CGCC

ពិធីប្រកាសតែងតាំង និងការផ្ទេរភារកិច្ចរបស់ អគ្គនាយកសាជីវកម្មធានាឥណទានកម្ពុជា

នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៤ សាជីវកម្មធានាឥណទានកម្ពុជា (CGCC) បានរៀបចំ “ពិធីប្រកាសតែងតាំង និងការផ្ទេរភារកិច្ចរបស់អគ្គនាយកសាជីវកម្មធានាឥណទានកម្ពុជា” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាភិបាល CGCC និងវត្តមានកិត្តិយសរបស់សមាជិកក្រុមប្រឹក្សាភិបាលរបស់ CGCC ដៃគូជាតិ និងអន្តរជាតិ ធនាគារនិងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ សមាគមអាជីវកម្ម និងស្ថាប័នពាក់ព័ន្ធសរុបប្រមាណជាង ១០០រូប នៅសណ្ឋាគារ Oakwood Premier Phnom Penh។

ពិធីនេះត្រូវបានរៀបចំឡើង ក្នុងគោលបំណងសម្តែងនូវការថ្លែងអំណរគុណ ជូនចំពោះ លោក Wong Keet Loong ដែលបានចូលរួមបង្កើត និងដឹកនាំ CGCC ក្នុងរយៈពេល៤ឆ្នាំកន្លងមកនេះ និងដើម្បីប្រកាសជាផ្លូវការនូវការតែងតាំង និងផ្ទេរភារកិច្ចរបស់អគ្គនាយក CGCC ដោយអនុក្រឹត្យលេខ ៨៧២ អនក្រ.តត តាមរយៈការឯកភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា តបតាមសំណើដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលបានតែងតាំង លោក ណូ លីដា  ជាអគ្គនាយក CGCC ដែលលោកគឺជាបុគ្គលដ៏សំខាន់មួយរូប ក្នុងការចូលរួមរៀបចំគោលនយោបាយបង្កើត CGCC និងបានកាន់តួនាទីជាអគ្គនាយករង ក្នុងរយៈពេល ៤ឆ្នាំ កន្លងមកនេះ និងបានបម្រើការងារនៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាង១០ឆ្នាំ ដែលពោរពេញដោយបទពិសោធន៍ និងសមត្ថភាពគ្រប់គ្រាន់ ក្នុងការបន្តដឹកនាំ CGCC ឱ្យកាន់តែរីកចម្រើន។

តាមរយៈពិធីនេះ CGCC ក៏បានរៀបចំពិធីដាក់ឱ្យដំណើរការជាផ្លូវការនូវ គម្រោងហិរញ្ញប្បទានបៃតងប្រកបដោយចីរភាព ដែលជាគម្រោងបង្កើតឡើង ក្រោមកិច្ចសហការផ្តួចផ្តើមរបស់ CGCC និង កម្មវិធីអភិវឌ្ឍន៍​សហប្រជាជាតិ (UNDP) ដែលនឹងអនុញ្ញាតឱ្យដៃគូអភិវឌ្ឍន៍ និងគ្រឹះស្ថានហិរញ្ញវត្ថុចូលរួមបង្កើតមូលនិធិរួមគ្នាជាមួយ CGCC ដើម្បីផ្តល់ហិរញ្ញប្បទានចម្រុះសម្រាប់ការវិនិយោគវិស័យបៃតងដែលមានការធានាពី CGCC ក្នុងលក្ខខណ្ឌអនុគ្រោះ ដើម្បីគាំទ្រដល់គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព។ ការដាក់ឱ្យដំណើរការជាផ្លូវការ នេះមានការចូលរួមជាវត្តមានកិត្តិយស និងជាសក្ខីភាពពីសំណាក់ឯកឧត្តមប្រធាន និងសមាជិកក្រុមប្រឹក្សាភិបាល CGCC, លោក Shakeel Ahmad អ្នកតំណាងរងនៃ UNDP និងសហការី និងអគ្គនាយក CGCC។

ឯកឧត្តម រស់ សីលវ៉ា បានថ្លែងចំណាប់អារម្មណ៍នៅក្នុងពិធីនេះថា ៖ “ពិតណាស់ ភាពជោគជ័យ  និងការរីកចម្រើនរបស់ CGCC មកទល់ពេលនេះ មិនមែនកើតឡើងដោយចៃដន្យនោះទេ ពោលគឺកើតចេញពីការបំពេញតួនាទីប្រកបដោយវិជ្ជាជីវៈ ការទទួលខុសត្រូវ និងឆន្ទៈរបស់ថ្នាក់ដឹកនាំ និងបុគ្គលិកគ្រប់ជាន់ថ្នាក់របស់ CGCC ជាពិសេសការគាំទ្រ កិច្ចសហការល្អពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ដែលរួមមាន រាជរដ្ឋាភិបាល ដៃគូអភិវឌ្ឍន៍ អង្គការ សមាគម  គ្រឹះស្ថានហិរញ្ញវត្ថុចូលរួម និងសហគ្រាសខ្នាតតូច និងមធ្យមរបស់យើង”។

