ជួបជាមួយម្ចាស់អាជីវកម្មដែលទទួលបានកម្ចីដែលមានការធានាពី CGCC
ខែឧសភា 9, 2024ស្វែងយល់ពីការធានាឥណទាន
វិស័យកសិកម្មគឺជាវិស័យស្នូលមួយក្នុងការទ្រទ្រង់កំណើនសេដ្ឋកិច្ចជាតិ។ ក្នុងនោះ ទីផ្សារស្រូវអង្ករដើរតួយ៉ាងសំខាន់ក្នុងការលើកតម្កើងវិស័យកសិកម្ម។ រោងម៉ាស៊ីនផលិតស្រូវអង្ករ ឈុន ធំ ត្រូវបានចាប់បដិសន្ឋាកិច្ច ក្នុងឆ្នាំ១៩៩៧ ដែលដំបូងឡើយជាមុខជំនួញបែបលក្ខណៈគ្រួសារមួយ។ បន្ទាប់ពីចាប់ផ្តើមដំណើរការអស់រយៈពេលជាច្រើនឆ្នាំមក អតិថិជនបានស្គាល់ពីម៉ាកយីហោ និងចាប់ផ្តើមផ្តល់ការជឿទុកចិត្តលើផលិតផលរបស់ពួកយើង។ ខ្ញុំបាទបានមើលឃើញពីឱកាស ក្នុងការពង្រីកអាជីវកម្មនេះឱ្យកាន់តែធំជាពិសេសលើបច្ចេកវិទ្យាដូចជាការទិញបន្ថែមនូវម៉ាស៊ីនកិនស្រូវ និងពង្រីកទីតាំងកិនស្រូវបន្ថែម។
ខ្ញុំបាទបានទទួលការប្រឹក្សាជាមួយបុគ្គលិកធនាគារ ABA អំពីការធានាឥណទានលើកម្ចីអាជីវកម្មរបស់ CGCC ដែលអាចផ្តល់ការធានាលើកម្ចីរបស់ខ្ញុំ ទោះបីគ្មានទ្រព្យធានា។ ដោយសារការធានាឥណទានពី CGCC ទៅលើកម្ចីដែលទទួលបានពីធនាគារ ABA ខ្ញុំអាចទទួលបានទុនបន្ថែម ក្នុងការពង្រីកអាជីវកម្មរោងម៉ាស៊ីនកិនស្រូវរបស់ខ្ញុំបាទ ដូចជាការបន្ថែមគ្រឿងបរិក្ខារ មានដូចជា ម៉ាស៊ីនកិនស្រូវ និងពង្រីកទីផ្សារឱ្យកាន់តែធំទូលាយជាងមុន ព្រមទាំងសង្វាក់ផលិតកម្មឱ្យកាន់តែរលូនទៅមុខជាដើម។
ខ្ញុំយល់ថា ការធានាឥណទានរបស់ CGCC ពិតជាអាចគាំទ្រដល់អាជីវកម្មរបស់ខ្ញុំ ក៏ដូចជាសហគ្រាសខ្នាតតូច និងមធ្យមផ្សេងទៀត ដែលមានសក្តានុពល ប៉ុន្តែខ្វះទ្រព្យធានា ឱ្យទទួលបានទុនបន្ថែមចាំបាច់ពីធនាគារ ឬគ្រឹះស្ថានហិរញ្ញវត្ថុ សម្រាប់ការពង្រីកអាជីវកម្ម៕
អាននិងទាញយកអត្ថបទជា PDF: ជួបជាមួយម្ចាស់អាជីវកម្មដែលទទួលបានកម្ចីដែលមានការធានាពី CGCC