CGCC & Chamroeun MFI

ពិធីចុះហត្ថលេខា លើកិច្ចព្រមព្រៀងធានាឥណទានរវាង សាជីវកម្មធានាឥណទានកម្ពុជា និង គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុចម្រើន

សាជីវកម្មធានាឥណទានកម្ពុជា (ស.ធ.ក.) មានក្តីសោមនស្សរីករាយ ក្នុងការស្វាគមន៍ជាផ្លូវការ នូវភាព​ជា​ដៃគូជាមួយ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុចម្រើន ដោយភាគីទាំងពីរបានប្រារព្ធ​ពិធីចុះ​ហត្ថលេខា​លើកិច្ចព្រមព្រៀង​ធានាឥណទាន នាថ្ងៃទី២២ ខែតុលា ឆ្នាំ២០២១ នេះ នៅទីស្នាក់ការ​កណ្តាលរបស់គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ចម្រើន។

កិច្ចព្រមព្រៀងធានាឥណទានរវាងសាជីវកម្មធានាឥណទានកម្ពុជា និង គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុចម្រើន គឺជាការ​បើកផ្លូវមួយ​ក្នុងការគាំទ្រដល់សហគ្រាសធុនតូចនិងមធ្យម ជាពិសេសក្នុង់វិស័យកសិកម្ម ដែលខ្វះទ្រព្យបញ្ចាំ ដើម្បីអាចឱ្យម្ចាស់អាជីវកម្មមានលទ្ធភាពក្នុងការទទួលបានហិរញ្ញប្បទានច្រើនជាងមុន សម្រាប់ការ​ទ្រទ្រង់​អាជីវកម្ម និងវិនិយោគឬពង្រីកអាជីវកម្មជាដើម។

ពិធីចុះហត្ថលេខា លើកិច្ចព្រមព្រៀងធានាឥណទានរវាង សាជីវកម្មធានាឥណទានកម្ពុជា និង គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុចម្រើន
ពិធីចុះហត្ថលេខា លើកិច្ចព្រមព្រៀងធានាឥណទានរវាង សាជីវកម្មធានាឥណទានកម្ពុជា និង គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុចម្រើន

លោក Wong Keet Loong នាយកប្រតិបត្តិសាជីវកម្មធានាឥណទានកម្ពុជា ថ្លែងការស្វា​គមន៍យ៉ាងកក់ក្តៅ​ជូនចំពោះ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុចម្រើន ដែលចូលរួមជា “គ្រឹះស្ថានហិរញ្ញវត្ថុចូលរួម (PFI)” មួយរបស់ CGCC ចាប់ពីថ្ងៃនេះតទៅ។

លោកនាយកប្រតិបត្តិរបស់ CGCC មានប្រសាសន៍នៅក្នុងពិធីចុះហត្ថលេខានាថ្ងៃនេះថា ៖ “កិច្ចសហប្រតិបត្តិការជាមួយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុចម្រើន នឹងអាចឱ្យ CGCC បង្កើនការគាំទ្រដល់ សហគ្រាសធុនតូចនិងមធ្យម ក្នុងវិស័យកសិកម្ម នៅតំបន់ជនបទ ដែលពិបាកក្នុងការទទួលបានហិរញ្ញប្បទានផ្លូវការពីគ្រឹះស្ថានហិរញ្ញវត្ថុ។ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុចម្រើន​​ នឹងអាចផ្តល់ហិរញ្ញប្បទានទៅកាន់ទាំង សហគ្រិននៃអាជីវកម្មខ្នាតមីក្រូ ខ្នាតតូច និងមធ្យម (MSMEs) ដែលគ្មានទ្រព្យបញ្ចាំ ឬ​មានទ្រព្យបញ្ចាំមិនគ្រប់គ្រាន់ សម្រាប់​​ការស្នើសុំកម្ចី។ ជាមួយនឹងការទទួលបានហិរញ្ញប្បទាននេះ យើងសង្ឃឹមថា MSMEs នឹងអាចបង្កើនចំណូលដល់ជីវភាពរស់នៅរបស់ពួកគេ ក៏ដូចជាកាត់បន្ថយនូវភាពក្រីក្រផងដែរ។”