លោក Wong Keet Loong បានថ្លែងថា៖ “ខ្ញុំមានកិត្តិយសណាស់ដែលមានឱកាសដឹកនាំ CGCC តាំងពីការចាប់ផ្តើម រហូតដល់សព្វថ្ងៃ។ CGCC បាន​សម្រេច​បាន​នូវសមិទ្ធផលសំខាន់ៗ​ជា​ច្រើន​ តាមរយៈ​ការ​ក្លាយ​ជា​ស្ថាប័ន​ធានា​ឥណទាន និងធានាលើការបោះផ្សាយសញ្ញាបណ្ណ​ដំបូង​គេ ​ក្នុង​ប្រទេស​កម្ពុជា។ CGCC ​នឹង​បន្ត​ដើរតួនាទី​យ៉ាងសំខាន់ ​ក្នុង​ការ​អភិវឌ្ឍការរីកចម្រើនរបស់​សហគ្រាស​ធុន​តូច និង​មធ្យម តាមរយៈការលើកកម្ពស់​លទ្ធភាព​ទទួលបាន​ហិរញ្ញប្បទាន និង​ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ​”។

លោក ណូ លីដា អគ្គនាយក CGCC បានថ្លែងថា៖ “ខ្ញុំពិតជាមានមហាកិត្តិយសដ៏ធំធេង ដែលទទួលបានការជឿទុកចិត្ត ពីក្រុមប្រឹក្សាភិបាល ពីឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង ជាពិសេស ពីសម្តេចមហាបវរអធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដែលបានឯកភាពដ៏ខ្ពង់ខ្ពស់បំផុត លើការតែងតាំងរូបខ្ញុំ ជាអគ្គនាយករបស់ CGCC។ ខ្ញុំសូមប្តេជ្ញាថា នឹងខិតខំបំពេញតួនាទីនេះ ឱ្យអស់ពីសមត្ថភាព និងអស់ពីកម្លាំងកាយចិត្ត។ ខ្ញុំនឹងប្រើប្រាស់ នូវរាល់មធ្យោបាយដែលខ្ញុំមាន ដើម្បីដឹកនាំ CGCC ឱ្យកាន់តែរីចកម្រើនបន្ថែមទៀត ដោយផ្អែកលើគុណាធិបតេយ្យ និងគោលការណ៍ ព្រមទាំងប្រកាន់ភ្ជាប់ជានិច្ច នូវការបំពេញការងារ ប្រកបដោយទំនុកចិត្ត, ទំនួលខុសត្រូវ, សាមគ្គីភាព, ចីរភាព, តម្លាភាព ដើម្បីគាំទ្រគោលនយោបាយរបស់រាជរដ្ឋាភិបាល។”

CGCC ត្រូវបានបង្កើតឡើងក្នុងខែវិច្ឆិកា ឆ្នាំ២០២០ និងបានដាក់ឱ្យដំណើរការគម្រោងធានាឥណទានជាលើកដំបូងនៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១។ គិតត្រឹមបំណាច់ខែសីហា ឆ្នាំ២០២៤ CGCC បានផ្តល់ការធានាលើឥណទានចំនួន ២.៦៧៨ គណនី ក្នុងទំហំទឹកប្រាក់ប្រមាណ ២២៥ លានដុល្លារ៕

 

ទាញយកសេចក្តីប្រកាសព័ត៌មាន

 

ការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ស្ដីពី “កិច្ចសហប្រតិបត្តិការក្នុងការជំរុញការអភិវឌ្ឍ និងការបោះផ្សាយលក់សញ្ញាបណ្ណដែលមានការធានា” រវាងនិយ័តករមូលបត្រកម្ពុជា និងសាជីវកម្មធានាឥណទានកម្ពុជា និងសិក្ខាសាលា ស្ដីពី “អត្ថប្រយោជន៍ និងកាលានុវត្តភាព នៃការបោះផ្សាយលក់សញ្ញាបណ្ណដែលមានការធានានៅកម្ពុជា”

ទាញយកសេចក្តីប្រកាសព័ត៌មាន

 

សេចក្តីប្រកាសព័ត៌មាន កម្មវិធីហិរញ្ញវត្ថុគាំទ្រការវិនិយោគ (ISF) ត្រូវបានដាក់ឱ្យដំណើរការដោយ អង្គការ UNIDO រដ្ឋបាលជលផល និងសាជីវកម្មធានាឥណទានកម្ពុជា ដើម្បីជំរុញកំណើនក្នុងវិស័យជលផលក្រោយប្រមូលផលនៅកម្ពុជា

សេចក្តីប្រកាសព័ត៌មាន ពិធីចុះហត្ថលេខាលើ អនុស្សរណៈនៃការយោគយល់គ្នារវាង CGCC និងសហព័ន្ធស្រូវអង្ករកម្ពុជា និងកិច្ចព្រមព្រៀងគម្រោងធានាឥណទានសម្រាប់ការនាំចេញអង្ករ រវាង CGCC និងគ្រឹះស្ថានហិរញ្ញវត្ថុចូលរួម

ទាញយកសេចក្តីប្រកាសព័ត៌មាន

សេចក្តីជូនដំណឹង ស្តីពី ការអញ្ជើញចូលរួមដេញថ្លៃការផ្គត់ផ្គង់សេវាលើការទិញអាជ្ញាបណ្ណប្រចាំឆ្នាំសម្រាប់ការថែទាំ ហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធព័ត៌មានវិទ្យា

សេចក្តីប្រកាសព័ត៌មាន សន្និបាតប្រចាំឆ្នាំរបស់សាជីវកម្មធានាឥណទានកម្ពុជា ក្រោមប្រធានបទ “ពិពិធកម្មយន្តការធានាឥណទាន ដើម្បីហិរញ្ញប្បទានប្រកបដោយចីរភាព របស់សហគ្រាសខ្នាតតូច និងមធ្យម”

