![11th Board of Directors Meeting of Credit Guarantee Corporation of Cambodia (CGCC)](https://www.cgcc.com.kh/wp-content/uploads/2022/09/DSC02919.png)
កិច្ចប្រជុំក្រុមប្រឹក្សាភិបាល សាជីវកម្មធានាឥណទានកម្ពុជា អាណត្តិទី១ លើកទី១១
ខែកញ្ញា 14, 2022ព្រឹត្តិការណ៍ និងសកម្មភាព
ថ្ងៃអង្គារ ទី១៣ ខែកញ្ញា ឆ្នាំ២០២២ សាជីវកម្មធានាឥណទានកម្ពុជា (ស.ធ.ក.) បានរៀបចំកិច្ចប្រជុំក្រុមប្រឹក្សាភិបាលអាណត្តិទី១ លើកទី១១ នៅឯការិយាល័យ ស.ធ.ក. ក្រោមវត្តមានដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាភិបាលរបស់ស.ធ.ក. ដោយមានការចូលរួមពីសំណាក់សមាជិកក្រុមប្រឹក្សាភិបាល ទាំងអស់របស់ ស.ធ.ក.។
![11th Board of Directors Meeting of Credit Guarantee Corporation of Cambodia (CGCC)](https://cgcc.com.kh/wp-content/uploads/2022/09/DSC02928.png)
របៀបវារៈនៃកិច្ចប្រជុំក្រុមប្រឹក្សាភិបាលលើកទី១១ នេះ រួមមាន (១) របាយការណ៍ស្តីពីវឌ្ឍនភាពការងាររបស់ ស.ធ.ក. , (២) ពាក្យស្នើសុំធ្វើជាស្ថាប័នហិរញ្ញវត្ថុចូលរួម (PFIs) , (៣) ផែនការអាជីវកម្ម និងផែនការថវិកាប្រចាំឆ្នាំ២០២៣, (៤) វិសោធនកម្មឯកសារណែនាំហិរញ្ញវត្ថុ, (៥) គោលនយោបាយហានិភ័យឥណទាន និង (៦) ផ្សេងៗ។
កិច្ចប្រជុំក្រុមប្រឹក្សាភិបាលរបស់ ស.ធ.ក. តែងតែត្រូវបានរៀបចំឡើងជាទៀងទាត់ ដើម្បីពិនិត្យ វាយតម្លៃ និងផ្តល់អនុសាសន៍ដល់ ស.ធ.ក. ក៏ដូចជាផ្តល់ការសម្រេចនានា ទៅលើសកម្មភាពការងារ ជាពិសេសទៅលើកិច្ចការងារអភិវឌ្ឍស្ថាប័ន ដើម្បីធានានូវតម្លាភាព និងប្រសិទ្ធភាពរបស់ ស.ធ.ក.។
ចុចទីនេះស្វែងយល់បន្ថែមពី: How Private Finance Initiatives (PFIs) Work
![11th Board of Directors Meeting of Credit Guarantee Corporation of Cambodia (CGCC)](https://cgcc.com.kh/wp-content/uploads/2022/09/DSC02955.png)
ចុចទីនេះស្វែងយល់បន្ថែមពី : កិច្ចប្រជុំក្រុមប្រឹក្សាភិបាល សាជីវកម្មធានាឥណទានកម្ពុជា អាណត្តិទី១ លើកទី១២