CGCC

គម្រោងធានាឥណទានជាកញ្ចប់

គម្រោងធានាឥណទានជាកញ្ចប់ (PGS) គឺជាគម្រោងធានាឥណទានដែលបានដាក់ចេញដោយ CGCC នៅក្នុងខែមករា ឆ្នាំ២០២៣ ដែលមានគោលដៅ ក្នុងការជួយគាំទ្រដល់គ្រឹះស្ថានហិរញ្ញវត្ថុចូលរួម (PFIs) អាចបញ្ចេញកម្ចីដែលមានការធានាក្រោមគម្រោងនេះទៅកាន់ក្រុមហ៊ុនអាជីវកម្មជាក់លាក់ និងចំទិសដៅបានច្រើន និងលឿនជាងមុន ប្រកបដោយប្រសិទ្ធភាពនិងភាពបត់បែន។ 

PGS គឺជាគម្រោងធានាឥណទានដែលមានការព្រមព្រៀងទុកជាមុន លើលក្ខខណ្ឌនៃកម្ចីដែលមានការធានា រវាង CGCC និង គ្រឹះស្ថានហិរញ្ញវត្ថុចូលរួម (PFI) ដើម្បីអនុញ្ញាតឱ្យ PFI អាចបញ្ចេញកម្ចីច្រើនរួមគ្នាក្រោមគម្រោង PGS ដោយមិនចាំបាច់ស្នើសុំការធានាលើកម្ចីម្តងមួយៗពី CGCC។ PGS សក្តិសមសម្រាប់កម្ចីច្រើនដែលមានលក្ខណៈស្រដៀងគ្នា និងសម្រាប់ PFIs ណាដែលយល់ពីនីតិវិធីនៃការធានាឥណទានរបស់ CGCC ច្បាស់លាស់។  

ចុចទីនេះ ដើម្បីទាញយក៖ គោលការណ៍ណែនាំជាទូទៅនៃគម្រោងធានាឥណទានជាកញ្ចប់

លក្ខខណ្ឌនៃ PGS

លក្ខណៈរបស់កម្ចី

លក្ខណៈរបស់កម្ចីដែលស្ថិតនៅក្រោមគម្រោង PGS មានរៀបរាប់សម្រាប់ឧទាហរណ៍ជាទូទៅ នៅក្នុងតារាងខាងក្រោម និងអាចរក្សាសិទ្ធិក្នុងការកែសម្រួល ដោយផ្អែកទៅតាមករណីជាក់ស្តែងនីមួយៗនៃ PGS។ 

បន្ថែមពីលើលក្ខណៈដែលមានចែងនៅក្នុងតារាងខាងក្រោម PFI គួរតែអនុវត្តដោយផ្អែកទៅតាមគោលការណ៍ឥណទានរបស់ខ្លួនមួយចំនួន ដើម្បីធានានូវការជឿទុកចិត្តលើឥណទានរបស់អ្នកខ្ចី មុនពេលផ្តល់ប្រាក់កម្ចីដែលមានការធានា៖

  • គោលការណ៍អនុម័តកម្ចី
  • គោលការណ៍តាមដានកម្ចី
  • គោលការណ៍ KYC

នីតិវិធីនៃ PGS

Porfolio Guarantee Scheme Process Flow

និយមន័យសហគ្រាសខ្នាតមីក្រូ តូច មធ្យម

គោលការណ៍ណែនាំទូទៅនៃ PGS