ទាញយកសេចក្តីប្រកាសព័ត៌មាន

សេចក្តីប្រកាសព័ត៌មាន ប្រកាសស្តីពី ហានិភ័យឥណទានសម្រាប់អនុបាតភាពគ្រប់គ្រាន់នៃដើមទុនរបស់ គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុទទួលប្រាក់បញ្ញើ របស់ធនាគារជាតិនៃកម្ពុជា

សាជីវកម្មធានាឥណទានកម្ពុជា (CGCC) មានកិត្តិយសសូមជម្រាបជូនគ្រឹះស្ថានហិរញ្ញវត្ថុចូលរួមរបស់ CGCC  ឱ្យបានជ្រាបថា នាថ្ងៃទី២៩​ មិថុនា ឆ្នាំ២០២៣ ធនាគារជាតិនៃកម្ពុជា បានដាក់ឱ្យអនុវត្ត ប្រកាសស្តីពី ហានិភ័យឥណទានសម្រាប់អនុបាតភាពគ្រប់គ្រាន់នៃដើមទុនរបស់គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុទទួលប្រាក់បញ្ញើ។​ តាមរយៈសេចក្តីប្រកាសព័ត៌មានរបស់ ធនាគារជាតិនៃកម្ពុជា នាថ្ងៃដដែល ប្រកាសស្តីពី ហានិភ័យឥណទានសម្រាប់អនុបាតភាពគ្រប់គ្រាន់នៃដើមទុនរបស់គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុទទួលប្រាក់បញ្ញើនេះ មានគោលបំណងដាក់ចេញនូវវិធានការនៃការថ្លឹងហានិភ័យឥណទានយ៉ាងទូលំទូលាយ ដែលការថ្លឹងនេះ មានកម្រិតខុសៗគ្នាផ្អែកលើ ប្រភេទឥណទាន អ្នកខ្ចី ឬសមភាគី និងឆ្លុះបង្ហាញពីកម្រិតហានិភ័យដែលគ្រឹះស្ថានអាចប្រឈមជាក់ស្តែង សំដៅពង្រឹងប្រសិទ្ធភាពក្នុងការគ្រប់គ្រងហានិភ័យ។

​សេចក្តីប្រកាសព័ត៌មាន របស់ធនាគារជាតិនៃកម្ពុជា ក៏បានលើកឡើងផងដែរ ពីការដាក់វិធានការប្រុងប្រយ័ត្ន និងថ្លឹងថ្លែង និងគិតគូរយ៉ាងម៉ត់ចត់ដល់ការជំរុញការអភិវឌ្ឍវិស័យធនាគារនិងហិរញ្ញវត្ថុ និងកំណើនសេដ្ឋកិច្ចជាតិ ព្រមទាំងចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការជំរុញការអនុវត្តគោលនយោបាយពាក់ព័ន្ធ ដែលក្នុងនោះក៏មាន ការយកចិត្តទុកដាក់ពិសេសចំពោះ ការគាំទ្រដល់យន្តការធានាឥណទានដែលបង្កើតឡើងដោយរាជរដ្ឋាភិបាលកម្ពុជា ដូចជា សាជីវកម្មធានាឥណទានកម្ពុជា (CGCC) ដោយការថ្លឹងហានិភ័យសូន្យភាគរយចំពោះចំណែកឥណទានដែលត្រូវបានធានា ដើម្បីសម្រួលឱ្យសហគ្រាសធុនមីក្រូ តូច និងមធ្យម ទទួលបានប្រភពទុនកាន់តែច្រើនជាងមុន

គួរបញ្ជាក់ផងដែរថា សាជីវកម្មធានាឥណទានកម្ពុជា គឺជាក្រុមហ៊ុនធានាឥណទានមុនដំបូងបង្អស់នៅកម្ពុជា ដែលត្រូវបានសម្រេចបង្កើតឡើងដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ជាសហគ្រាសសាធារណៈ ក្រោមអាណាព្យាបាលបច្ចេកទេស និងហិរញ្ញវត្ថុ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ បេសកកម្មចម្បងរបស់សាជីវកម្មធានាឥណទានកម្ពុជា គឺផ្តល់​ការធានា​ឥណទាន​លើក​ម្ចី​ ដែល​ផ្តល់​ឱ្យ​អាជីវកម្ម​ ​ដើម្បី​ចែករំលែក​ហា​និ​ភ័យ​ជាមួយ​ស្ថាប័ន​ផ្តល់​ក​ម្ចី ​និង​បង្កើន​បរិយាប​ន្ន​ហិរញ្ញវត្ថុ៕

 ថ្ងៃចន្ទ ១រោច ខែបឋមសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧

រាជធានីភ្នំពេញ ថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៣

ចុចទីនេះ៖ សេចក្តីប្រកាសព័ត៌មានស្តីពីការដាក់ឱ្យអនុវត្តប្រកាសស្តីពី ដើមទុនបទប្បញ្ញត្តិរបស់គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុទទួលប្រាក់បញ្ញើ និងប្រកាសស្តីពី ហានិភ័យឥណទានសម្រាប់អនុបាតភាពគ្រប់គ្រាន់នៃដើមទុនរបស់គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុទទួលប្រាក់បញ្ញើ

សន្និបាតប្រចាំឆ្នាំរបស់សាជីវកម្មធានាឥណទានកម្ពុជា ក្រោមប្រធានបទ “តួនាទីរបស់គម្រោងធានាឥណទានក្នុងការអភិវឌ្ឍសហគ្រាសខ្នាតតូច និងមធ្យម នៅកម្ពុជា និងតំបន់អាស៊ាន”

