CGCC

ក្រសួង និងអាជ្ញាធរពាក់ព័ន្ធ

CGCC ស្ថិតក្រោមអាណាព្យាបាលបច្ចេកទេស និងហិរញ្ញវត្ថុរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងបានសហការជាមួយក្រសួង និងអាជ្ញាធរពាក់ព័ន្ធនានា ក្នុងគោលបំំណងដើម្បីពង្រឹងបរិយាបន្នហិរញ្ញវត្ថុ និងអភិវឌ្ឍសហគ្រាសខ្នាតតូច និងមធ្យម នៅកម្ពុជា។ 

គ្រឹះស្ថានហិរញ្ញវត្ថុចូលរួម (PFIs)

តើត្រូវធ្វើដូចម្តេចដើម្បីអាចក្លាយជា PFIs បាន?

សម្រាប់ព័ត៌មានបន្ថែម ទៅលើលក្ខខណ្ឌ និងដំណើរការនៃការដាក់ពាក្យស្នើសុំជាគ្រឹះស្ថាន​ហិរញ្ញវត្ថុចូលរួម (PFIs) សូមទាក់ទងមកកាន់ស.ធ.ក. តាមរយៈព័ត៌មានទំនាក់ទំនង ដែលមាននៅទីនេះ។

ទាំងនេះគឺជាគ្រឹះស្ថានហិរញ្ញវត្ថុចូលរួម ដែលធ្លាប់បានស្នើសុំការធានាឥណទានពី CGCC កន្លងមក។

ដៃគូអភិវឌ្ឍន៍

CGCC កំពុងធ្វើការជាមួយដៃគូអភិវឌ្ឍន៍មួយចំនួនដូចជា ធនាគារអភិវឌ្ឍអាស៊ី មូលនិធិអភិវឌ្ឍន៍ទុនរបស់អង្គការសហប្រជាជាតិ ធនាគារពិភពលោក និងស្ថាប័នផ្សេងទៀត ក្នុងការគាំទ្រទាំងផ្នែកបច្ចេកទេស និងហិរញ្ញវត្ថុ ដើម្បីជួយដោះស្រាយបញ្ហាប្រឈមក្នុងទីផ្សារឥណទាន និងជំរុញបរិយាបន្នហិរញ្ញវត្ថុនៅកម្ពុជា។

ដៃគូអន្តរជាតិ

CGCC កំពុងធ្វើការជាមួយដៃគូអន្តរជាតិ ដើម្បីចែករំលែកចំណេះដឹង និងធនធានទៅវិញទៅមក ទៅលើការធានាឥណទាន ការធានាលើការបោះផ្សាយសញ្ញាបណ្ណ -ល- ដើម្បីអភិវឌ្ឍសមត្ថភាពរបស់ CGCC។ 

ដៃគូជាតិ

CGCC កំពុងធ្វើការជាមួយនៃដៃគូជាតិជាច្រើន រួមមានសមាគមអាជីវកម្ម ក្រុមហ៊ុនមូលបត្រ និងស្ថាប័នពាក់ព័ន្ធនានា ដើម្បីគាំទ្រដល់ SMEs និងកំណើនសេដ្ឋកិច្ចជាតិ។