CGCC

CGCC ចូលរួមជួបពិភាក្សាការងារអំពីនិតិវីធីនៃការបោះផ្សាយមូលបត្រ នៅលើទីផ្សារមូលបត្រកម្ពុជា

កាលពីព្រឹកថ្ងៃទី៩ ខែមីនា ឆ្នាំ​២០២៣កន្លងទៅនេះ លោក Wong Keet Loong អគ្គនាយក CGCC បានដឹកនាំក្រុមការងាររបស់ CGCC ចូលរួមជួបពិភាក្សាការងារអំពីនិតិវីធីនៃការបោះផ្សាយមូលបត្រ នៅលើទីផ្សារមូលបត្រកម្ពុជា។

កិច្ចពិភាក្សាការងារនេះផងដែរ គឺដើម្បីឈ្វេងយល់បន្ថែមអំពីដំណើរការនៃការបោះផ្សាយមូលបត្រនៅកម្ពុជា ក្នុងការរៀបចំសេចក្ដីព្រាងក្របខ័ណ្ឌគោលនយោបាយសម្រាប់ការធានាលើការបោះផ្សាយសញ្ញាបណ្ណ ដើម្បីគាំទ្រដល់ក្រុមហ៊ុនក្នុងស្រុក ក៏ដូចជាគាំទ្រដល់ការអភិវឌ្ឍវិស័យមូលបត្រនៅកម្ពុជាផងដែរ។

CGCC to Discuss the Procedures of Bond Issuance on the Cambodia Securities Exchange
CGCC to Discuss the Procedures of Bond Issuance on the Cambodia Securities Exchange

CGCC ចូលរួមអបអរសាទរទិវាសិទ្ធិនារីអន្ដរជាតិ

កាលពីរសៀលថ្ងៃទី៧ ខែមីនា ឆ្នាំ​២០២៣ កន្លងទៅ លោក Wong Keet Loong អគ្គនាយក CGCC និងថ្នាក់ដឹកនាំ ក៏ដូចជា​បុគ្គលិកទាំងអស់របស់ CGCC បានចូលរួមអបអរសាទរទិវាសិទ្ធិនារីអន្ដរជាតិ ដោយបានថ្លែងអំណរគុណ ដល់បុគ្គលិកស្រ្ដី ដែលបានរួមចំណែកយ៉ាងសំខាន់ក្នុងការគាំទ្រដល់ដំណើរការរបស់ CGCC ឱ្យប្រព្រឹត្តទៅដោយរលូន និងទទួលបានភាពជោគជ័យនាពេលកន្លងមក។ យើងទាំងអស់គ្នាកំពុងរស់នៅក្នុងសម័យកាល ដែលមានការចូលរួមយ៉ាងសកម្មពីស្ត្រីក្នុងការងារអភិវឌ្ឍន៍ ប្រកបដោយភាពក្លាហាន និងការលះបង់ខ្ពស់។ ដើម្បីថ្លែងអំណរគុណ CGCC ក៏បានផ្ដល់វត្ថុអនុស្សាវរីយ៍ដល់បុគ្គលិកស្ត្រីទាំំងអស់ផងដែរ។

CGCC ចូលរួមអបអរសាទរទិវាសិទ្ធិនារីអន្ដរជាតិ
CGCC Celebrated International Women’s Day
CGCC ចូលរួមអបអរសាទរទិវាសិទ្ធិនារីអន្ដរជាតិ
CGCC Celebrated International Women’s Day

ទន្ទឹមនេះ នៅព្រឹកថ្ងៃទី៨ ខែមីនា ឆ្នាំ​២០២៣ បុគ្គលិក CGCC បានចូលរួមអបអរសាទរទិវាសិទ្ធិនារីអន្ដរជាតិ តាមរយៈការចូលរួមបរិច្ចាគឈាម ផ្តល់ក្តីសង្ឃឹមទៅកាន់អ្នកដែលត្រូវការឈាមបន្ទាន់ ដែលរៀបចំដោយ សមាគមធនាគារនៅកម្ពុជា (ABC)។

CGCC Celebrated International Women's Day
CGCC Celebrated International Women’s Day
CGCC Celebrated International Women's Day
CGCC Celebrated International Women’s Day

កម្មវិធីប្រគល់សញ្ញាបត្រជូនសិក្ខាកាម១២៩នាក់ នៃវគ្គបណ្តុះបណ្តាល “ខ្ញុំមានចំណេះដឹងផ្នែកហិរញ្ញវត្ថុ”

កាលពីថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៣ សាជីវកម្មធានាឥណទានកម្ពុជា (CGCC) ក្រោមការដឹកនាំដោយលោក Wong Keet Loong អគ្គនាយក CGCC​ ពិតជាមានកិត្តិយស  ដែលបានចូលរួមក្នុងកម្មវិធីប្រគល់សញ្ញាបត្រជូនដល់សិក្ខាកាមចំនួន ១២៩ នាក់ ដែលបានបញ្ចប់វគ្គបណ្តុះបណ្តាល “ខ្ញុំមានចំណេះដឹងផ្នែកហិរញ្ញវត្ថុ” ដែលជាកម្មវិធីផ្តួចផ្តើមដោយធនាគារស្ថាបនា សហការគាំទ្រដោយ CGCC ក្នុងគោលបំណងលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុដល់សហគ្រិន ជាប្រយោជន៍ដល់ការអភិវឌ្ឍអាជីវកម្ម និងសេដ្ឋកិច្ចកម្ពុជា។

Graduation Ceremony of 129 Trainees of the “I’m Financially Literate (IFL)” Program
Graduation Ceremony of 129 Trainees of the “I’m Financially Literate (IFL)” Program

វគ្គបណ្តុះបណ្តាល “ខ្ញុំមានចំណេះដឹងផ្នែកហិរញ្ញវត្ថុ” ត្រូវបានបង្កើតឡើងក្នុងខែកញ្ញា ឆ្នាំ ២០២២ ដោយធនាគារស្ថាបនា និងមានការចូលរួមសហការគាំទ្រពី CGCC និង ដៃគូ២ស្ថាប័នទៀត មានគោលបំណងចម្បងគឺលើកកម្ពស់ និងផ្តល់ចំណេះដឹងផ្នែកហិរញ្ញវត្ថុកាន់តែប្រសើរឡើងសម្រាប់សហគ្រិនស្ត្រីនៅក្នុងមីក្រូសហគ្រាស សហគ្រាសធុនតូច និងមធ្យម និងជាពិសេសផ្តល់ឱកាសបង្កើតបណ្តាញទំនាក់ទំនងអាជីវកម្មរវាងសហគ្រិនដែលជាសិក្ខាកាម តាមរយៈវគ្គបណ្តុះបណ្តាលលើប្រធានបទដូចជា ការគ្រប់គ្រងគម្រោង ការគ្រប់គ្រងហិរញ្ញវត្ថុ ទីផ្សារ ជំនាញលក់ និងវគ្គសិក្សាជាច្រើនទៀត។

Graduation Ceremony of 129 Trainees of the “I’m Financially Literate (IFL)” Program
Graduation Ceremony of 129 Trainees of the “I’m Financially Literate (IFL)” Program
Graduation Ceremony of 129 Trainees of the “I’m Financially Literate (IFL)” Program
Graduation Ceremony of 129 Trainees of the “I’m Financially Literate (IFL)” Program

តាមរយៈកម្មវិធី​នេះ សាជីវកម្មធានាឥណទានកម្ពុជា ពិតជាមានសេចក្តីសោមនស្សរីករាយ ក្នុងការចូលរួមចំណែកក្នុងការបង្កើតវគ្គបណ្តុះបណ្តាលបែបសហគមន៍មួយ ដែលអាចធ្វើឱ្យសហគ្រិនស្ត្រីមានឱកាសជួបជុំគ្នាដើម្បីសិក្សាពីបទពិសោធន៍នៃការធ្វើអាជីវកម្មរវាងគ្នានិងគ្នា ដើម្បីជាទុនក្នុងការអភិវឌ្ឍសមត្ថភាពនិងបណ្តុះភាពជាសហគ្រិនទាំងលើទ្រឹស្តីនិងការអនុវត្តផ្ទាល់។

Graduation Ceremony of 129 Trainees of the “I’m Financially Literate (IFL)” Program
Graduation Ceremony of 129 Trainees of the “I’m Financially Literate (IFL)” Program
Graduation Ceremony of 129 Trainees of the “I’m Financially Literate (IFL)” Program
Graduation Ceremony of 129 Trainees of the “I’m Financially Literate (IFL)” Program
Graduation Ceremony of 129 Trainees of the “I’m Financially Literate (IFL)” Program
Graduation Ceremony of 129 Trainees of the “I’m Financially Literate (IFL)” Program

ចុចទីនេះស្វែងយល់បន្ថែម:  CGCC គាំទ្រការបណ្តុះចំណេះដឹងហិរញ្ញវត្ថុដល់សហគ្រាសធុនតូចនិងមធ្យម តាមរយៈកម្មវិធីបណ្តុះបណ្តាលស្តីពី “ខ្ញុំមានចំណេះដឹងហិរញ្ញវត្ថុ” វគ្គទី៥

ដំណើរទស្សនកិច្ចមកកម្ពុជា របស់គណៈប្រតិភូក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មនៃប្រទេសឡាវដើម្បីស្វែងយល់អំពីដំណើរការនៃការអភិវឌ្ឍយន្តការធានាឥណទាននៅកម្ពុជា

កាលពីរសៀលថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣ថ្មីៗនេះ ថ្នាក់ដឹកនាំរបស់ CGCC ដែលដឹកនាំដោយលោក Wong Keet Loong អគ្គនាយក CGCC បានទទួលស្វាគមន៍ គណៈប្រតិភូក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មនៃប្រទេសឡាវ ក្នុងដំណើរទស្សនកិច្ចមកកម្ពុជា ដើម្បីស្វែងយល់អំពីដំណើរការនៃការអភិវឌ្ឍយន្តការធានាឥណទាននៅកម្ពុជាក្នុងគោលបំណងបន្ដរៀបចំគម្រោងធានាឥណទាននៅប្រទេសឡាវ ដើម្បីគាំទ្រសហគ្រាសធនតូចនិងមធ្យម។

CGCC មានកិត្តិយសក្នុងការចែករំលែកបទពិសោធន៍ល្អៗ និងភាពជោគជ័យនៃគម្រោងធានាឥណទានរបស់ខ្លួន ដល់គណៈប្រតិភូក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មនៃប្រទេសឡាវ ដើម្បីអភិវឌ្ឍប្រព័ន្ធធានាឥណទានសម្រាប់សហគ្រាសធុនតូច និងមធ្យម នៅប្រទេសឡាវ។

ចុចទីនេះស្វែងយល់បន្ថែមពី: ដំណើរបេសកកម្មធុរកិច្ច ស្វែងយល់ពីភាគីពាក់ព័ន្ធនៃការធានាឥណទាន នៅប្រទេសម៉ាឡេស៊ី

CGCC ចូលរួមលើកកម្ពស់សហគ្រិនស្រ្តី នៅក្នុងសិក្ខាសាលាស្តីពី “សហគ្រិនស្រ្តី ក្នុងសហគ្រាសខ្នាតមីក្រូ តូច និងមធ្យម”

ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣ លោក Wong Keet Loong អគ្គនាយក CGCC បានចូលរួមជាវាគ្មិនកិត្តិយស នៅក្នុងកិច្ចពិភាក្សាស្តីពី “វិធានការ និងកម្មវិធីក្រសួងស្ថាប័ន និងដៃគូពាក់ព័ន្ធ ក្នុងការលើកកម្ពស់ និងអភិវឌ្ឍសហគ្រិនភាពស្រ្តី” នៅក្នុងសិក្ខាសាលាស្តីពី “សហគ្រិនស្រ្តី ក្នុងសហគ្រាសខ្នាតមីក្រូ តូច និងមធ្យម៖ ពង្រីកកាលានុវត្តភាពសហគ្រិនស្រ្តី ក្នុងបរិបទសេដ្ឋកិច្ច និងធុរកិច្ចឌីជីថល” ក្រោមការរៀបចំដោយក្រសួងកិច្ចការនារី និងមានអ្នកចូលរួមជាង១០០នាក់ មកពីស្ថាប័នក្រសួងនិងមន្ទីរកិច្ចការនារីខេត្ត និងក្រសួងស្ថាប័នពាក់ព័ន្ធ ព្រមទាំងវិស័យឯកជន និងដៃគូអភិវឌ្ឍន៍។

CGCC in the Seminar on “Women Entrepreneurs in MSMEs" of Ministry of Women Affairs
CGCC in the Seminar on “Women Entrepreneurs in MSMEs” of Ministry of Women Affairs

សិក្ខាសាលានេះ ត្រូវបានរៀបចំឡើងដើម្បីជំរុញការយកចិត្តទុកដាក់របស់សហគ្រិនស្រ្តី ក្នុងការអភិវឌ្ឍអាជីវកម្ម ស្របតាមយុគសម័យឌីជីថល និងពិនិត្យលើយន្តការនានា របស់ស្ថាប័នពាក់ព័ន្ធ ក្នុងការគាំទ្រសហគ្រិនស្រ្តីឱ្យកាន់តែមានប្រសិទ្ធិភាព។

នៅក្នុងកិច្ចពិភាក្សា លោកអគ្គនាយក CGCC បានចូលរួមចែករំលែកពីគម្រោងធានាឥណទានរបស់ CGCC ក្នុងការគាំទ្រជាពិសេសដល់សហគ្រិនស្រ្តី ក៏ដូចជាវឌ្ឍនភាពនៃការធានាឥណទានចំពោះសហគ្រិនស្រ្តីដែលមានការកើនឡើងគួរឱ្យកត់សម្គាល់។ ក្នុងនោះផងដែរ លោកអគ្គនាយក ក៏បានគូសបញ្ជាក់ពីយន្តការគាំទ្របន្ថែមរបស់ CGCC ក្នុងការបង្កើនការធានាឥណទាន ក៏ដូចជាគាំទ្រដល់ការទទួលបានហិរញ្ញប្បទានចំពោះសហគ្រិនស្រ្តី ឆ្លើយតបទៅនឹងតម្រូវការទុន និងចំណេះដឹងជំនាញផ្សេងៗ ជាពិសេសលើជំនាញឌីជីថល ដើម្បីអភិវឌ្ឍអាជីវកម្ម តាមរយៈវគ្គបណ្តុះបណ្តាលដែលបាននិងកំពុង ក៏ដូចជាគ្រោងសហការបន្ថែមជាមួយគ្រឹះស្ថានធនាគារ/មីក្រូហិរញ្ញវត្ថុដៃគូ៕

