CGCC

សាជីវកម្មធានាឥណទានកម្ពុជា (CGCC) និង សាជីវកម្មធានាឥណទានម៉ាឡេស៊ី Berhad (Credit Guarantee Corporation Malaysia Berhad (CGC)) ចុះអនុស្សរណៈនៃការយោគយល់គ្នាដើម្បីអភិវឌ្ឍយន្តការធានាឥណទាន

នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២២ នៅទីក្រុងគួឡាឡាំពួរ ប្រទេសម៉ាឡេស៊ី CGCC និង CGC បានចុះហត្ថលេខាជាផ្លូវការ លើអនុស្សរណៈនៃការយោគយល់ លើកិច្ចសហប្រតិបត្តិការដើម្បីលើកស្ទួយការអភិវឌ្ឍការធានាឥណទាន និង ការរីកចម្រើននៃសហគ្រាសខ្នាតមីក្រូ តូច និងមធ្យម (MSMEs) នៅក្នុងប្រទេសកម្ពុជា និងមាឡេស៊ី​ ក៏ដូចជានៅក្នុងបរិបទនៃអាស៊ាន។

អនុស្សរណៈនៃការយោគយល់នេះ ត្រូវបានចុះហត្ថលេខាដោយលោក Wong Keet Loong អគ្គនាយក CGCC និង Datuk Mohd Zamree Mohd Ishak ប្រធាន/នាយកប្រតិបត្តិ CGC ក្រោមវត្តមានជាអធិបតីភាពរបស់ ឯកឧត្តមបណ្ឌិត ម៉ី វ៉ាន់ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងហានិភ័យរបស់ CGCC និងលោក Anthony Lim Choon Eng អភិបាលឯករាជ្យមិនប្រតិបត្តិ និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងហានិភ័យ របស់ CGC។

អនុស្សរណៈនៃការយោគយល់នេះ នឹងផ្តល់លទ្ធភាពដល់ CGCC និង CGC ក្នុងការសហការផ្លាស់ប្តូរព័ត៌មាន ការប្រឹក្សាគោលនយោបាយ និងសម្រួបសម្រួលគ្នាទៅវិញទៅមកជុំវិញការធានាឥណទាន។

ដំណើរបេសកកម្មធុរកិច្ច ស្វែងយល់ពីភាគីពាក់ព័ន្ធនៃការធានាឥណទាន នៅប្រទេសម៉ាឡេស៊ី

ថ្ងៃទី២០ និង២១ ខែតុលា ឆ្នាំ២០២២ សាជីវកម្មធានាឥណទានកម្ពុជា ដឹកនាំដោយ ឯកឧត្តម បណ្ឌិត ម៉ី វ៉ាន់ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងហានិភ័យរបស់ CGCC, Datuk Michael Lor ទីប្រឹក្សាក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, លោក Wong Keet Loong អគ្គនាយក CGCC អមដំណើរដោយសហការីជាន់ខ្ពស់របស់ CGCC បានធ្វើដំណើរបេសកកម្មទៅកាន់ប្រទេសម៉ាឡេស៊ី ដើម្បីសិក្សាស្វែងយល់បន្ថែមលើប្រធានបទពាក់ព័ន្ធនឹងការធានាឥណទាន ពីស្ថាប័នចំនួន៣ គឺសាជីវកម្មធានាឥណទានប្រទេសម៉ាឡេស៊ី ស្ថាប័ន Danajamin Nasional Berhad និងធនាគារ Negara ម៉ាឡេស៊ី។

ដំណើរបេសកកម្មធុរកិច្ច ស្វែងយល់ពីភាគីពាក់ព័ន្ធនៃការធានាឥណទាន នៅប្រទេសម៉ាឡេស៊ី
ដំណើរបេសកកម្មធុរកិច្ច ស្វែងយល់ពីភាគីពាក់ព័ន្ធនៃការធានាឥណទាន នៅប្រទេសម៉ាឡេស៊ី

នេះជាលើកទីមួយ ដែល CGCC បានរៀបចំនូវដំណើរបេសកកម្មធុរកិច្ចក្រៅប្រទេស ក្រោយពីដំណើរការ២ឆ្នាំមកនេះ ដែលនេះគឺជាឱកាសសិក្សាស្វែងយល់បន្ថែមដល់ CGCC ទៅលើយុទ្ធសាស្រ្ត និងការអនុវត្តនានាពាក់ព័ន្ធនឹងការធានាឥណទាន ដើម្បីលើកស្ទួយ និងប្រតិបត្តិការ ពីស្ថាប័នដែលមានបទពិសោធន៍ និងដ៏សកម្មពាក់ព័ន្ធនឹងការធានាឥណទាន ហើយក៏ជាឱកាសសម្រាប់ CGCC ចែករំលែកអំពីគម្រោងធានាឥណទាន តំណាងឱ្យប្រទេសកម្ពុជាទៅកាន់ស្ថាប័នពាក់ព័ន្ធ​ នៅក្នុងកម្រិតបរិបទនៃអាស៊ានផងដែរ។

