សន្និសីទមីក្រូហិរញ្ញវត្ថុប្រចាំឆ្នាំ ២០២២ ស្តីពី “ការព្រឺងកំណើនប្រកបដោយការទទួលខុសត្រូវ ក្នុងបរិបទនៃការស្តារសេដ្ឋកិច្ចឡើងវិញក្រោយវិបត្តិជំងឺកូវីដ១៩”
ខែវិច្ឆិកា 1, 2022ព្រឹត្តិការណ៍ និងសកម្មភាព
នាថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២២ សាជីវកម្មធានាឥណទានកម្ពុជា (CGCC)មានកិត្តិយសក្នុងការចូលរួមសិក្ខាសាលាជាមួយ សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA)ក្រោមប្រធានបទ “ការពព្រឹងកំណើនប្រកបដោយការទទួលខុសត្រូវ ក្នុងបរិបទនៃការស្តារសេដ្ឋកិច្ចឡើងវិញក្រោយវិបត្តិជំងឺកូវីដ១៩” នៅឯមជ្ឍមណ្ឌលសន្និបាត និង សណ្ឋាគារ សុខា ខេត្តសៀមរាប ដែលក្នុងនោះ ក៏មានការចូលរួមជាអធិបតីដោយ ឯកឧត្តម រ័ត្ន សុវណ្ណនរៈ ឧបការីទេសាភិបាល និងជាអគ្គនាយកត្រួតពិនិត្យ ធនាគារជាតិនៃកម្ពុជា និងឯកឧត្តមបណ្ឌិត ហួត ពុំ អនុរដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រួមទាំងការចូលរួមពីបណ្តាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុជាច្រើនទៀត។
ក្នុងសិក្ខាសាលានេះលោក ណូ លីដា អគ្គនាយករង CGCC ក៏បានចូលរួមជាវាគ្មិនកិត្តិយសមួយរូប លើកិច្ចពិភាក្សាស្តីពី “ការអនុវត្តល្អបំផុត និងបទពិសោធន៍លើការគាំទ្រ សហគ្រាសធុនមីក្រូ តូចនិងមធ្យម (MSME) ដើម្បីរួមចំណែកស្តារសេដ្ធកិច្ចឡើងវិញ” ផងដែរ។ លោកបានលើកយកបទពិសោធន៏នៃការធានាឥណទានដែលទទួលបានការគាំទ្រពី CGCC កន្លងមកទៅកាន់សហគ្រាសធុនមីក្រូ តូចនិងមធ្យម (MSMEs) និងសហគ្រិនស្ត្រី។ បន្ថែមពីនេះលោកក៏បានពន្យល់អោយកាន់តែច្បាស់ អំពីព័ត៌មាននៃអត្ថប្រយោជន៍ស្តីពីកម្ចីផ្លូវការ ឆ្លើយតបនឹងបញ្ហាខ្វះទ្រព្យធានាពេលស្នើសុំកម្ចីពីគ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុដៃគូ ក្រោមគម្រោងធានាឥណទានរបស់ CGCC សម្រាប់យកទៅកែលម្អ និងស្តារអាជីវកម្មរបស់ខ្លួន បន្ទាប់ពីសហគ្រាសជាច្រើន បានរងការប៉ះពាល់ពីវិបត្តិកូវីដ១៩ នារយៈកាលកន្លងទៅ។
Click here to read more about: CGCC & Key Reflection of Covid-19 response and future perspective to accelerate the economic recovery