CGCC in the Seminar on “Women Entrepreneurs in MSMEs" of Ministry of Women Affairs
CGCC in the Seminar on “Women Entrepreneurs in MSMEs” of Ministry of Women Affairs
CGCC in the Seminar on “Women Entrepreneurs in MSMEs" of Ministry of Women Affairs
CGCC in the Seminar on “Women Entrepreneurs in MSMEs” of Ministry of Women Affairs

CGCC និងតួនាទីនៃគម្រោងធានាឥណទាននៅក្នុងការអភិវឌ្ឍសហគ្រិនភាព នៃវេទិកា “Give a Day”

នាព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៣ លោក Wong Keet Loong អគ្គនាយក CGCC បានចូលរួមជាវាគ្មិនកិត្តិយសចែករំលែកអំពីប្រធានបទ “គម្រោងធានាឥណទានរបស់ CGCC និងតួនាទីនៅក្នុងការអភិវឌ្ឍសហគ្រិនភាព” នៅក្នុងវេទិកា “Give a Day” ដែលសហការរៀបចំឡើងដោយ ស្វីសខន់ថាក់ សហគ្រិនខ្មែរ អង្គការផេក (Pact Cambodia) និងក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ឈៀង វណ្ណមុនិណ្ឌ នាយកប្រតិបត្តិនៃសហគ្រិនខ្មែរ លោក Rajiv Pradhan នាយកប្រចាំប្រទេសនៃ ស្វីសខន់ថាក់ និងលោកស្រី Sabine Joukes នាយិកា​ប្រចាំ​ប្រទេស​អង្គការ ផេក​កម្ពុជា ក្រោមការចូលរួមពីអ្នកតំណាងស្ថាប័ន/អង្គការដៃគូអភិវឌ្ឍន៍គាំទ្រលើសហគ្រិនភាព អ្នកវិនិយោគ និងសមាគមអាជីវកម្ម នានាជិត៥០រូប។

CGCC និងតួនាទីនៃគម្រោងធានាឥណទាននៅក្នុងការអភិវឌ្ឍសហគ្រិនភាព នៃវេទិកា “Give a Day”
CGCC និងតួនាទីនៃគម្រោងធានាឥណទាននៅក្នុងការអភិវឌ្ឍសហគ្រិនភាព នៃវេទិកា “Give a Day”

Give a day គឺជាវេទិកាប្រមូលផ្តុំនូវអ្នកពាក់ព័ន្ធនៅក្នុងប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាពនៅកម្ពុជា ដែលធ្វើការគាំទ្រការអភិវឌ្ឍសហគ្រិនភាព  ប្រកបដោយឆន្ទៈរួមគ្នា ដើម្បីផ្តល់ការគាំទ្ររវាងគ្នាទៅវិញទៅមក ក៏ដូចជាការពិភាក្សាបើកចំហរលើបញ្ហាប្រឈមជាក់លាក់ណាមួយទាក់ទងនឹងសហគ្រិនភាព និងឈានទៅរកដំណោះស្រាយប្រកបដោយប្រសិទ្ធភាព។ ជាក់ស្តែង វេទិកា Give a day នាថ្ងៃនេះ បាននាំយកនូវប្រធានបទនៃការធានាឥណទាន ដែលជាផ្នែកមួយដ៏សំខាន់នៃ ការទទួលបានហិរញ្ញប្បទានផ្លូវការ ដូច្នេះសហគ្រិន និងអ្នកចូលរួមនៅក្នុងវេទិកានាថ្ងៃនេះ ដែលអញ្ជើញមកពីស្ថាប័នធ្វើការលើការគាំទ្រសហគ្រិនភាព នឹងអាចបង្កើនយុទ្ធសាស្រ្តក្នុងការបញ្រ្ជាបការយល់ដឹងពីអត្ថប្រយោជន៍នៃគម្រោងធានាឥណទានទៅដល់បណ្តាញ/ប្រព័ន្ធអេកូឡូស៊ីនៃសហគ្រិនភាពនេះ។

