គម្រោងធានាឥណទានសម្រាប់សហហិរញ្ញប្បទាន (CFGS) គឺជាគម្រោងធានាឥណទានទី២ ដែលផ្តល់ដោយសាជីវកម្មធានាឥណទានកម្ពុជា (ស.ធ.ក.)។ CFGS ត្រូវបានបង្កើតឡើងជាពិសេស សម្រាប់កម្ចីសហហិរញ្ញប្បទាន ដែលនឹងផ្តល់ជូនក្រោម គម្រោងសហហិរញ្ញប្បទានទ្រទ្រង់សហគ្រាសធុនតូច និងមធ្យម ជំហានទី ២ (SCFS II) របស់ធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា។ CFGS គឺជាដំណោះស្រាយបន្ថែមទៅលើ SCFS II ក្នុងការចែករំលែកហានិភ័យជាមួយនឹង គ្រឹះស្ថានហិរញ្ញវត្ថុចូលរួម (PFIs) ទៅលើកម្ចីសហហិរញ្ញប្បទានដែលនឹងផ្តល់ជូនក្រោម SCFS II។
CFGS មានគោលដៅគាំទ្រដល់សហគ្រាសខ្នាតតូច និងមធ្យម ក្នុងការពង្រីកលទ្ធភាពទទួលបានហិរញ្ញប្បទាន ពីគ្រឹះស្ថានហិរញ្ញវត្ថុចូលរួម (PFIs) សម្រាប់ការកៀរគរទុនបង្វិល, វិនិយោគ និងការពង្រីកអាជីវកម្ម។ CFGS អាចជួយដល់PFIs ក្នុងការផ្តល់កម្ចីដែលខ្វះទ្រព្យបញ្ចាំ ទៅកាន់សហគ្រាសខ្នាតតូច និងមធ្យម បន្ថែមពីលើទំហំកម្ចី ដែលពួកគេអាចទទួលបាន ក្នុងករណីដែលមិនមាន CFGS។ គំនិតផ្តួចផ្ដើមនេះ ស្របនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការគាំទ្រនិរន្តភាព និងការងើបឡើងវិញនៃសេដ្ឋកិច្ច ក្នុងអំឡុងពេលនៃវិបត្តិជំងឺកូវីដ-១៩។
ចុចទីនេះ ដើម្បីទាញយក៖ គោលការណ៍ណែនាំផ្លូវការអំពីគម្រោងធានាឥណទានសម្រាប់សហហិរញ្ញប្បទាន
ដើម្បីអាចទទួលបានការធានាឥណទានពី ស.ធ.ក. សហគ្រាសដែលស្នើសុំកម្ចីត្រូវតែជា៖
១. សហគ្រាសខ្នាតតូចនិងមធ្យម ត្រូវដាក់ពាក្យស្នើសុំកម្ចីពីគ្រឹះស្ថានហិរញ្ញវត្ថុចូលរួម (PFIs) ណាមួយ ដែលជា PFIs រួមគ្នា របស់សាជីវកម្មធានាឥណទានកម្ពុជាផង និងធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជាផង។
២. បន្ទាប់ពីវាយតម្លៃ និងអនុម័តសំណើសុំកម្ចីនោះ PFIs ត្រូវដាក់ពាក្យស្នើសុំការធានាឥណទានលើកម្ចីនោះ ពីសាជីវកម្មធានាឥណទានកម្ពុជា ក្នុងរយៈពេល ៦០ថ្ងៃ ចាប់ពីថ្ងៃអនុម័តកម្ចី។
៣. សាជីវកម្មធានាឥណទានកម្ពុជា នឹងវាយតម្លៃលើសំណើសុំការធានាឥណទាន របស់PFIs។ ប្រសិនបើសំណើសុំការធានាឥណទាននោះ ត្រូវបានអនុម័ត សាជីវកម្មធានាឥណទានកម្ពុជានឹងផ្តល់ជូននូវលិខិតធានាឥណទាន និងវិក្កយបត្រជូនទៅ PFIs។
៤. PFIs អាចផ្តល់កម្ចីដែលមានការធានានោះ ជូនទៅអោយអ្នកខ្ចីបាន លុះត្រាតែ PFIs ទទួលបានលិខិតធានាឥណទានពីសាជីវកម្មធានាឥណទានកម្ពុជា និងលិខិតអនុម័តសហហិរញ្ញប្បទានរបស់ធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា។ ក្នុងករណីសហហិរញ្ញប្បទាន ត្រូវបានបដិសេដដោយធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា លិខិតធានាឥណទាន ដែលចេញដោយយសាជីវកម្មធានាឥណទានកម្ពុជា នឹងត្រូវចាត់ទុកជាមោឃៈ។
CFGS មានគោលដៅគាំទ្រសហគ្រាសខ្នាតតូច និងមធ្យម ក្នុងការពង្រីកលទ្ធភាពទទួលបានហិរញ្ញប្បទាន ពីគ្រឹះស្ថានហិរញ្ញវត្ថុចូលរួម (PFIs) សម្រាប់ការកៀរគរទុនបង្វិល, វិនិយោគ និងការពង្រីកអាជីវកម្ម។ CFGS អាចជួយដល់PFIs ក្នុងការផ្តល់កម្ចីដែលខ្វះទ្រព្យបញ្ចាំ ទៅកាន់សហគ្រាសខ្នាតតូច និងមធ្យម បន្ថែមពីលើទំហំកម្ចី ដែលពួកគេអាចទទួលបាន ក្នុងករណីដែលមិនមាន CFGS។ គំនិតផ្តួចផ្ដើមនេះ ស្របនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការគាំទ្រនិរន្តភាព និងការងើបឡើងវិញនៃសេដ្ឋកិច្ច ក្នុងអំឡុងពេលនៃវិបត្តិជំងឺកូវីដ-១៩។