CGCC ចូលរួមកម្មវិធីបណ្តុះបណ្តាលប្រចាំឆ្នាំ ក្រោមប្រធានបទស្តីពី “SME Finance and Support Measure of Korea” ដែលរៀបចំឡើងដោយ KODIT នៅទីក្រុងសេអ៊ូល សាធារណរដ្ឋកូរ៉េ
ខែធ្នូ 21, 2023ព្រឹត្តិការណ៍ និងសកម្មភាព
កាលពីថ្ងៃទី២៦ ខែវិច្ឆិកា ដល់ថ្ងៃទី ០១ ខែធ្នូ ឆ្នាំ២០២៣ ក្រោមកិច្ចសហប្រតិបត្តិការរវាងសាជីវកម្មធានាឥណទានកូរ៉េ (KODIT) និងសាជីវកម្មធានាឥណទានកម្ពុជា (CGCC) លោក ញឹម សូរិយា ប្រធាននាយកដ្ឋានហិរញ្ញវត្ថុនិងវិភាគអាជីវកម្ម និងលោកស្រី ពិន ម៉ានីកា ប្រធានការិយាល័យទីផ្សារ និងអភិវឌ្ឍន៍អាជីវកម្មរបស់ CGCC រួមជាមួយតំណាង ១រូប ពីអគ្គនាយកដ្ឋានគោលនយោបាយ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង តំណាង ១រូបពី អាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ បានចូលរួមកម្មវិធីបណ្តុះបណ្តាលប្រចាំឆ្នាំ ក្រោមប្រធានបទស្តីពី “SME Finance and Support Measure of Korea” ដែលរៀបចំឡើងដោយ KODIT នៅទីក្រុងសេអ៊ូល សាធារណរដ្ឋកូរ៉េ ។
កម្មវិធីបណ្តុះបណ្តាលនេះ បានផ្តោតទៅលើការស្វែងយល់អំពីក្របខណ្ឌស្ថាប័ន ច្បាប់ បទប្បញ្ញត្តិ គម្រោង នីតិវិធី ការគ្របគ្រងហានិភ័យ និងយន្តការ ពាក់ព័ន្ធនឹងការធានាឥណទាន ជាពិសេសគម្រោង និងសកម្មភាពនានារបស់ KODIT ដើម្បីគាំទ្រដល់សហគ្រាសខ្នាតតូច និងមធ្យម បរិស្ថាន សង្គម និងអភិបាលកិច្ច (ESG) នៅក្នុងសាធារណរដ្ឋកូរ៉េ។ កម្មវិធីបណ្តុះបណ្តាលនេះបានផ្តល់ឱកាសដល់ ក្រុមការងារ CGCC និងអ្នកចូលរួមផ្សេងទៀត ក្នុងការសិក្សាស្វែងយល់ពីបទពិសោធន៏ ឧត្តមានុវត្តល្អ និងយន្តការ នៃការធានាឥណទានថ្មីៗ ដើម្បីបង្កើនប្រសិទ្ធភាពនៃការធានាឥណទានរបស់ CGCC។