CGCC ចូលរួមកម្មវិធីកិច្ចសន្ទនាកាហ្វេថ្ងៃសុក្រ (Friday Coffee Talk)
ខែធ្នូ 18, 2024ព្រឹត្តិការណ៍ និងសកម្មភាព
នារសៀលថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៤ លោក ណូ លីដា អគ្គនាយក CGCC និងសហការី បានចូលរួមកម្មវិធីកិច្ចសន្ទនាកាហ្វេថ្ងៃសុក្រ (Friday Coffee Talk) ដែលរៀបចំដោយ សមាគមសហគ្រិនវ័យក្មេងកម្ពុជា (YEAC) ដោយធ្វើការជជែកពិភាក្សាទៅលើប្រធានបទស្ដីពី “ការទទួលបានមូលធនតាមរយៈសញ្ញាបណ្ណមានការធានាពី CGCC” ដោយមាន លោក ណូ លីដា ជាវាគ្មិនកិត្តិយសមួយរូប និងវាគ្មិនកិត្តិយស២រូបទៀត គឺលោក អ៊ីវ គីមសួរ អគ្គនាយកនៃក្រុមហ៊ុន APM (Cambodia) និងលោក សេង ចាន់ធឿន នាយកប្រតិបត្តិនៃ ក្រុមហ៊ុនមូលបត្រ រ៉ូយ៉ាល់គ្រុប (RGS)។
ការជជែកពិភាក្សា បានផ្ដោតសំខាន់ទៅលើការត្រៀមខ្លួនបែបណាដើម្បីធ្វើឱ្យអាជីវកម្មមានស្តង់ដារ សារៈសំខាន់នៃការទទួលបានមូលធនតាមរយៈសញ្ញាបណ្ណ ការស្វែងយល់អំពីសាជីវកម្មធានាឥណទានកម្ពុជា នីតិវិធីក្នុងការទទួលបានការធានាពីសាជីវកម្មធានាឥណទានកម្ពុជា និងបញ្ហាមួយចំនួនទៀតដែលបានលើកឡើងដោយអ្នកចូលរួមដែលជាម្ចាស់អាជីវកម្ម៕