លោកអគ្គនាយក CGCC បានចែករំលែកអំពីការធានាឥណទាន និងតួនាទីនៃគម្រោងធានាឥណទាន ក្នុងការគាំទ្រដល់សហគ្រិន ជាពិសេសសហគ្រាសខ្នាតមីក្រូ តូច​និងមធ្យម ដែលមានសក្តានុពលក្នុងការរីកចម្រើន ឱ្យទទួលបានកម្ចីដែលមានការធានាពី CGCC ដែលបញ្ចេញតាមរយៈគ្រឹះស្ថានហិរញ្ញវត្ថុចូលរួមរបស់ CGCC។ អ្នកចូលរួមនៅក្នុងវេទិកានាថ្ងៃនេះ មានការចាប់អារម្មណ៍ជាពិសេសលើគម្រោងធានាឥណទាន និងឱកាសប្រើប្រាស់ការធានាឥណទានជាផ្នែកមួយនៃដំណោះស្រាយឆ្លើយតបនឹងបញ្ហាប្រឈមនៃការទទួលបានហិរញ្ញប្បទាន របស់បណ្តាញសមាជិកជាសហគ្រិននៃស្ថាប័នរបស់ពួកគេ។

CGCC និងតួនាទីនៃគម្រោងធានាឥណទាននៅក្នុងការអភិវឌ្ឍសហគ្រិនភាព នៃវេទិកា “Give a Day”
CGCC and Role of Credit Guarantee Schemes in Enterprise Development of “Give a Day” Event
CGCC និងតួនាទីនៃគម្រោងធានាឥណទាននៅក្នុងការអភិវឌ្ឍសហគ្រិនភាព នៃវេទិកា “Give a Day”
CGCC and Role of Credit Guarantee Schemes in Enterprise Development of “Give a Day” Event

ចុចទីនេះដើម្បីស្វែងយល់បន្ថែម: កិច្ចប្រជុំក្រុមប្រឹក្សាភិបាល សាជីវកម្មធានាឥណទានកម្ពុជា អាណត្តិទី១ លើកទី៨

កម្មវិធីប្រគល់អំណោយម៉ាស៊ីនផលិតទឹកស្អាត របស់សាជីវកម្មធានាឥណទានកម្ពុជា ជូនទៅវិទ្យាល័យកោះស្ដេច

សាជីវកម្មធានាឥណទានកម្ពុជា CGCC មានសេចក្ដីសោមនស្សរីករាយដែលបាននាំយកអំណោយម៉ាស៊ីនផលិតទឹកស្អាត ជូនទៅវិទ្យាល័យកោះស្ដេច ខេត្តកោះកុង នាថ្ងៃទី ៥ ខែកុម្ភៈ ឆ្នាំ២០២៣ កន្លងទៅនេះ ក្រោមការដឹកនាំរបស់ លោក Wong Keet Long អគ្គនាយក CGCC និងក្រោមអធិបតីចូលរួមពី លោក សាយ ហេង មេឃុំកោះស្ដេច លោក រ៉ូវ រតនៈសម្បត្តិ ប្រធានគណៈកម្មការគ្រប់គ្រងសាលា លោក ភោគ ហឿន នាយកវិទ្យាល័យកោះស្ដេច និងក្រោមវត្តមានសិស្សានុសិស្សវិទ្យាល័យកោះស្ដេច និងអាណាព្យាបាលសិស្សានុសិស្សផងដែរ ប្រមាណ ២០០នាក់។

ការចូលរួមឧបត្ថម្ភប្រព័ន្ធចម្រោះទឹកស្អាត របស់ CGCC នេះនឹងអាចសម្រួលឲ្យសិស្សានុសិស្ស និងសហគមន៍នៃកោះស្ដេចទាំងមូលមានទឹកស្អាតប្រើប្រាស់ ដោយកាត់បន្ថយការប្រើប្រាស់ដបទឹកផ្លាស្ទិចនៅលើកោះស្ដេច។ ប្រព័ន្ធចម្រោះទឹកស្អាតនេះអាចផ្តល់ការផ្គត់ផ្គង់ទឹកស្អាតសម្រាប់កោះទាំងមូល ថែមទាំងជួយសម្រួលដល់ផ្នែកហិរញ្ញវត្ថុ និងសុខមាលភាពរបស់ប្រជាជននៃកោះស្ដេចទាំងមូលផងដែរ។

តាមរយៈកម្មវិធីប្រគល់ម៉ាស៊ីនផលិតទឹកស្អាតនៅលើកោះស្តេចនេះ ក្រុមការងារ CGCC ដែលដឹកនាំដោយលោក ណូ លីដា អគ្គនាយករង CGCC នៅថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៣ ក៏បានជួបសម្តែងការគួរសម ជាមួយលោកមេឃុំកោះស្តេច និងលោកនាយកវិទ្យាល័យកោះស្តេច ព្រមទាំងបានចូលរួមជាមួយនឹងសិស្សានុសិស្សនៃវិទ្យាល័យកោះស្តេច ក្នុងការប្រមូលកាកសំណល់និងផ្លាស្ទិចនៅលើកោះ ដើម្បីរួមចំណែកថែរក្សាបរិស្ថាននៃកោះស្ដេចផងដែរ។

