កម្មវិធីវិបស្សនាប្រចាំឆ្នាំ២០២៤ របស់បុគ្គលិក CGCC នៅកោះស្ដេច ខេត្តកោះកុង
ខែធ្នូ 10, 2024ព្រឹត្តិការណ៍ និងសកម្មភាព
ដើម្បីរឹតចំណងសាមគ្គីភាព បង្កើនផលិតភាពការងារ និងថ្លែងអំណរគុណដល់បុគ្គលិកទាំងអស់ ក្នុងកិច្ចខិតខំប្រឹងប្រែងចូលរួមចំណែកគាំទ្រដល់ប្រតិបត្តិការនៃការធានាឥណទាន CGCC បានរៀបចំកម្មវិធីវិបស្សនា អមជាមួយវគ្គបណ្តុះបណ្តាលស្តីពី “ជំនាញទំនាក់ទំនងប្រកបដោយប្រសិទ្ធភាព” ព្រមទាំងសកម្មភាពរឹតចំណងសាមគ្គីក្រុមការងារ (Team Building) ប្រចាំឆ្នាំ២០២៤ នៅកោះស្ដេច ខេត្តកោះកុង កាលពីថ្ងៃទី២៩ ខែវិច្ឆិកា ដល់ថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២៤។
តាមរយៈកម្មវិធីនេះ ថ្នាក់ដឹកនាំ និងបុគ្គលិករបស់ CGCC មានឱកាសបានស្វែងយល់ពីគ្នាទៅវិញទៅមក បង្កើតទំនាក់ទំនងល្អប្រសើរជាមួយគ្នា និងបានផ្លាស់ប្តូរបទពិសោធន៍ការងារ ក៍ដូចជាបានជួយបង្កើននូវសមត្ថភាព និងចំណេះដឹងបន្ថែមអំពីគោលគំនិត និងការអនុវត្តស្តីពីជំនាញទំនាក់ទំនងដែលប្រកបដោយប្រសិទ្ធភាព ដើម្បីបង្កើនលទ្ធភាពការងារជាក្រុម ក៍ដូចជារួមចំណែកដល់ប្រតិបត្តិការ និងការអភិវឌ្ឍរបស់ CGCC ដ៏មានប្រសិទ្ធផលស្របតាមចក្ខុវិស័យក្នុងការលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ និងអភិវឌ្ឍសហគ្រាសខ្នាតតូច និងមធ្យមនៅកម្ពុជាផងដែរ៕