CGCC និងសភាពាណិជ្ជកម្មកម្ពុជា (CCC) បានសហការរៀបចំវគ្គបណ្តុះបណ្តាលស្តីពី “ការលើកកម្ពស់សមត្ថភាព និងចំណេះដឹងហិរញ្ញវត្ថុរបស់សហគ្រាសធុនតូច និងមធ្យម” នៅឯខេត្តឧត្តរមានជ័យ
ខែកញ្ញា 18, 2024ព្រឹត្តិការណ៍ និងសកម្មភាព
នាថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៤ សាជីវកម្មធានាឥណទានកម្ពុជា (CGCC) និងសភាពាណិជ្ជកម្មកម្ពុជា (CCC) បានសហការរៀបចំវគ្គបណ្តុះបណ្តាលស្តីពី “ការរលើកកម្ពស់សមត្ថភាព និងចំណេះដឹងហិរញ្ញវត្ថុរបស់ សហគ្រាសធុនតូច និងមធ្យម” នៅឯខេត្តឧត្តរមានជ័យ ក្រោមកិច្ចសហការចូលរួមពី សភាពាណិជ្ជកម្មមណ្ឌលខេត្តសៀមរាប-ឧត្តរមានជ័យ ដែលក្នុងនោះមានសមាសភាពចូលរួមពីថ្នាក់ដឹកនាំ និងបុគ្គលិកនៃគ្រឹះស្ថានហិរញ្ញវត្ថុចូលរួម (PFIs) មួយចំនួន និងបណ្តាសហគ្រិនដែលជាម្ចាស់អាជីវកម្មខ្នាតតូចនិងមធ្យម នៅក្នុងខេត្តឧត្តរមានជ័យ ប្រមាណ៧០រូប។
វគ្គបណ្តុះបណ្តាលនេះទទួលបានការអញ្ជើញចូលរួមជាអធិបតីពីសំណាក់ លោក អ៊ុន សាដេត អនុប្រធានសភាពាណិជ្ជកម្មមណ្ឌលខេត្តសៀមរាប-ឧត្តរមានជ័យ លោក ណូ លីដា អគ្គនាយករង CGCC លោក ទិត្យ កំរង អ្នកឯកទេសផ្នែកចំណេះដឹងហិរញ្ញវត្ថុ និងស្ថាបនិកក្រុមហ៊ុនឬទ្ធិពល និងព្រមទាំងមានការធ្វើបទបង្ហាញពីលោកស្រី លឹម ចាន់ធីតា ប្រធាននាយកដ្ឋានប្រតិបត្តិការនៃ CGCC លោកស្រី វង្ស សូវីណា បុគ្គលិកជាន់ខ្ពស់អភិវឌ្ឍន៍ផលិតផល និងកិច្ចសហប្រតិបត្តិការ នៃ CGCC អ្នកតំណាងនៃ ធនាគារអេស៊ីលីដា និងធនាគារកាណាឌីយ៉ា ផងដែរ។
តាមរយៈវគ្គបណ្តុះបណ្តាលនេះ សហគ្រិននៃអាជីវកម្មខ្នាតតូចនិងមធ្យម បានយល់ដឹងអំពីអត្ថប្រយោជន៍នៃការធានាឥណទាន និងជាពិសេសបានយល់ពីការត្រៀមខ្លួនទទួលបានកម្ចីរបស់ធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថ យល់ដឹងពីរបៀបប្រើប្រាស់កម្ចីប្រកបដោយការទទួលខុសត្រូវ និងត្រឹមត្រូវ និងទទួលបានឱកាសអនុវត្តផ្ទាល់ និងទទួលបានមតិយោបល់កែលម្អពីគ្រូបង្គោល/អ្នកជំនាញតាមរយៈក្រុមពិភាក្សា លើប្រធានបទការត្រៀមខ្លួនដើម្បីទទួលបានកម្ចី។