សេចក្តីសម្រេចស្តីពីការបង្កើតគណៈកម្មាធិការគ្រប់គ្រងហានិភ័យនៃក្រុមប្រឹក្សាភិបាលរបស់សាជីវកម្មធានាឥណទានកម្ពុជា
ខែធ្នូ 25, 2020ច្បាប់និងបទបញ្ញត្តិ
សាជីវកម្មធានាឥណទានកម្ពុជា (ស.ធ.ក.) គឺជាសហគ្រាសសាធារណៈ ដែលត្រូវបានបង្កើតឡើងដោយអនុក្រឹត្យលេខ ១៤០ អនក្រ.បក ចុះថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២០។ ស.ធ.ក. ស្ថិតនៅក្រោមអាណាព្យាបាលបច្ចេកទេស និងហិរញ្ញវត្ថុ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ គណៈកម្មាធិការគ្រប់គ្រងហានិភ័យនៃក្រុមប្រឹក្សាភិបាលរបស់ សាជីវកម្មធានាឥណទានកម្ពុជា ត្រូវបានបង្កើតឡើងនៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២០ ដើម្បីធានាបាននូវចីរភាព ស្ថិរភាព ភាពរឹងមាំ និងគ្រប់គ្រងបានកម្រិតហានិភ័យ ដែលមានក្នុងក្របខណ្ឌហានិភ័យ និងអនុលោមតាមច្បាប់ និងបទប្បញ្ញត្តិជាធរមាន។
ចុចទីនេះដើម្បីអាន និងទាញយក៖ សេចក្តីសម្រេចស្តីពីការបង្កើតគណៈកម្មាធិការគ្រប់គ្រងហានិភ័យនៃក្រុមប្រឹក្សាភិបាលរបស់សាជីវកម្មធានាឥណទានកម្ពុជា