CGCC ចូលរួមគាំទ្រ និងផ្សព្វផ្សាយយុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់” ដើម្បីស្នាមញញឹមកុមារកម្ពុជា និងបន្តនិរន្តរភាពនៃដំណើរការរបស់មន្ទីរពេទ្យគន្ធបុប្ផាកម្ពុជា
ខែមិថុនា 26, 2024ព្រឹត្តិការណ៍ និងសកម្មភាព
ក្រោមគំនិតផ្តួចផ្ដើមឡើងដោយ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ប្រធានកិត្តិយសនៃមូលនិធិគន្ធបុប្ផា នាថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤ លោក Wong Keet Loong អគ្គនាយក CGCC ថ្នាក់ដឹកនាំ និងបុគ្គលិកទាំងអស់របស់ CGCC បានចូលរួមគាំទ្រ និងផ្សព្វផ្សាយយុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់” ដើម្បីស្នាមញញឹមកុមារកម្ពុជា និងបន្តនិរន្តរភាពនៃដំណើរការរបស់មន្ទីរពេទ្យគន្ធបុប្ផាកម្ពុជា។
មន្ទីរពេទ្យគន្ធបុប្ផាជាមន្ទីរពេទ្យដែលព្យាបាលកុមារ ប្រកបដោយគុណភាព ដើម្បីសង្រ្គោះជីវិតកុមារទាំងអស់នៅកម្ពុជា ដោយមិនគិតថ្លៃ។ ការបរិច្ចាគ ១ម៉ឺនរៀល របស់អ្នកទាំងអស់គ្នានឹងអាចបន្ត នូវនិរន្តរភាពរបស់មន្ទីរពេទ្យក្នុងការពិនិត្យ និងព្យាបាលសម្រាប់កុមារគ្រប់រូប។ ចូលរួមបរិច្ចាគថ្ងៃនេះ ដើម្បីអនាគតកុមារកម្ពុជា! លោកអ្នកអាចចូលរួមក្នុងយុទ្ធនាការនេះ តាមរយៈការស្កែន QR Code ដែលមានក្នុងរូបភាព។