សិក្ខាសាលាផ្សព្វផ្សាយ ស្តីពី “កម្ចីដែលមានការធានា ដើម្បីគាំទ្រដល់ការអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យម” នៅខេត្តកំពង់ធំ
ខែមិថុនា 15, 2023ព្រឹត្តិការណ៍ និងសកម្មភាព
នាថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៣ សាជីវកម្មធានាឥណទានកម្ពុជា (CGCC) និងសភាពាណិជ្ជកម្មកម្ពុជា (CCC) បានសហការរៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពី “កម្ចីដែលមានការធានា ដើម្បីគាំទ្រដល់ការអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យម” នៅឯខេត្តកំពង់ធំ ក្រោមកិច្ចសហការចូលរួមដោយ សភាពាណិជ្ជកម្មមណ្ឌលខេត្តកំពង់ធំ – ព្រះវិហារ ដែលក្នុងនោះមានសមាសភាពចូលរួមពី សំណាក់ថ្នាក់ដឹកនាំ និងបុគ្គលិកនៃគ្រឹះស្ថានហិរញ្ញវត្ថុចូលរួម (PFIs) មួយចំនួន និងបណ្តាសហគ្រិនដែលជាម្ចាស់អាជីវកម្មខ្នាតតូចនិងមធ្យម នៅក្នុងខេត្តកំពង់ធំ និងបណ្ដាខេត្តផ្សេងៗទៀត ជាង១០០នាក់។ សិក្ខាសាលាផ្សព្វផ្សាយនេះ ទទួលបានការអញ្ជើញចូលរួមជាអធិបតីដោយ លោកឧកញ៉ា តាន់ មុន្នី អនុប្រធានសភាពាណិជ្ជកម្មមណ្ឌលខេត្តកំពង់ធំ-ព្រះវិហារ និង លោក ណូ លីដា អគ្គនាយករង CGCC លោក ជួន គឹមយាន់ នាយកប្រតិបត្តិ សហភាពសហគមន៍កសិកម្មកំពង់ធំតេជៈមានជ័យ ព្រមទាំងការធ្វើបទបង្ហាញរបស់អ្នកតំណាងមកពី គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ និង ធនាគារកាណាឌីយ៉ាផងដែរ។
តាមរយៈសិក្ខាសាលាផ្សព្វផ្សាយនេះ សហគ្រិននៃអាជីវកម្មខ្នាតតូចនិងមធ្យម បានជ្រាបអំពីព័ត៌មាននៃអត្ថប្រយោជន៍ពីកម្ចីដែលមានការធានាតាមរយៈគ្រឹះស្ថានហិរញ្ញវត្ថុចូលរួមរបស់ CGCC ឆ្លើយតបទៅនឹងបញ្ហាខ្វះទ្រព្យធានាពេលស្នើសុំកម្ចី សម្រាប់ពង្រីក និងស្តារអាជីវកម្មរបស់ខ្លួនទៀតផង។