ដំណើរបេសកកម្មធុរកិច្ច ស្វែងយល់ពីភាគីពាក់ព័ន្ធនៃការធានាឥណទាន នៅប្រទេសម៉ាឡេស៊ី
ដំណើរបេសកកម្មធុរកិច្ច ស្វែងយល់ពីភាគីពាក់ព័ន្ធនៃការធានាឥណទាន នៅប្រទេសម៉ាឡេស៊ី
ដំណើរបេសកកម្មធុរកិច្ច ស្វែងយល់ពីភាគីពាក់ព័ន្ធនៃការធានាឥណទាន នៅប្រទេសម៉ាឡេស៊ី
ដំណើរបេសកកម្មធុរកិច្ច ស្វែងយល់ពីភាគីពាក់ព័ន្ធនៃការធានាឥណទាន នៅប្រទេសម៉ាឡេស៊ី
ដំណើរបេសកកម្មធុរកិច្ច ស្វែងយល់ពីភាគីពាក់ព័ន្ធនៃការធានាឥណទាន នៅប្រទេសម៉ាឡេស៊ី
ដំណើរបេសកកម្មធុរកិច្ច ស្វែងយល់ពីភាគីពាក់ព័ន្ធនៃការធានាឥណទាន នៅប្រទេសម៉ាឡេស៊ី

CGCC គាំទ្រការបណ្តុះចំណេះដឹងហិរញ្ញវត្ថុដល់សហគ្រាសធុនតូចនិងមធ្យម តាមរយៈកម្មវិធីបណ្តុះបណ្តាលស្តីពី “ខ្ញុំមានចំណេះដឹងហិរញ្ញវត្ថុ” វគ្គទី២

កម្មវិធីបណ្តុះបណ្តាលស្តីពី “ខ្ញុំមានចំណេះដឹងហិរញ្ញវត្ថុ” ត្រូវបានរៀបចំឡើងក្រោមកិច្ចផ្តួចផ្តើមពីធនាគារ ស្ថាបនា សហការឧបត្ថម្ភដោយ សហគ្រិនខ្មែរ ក្រុមហ៊ុនធានារ៉ាប់រង Manulife & សាជីវកម្មធានាឥណទានកម្ពុជា (CGCC) ដែលវគ្គទី២នេះធ្វើទ្បើងពីថ្ងៃទី ០៨ – ០៩ & ១៥ – ១៦ ខែតុលា ឆ្នាំ២០២២ ដើម្បីផ្តល់ការបណ្តុះបណ្តាលចំណេះដឹងហិរញ្ញវត្ថុ ដល់សហគ្រាសខ្នាតមីក្រូ តូច និងមធ្យម ជាពិសេសសហគ្រិនស្រ្តី។

សហគ្រិន និងម្ចាស់អាជីវកម្មសរុបជាង៣០រូប បានចូលរួមវគ្គបណ្តុះបណ្តាលវគ្គទី២នេះ ហើយពួកគាត់បានចែករំលែកនូវបទពិសោធន៍ ក៏ដូចជាបញ្ហាពាក់ព័ន្ធលើផ្នែកហិរញ្ញវត្ថុ ហើយពួកគាត់ក៏ទទួលបានឱកាសសិក្សាទៅលើភាពជាសហគ្រិន ការរៀបចំរបាយការណ៍ហិរញ្ញវត្ថុសម្រាប់អាជីវកម្ម ការសិក្សាលើកម្ចីឥណទានជាមួយធនាគារ និងជ្រើសរើសកម្ចីដែលស័ក្ដិសម​សម្រាប់​អាជីវកម្ម ។

កម្មវិធីបណ្តុះបណ្តាល “ខ្ញុំមានចំណេះដឹងហិរញ្ញវត្ថុ” ត្រូវបានបង្កើតឡើងយ៉ាងពិសេស ដើម្បីផ្តល់នូវជំនាញ និងបទពិសោធន៍ជាក់ស្តែងទាក់ទងទៅនឹងចំណេះដឹងហិរញ្ញវត្ថុ និងជំនាញគ្រប់គ្រងអាជីវកម្ម ក៏ដូចជាការទទួលបាននូវបណ្តាញពាណិជ្ជកម្មដែលអាចជំរុញដល់ការរីកចម្រើនអាជីវកម្មរបស់សហគ្រិន។

CGCC គាំទ្រការបណ្តុះចំណេះដឹងហិរញ្ញវត្ថុដល់សហគ្រាសធុនតូចនិងមធ្យម តាមរយៈកម្មវិធីបណ្តុះបណ្តាលស្តីពី “ខ្ញុំមានចំណេះដឹងហិរញ្ញវត្ថុ” វគ្គទី២
CGCC គាំទ្រការបណ្តុះចំណេះដឹងហិរញ្ញវត្ថុដល់សហគ្រាសធុនតូចនិងមធ្យម តាមរយៈកម្មវិធីបណ្តុះបណ្តាលស្តីពី “ខ្ញុំមានចំណេះដឹងហិរញ្ញវត្ថុ” វគ្គទី២