លោក Yannick Nicolas MILEV នាយកប្រតិបត្តិគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុចម្រើន បានសម្តែងក្តីរីករាយ និងលើក​ឡើងថា “ការផ្តួចផ្តើមរបស់ CGCC ពិតជាសំខាន់សម្រាប់ជួយទៅដល់សេដ្ឋកិច្ចនៅតំបន់ជនបទ និងប្រព័ន្ធទីផ្សារ។ សហគ្រាសខ្នាតតូចនិងមធ្យមក្នុងវិស័យកសិកម្មនៅតាមតំបន់ជនបទ ច្រើនតែជួប​ការលំបាក​ក្នុងការ​ទទួល​បានកម្ចីផ្លូវការ ដោយសារតែលទ្ធភាពរបស់ SMEs នៅក្នុងវិស័យកសិកម្ម មិនអាច​ឆ្លើយតប​នឹង​លក្ខខណ្ឌ​តម្រូវ​របស់អ្នកផ្តល់កម្ចីនៅក្នុងវិស័យហិរញ្ញវត្ថុ។ គម្រោងធានាឥណទាន នឹងចូលរួមដោះស្រាយបញ្ហានេះ ដែល​ជាលទ្ធផលនឹងពង្រឹងបរិយាបន្នហិរញ្ញវត្ថុ និងការអភិវឌ្ឍអាជីវកម្ម។”

ពិធីចុះហត្ថលេខា លើកិច្ចព្រមព្រៀងធានាឥណទានរវាង សាជីវកម្មធានាឥណទានកម្ពុជា និង គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុចម្រើន
ពិធីចុះហត្ថលេខា លើកិច្ចព្រមព្រៀងធានាឥណទានរវាង សាជីវកម្មធានាឥណទានកម្ពុជា និង គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុចម្រើន
ពិធីចុះហត្ថលេខា លើកិច្ចព្រមព្រៀងធានាឥណទានរវាង សាជីវកម្មធានាឥណទានកម្ពុជា និង គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុចម្រើន
ពិធីចុះហត្ថលេខា លើកិច្ចព្រមព្រៀងធានាឥណទានរវាង សាជីវកម្មធានាឥណទានកម្ពុជា និង គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុចម្រើន

ម្ចាស់អាជីវកម្ម ដែលមានសញ្ជាតិខ្មែរ (កាន់កាប់ភាគហ៊ុនលើសពី៥០%) រួមទាំងសហគ្រាស​ធុនតូច​និងមធ្យម​ផងដែរ សូមទំនាក់ទំនងទៅកាន់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុចម្រើន ដើម្បីទទួលបាន​ការធានា​ឥណទាន​លើកម្ចី​អាជីវកម្ម​របស់លោកអ្នក។ លោក​អ្នកអាចចូលទៅកាន់​គេហទំព័រ​របស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុចម្រើន សម្រាប់ព័ត៌មានបន្ថែម ៖ https://www.chamroeun.com/

គួរបញ្ជាក់ផងដែរថា គិតត្រឹមថ្ងៃទី២០ ខែតុលា ឆ្នាំ២០២១នេះ CGCC បានផ្តល់ការធានា លើកម្ចី​របស់​អាជីវកម្ច​ចំនួន១០៥ អាជីវកម្មរួចមកហើយ ដែលគិតជាទឹកប្រាក់មានទំហំស្មើនឹងជាង ១៤លានដុល្លារសហរដ្ឋអាមេរិក។ ក្នុងនោះ​ផងដែរ ការធានាលើកម្ចីអាជីវកម្មភាគច្រើនបំផុត ត្រូវបានផ្តល់ជូនទៅសហគ្រាសធុនតូចនិងមធ្យម ស្មើ​នឹង ៩៤% នៃចំនួនអាជីវកម្មសរុបដែលទទួលបានការធានាពី CGCC។

ពិធីចុះហត្ថលេខា លើកិច្ចព្រមព្រៀងធានាឥណទានរវាង សាជីវកម្មធានាឥណទានកម្ពុជា និង គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុចម្រើន
ពិធីចុះហត្ថលេខា លើកិច្ចព្រមព្រៀងធានាឥណទានរវាង សាជីវកម្មធានាឥណទានកម្ពុជា និង គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុចម្រើន
ពិធីចុះហត្ថលេខា លើកិច្ចព្រមព្រៀងធានាឥណទានរវាង សាជីវកម្មធានាឥណទានកម្ពុជា និង គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុចម្រើន
ពិធីចុះហត្ថលេខា លើកិច្ចព្រមព្រៀងធានាឥណទានរវាង សាជីវកម្មធានាឥណទានកម្ពុជា និង គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុចម្រើន

 

អត្ថបទគួរចាប់អារម្មណ៍ សិក្ខាសាលាស្តីពី “សេវាធានាឥណទាន៖ អត្ថប្រយោជន៍ និងឱកាស ដើម្បីគាំទ្រដល់ការអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យម”