CGCC សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការសម្របសម្រួលយ៉ាងកក់ក្តៅពីសំណាក់រដ្ឋបាល និងប្រជាពលរដ្ឋនៃកោះស្ដេច មកកាន់ក្រុមការងារ CGCC ក្នុងការសម្រេចបេសកកម្មការងារសង្គមមួយនេះ ប្រកបដោយផ្លែផ្កា។

CGCC គាំទ្រការបណ្តុះចំណេះដឹងហិរញ្ញវត្ថុដល់សហគ្រាសធុនតូចនិងមធ្យម តាមរយៈកម្មវិធីបណ្តុះបណ្តាលស្តីពី “ខ្ញុំមានចំណេះដឹងហិរញ្ញវត្ថុ” វគ្គទី៥

កម្មវិធីបណ្តុះបណ្តាល “ខ្ញុំមានចំណេះដឹងផ្នែកហិរញ្ញវត្ថុ” ត្រូវបានបញ្ចប់កាលពីចុងសប្តាហ៍ នាថ្ងៃទី ២៨ និង ២៩ ខែមករា ឆ្នាំ ២០២៣ ដែលកម្មវិធីនេះត្រូវបានរៀបចំឡើងក្រោមកិច្ចផ្តួចផ្តើមពីធនាគារ ស្ថាបនា សហការឧបត្ថម្ភដោយ សាជីវកម្មធានាឥណទានកម្ពុជា (CGCC) សហគ្រិនខ្មែរ និងក្រុមហ៊ុនធានារ៉ាប់រង Manulife ដើម្បីចូលរួមលើកកម្ពស់ និងផ្តល់នូវចំណេះដឹងផ្នែកហិរញ្ញវត្ថុឱ្យកាន់តែប្រសើរឡើងសម្រាប់សហគ្រិនស្ត្រី និងម្ចាស់អាជីវកម្ម។

CGCC គាំទ្រការបណ្តុះចំណេះដឹងហិរញ្ញវត្ថុដល់សហគ្រាសធុនតូចនិងមធ្យម តាមរយៈកម្មវិធីបណ្តុះបណ្តាលស្តីពី “ខ្ញុំមានចំណេះដឹងហិរញ្ញវត្ថុ” វគ្គទី៥
CGCC Supports the Accelerating SMEs’ Financial Literacy through the “I’m Financially Literate Program” 5th Cohort

សាជីវកម្មធានាឥណទានកម្ពុជា ក៍ដូចជាដៃគូសហការផ្សេងៗទៀត ពិតជាមានកិត្តិយស ដែលបានចូលរួមសហការក្នុងការផ្តល់ឱកាស និងលើកកម្ពស់ស្រ្តីក្នុងវិស័យអាជីវកម្មនៅក្នុងប្រទេសកម្ពុជា ដោយបានបញ្ចូលវគ្គសិក្សាដូចជា ការអភិវឌ្ឍន៍ជំនាញបច្ចេកទេស ជំនាញទន់ និងជំនាញគ្រប់គ្រងអាជីវកម្មសម្រាប់សហគ្រិន ការគ្រប់គ្រងគម្រោង ការគ្រប់គ្រងហិរញ្ញវត្ថុ ផ្នែកទីផ្សារ និងលក់។ វគ្គទី៥ នេះត្រូវបានចូលរួមពី សហគ្រិនស្ត្រី និងម្ចាស់អាជីវកម្ម ចំនួន ៣០រូប ដោយពួកគាត់បានចែករំលែកនូវបទពិសោធន៍ ក៏ដូចជាបញ្ហាពាក់ព័ន្ធលើផ្នែកហិរញ្ញវត្ថុផងដែរ។

CGCC គាំទ្រការបណ្តុះចំណេះដឹងហិរញ្ញវត្ថុដល់សហគ្រាសធុនតូចនិងមធ្យម តាមរយៈកម្មវិធីបណ្តុះបណ្តាលស្តីពី “ខ្ញុំមានចំណេះដឹងហិរញ្ញវត្ថុ” វគ្គទី៥
CGCC Supports the Accelerating SMEs’ Financial Literacy through the “I’m Financially Literate Program” 5th Cohort

ចុចទីនេះស្វែងយល់បន្ថែមអំពី: CGCC គាំទ្រការបណ្តុះចំណេះដឹងហិរញ្ញវត្ថុដល់សហគ្រាសធុនតូចនិងមធ្យម តាមរយៈកម្មវិធីបណ្តុះបណ្តាលស្តីពី “ខ្ញុំមានចំណេះដឹងហិរញ្ញវត្ថុ” វគ្គទី៤

សន្និបាតប្រចាំឆ្នាំរបស់សាជីវកម្មធានាឥណទានកម្ពុជា ក្រោមប្រធានបទ “តួនាទីរបស់គម្រោងធានាឥណទានក្នុងការអភិវឌ្ឍសហគ្រាសខ្នាតតូច និងមធ្យម នៅកម្ពុជា និងតំបន់អាស៊ាន”

