CGCC

កម្មវិធីកសាងសមត្ថភាពសហគ្រិនរបស់ CGCC (EPIC)

EPIC គឺជាកម្មវិធីបណ្តុះបណ្តាល និងលើកកម្ពស់សមត្ថភាពសហគ្រាសខ្នាតមីក្រូ តូច និងមធ្យមរយៈពេលវែងមួយរបស់ CGCC ដែលផ្តោតលើការបណ្តុះបណ្តាលចំណេះដឹងហិរញ្ញវត្ថុ សហគ្រិនភាព ការធានាឥណទាន និងការប្រើប្រាស់កម្ចីប្រកបដោយការប្រសិទ្ធភាព និងការទទួលខុសត្រូវ។

EPIC ត្រូវបានដាក់ឱ្យដំណើរការជាផ្លូវការនៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាភិបាល CGCC។ 

តាមរយៈកម្មវិធី EPIC, CGCC នឹងនាំយកធនធានចំណេះដឹងឱ្យកាន់តែកៀកសហគ្រាសខ្នាតមីក្រូ តូច និងមធ្យម ដើម្បីជំរុញការអភិវឌ្ឍអាជីវកម្មរបស់ពួកគេ។

អំពី EPIC

គោលបំណង

  • លើកកម្ពស់ចំណេះដឹងហិរញ្ញវត្ថុរបស់ MSMEs
  • លើកស្ទួយសហគ្រិនភាពរបស់ MSMEs
  • បង្កើនការយល់ដឹងអំពីការធានាឥណទាន

ប្រធានបទ

  • ចំណេះដឹងហិរញ្ញវត្ថុ/សហគ្រិនភាព
  • កម្ចីដែលមានការធានារបស់គ្រឹះស្ថានធនាគារ/មីក្រូហិរញ្ញវត្ថុដៃគូរបស់ CGCC
  • អត្ថប្រយោជន៍នៃការធានាឥណទានរបស់ CGCC

សិក្ខាកាមគោលដៅ

  • អាជីវកម្មមានប្រតិបត្តិការ យ៉ាងហោចណាស់១ឆ្នាំឡើងទៅ
  • ម្ចាស់អាជីវកម្ម ឬជាអ្នកធ្វើការសម្រេចចិត្តនៃអាជីវកម្មខ្នាតមីក្រូ តូច និងមធ្យម
  • មានតម្រូវការកម្ចីពីធនាគារ/គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ សម្រាប់ជាទុនបង្វិល ឬពង្រីកអាជីវកម្ម
  • សហគ្រិនស្រ្តីត្រូវបានផ្តល់អាទិភាព
EPIC logo

ការដាក់ពាក្យចូលរួមជាសិក្ខាកាមក្នុងកម្មវិធី EPIC

EPIC 1st Series

CGCC ស្វាគមន៍រាល់ម្ចាស់អាជីវកម្ម ឬអ្នកសម្រេចចិត្តនៃអាជីវកម្មខ្នាតមីក្រូ តូច និងមធ្យម នៅកម្ពុជា ដែលមានឆន្ទះក្នុងការអភិវឌ្ឍសមត្ថភាព និងលើកកម្ពស់ចំណេះដឹងហិរញ្ញវត្ថុរបស់ខ្លួន មកចូលរួម EPIC។ CGCC សូមរក្សាសិទ្ធិក្នុងការជ្រើសរើសសិក្ខាកាមសម្រាប់វគ្គនីមួយៗនៃ EPIC ដែលមានគ្រប់លក្ខខណ្ឌតម្រូវ។

សូមតាមដានការចែករំលែកអំពីការដាក់ពាក្យចុះឈ្មោះចូលរួម EPIC តាមរយៈទំព័រហ្វេសប៊ុករបស់ CGCC:   https://www.facebook.com/officialcgcc  

ក្លាយជាដៃគូសហការរៀបចំកម្មវិធី EPIC

តាមរយៈ EPIC, CGCC ស្វាគមន៍យ៉ាងកក់ក្តៅចំពោះគ្រឹះស្ថានហិរញ្ញវត្ថុចូលរួម ឬស្ថាប័នពាក់ព័ន្ធដែលមានឆន្ទៈដូចគ្នានឹង CGCC ក្នុងការចូលរួមអភិវឌ្ឍ និងលើកកម្ពស់សមត្ថភាពរបស់ MSMEs និងគាំទ្រដល់គោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការលើកស្ទួយចំណេះដឹងហិរញ្ញវត្ថុ និងអភិវឌ្ឍ MSMEs នៅកម្ពុជា។ 

សូមទំនាក់ទំនងមកកាន់ CGCC ដើម្បីចូលរួមជាដៃគូសហការរៀបចំ EPIC តាមរយៈលេខទូរស័ព្ទ 023 722 123 ឬអ៊ីម៉ែល [email protected]