តាមរយៈព្រឹត្តិបត្រវឌ្ឍនភាពនៃការធានាឥណទានប្រចាំខែរបស់ CGCC នេះ លោកអ្នកអាចស្វែងយល់លម្អិតអំពីបច្ចុប្បន្នភាពនៃទិន្នន័យការធានាឥណទានរបស់ CGCC គិតចាប់តាំងពីខែមេសា ឆ្នាំ២០២១ ដែល CGCC បានដាក់ឱ្យដំណើរការគម្រោងធានាឥណទានដំបូង រហូតដល់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥។
តាមរយៈព្រឹត្តិបត្រវឌ្ឍនភាពនៃការធានាឥណទានប្រចាំខែរបស់ CGCC នេះ លោកអ្នកអាចស្វែងយល់លម្អិតអំពីបច្ចុប្បន្នភាពនៃទិន្នន័យការធានាឥណទានរបស់ CGCC គិតចាប់តាំងពីខែមេសា ឆ្នាំ២០២១ ដែល CGCC បានដាក់ឱ្យដំណើរការគម្រោងធានាឥណទានដំបូង រហូតដល់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥។
ព្រឹត្តិបត្រព័ត៌មានលេខ១៣ របស់ CGCC នេះ គ្របដណ្តប់វឌ្ឍនភាព ព្រឹត្តិការណ៍ និងសកម្មភាពនានារបស់ CGCC នៅក្នុងត្រីមាសទី៤ នៃឆ្នាំ២០២៤ ចាប់ពីខែតុលា ដល់ខែធ្នូ ឆ្នាំ២០២៤ ជាពិសេស បទសម្ភាសន៍ជាមួយប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា កម្មវិធីកសាងសមត្ថភាពសហគ្រិនរបស់ CGCC (EPIC) វគ្គទី៣ នៃឆ្នាំ២០២៤ និងអត្ថបទស្វែងយល់ពីការធានាសញ្ញាបណ្ណ ព្រមទាំងមាតិកាសំខាន់ៗផ្សេងៗទៀតផងដែរ។
អបអរសាទរ ដល់គ្រឹះស្ថានហិរញ្ញវត្ថុចូលរួមឆ្នើមរបស់ CGCC ប្រចាំឆ្នាំ២០២៤
របាយការណ៍ប្រចាំឆ្នាំ២០២៣ របស់យើង នាំមកជូននូវវឌ្ឍនភាព និងសមិទ្ធផលរបស់ CGCC ជាពិសេសលើប្រតិបត្តិការនៃការធានាឥណទាន រួមជាមួយនឹងការសង្ខេបអំពីព្រឹត្តិការណ៍/សកម្មភាព និងរបាយការណ៍សវនកម្មហិរញ្ញវត្ថុប្រចាំឆ្នាំ។
ទស្សនាវីដេអូតាមរយៈគេហទំព័ររបស់ CGCC ដើម្បីស្វែងយល់ពីសមិទ្ធផល និង ព្រឹត្តិការណ៍សំខាន់របស់ CGCC, ការធានាឥណទាន, និងបទពិសោធន៍នានារបស់ម្ចាស់អាជីវកម្ម។
គម្រោងធានាឥណទានសម្រាប់ការនាំចេញអង្ករ (REGS) របស់ CGCC នឹងជួយសម្រួលដល់តម្រូវការហិរញ្ញប្បទាន និងបញ្ហាប្រឈមរបស់ក្រុមហ៊ុននាំចេញអង្ករ និងរោងម៉ាស៊ីនកិនស្រូវ ដែលខ្វះទ្រព្យធានាដើម្បីដាក់ស្នើកម្ចី ទៅគ្រឹះស្ថានហិរញ្ញវត្ថុ ជាពិសេសនៅក្នុងរដូវកាលប្រមូលផល។
គម្រោងធានាឥណទានសម្រាប់សហគ្រិនស្រ្តី ត្រូវបានដាក់ចេញឡើងក្នុងគោលបំណងបង្កើនការគាំទ្រដល់សហគ្រិនស្ត្រី និងអាជីវកម្មដែលគ្រប់គ្រង និងដឹកនាំដោយស្ត្រីឱ្យទទួលបានហិរញ្ញប្បទានផ្លូវការ តាមរយៈការធានាឥណទានរបស់ CGCC លើកម្ចី រហូតដល់ ៨០% នៃទំហំកម្ចី សម្រាប់គ្រប់វិស័យ ជាមួយនឹងលក្ខខណ្ឌអនុគ្រោះផ្សេងៗទៀត។
គម្រោងធានាឥណទានដើម្បីស្តារអាជីវកម្ម (BRGS) គឺជាគម្រោងធានាឥណទានដំបូងបង្អស់ ដែលផ្តល់ដោយសាជីវកម្មធានាឥណទានកម្ពុជា (ស.ធ.ក.) ក្នុងគោលដៅគាំទ្រអាជីវកម្ម ទាំងអាជីវកម្មខ្នាតមីក្រូ សហគ្រាសខ្នាតតូចនិងមធ្យម និងសហគ្រាសខ្នាតធំ ក្នុងការពង្រីកលទ្ធភាពទទួលបានហិរញ្ញប្បទានពីគ្រឹះស្ថានហិរញ្ញវត្ថុចូលរួម (PFIs) សម្រាប់ការកៀរគរទុនបង្វិល, វិនិយោគ, និងការពង្រីកអាជីវកម្ម។