កិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិលើកទី៣ របស់សាជីវកម្មធានាឥណទានកម្ពុជា
ខែមករា 20, 2022ព្រឹត្តិការណ៍ និងសកម្មភាព
សាជីវកម្មធានាឥណទានកម្ពុជា (ស.ធ.ក.)បានរៀបចំកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិលើកទី៣ នាថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២។ កិច្ចប្រជុំនេះ រៀបចំឡើងក្នុងគោលបំណង ដើម្បីពិភាក្សាអំពីផែនការយុទ្ធសាស្ត្រឆ្នាំ២០២២ និងពិនិត្យអំពីវឌ្ឍនភាព ព្រមទាំងផែនការការងារសម្រាប់ឆ្នាំ២០២២ របស់នាយកដ្ឋាននីមួយៗ។ កិច្ចប្រជុំនេះ មានការចូលរួមពី អគ្គនាយក អគ្គនាយករង និងប្រធាននាយកដ្ឋាននីមួយៗ សរុប ៨រូប។
របៀបវារៈសំខាន់ៗដែលបានលើកឡើងនិងពិភាក្សា នៅក្នុងកិច្ចប្រជុំនេះរួមមាន (១) គោលនយោបាយព័ត៌មានវិទ្យា (២) ការអនុម័តការងារតាមរយៈកម្មវិធី Ms.Team (៣) វិសោធនកម្មគោលនយោបាយស្តីំពីប្រាក់លើកទឹកចិត្ត អត្ថប្រយោជន៍នានាសម្រាប់និយោជិក (៤) របាយការណ៍ហិរញ្ញវត្ថុ (៥) របាយការណ៍គ្រប់គ្រងហានិភ័យ និង (៦) ផែនការការងារឆ្នាំ២០២២។
កិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិរបស់ ស.ធ.ក. តែងតែត្រូវបានរៀបចំឡើងទៀងទាត់ជារៀងរាល់ខែ ក្នុងគោលបំណងពិភាក្សាអំពីវឌ្ឍនភាព និងទិសដៅអនាគតរបស់ ស.ធ.ក.។
Also, check out Credit Guarantee Corporation of Cambodia Plc. Invested 8,000 Million Riels in the CAIC’s Bond