CGCC

គម្រោងធានាឥណទាន សម្រាប់សហគ្រិនស្រ្តី

គម្រោងធានាឥណទានសម្រាប់សហគ្រិនស្រ្តី គឺជាគម្រោងធានាឥណទានទី៣ របស់សាជីវកម្មធានាឥណទានកម្ពុជា សម្រាប់សហគ្រិនស្រ្តី និងអាជីវកម្មដោយគ្រប់គ្រង និងដឹកនាំដោយស្រ្តី។

គម្រោងធានាឥណទានសម្រាប់សហគ្រិនស្រ្តីមានគោលបំណងបង្កើនការគាំទ្រដល់សហគ្រិនស្ត្រី និងអាជីវកម្មដែលគ្រប់គ្រង និងដឹកនាំដោយស្ត្រីឱ្យទទួលបានហិរញ្ញប្បទានផ្លូវការ តាមរយៈការធានាឥណទានរបស់ CGCC លើកម្ចី រហូតដល់ ៨០% នៃទំហំកម្ចី សម្រាប់គ្រប់វិស័យ ជាមួយនឹងលក្ខខណ្ឌអនុគ្រោះផ្សេងៗទៀត។ 

គម្រោងធានាឥណទានសម្រាប់សហគ្រិនស្រ្តី ត្រូវបានរៀបចំឡើងស្របតាម “ក្របខណ្ឌយុទ្ធសាស្រ្ត និងកម្មវិធីស្តារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងការរស់នៅជាមួយកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មី សម្រាប់ឆ្នាំ ២០២១-២០២៣” របស់រាជរដ្ឋាភិបាល ដើម្បីជំរុញឱ្យធនាគារពាណិជ្ជ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ បង្កើនការផ្តល់ឥណទានបន្ថែម តាមរយៈការកែសម្រួលលក្ខខណ្ឌធានាឥណទាន ដោយពង្រីកវិសាលភាពនៃការផ្តល់ការធានាភ្ជាប់ជាមួយលក្ខខណ្ឌអនុគ្រោះ។

ចុចទីនេះដើម្បីទាញយក : ឯកសារគោលការណ៍ណែនាំជាផ្លូវការគម្រោងធានាឥណទានសម្រាប់សហគ្រិនស្រ្តី

លក្ខខណ្ឌនៃគម្រោងធានាឥណទានសម្រាប់សហគ្រិនស្រ្តី

CGCC រក្សាសិទ្ធិក្នុងការផ្លាស់ប្តូរលក្ខខណ្ឌនៃ គម្រោងធានាឥណទានសម្រាប់សហគ្រិនស្រ្តី ជាមួយនឹងរយៈពេលគ្រប់គ្រាន់ក្នុងការជូនដំណឹង

អាជីវកម្មដែលមានគុណវុឌ្ឍ

ដើម្បីអាចទទួលបានការធានាឥណទានពី ស.ធ.ក. អាជីវកម្មដែលស្នើសុំកម្ចីត្រូវតែជា៖

វិធីនៃការស្នើសុំការធានាឥណទាន ពីគម្រោងធានាឥណទានសម្រាប់សហគ្រិនស្រ្តី

១. អាជីវកម្មខ្នាតមីក្រូ សហគ្រាសខ្នាតតូច និងមធ្យម ដែលដឹកនាំ និងគ្រប់គ្រងដោយស្រ្តី ត្រូវដាក់ពាក្យស្នើសុំកម្ចីពីគ្រឹះស្ថានហិរញ្ញវត្ថុចូលរួម (PFIs) ណាមួយរបស់សាជីវកម្មធានាឥណទានកម្ពុជា។ (សូមចុចទីនេះ៖ គ្រឹះស្ថានហិរញ្ញវត្ថុចូលរួមរបស់សាជីវកម្មធានាឥណទានកម្ពុជា)

២. បន្ទាប់ពីវាយតម្លៃ និងអនុម័តសំណើសុំកម្ចីនោះ PFIs ត្រូវដាក់ពាក្យស្នើសុំការធានាឥណទានលើកម្ចីនោះ មកសាជីវកម្មធានាឥណទានកម្ពុជា។ PFIs មិនត្រូវផ្តល់កម្ចីទៅឱ្យអ្នកខ្ចី មុនពេលសំណើសុំការធានាឥណទាន ត្រូវបានអនុម័តដោយសាជីវកម្មធានាឥណទានកម្ពុជានោះទេ។

៣. សាជីវកម្មធានាឥណទានកម្ពុជា នឹងវាយតម្លៃលើសំណើសុំការធានាឥណទានរបស់ PFIs។ ប្រសិនបើសំណើសុំការធានាឥណទាននោះ ត្រូវបានអនុម័ត សាជីវកម្មធានាឥណទានកម្ពុជា នឹងផ្តល់ជូននូវលិខិតធានាឥណទានជូនទៅ PFIs។

៤. បន្ទាប់ពីទទួលបានលិខិតធានាឥណទាន PFIs ត្រូវផ្តល់កម្ចីដែលមានការធានានោះជូនទៅឱ្យអ្នកខ្ចី។

ដំណើរនៃការស្នើសុំការធានាឥណទាន គម្រោងធានាឥណទានសម្រាប់សហគ្រិនស្រ្តី​

វិស័យអាទិភាព

វិស័យកសិកម្ម

វិស័យឧស្សាហកម្ម

វិស័យសេវាកម្ម

ចំណាំ:

វិស័យមិនមែនអាទិភាព គឺជារិស័យទាំងឡាយណាដែលមិនមាននៅក្នុងតារាងខាងលើ។ វិស័យមិនមែនអាទិភាព ក៏អាចទទួលបាននៅគម្រោងធានាឥណទានដើម្បីស្តារអាជីវកម្មផងដែរ

អត្ថប្រយោជន៍នៃគម្រោងធានាឥណទានសម្រាប់សហគ្រិនស្រ្តី

លក្ខណៈសហគ្រាសខ្នាតតូចនិងមធ្យម

គោលការណ៍ណែនាំអំពីគម្រោងធានាឥណទានសម្រាប់សហគ្រិនស្រ្តី

Select a shortcode