កិច្ចប្រជុំបុគ្គលិក CGCC ប្រចាំឆ្នាំ២០២៣ ស្តីអំពីវឌ្ឍនភាព និងផែនការការងារសម្រាប់ឆ្នាំថ្មី
ខែមេសា 6, 2023ព្រឹត្តិការណ៍ និងសកម្មភាព
នាថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៣ សាជីវកម្មធានាឥណទានកម្ពុជា (CGCC) បានរៀបចំនូវកិច្ចប្រជុំបុគ្គលិកប្រចាំឆ្នាំ២០២៣ ដើម្បីធ្វើរបាយការណ៍វឌ្ឍនភាពជូនគណៈកម្មាធិការប្រតិបត្តិរបស់ CGCC និងចែករំលែកជូនបុគ្គលិកទាំងអស់អំពីវឌ្ឍនភាពការងារប្រចាំឆ្នាំ២០២២ និងត្រីមាសទី១ ឆ្នាំ២០២៣ និងជាពិសេស ទៅលើផែនការយុទ្ធសាស្រ្តរបស់នាយកដ្ឋាននីមួយៗសម្រាប់ឆ្នាំ២០២៣។
កិច្ចប្រជុំប្រចាំឆ្នាំនេះ មានការចូលរួមពីគ្រប់បុគ្គលិកទាំងអស់របស់ CGCC ដែលមិនមែនត្រឹមតែជាវេទិកាដើម្បីធ្វើបទបង្ហាញពីនាយកដ្ឋានពាក់ព័ន្ធទាំងអស់នោះទេ តែជាឱកាសក្នុងការជួបពិភាក្សា ក៏ដូចជាទទួលនូវអនុសាសន៍ ស្របជាមួយទិសដៅដើម្បីអភិវឌ្ឍ CGCC លើប្រតិបត្តិការការងារ និងចូលរួមចំណែកសម្រេចចក្ខុវិស័យរួមរបស់ CGCC ក្នុងការបង្កើនបរិយាបន្នហិរញ្ញវត្ថុ និងអភិវឌ្ឍសហគ្រាសខ្នាតតូច និងមធ្យម នៅកម្ពុជា។
ក្នុងរយៈពេលជាង២ឆ្នាំនៃប្រតិបត្តិការរបស់ CGCC ក្រោមការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ជាពិសេស ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុដែលជាអាណាព្យាបាល និងការដឹកនាំពីថ្នាក់គ្រប់គ្រង ដែលមានបទពិសោធនៅក្នុងវិស័យសេដ្ឋកិច្ច ធនាគារ និងហិរញ្ញវត្ថុ CGCC បានរីកចម្រើនជាលំដាប់ ដោយគិតត្រឹមចុងត្រីមាសទី១ ឆ្នាំ២០២៣នេះ CGCC មាននូវបុគ្គលិកជាង៤០នាក់ ដែលបម្រើការងារ ប្រកបដោយស្មារតីសាមគ្គី ដើម្បីរួមគ្នាសម្រេចចក្ខុវិស័យរួមរបស់ CGCC៕