ឥណទានសហគមន៍កសិកម្ម
ខែធ្នូ 5, 2023គម្រោងធានាឥណទានរបស់ PFIs
ឥណទានសហគមន៍កសិកម្ម ត្រូវបានបង្កើតឡើងសម្រាប់ផ្តល់ហិរញ្ញប្បទានដល់សហគមន៍ សម្រាប់ធ្វើប្រតិបត្តិការក្នុងផលិតកម្មកសិកម្ម កសិឧស្សាហកម្ម កសិពាណិជ្ជកម្ម សេវាកម្មពាក់ព័ន្ធ និងទុនបង្វិល និងវិនិយោគលើទ្រព្យសកម្មផ្សេងៗទៀត។
លក្ខណះពិសេស និងអត្ថប្រយោជន៏របស់ផលិតផលឥណទាន៖
- ទំហំឥណទាន: រហូតដល់ ៧៥,០០០ដុល្លារ ឬសមមូលជាប្រាក់រៀល
- អាត្រាការប្រាក់ប្រចាំខែ: ០.៩៥% ទៅ ១.៣៥%
- រយះពេលកម្ចី: រហូតដល់ ៦០ខែ
- របៀបបង់សង: បត់បែនតាមលំហូរសាច់ប្រាក់អាជីវកម្មរបស់អតិថិជន
- ទ្រព្យធានា: ករណីមិនមានទ្រព្យធានាគ្រប់គ្រាន់ អតិថិជនអាចទទួលបានការធានាពី CGCC ដើម្បីទទួលបានឥណទានអាជីវកម្ម។
តម្រូវការ/លក្ខខណ្ឌ៖
- វិញ្ញាបនបត្រចុះបញ្ជី (ច្បាស់ចម្លង)
- ឯកសារអត្តសញ្ញាណអ្នកចុះហត្ថលេខាលើកិច្ចសន្យាខ្ចីប្រាក់ (ច្បាប់ចម្លង)
- កំណត់ហេតុសន្និបាតចុងក្រោយ
- របាយការណ៍ហិរញ្ញវត្ថុ
- របាយការណ៍បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាភិបាល
បញ្ជាក់៖ ខ្លឹមសារខាងលើដកស្រង់ពីវេបសាយរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុចម្រើន