[wpcode id="15417"]

គម្រោងហិរញ្ញប្បទានបៃតងប្រកបដោយចីរភាព (SGFF)

CGCC បានដាក់ឱ្យដំណើរការនូវ គម្រោងហិរញ្ញប្បទានបៃតងប្រកបដោយចីរភាព ដែលហៅកាត់ថា SGFF កាលពីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៤។ គម្រោង SGFF គឺជាគម្រោងដែលត្រូវបានបង្កើតឡើង ក្រោមកិច្ចសហការផ្តួចផ្តើមរបស់ CGCC និងកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) ដែលនឹងអនុញ្ញាតឱ្យដៃគូអភិវឌ្ឍន៍ និងគ្រឹះស្ថានហិរញ្ញវត្ថុចូលរួមបង្កើតមូលនិធិរួមគ្នាជាមួយ CGCC ដើម្បីផ្តល់ហិរញ្ញប្បទានចម្រុះសម្រាប់ការវិនិយោគវិស័យបៃតងដែលមានការធានាពី CGCC ក្នុងលក្ខខណ្ឌអនុគ្រោះ ដើម្បីគាំទ្រដល់គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព។

ហិរញ្ញប្បទានគម្រោង SGFF

ដំណើរការគម្រោង SGFF

របៀបដាក់ពាក្យស្នើសុំសម្រាប់គម្រោង SGFF

CGCC ស្វាគមន៍ដៃគូដែលមានគោលបំណងស្រដៀងគ្នាក្នុងការកសាងសមត្ថភាពនេះ។

សូមទំនាក់ទំនងមកកាន់ CGCC តាមរយ:លេខទូរស័ព្ទ៖ 023 722 123 ឬ អុីម៉ែល [email protected]