(រាជធានីភ្នំពេញ) ៖ នៅព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៣ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (MEF) និងសាជីវកម្មធានាឥណទានកម្ពុជា (CGCC) សហការរៀបចំសន្និបាតប្រចាំឆ្នាំរបស់ CGCC ក្រោមប្រធានបទ “តួនាទីរបស់គម្រោងធានាឥណទានក្នុងការអភិវឌ្ឍសហគ្រាសខ្នាតតូច និងមធ្យមនៅកម្ពុជា និងតំបន់អាស៊ាន”។ សន្និបាតនេះ ប្រព្រឹត្តិទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម បណ្ឌិត ម៉ី វ៉ាន់ រដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងមានការចូលរួមពីថ្នាក់ដឹកនាំរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ធនាគារជាតិនៃកម្ពុជា, ក្រសួងកិច្ចការនារី, ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍, ដៃគូអភិវឌ្ឍន៍ជាតិនិងអន្តរជាតិ, គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ, និងសមាគមនានា សរុបប្រមាណ ១៥០រូប។

PRESS RELEASE CGCC Annual Seminar on “Role of Credit Guarantee Schemes in SMEs Development in Cambodia and ASEAN”
PRESS RELEASE CGCC Annual Seminar on “Role of Credit Guarantee Schemes in SMEs Development in Cambodia and ASEAN”

គោលបំណងនៃសន្និបាតនេះ គឺដើម្បីបូកសរុបលទ្ធផលការងារប្រចាំឆ្នាំរបស់ CGCC, ពិភាក្សាអំពីបញ្ហាប្រឈម និងដំណោះស្រាយក្នុងការអនុវត្តគម្រោងធានាឥណទាន, ចែករំលែកទស្សនៈអំពីតួនាទីរបស់គម្រោងធានាឥណទានក្នុងការអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យម ក៏ដូចជា សិក្សាអំពីបទពិសោធន៍នៃគម្រោងធានាឥណទានរបស់ប្រទេសម៉ាឡេស៊ី និងប្រទេសថៃផងដែរ។

PRESS RELEASE CGCC Annual Seminar on “Role of Credit Guarantee Schemes in SMEs Development in Cambodia and ASEAN”
PRESS RELEASE CGCC Annual Seminar on “Role of Credit Guarantee Schemes in SMEs Development in Cambodia and ASEAN”

ឯកឧត្តម បណ្ឌិត  ម៉ី  វ៉ាន់ បានលើកឡើងថា “សហគ្រាសធុនតូច និងមធ្យម គឺជាកម្លាំងចលករ ដែលមិនអាចខ្វះបាន ដើម្បីធានាការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា ប្រកបដោយចីរភាព បរិយាបន្ន និងភាពធន់។ សហគ្រាសធុនតូច និងមធ្យម បានដើរតួយ៉ាងសំខាន់ ក្នុងការទ្រទ្រង់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច កម្ពុជា ដោយបានចូលរួមកាត់បន្ថយភាពក្រីក្រ គួរឱ្យកត់សម្គាល់ពីអត្រា ៥០,២% ក្នុងឆ្នាំ ២០០៣ មកត្រឹមអត្រា ១៧,៨% ប៉ុណ្ណោះ ក្នុងឆ្នាំ ២០២០ តាមរយៈការបង្កើនការងារ និងប្រាក់ចំណូលជូនប្រជាជនកម្ពុជា។ ដូច្នេះ រាជរដ្ឋាភិបាល នឹងបន្តអនុវត្តគោលនយោបាយគាំទ្រ តាមរយៈយន្តការធានាឥណទាន ដើម្បីធានាការអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យម។”

PRESS RELEASE CGCC Annual Seminar on “Role of Credit Guarantee Schemes in SMEs Development in Cambodia and ASEAN”
PRESS RELEASE CGCC Annual Seminar on “Role of Credit Guarantee Schemes in SMEs Development in Cambodia and ASEAN”

តាមរយៈសន្និបាតនេះ ឯកឧត្តម បណ្ឌិត  ម៉ី  វ៉ាន់ តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការនូវ “គម្រោងធានាឥណទានជាកញ្ចប់ (Portfolio Guarantee Scheme)​” និងផ្តល់ពានរង្វាន់ដល់គ្រឹះស្ថានហិរញ្ញវត្ថុចូលរួមឆ្នើម របស់ CGCC ប្រចាំឆ្នាំ២០២២ រួមមាន ធនាគារកាណាឌីយ៉ា, ធនាគារស្ថាបនា, គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ, ធនាគារវឌ្ឍនៈ អាស៊ី (ABA), និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិល អូ អិល ស៊ី។

PRESS RELEASE CGCC Annual Seminar on “Role of Credit Guarantee Schemes in SMEs Development in Cambodia and ASEAN”
PRESS RELEASE CGCC Annual Seminar on “Role of Credit Guarantee Schemes in SMEs Development in Cambodia and ASEAN”

CGCC ត្រូវបានបង្កើតឡើងដោយរាជរដ្ឋាភិបាលកម្ពុជា នៅចុងឆ្នាំ២០២០ និងបានដាក់ឱ្យដំណើរការគម្រោងធានាឥណទានជាលើកដំបូង នៅក្នុងខែមីនា ឆ្នាំ២០២១។ គិតត្រឹមបំណាច់ខែធ្នូ ឆ្នាំ២០២២ CGCC បានផ្តល់ការធានាឥណទានលើកម្ចីចំនួន ៩៨៥ ដល់ក្រុមហ៊ុនអាជីវកម្ម ដោយគិតជាទឹកប្រាក់កម្ចីមានចំនួនជាង ៩២លានដុល្លារ ដែលភាគច្រើនលើសលប់ជាកម្ចីខ្វះទ្រព្យធានា៕