(រាជធានីភ្នំពេញ) ៖ នៅព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៣ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (MEF) និងសាជីវកម្មធានាឥណទានកម្ពុជា (CGCC) សហការរៀបចំសន្និបាតប្រចាំឆ្នាំរបស់ CGCC ក្រោមប្រធានបទ “តួនាទីរបស់គម្រោងធានាឥណទានក្នុងការអភិវឌ្ឍសហគ្រាសខ្នាតតូច និងមធ្យមនៅកម្ពុជា និងតំបន់អាស៊ាន”។ សន្និបាតនេះ ប្រព្រឹត្តិទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម បណ្ឌិត ម៉ី វ៉ាន់ រដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងមានការចូលរួមពីថ្នាក់ដឹកនាំរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ធនាគារជាតិនៃកម្ពុជា, ក្រសួងកិច្ចការនារី, ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍, ដៃគូអភិវឌ្ឍន៍ជាតិនិងអន្តរជាតិ, គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ, និងសមាគមនានា សរុបប្រមាណ ១៥០រូប។

PRESS RELEASE CGCC Annual Seminar on “Role of Credit Guarantee Schemes in SMEs Development in Cambodia and ASEAN”
PRESS RELEASE CGCC Annual Seminar on “Role of Credit Guarantee Schemes in SMEs Development in Cambodia and ASEAN”

គោលបំណងនៃសន្និបាតនេះ គឺដើម្បីបូកសរុបលទ្ធផលការងារប្រចាំឆ្នាំរបស់ CGCC, ពិភាក្សាអំពីបញ្ហាប្រឈម និងដំណោះស្រាយក្នុងការអនុវត្តគម្រោងធានាឥណទាន, ចែករំលែកទស្សនៈអំពីតួនាទីរបស់គម្រោងធានាឥណទានក្នុងការអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យម ក៏ដូចជា សិក្សាអំពីបទពិសោធន៍នៃគម្រោងធានាឥណទានរបស់ប្រទេសម៉ាឡេស៊ី និងប្រទេសថៃផងដែរ។

PRESS RELEASE CGCC Annual Seminar on “Role of Credit Guarantee Schemes in SMEs Development in Cambodia and ASEAN”
PRESS RELEASE CGCC Annual Seminar on “Role of Credit Guarantee Schemes in SMEs Development in Cambodia and ASEAN”

ឯកឧត្តម បណ្ឌិត  ម៉ី  វ៉ាន់ បានលើកឡើងថា “សហគ្រាសធុនតូច និងមធ្យម គឺជាកម្លាំងចលករ ដែលមិនអាចខ្វះបាន ដើម្បីធានាការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា ប្រកបដោយចីរភាព បរិយាបន្ន និងភាពធន់។ សហគ្រាសធុនតូច និងមធ្យម បានដើរតួយ៉ាងសំខាន់ ក្នុងការទ្រទ្រង់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច កម្ពុជា ដោយបានចូលរួមកាត់បន្ថយភាពក្រីក្រ គួរឱ្យកត់សម្គាល់ពីអត្រា ៥០,២% ក្នុងឆ្នាំ ២០០៣ មកត្រឹមអត្រា ១៧,៨% ប៉ុណ្ណោះ ក្នុងឆ្នាំ ២០២០ តាមរយៈការបង្កើនការងារ និងប្រាក់ចំណូលជូនប្រជាជនកម្ពុជា។ ដូច្នេះ រាជរដ្ឋាភិបាល នឹងបន្តអនុវត្តគោលនយោបាយគាំទ្រ តាមរយៈយន្តការធានាឥណទាន ដើម្បីធានាការអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យម។”

PRESS RELEASE CGCC Annual Seminar on “Role of Credit Guarantee Schemes in SMEs Development in Cambodia and ASEAN”
PRESS RELEASE CGCC Annual Seminar on “Role of Credit Guarantee Schemes in SMEs Development in Cambodia and ASEAN”

តាមរយៈសន្និបាតនេះ ឯកឧត្តម បណ្ឌិត  ម៉ី  វ៉ាន់ តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការនូវ “គម្រោងធានាឥណទានជាកញ្ចប់ (Portfolio Guarantee Scheme)​” និងផ្តល់ពានរង្វាន់ដល់គ្រឹះស្ថានហិរញ្ញវត្ថុចូលរួមឆ្នើម របស់ CGCC ប្រចាំឆ្នាំ២០២២ រួមមាន ធនាគារកាណាឌីយ៉ា, ធនាគារស្ថាបនា, គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ, ធនាគារវឌ្ឍនៈ អាស៊ី (ABA), និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិល អូ អិល ស៊ី។

PRESS RELEASE CGCC Annual Seminar on “Role of Credit Guarantee Schemes in SMEs Development in Cambodia and ASEAN”
PRESS RELEASE CGCC Annual Seminar on “Role of Credit Guarantee Schemes in SMEs Development in Cambodia and ASEAN”

