កម្មវិធីប្រគល់សញ្ញាបត្រជូនសិក្ខាកាម១២៩នាក់ នៃវគ្គបណ្តុះបណ្តាល “ខ្ញុំមានចំណេះដឹងផ្នែកហិរញ្ញវត្ថុ”
ខែមីនា 3, 2023ព្រឹត្តិការណ៍ និងសកម្មភាព
កាលពីថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៣ សាជីវកម្មធានាឥណទានកម្ពុជា (CGCC) ក្រោមការដឹកនាំដោយលោក Wong Keet Loong អគ្គនាយក CGCC ពិតជាមានកិត្តិយស ដែលបានចូលរួមក្នុងកម្មវិធីប្រគល់សញ្ញាបត្រជូនដល់សិក្ខាកាមចំនួន ១២៩ នាក់ ដែលបានបញ្ចប់វគ្គបណ្តុះបណ្តាល “ខ្ញុំមានចំណេះដឹងផ្នែកហិរញ្ញវត្ថុ” ដែលជាកម្មវិធីផ្តួចផ្តើមដោយធនាគារស្ថាបនា សហការគាំទ្រដោយ CGCC ក្នុងគោលបំណងលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុដល់សហគ្រិន ជាប្រយោជន៍ដល់ការអភិវឌ្ឍអាជីវកម្ម និងសេដ្ឋកិច្ចកម្ពុជា។
វគ្គបណ្តុះបណ្តាល “ខ្ញុំមានចំណេះដឹងផ្នែកហិរញ្ញវត្ថុ” ត្រូវបានបង្កើតឡើងក្នុងខែកញ្ញា ឆ្នាំ ២០២២ ដោយធនាគារស្ថាបនា និងមានការចូលរួមសហការគាំទ្រពី CGCC និង ដៃគូ២ស្ថាប័នទៀត មានគោលបំណងចម្បងគឺលើកកម្ពស់ និងផ្តល់ចំណេះដឹងផ្នែកហិរញ្ញវត្ថុកាន់តែប្រសើរឡើងសម្រាប់សហគ្រិនស្ត្រីនៅក្នុងមីក្រូសហគ្រាស សហគ្រាសធុនតូច និងមធ្យម និងជាពិសេសផ្តល់ឱកាសបង្កើតបណ្តាញទំនាក់ទំនងអាជីវកម្មរវាងសហគ្រិនដែលជាសិក្ខាកាម តាមរយៈវគ្គបណ្តុះបណ្តាលលើប្រធានបទដូចជា ការគ្រប់គ្រងគម្រោង ការគ្រប់គ្រងហិរញ្ញវត្ថុ ទីផ្សារ ជំនាញលក់ និងវគ្គសិក្សាជាច្រើនទៀត។
តាមរយៈកម្មវិធីនេះ សាជីវកម្មធានាឥណទានកម្ពុជា ពិតជាមានសេចក្តីសោមនស្សរីករាយ ក្នុងការចូលរួមចំណែកក្នុងការបង្កើតវគ្គបណ្តុះបណ្តាលបែបសហគមន៍មួយ ដែលអាចធ្វើឱ្យសហគ្រិនស្ត្រីមានឱកាសជួបជុំគ្នាដើម្បីសិក្សាពីបទពិសោធន៍នៃការធ្វើអាជីវកម្មរវាងគ្នានិងគ្នា ដើម្បីជាទុនក្នុងការអភិវឌ្ឍសមត្ថភាពនិងបណ្តុះភាពជាសហគ្រិនទាំងលើទ្រឹស្តីនិងការអនុវត្តផ្ទាល់។
ចុចទីនេះស្វែងយល់បន្ថែម: CGCC គាំទ្រការបណ្តុះចំណេះដឹងហិរញ្ញវត្ថុដល់សហគ្រាសធុនតូចនិងមធ្យម តាមរយៈកម្មវិធីបណ្តុះបណ្តាលស្តីពី “ខ្ញុំមានចំណេះដឹងហិរញ្ញវត្ថុ” វគ្គទី៥