PRESS RELEASE CGCC Annual Seminar on “Role of Credit Guarantee Schemes in SMEs Development in Cambodia and ASEAN”
PRESS RELEASE CGCC Annual Seminar on “Role of Credit Guarantee Schemes in SMEs Development in Cambodia and ASEAN”

 

Click here to read more about: កិច្ចប្រជុំក្រុមប្រឹក្សាភិបាល សាជីវកម្មធានាឥណទានកម្ពុជា អាណត្តិទី១ លើកទី១២

 

សេចក្តីប្រកាសព័ត៌មាន ការបន្តគម្រោងធានាឥណទានដើម្បីស្តារអាជីវកម្ម របស់សាជីវកម្មធានាឥណទានកម្ពុជា

សាជីវកម្មធានាឥណទានកម្ពុជា (CGCC) មានកិត្តិយសប្រកាសបន្តដាក់ឱ្យដំណើរការ “គម្រោងធានាឥណទានដើម្បីស្តារអាជីវកម្ម  (Business Recovery Guarantee Scheme, BRGS)” ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៣ តទៅ រហូតដល់គម្រោងនេះ ត្រូវបានប្រើប្រាស់អស់។​

BRGS គឺជាគម្រោងធានាឥណទាន ដែលមានគោលដៅគាំទ្រអាជីវកម្ម ទាំងអាជីវកម្មខ្នាតមីក្រូ សហគ្រាសខ្នាតតូច និងមធ្យម និងសហគ្រាសខ្នាតធំ ក្នុងការបង្កើនលទ្ធភាពទទួលបានហិរញ្ញប្បទាន ពីគ្រឹះស្ថានហិរញ្ញវត្ថុចូលរួម (PFIs) សម្រាប់ធ្វើជាទុនបង្វិល​, ការវិនិយោគ, និងការពង្រីកអាជីវកម្ម។ BRGS ដែលមានទំហំ ២០០លានដុល្លារ ត្រូវបានដាក់ឱ្យដំណើរការជាលើកដំបូង ចាប់ពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២។ គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២​ កន្លងទៅ កម្ចីទំហំប្រមាណ ៨៩លានដុល្លារ ដែលភាគច្រើនជាកម្ចីដែលខ្វះទ្រព្យធានា ត្រូវបានធានាដោយ CGCC ក្រោមគម្រោង BRGS

CGCC​ បានទទួលការឯកភាពដ៏ខ្ពង់ខ្ពស់បំផុតពី ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីបន្តដាក់ឱ្យដំណើរការគម្រោង BRGS នេះ ដោយកែសម្រួលលក្ខខណ្ឌមួយចំនួន ឱ្យមានភាពប្រសើរឡើង ដូចជា ​សុពលភាពនៃគម្រោង, ការកំណត់និយមន័យនៃអាជីវកម្មខ្នាតមីក្រូ សហគ្រាសខ្នាតតូច និងមធ្យម និងសហគ្រាសខ្នាតធំ, និងការកំណត់ទំហំជាអតិបរមាសម្រាប់កម្ចីនីមួយៗ (សម្រាប់ព័ត៌មានលម្អិតសូមចូលទៅកាន់គេហទំព័ររបស់ CGCC www.cgcc.com.kh)។

ការធានាឥណទានរបស់សាជីវកម្មធានាឥណទានកម្ពុជា ក្រោមគម្រោង BRGS នឹងបន្តដើរតួជាទ្រព្យធានាចាប់ពី ៧០%ដល់ ៨០% នៃទំហំឥណទានដែលផ្តល់ដោយ PFIs ដូច្នេះនឹងជួយកាត់បន្ថយតម្រូវការទ្រព្យធានាពីអាជីវកម្មដែលស្នើកម្ចី។

សាជីវកម្មធានាឥណទានកម្ពុជា ស្វាគមន៍នូវកិច្ចសហការជិតស្និតជាមួយគ្រប់ស្ថាប័នពាក់ព័ន្ធ ដើម្បីជំរុញការអនុវត្តគម្រោង BRGS។ សូមអរគុណ៕

 

ថ្ងៃអង្គារ ១២កើត ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦

រាជធានីភ្នំពេញ ថ្ងៃទី៣ ខែមករា ឆ្នាំ២០២៣

Press Release - The Extension of the Business Recovery Guarantee Scheme of Credit Guarantee Corporation of Cambodia
Press Release – The Extension of the Business Recovery Guarantee Scheme of Credit Guarantee Corporation of Cambodia

សេចក្ដីប្រកាសព័ត៌មាន “សិក្ខាសាលាស្តីពីសក្តានុពលនៃគម្រោងធានាឥណទានក្នុងការលើកស្ទួយបរិយាបន្នហិរញ្ញវត្ថុ សម្រាប់សហគ្រាសធុនតូច និងមធ្យម នៅកម្ពុជា”

