដោយ លោក ហោ សៅរ៍ពិសិដ្ឋ ប្រធានការិយាល័យប្រតិបត្តិការ បានជួបពិភាក្សាស្វែងយល់អំពីការអនុវត្តគម្រោងធានាឥណទាន និងផ្សព្វផ្សាយបន្ថែមអំពីគម្រោងធានាឥណទានរបស់ CGCC ដោយផ្ទាល់ជាមួយថ្នាក់ដឹកនាំ និងបុគ្គលិករបស់សាខានៃគ្រឹះស្ថានហិរញ្ញវត្ថុចូលរួម (PFIs) មួយចំនួនរបស់ CGCC រួមមាន៖
– នៅខេត្តកំពង់ឆ្នាំង រួមមាន ធនាគារ ABA និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុចម្រើន
– នៅខេត្តពោធិ៍សាត់ រួមមាន ធនាគារព្រីនស៍ ធនាគារកាណាឌីយ៉ា និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុចម្រើន
– នៅខេត្តបាត់ដំបង រួមមាន ធនាគារព្រីនស៍ ធនាគារ FTB និងធនាគារ Maybank។
– នៅខេត្តប៉ៃលិន រួមមាន គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ LOLC ធនាគារហ្វីលីប និងធនាគារ ABA
កិច្ចពិភាក្សាជាមួយ PFIs របស់ CGCC នៅខេត្តទាំងបួន ដែលជាខេត្តមានសក្តានុពលនៃអាជីវកម្មរបស់សហគ្រាសខ្នាតតូចនិងមធ្យម គឺជាឱកាសមួយដ៏ពិសេសសម្រាប់ទាំង CGCC និង PFIs ស្វែងយល់អំពីភាពចាំបាច់នៃការធានាឥណទាន និងឱកាសដែល PFIs អាចបង្កើនការផ្តល់កម្ចីជូនទៅដល់ក្រុមហ៊ុនអាជីវកម្ម ដែលមានតម្រូវការកម្ចីតែខ្វះទ្រព្យធានា។