កិច្ចប្រជុំក្រុមប្រឹក្សាភិបាល សាជីវកម្មធានាឥណទានកម្ពុជា អាណត្តិទី១ លើកទី១៣
ខែមីនា 23, 2023ព្រឹត្តិការណ៍ និងសកម្មភាព
នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២ វេលាម៉ោង ២:០០នាទីរសៀល សាជីវកម្មធានាឥណទានកម្ពុជា (CGCC) បានរៀបចំកិច្ចប្រជុំក្រុមប្រឹក្សាភិបាលអាណត្តិទី១ លើកទី១៣ នៅការិយាល័យកណ្តាលរបស់ CGCC ក្រោមវត្តមានដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាភិបាលរបស់ CGCC ដោយមានការចូលរួមពី សមាជិកក្រុមប្រឹក្សាភិបាល និងមន្ត្រីត្រួតពិនិត្យរដ្ឋ។
របៀបវារៈនៃកិច្ចប្រជុំក្រុមប្រឹក្សាភិបាលលើកទី១៣ នេះ រួមមាន (១) របាយការណ៍ស្តីពីវឌ្ឍនភាពការងាររបស់ CGCC, (២) ពាក្យស្នើសុំធ្វើជាស្ថាប័នហិរញ្ញវត្ថុចូលរួម (PFIs), (៣) ក្របខណ្ឌនៃការធានាឥណទានលើការបោះផ្សាយសញ្ញាបណ្ណ, (៤) របាយការហិរញ្ញវត្ថុដែលធ្វើសវនកម្មសម្រាប់ឆ្នាំ ២០២២ (៥) ផែនការនិរន្ដភាពអាជីវកម្ម និងក្របខណ្ឌគ្រប់គ្រងវិបត្តិ, និង (៦) ផ្សេងៗ។
កិច្ចប្រជុំក្រុមប្រឹក្សាភិបាលរបស់ CGCC តែងតែត្រូវបានរៀបចំឡើងជាទៀងទាត់ ដើម្បីពិនិត្យ វាយតម្លៃ និងផ្តល់អនុសាសន៍ដល់ CGCC ក៏ដូចជាផ្តល់ការសម្រេចនានា ទៅលើសកម្មភាពការងារ ជាពិសេសទៅលើកិច្ចការងារអភិវឌ្ឍស្ថាប័ន ដើម្បីធានានូវតម្លាភាព និងប្រសិទ្ធភាពរបស់ CGCC។