រាជធានីភ្នំពេញ ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២៖ ​ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ​ និងសាជីវកម្មធានាឥណទានកម្ពុជា (CGCC) បានសហការរៀបចំសិក្ខាសាលាស្តីពី “សក្តានុពលនៃគម្រោងធានាឥណទានក្នុងការលើកស្ទួយបរិយាបន្នហិរញ្ញវត្ថុសម្រាប់សហគ្រាសធុនតូច និងមធ្យម នៅកម្ពុជា” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាភិបាល CGCC និង លោកជំទាវបណ្ឌិត ជា សិរី ឧបការីទេសាភិបាល និងជាអគ្គនាយកបច្ចេកទេស ធនាគារជាតិនៃកម្ពុជា ដោយមានការចូលរួមពីតំណាងស្ថាប័នរដ្ឋ ដៃគូអភិវឌ្ឍ​ន៍ គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ សមាគមអាជីវកម្ម និងម្ចាស់អាជីវកម្ម ជាពិសេសសហគ្រាសធុនតូចនិងមធ្យម សរុបជាង ១០០នាក់។ គោលបំណងនៃសិក្ខាសាលានេះ គឺដើម្បីពិភាក្សាអំពីការជំរុញការប្រើប្រាស់គម្រោងធានាឥណទាន ក្នុងការលើកស្ទួយបរិយាបន្នហិរញ្ញវត្ថុសម្រាប់សហគ្រាសធុនតូចនិងមធ្យម និងចែករំលែកអំពីការផ្តល់កម្ចីដែលមានការធានា និងបទពិសោធន៍របស់​ម្ចាស់អាជីវកម្មក្នុងការទទួលបានកម្ចីដែលមានការធានាផងដែរ។

សេចក្ដីប្រកាសព័ត៌មាន “សិក្ខាសាលាស្តីពីសក្តានុពលនៃគម្រោងធានាឥណទានក្នុងការលើកស្ទួយបរិយាបន្នហិរញ្ញវត្ថុ សម្រាប់សហគ្រាសធុនតូច និងមធ្យម នៅកម្ពុជា”
សេចក្ដីប្រកាសព័ត៌មាន “សិក្ខាសាលាស្តីពីសក្តានុពលនៃគម្រោងធានាឥណទានក្នុងការលើកស្ទួយបរិយាបន្នហិរញ្ញវត្ថុ សម្រាប់សហគ្រាសធុនតូច និងមធ្យម នៅកម្ពុជា”

ឯកឧត្តមរដ្ឋលេខាធិការ បានវាយតម្លៃខ្ពស់លើការរៀបចំសិក្ខាសាលានាថ្ងៃនេះ ដែលមានសារៈសំខាន់ក្នុងការចូលរួមលើកកម្ពស់ការយល់ដឹងអំពីយន្តការធានាឥណទាន តាមរយៈការចែករំលែកបទពិសោធន៍ល្អៗ និងបំផុសគំនិតថ្មីៗពីភាគីពាក់ព័ន្ធ។ ឯកឧត្តមរដ្ឋលេខាធិការ បានមានប្រសាសន៍ថា ៖ “រាជរដ្ឋាភិបាលបានដាក់ឱ្យដំណើរការគម្រោងធានាឥណទាន តាមរយៈសាជីវកម្មធានាឥណទានកម្ពុជា ដែលមានរយៈពេលជាងមួយឆ្នាំហើយ ដោយគិតមកត្រឹមបំណាច់ខែកក្កដា ឆ្នាំ២០២២​ នេះ សាជីវកម្មធានាឥណទានកម្ពុជា បានគាំទ្រលើការបញ្ចេញកម្ចីថ្មីៗចំនួនប្រមាណ ៥៧លានដុល្លារ ជូនដល់ក្រុមហ៊ុនអាជីវកម្មដែលខ្វះទ្រព្យបញ្ចាំ តាមរយៈគ្រឹះស្ថានហិរញ្ញវត្ថុចូលរួម។ ទោះបីជា ៥៧លានដុល្លារនេះ គឺជាចំនួនតិចតួចនៅឡើយ ប៉ុន្តែវាជាការចាប់ផ្តើមនៃការផ្លាស់ប្តូរទម្លាប់នៃការផ្តល់កម្ចី ដោយមិនផ្អែកលើទ្រព្យបញ្ចាំ នៅក្នុងទីផ្សារឥណទានរបស់ប្រទេសកម្ពុជា។”

សេចក្ដីប្រកាសព័ត៌មាន “សិក្ខាសាលាស្តីពីសក្តានុពលនៃគម្រោងធានាឥណទានក្នុងការលើកស្ទួយបរិយាបន្នហិរញ្ញវត្ថុ សម្រាប់សហគ្រាសធុនតូច និងមធ្យម នៅកម្ពុជា”
សេចក្ដីប្រកាសព័ត៌មាន “សិក្ខាសាលាស្តីពីសក្តានុពលនៃគម្រោងធានាឥណទានក្នុងការលើកស្ទួយបរិយាបន្នហិរញ្ញវត្ថុ សម្រាប់សហគ្រាសធុនតូច និងមធ្យម នៅកម្ពុជា”

លោកជំទាវបណ្ឌិត ជា សិរី បានថ្លែងសុន្ទរកថាគន្លឹះអំពីការចូលរួមរបស់ធនាគារជាតិនៃកម្ពុជា ដែលជានិយ័តករក្នុងវិស័យធនាគារ និងមានតួនាទីសំខាន់ក្នុងការគ្រប់គ្រង និងត្រួតពិនិត្យទីផ្សារឥណទាននៅកម្ពុជា។ លោកជំទាវបណ្ឌិត បានមានប្រសាសន៍ថា ៖ “ដោយយល់ពីសារៈសំខាន់របស់សហគ្រាសធុនតូច និងមធ្យម (SMEs) និងឧបសគ្គរបស់ SMEs ក្នុងការទទួលបានសេវាហិរញ្ញវត្ថុពីគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ជាពិសេសការទទួលបានឥណទាន រាជរដ្ឋាភិបាលបានសម្រេចរៀបចំយន្តការធានាឥណទានដល់ SMEs ដែលខ្វះលទ្ធភាពទទួលបានឥណទានដោយខ្លួនឯង។ ការផ្តល់ការធានាតាមរយៈ CGCC ជាដំណោះស្រាយដ៏ល្អសម្រាប់តម្រូវការបច្ចុប្បន្ន ប៉ុន្តែមិនមែនបានន័យថា SMEs អាចជិះសេះលែងដៃទេ។ ប៉ុន្តែ SMEs ត្រូវពង្រឹងសមត្ថភាពដើម្បីអាចមានម្ចាស់ការខ្លួនឯងនាពេលអនាគត ដូចជាការទាញយកផលប្រយោជន៍ពីបច្ចេកវិទ្យាថ្មីៗឱ្យបានច្រើន។”