CGCC ត្រូវបានបង្កើតឡើងដោយរាជរដ្ឋាភិបាលកម្ពុជា នៅចុងឆ្នាំ២០២០ និងបានដាក់ឱ្យដំណើរការគម្រោងធានាឥណទានជាលើកដំបូង នៅក្នុងខែមីនា ឆ្នាំ២០២១។ គិតត្រឹមបំណាច់ខែធ្នូ ឆ្នាំ២០២២ CGCC បានផ្តល់ការធានាឥណទានលើកម្ចីចំនួន ៩៨៥ ដល់ក្រុមហ៊ុនអាជីវកម្ម ដោយគិតជាទឹកប្រាក់កម្ចីមានចំនួនជាង ៩២លានដុល្លារ ដែលភាគច្រើនលើសលប់ជាកម្ចីខ្វះទ្រព្យធានា៕

PRESS RELEASE CGCC Annual Seminar on “Role of Credit Guarantee Schemes in SMEs Development in Cambodia and ASEAN”
PRESS RELEASE CGCC Annual Seminar on “Role of Credit Guarantee Schemes in SMEs Development in Cambodia and ASEAN”

Click here to read more about: កិច្ចប្រជុំក្រុមប្រឹក្សាភិបាល សាជីវកម្មធានាឥណទានកម្ពុជា អាណត្តិទី១ លើកទី១២

ដំណើរទស្សនកិច្ចសិក្សាទៅកាន់សហគមន៍កសិកម្ម និងសាខាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនានានៅខេត្តកំពង់ចាម ស្វែងយល់ពីតម្រូវការឥណទាន និងបង្កើនទំនាក់ទំនង

កាលពីថ្ងៃទី២០ដល់ថ្ងៃទី២១ខែធ្នូឆ្នាំ២០២២​ ក្រុមការងារ CGCC បានចូលរួមដំណើរទស្សនកិច្ចសិក្សាទៅកាន់ខេត្តកំពង់ចាម ក្រោមកិច្ចសហការរៀបចំដោយសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) និងសម្ព័ន្ធសហគមន៍សិកម្មកម្ពុជា (CACA)​ ដើម្បីស្វែងយល់​ពីតម្រូវការនិងបញ្ហាប្រឈមនានាដែលសាខាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងសហគមន៍កសិកម្មកំពុងជួបប្រទះ ដើម្បីចូលរួមលើកកម្ពស់ការផ្តល់ឥណទានសម្រាប់វិស័យកសិកម្មចំពោះសហគមន៍ ពីគ្រឹះស្ថានហិរញ្ញវត្ថុ ជាពិសេសគឺការកសាងបណ្ដាញទំនាក់ទំនងរវាងគ្នានិងគ្នា។

Study Tour to Agricultural Cooperatives and Microfinance Institutions’ Branches in Kampong Cham Province

ដំណើរទស្សនកិច្ចនេះ ត្រូវបានរៀបចំឡើងរយៈពេល៣ថ្ងៃ ដោយបានចុះសិក្សាស្វែងយល់ស្ថានភាពរបស់សហគមន៍ចំនួន៣ នៅស្រុកព្រៃឈរ ស្រុកស្ទឹងត្រង់ និងស្រុកជើងព្រៃ។ បន្ថែមពីលើនេះ ក្រុមកាងារក៏បានចុះទៅកាន់សាខាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអេអឹមខេ នៅទីប្រជុំជនស្គន់ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុចម្រើន និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី ខេត្តកំពង់ចាម។ CGCC ពិតជាមានក្តីសោមនស្ស ដែលបានចូលរួមក្នុងដំណើរទស្សនកិច្ចនេះ  ស្វែងយល់ពីប្រធានបទនិងតួអង្គសំខាន់ៗពាក់ព័ន្ធនឹងឥណទាននៅក្នុងវិស័យកសិកម្ម ដែលធាតុចូលទាំងអស់នេះនឹងជាបច្ច័យដល់ CGCC ក្នុងការរៀបចំយុទ្ធសាស្រ្តនានាដើម្បីបង្កើនការគាំទ្រដល់សហគមន៍កសិកម្មដែលខ្វះទ្រព្យធានា ឱ្យទទួលបានកម្ចីសម្រាប់ទ្រទ្រង់ និងអភិវឌ្ឍសហគមន៍។

Study Tour to Agricultural Cooperatives and Microfinance Institutions’ Branches in Kampong Cham Province
Study Tour to Agricultural Cooperatives and Microfinance Institutions’ Branches in Kampong Cham Province
Study Tour to Agricultural Cooperatives and Microfinance Institutions’ Branches in Kampong Cham Province
Study Tour to Agricultural Cooperatives and Microfinance Institutions’ Branches in Kampong Cham Province

Also check: CGCC Annual Staff Retreat 2022