CGCCនិងសភាពាណិជ្ជកម្មកម្ពុជា (CCC) សហការរៀបចំវគ្គបណ្តុះបណ្តាលស្តីពី “ការរលើកកម្ពស់សមត្ថភាព និងចំណេះដឹងហិរញ្ញវត្ថុរបស់ សហគ្រាសធុនតូច និងមធ្យម” នៅឯខេត្តព្រះសីហនុ
ខែមករា 13, 2025ព្រឹត្តិការណ៍ និងសកម្មភាព
នាថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៤ សាជីវកម្មធានាឥណទានកម្ពុជា (CGCC) និងសភាពាណិជ្ជកម្មកម្ពុជា (CCC) បានសហការរៀបចំវគ្គបណ្តុះបណ្តាលស្តីពី “ការរលើកកម្ពស់សមត្ថភាព និងចំណេះដឹងហិរញ្ញវត្ថុរបស់ សហគ្រាសធុនតូច និងមធ្យម” នៅឯខេត្តព្រះសីហនុ ក្រោមកិច្ចសហការចូលរួមពី សភាពាណិជ្ជកម្មមណ្ឌលខេត្តព្រះសីហនុ ដែលក្នុងនោះមានសមាសភាពចូលរួមពីថ្នាក់ដឹកនាំ និងបុគ្គលិកនៃគ្រឹះស្ថានហិរញ្ញវត្ថុចូលរួម (PFIs) មួយចំនួន និងបណ្តាសហគ្រិនដែលជាម្ចាស់អាជីវកម្មខ្នាតតូចនិងមធ្យម នៅក្នុងខេត្តព្រះសីហនុ ប្រមាណ ៣០រូប។
វគ្គបណ្តុះបណ្តាលនេះទទួលបានការអញ្ជើញចូលរួមជាអធិបតីពី លោកឧកញ៉ា តាន់ តាត់ ប្រធានសភាពាណិជ្ជកម្មមណ្ឌលខេត្តព្រះសីហនុ លោកណូ លីដា អគ្គនាយករង CGCC លោក យុន ផន ប្រធាននាយកដ្ឋានយុទ្ធសាស្ត្រ និងអភិវឌ្ឍន៍អាជីវកម្ម នៃ CGCC និងព្រមទាំងមានការធ្វើបទបង្ហាញពីលោកសែ គឹមវាសនា បុគ្គលិកជំនាញជាន់ខ្ពស់ផ្នែកទីផ្សារ និងទំនាក់ទំនង នៃ CGCC និងអ្នកតំណាងនៃ ធនាគារ ABA និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ LOLC ផងដែរ។
តាមរយៈវគ្គបណ្តុះបណ្តាលនេះ សហគ្រិននៃអាជីវកម្មខ្នាតតូចនិងមធ្យម បានយល់ដឹងអំពីអត្ថប្រយោជន៍នៃការធានាឥណទាន និងជាពិសេសបានយល់ពីការត្រៀមខ្លួនទទួលបានកម្ចីរបស់ធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថ យល់ដឹងពីរបៀបប្រើប្រាស់កម្ចីប្រកបដោយការទទួលខុសត្រូវ និងត្រឹមត្រូវ និងទទួលបានឱកាសអនុវត្តផ្ទាល់ និងទទួលបានមតិយោបល់កែលម្អពីគ្រូបង្គោល/អ្នកជំនាញតាមរយៈក្រុមពិភាក្សា លើប្រធានបទការត្រៀមខ្លួនដើម្បីទទួលបានកម្ចី។