សេចក្ដីប្រកាសព័ត៌មាន “សិក្ខាសាលាស្តីពីសក្តានុពលនៃគម្រោងធានាឥណទានក្នុងការលើកស្ទួយបរិយាបន្នហិរញ្ញវត្ថុ សម្រាប់សហគ្រាសធុនតូច និងមធ្យម នៅកម្ពុជា”
សេចក្ដីប្រកាសព័ត៌មាន “សិក្ខាសាលាស្តីពីសក្តានុពលនៃគម្រោងធានាឥណទានក្នុងការលើកស្ទួយបរិយាបន្នហិរញ្ញវត្ថុ សម្រាប់សហគ្រាសធុនតូច និងមធ្យម នៅកម្ពុជា”

លោក Wong Keet Loong អគ្គនាយក CGCC បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាល តាមរយៈក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដែលជាអាណាព្យាបាលបច្ចេកទេស​និងហិរញ្ញវត្ថុរបស់ CGCC ដែលតែងតែផ្តល់នូវអនុសាសន៍ជាយុទ្ធសាស្ត្រដល់ CGCC ក្នុងការបង្កើនការធានាឥណទាន ដើម្បីចូលរួមគាំទ្រដល់គោលនយោបាយអន្តរាគមន៍ហិរញ្ញប្បទានរបស់រាជរដ្ឋាភិបាល។ លោកអគ្គនាយក បានមានប្រសាសន៍ថា៖ “ចាប់ពីដើមត្រីមាសទី ៣ ឆ្នាំ ២០២២ នេះ CGCC បានពង្រីកការធានាឥណទានទៅកាន់ទូទាំងប្រទេស សូម្បីតែនៅក្នុងខេត្តដាច់ស្រយាលក៏ដោយ ដោយសារតែមានបណ្តាញសាខាដ៏ទូលំទូលាយរបស់គ្រឹះស្ថានហិរញ្ញវត្ថុចូលរួម (PFIs) របស់ CGCC នៅទូទាំងប្រទេស។ ទោះជាយ៉ាងណាក៏ដោយ ក៏ CGCCនៅតែត្រូវធ្វើបន្ថែមទៀត ដើម្បីធានាថាបរិយាបន្នហិរញ្ញវត្ថុ កាន់តែត្រូវបានលើកកម្ពស់សម្រាប់ជាប្រយោជន៍ដល់ក្រុមហ៊ុនអាជីវកម្មពាសពេញប្រទេស”។​

សេចក្ដីប្រកាសព័ត៌មាន “សិក្ខាសាលាស្តីពីសក្តានុពលនៃគម្រោងធានាឥណទានក្នុងការលើកស្ទួយបរិយាបន្នហិរញ្ញវត្ថុ សម្រាប់សហគ្រាសធុនតូច និងមធ្យម នៅកម្ពុជា”
សេចក្ដីប្រកាសព័ត៌មាន “សិក្ខាសាលាស្តីពីសក្តានុពលនៃគម្រោងធានាឥណទានក្នុងការលើកស្ទួយបរិយាបន្នហិរញ្ញវត្ថុ សម្រាប់សហគ្រាសធុនតូច និងមធ្យម នៅកម្ពុជា”

តាមរយៈសិក្ខាសាលានេះ តំណាងគ្រឹះស្ថានហិរញ្ញវត្ថុចូលរួមរបស់ CGCC រួមមាន ធនាគារកាណាឌីយ៉ា និង ធនាគារស្ថាបនា បានបង្ហាញអំពីការយល់ឃើញដូចគ្នាអំពីភាពចាំបាច់នៃការធានាឥណទាន ដែលអាចគាំទ្រដល់ធនាគារ ក្នុងការផ្តល់កម្ចីច្រើនជាងមុនដល់ក្រុមហ៊ុនអាជីវកម្ម ជាពិសេសអាជីវកម្មដែលខ្វះទ្រព្យបញ្ចាំ។ បន្ថែមពីនេះ តំណាងធនាគារទាំងពីរ ក៏បានចែករំលែកអំពីយុទ្ធសាស្រ្តនៃការផ្តល់កម្ចីដែលមានការធានា ក៏ដូចជានីតិវិធីនៃការដាក់ស្នើកម្ចីពីធនាគារ ជូនអង្គសិក្ខាសាលា ដើម្បីបានយល់កាន់តែច្បាស់អំពីលក្ខខណ្ឌ និងការរៀបចំខ្លួនក្នុងការទទួលបានកម្ចី ប្រកប​ដោយ​​ប្រសិទ្ធភាព។

តំណាង ២រូប របស់សហគ្រិនដែលជាម្ចាស់អាជីវកម្ម ក៏បានចែករំលែកអំពីបទពិសោធន៍ជាក់ស្តែង ក្នុងការស្នើសុំ និងទទួលបានកម្ចីដែលមានការធានាពី CGCC តាមរយៈគ្រឹះស្ថានហិរញ្ញវត្ថុចូលរួមរបស់ CGCC ផងដែរ។ ការធានាឥណទាន បានជួយអ្នកទាំងពីរ ដែលមិនមានទ្រព្យបញ្ចាំ ឱ្យអាចទទួលបានកម្ចីតាមតម្រូវការដើម្បីយកទៅប្រើប្រាស់ក្នុងដំណើរការអាជីវកម្ម។

លើសពីនេះ តំណាងភាគីពាក់ព័ន្ធ រួមមាន ពីរាជរដ្ឋាភិបាល (តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ) ពីនិយ័តករ (តំណាងធនាគារជាតិនៃកម្ពុជា)  ពីស្ថាប័នផ្តល់កម្ចី (តំណាងធនាគារមេយប៊ែងកម្ពុជា) ពីក្រុមហ៊ុនអាជីវកម្ម (តំណាងសមាគមសហគ្រិនវ័យក្មេងកម្ពុជា) និងពីស្ថាប័នធានាឥណទាន (តំណាង CGCC) បានចូលរួមជជែកវែកញែក អំពី “តួនាទីនៃការធានាឥណទាន ក្នុងការអភិវឌ្ឍវិស័យធនាគារ និងអាជីវកម្ម” ដោយផ្តោតសំខាន់លើបញ្ហាប្រឈម និងដំណោះស្រាយ ដើម្បីបង្កើនប្រសិទ្ធភាពនៃការផ្តល់កម្ចីដែលមានការធានា ជូនដល់ក្រុមហ៊ុនអាជីវកម្មឱ្យបានកាន់តែទូលំទូលាយ សំដៅគាំទ្រដល់ការអភិវឌ្ឍវិស័យធនាគារ និងក្រុមហ៊ុនអាជីវកម្ម ជាពិសេស សហគ្រាសធុនតូចនិងមធ្យម ដែលជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចជាតិ។

សេចក្ដីប្រកាសព័ត៌មាន “សិក្ខាសាលាស្តីពីសក្តានុពលនៃគម្រោងធានាឥណទានក្នុងការលើកស្ទួយបរិយាបន្នហិរញ្ញវត្ថុ សម្រាប់សហគ្រាសធុនតូច និងមធ្យម នៅកម្ពុជា”
សេចក្ដីប្រកាសព័ត៌មាន “សិក្ខាសាលាស្តីពីសក្តានុពលនៃគម្រោងធានាឥណទានក្នុងការលើកស្ទួយបរិយាបន្នហិរញ្ញវត្ថុ សម្រាប់សហគ្រាសធុនតូច និងមធ្យម នៅកម្ពុជា”
សេចក្ដីប្រកាសព័ត៌មាន “សិក្ខាសាលាស្តីពីសក្តានុពលនៃគម្រោងធានាឥណទានក្នុងការលើកស្ទួយបរិយាបន្នហិរញ្ញវត្ថុ សម្រាប់សហគ្រាសធុនតូច និងមធ្យម នៅកម្ពុជា”
សេចក្ដីប្រកាសព័ត៌មាន “សិក្ខាសាលាស្តីពីសក្តានុពលនៃគម្រោងធានាឥណទានក្នុងការលើកស្ទួយបរិយាបន្នហិរញ្ញវត្ថុ សម្រាប់សហគ្រាសធុនតូច និងមធ្យម នៅកម្ពុជា”
សេចក្ដីប្រកាសព័ត៌មាន “សិក្ខាសាលាស្តីពីសក្តានុពលនៃគម្រោងធានាឥណទានក្នុងការលើកស្ទួយបរិយាបន្នហិរញ្ញវត្ថុ សម្រាប់សហគ្រាសធុនតូច និងមធ្យម នៅកម្ពុជា”
សេចក្ដីប្រកាសព័ត៌មាន “សិក្ខាសាលាស្តីពីសក្តានុពលនៃគម្រោងធានាឥណទានក្នុងការលើកស្ទួយបរិយាបន្នហិរញ្ញវត្ថុ សម្រាប់សហគ្រាសធុនតូច និងមធ្យម នៅកម្ពុជា”

CGCC ផ្តល់ការធានាឥណទានលើកម្ចី ដែលបញ្ចេញដោយគ្រឹះស្ថានហិរញ្ញវត្ថុចូលរួម ដើម្បីគាំទ្រដល់ក្រុមហ៊ុនអាជីវកម្មដែលមានលទ្ធភាពសង ប៉ុន្តែខ្វះទ្រព្យបញ្ចាំពេលដាក់ស្នើកម្ចី។ CGCC ចូលរួមចំណែកអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល ដើម្បីជំរុញបរិយាបន្ន​ហិរញ្ញវត្ថុ និងអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា។ ដើម្បីទទួលបានព័ត៌មានបន្ថែម៖ សូមទាក់ទង CGCC តាមរយៈលេខទូរសព្ទលេខ ០២៣ ៧២២ ១២៣ ឬ ០១៦ ២៤២ ០៣៣ ឬតាមរយៈគេហទំព័រ www.cgcc.com.kh។ សូមអរគុណ៕

ព្រហស្បតិ៍ ៦រោច ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦

រាជធានីភ្នំពេញ ថ្ងៃទី១៨​ ខែសីហា ឆ្នាំ២០២២

ទាញយកសេចក្តីប្រកាសព័ត៌មាន