ការចែករំលែកអំពីគម្រោងធានាឥណទាន នៅក្នុងពិធីផ្សព្វផ្សាយបទដ្ឋានគតិយុត្ត និងវិធានការថ្មីៗរបស់ក្រសួងទេសចរណ៍

នាថ្ងៃសុក្រ ទី៣០ ខែកញ្ញា ឆ្នាំ២០២២ លោក ណូ លីដា អគ្គនាយករង CGCC បានចូលរួមចែករំលែកអំពីគម្រោងធានាឥណទានរបស់ CGCC នៅក្នុងសិក្ខាលាស្តីពី ការស្នើសុំអាជ្ញាបណ្ណទេសចរណ៍តាមថ្នាលបច្ចេកវិទ្យា CamDx អមជាមួយពិធីផ្សព្វផ្សាយបទដ្ឋានគតិយុត្រ និងវិធានការថ្មីៗរបស់ក្រសួងទេសចរណ៍ នៅឯខេត្តសៀមរាប ក្រោមអធិបតីភាព ឯកឧត្តម សុង តុងហាប់ រដ្ឋលេខាធិការក្រសួងទេសចរណ៍ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្រ្តីនៃក្រសួងទេសចរណ៍ ក៏ដូចជាសមាគមទីភ្នាក់ងារទេសចរណ៍ជាច្រើនផងដែរ។

ការចែករំលែកអំពីគម្រោងធានាឥណទាន នៅក្នុងពិធីផ្សព្វផ្សាយបទដ្ឋានគតិយុត្ត និងវិធានការថ្មីៗរបស់ក្រសួងទេសចរណ៍
ការចែករំលែកអំពីគម្រោងធានាឥណទាន នៅក្នុងពិធីផ្សព្វផ្សាយបទដ្ឋានគតិយុត្ត និងវិធានការថ្មីៗរបស់ក្រសួងទេសចរណ៍

លោកអគ្គនាយករង​ បានរំលេចអំពីតួនាទីនៃការធានាឥណទាន ដែលជាយន្តការដោះស្រាយបន្ថែមមួយ ផ្តួចផ្តើមដោយរាជរដ្ឋាភិបាល ដើម្បីសម្រួលការទទួលបានហិរញ្ញប្បទានផ្លូវការរបស់ក្រុមហ៊ុន/អាជីវកម្ម ដែលប្រឈមនឹងការខ្វះទ្រព្យបញ្ចាំសម្រាប់ដាក់ស្នើកម្ចីពីគ្រឹះស្ថានធនាគារ/មីក្រូហិរញ្ញវត្ថុ។ ទន្ទឹមនឹងនេះ ស្របតាម “ក្របខណ្ឌយុទ្ធសាស្រ្ត និងកម្មវិធីស្តារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងការរស់នៅជាមួយកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មី សម្រាប់ឆ្នាំ ២០២១-២០២៣” របស់រាជរដ្ឋាភិបាល CGCC ក៏បានដាក់ចេញនូវគម្រោងធានាឥណទានសម្រាប់សហហិរញ្ញប្បទាន ដែលមានគោលដៅគាំទ្រដល់ការស្តារ និងងើបឡើងវិញនៃអាជីវកម្មនៅក្នុងវិស័យទេសចរណ៍ ដែលរងការប៉ះពាល់ពីវិបត្តិជំងឺកូវីដ១៩ផងដែរ។

លោកអគ្គនាយករង ក៏បានលើកទឹកចិត្តដល់សមាគមទីភ្នាក់ងារទេសចរណ៍ និងសមាជិកអង្គសិក្ខាសាលា ចូលរួមចែករំលែកបន្តនូវព័ត៌មានអំពីគម្រោងធានាឥណទាន ជាពិសេសគម្រោងធានាឥណទានសម្រាប់សហហិរញ្ញប្បទានសម្រាប់វិស័យទេសចរណ៍ ដែលបានបង្កើតឡើងយ៉ាងពិសេស និងផ្តល់នូវលក្ខខណ្ឌអនុគ្រោះជាច្រើន ដើម្បីដោះស្រាយនូវបញ្ហាប្រឈមរបស់ម្ចាស់អាជីវកម្មដែលមានតម្រូវការកម្ចី​ក្នុងគោលដៅជួយជំរុញការស្តារវិស័យទេសចរណ៍ តែខ្វះខាតទ្រព្យបញ្ចាំ៕

ការចែករំលែកអំពីគម្រោងធានាឥណទាន នៅក្នុងពិធីផ្សព្វផ្សាយបទដ្ឋានគតិយុត្ត និងវិធានការថ្មីៗរបស់ក្រសួងទេសចរណ៍
ការចែករំលែកអំពីគម្រោងធានាឥណទាន នៅក្នុងពិធីផ្សព្វផ្សាយបទដ្ឋានគតិយុត្ត និងវិធានការថ្មីៗរបស់ក្រសួងទេសចរណ៍
ការចែករំលែកអំពីគម្រោងធានាឥណទាន នៅក្នុងពិធីផ្សព្វផ្សាយបទដ្ឋានគតិយុត្ត និងវិធានការថ្មីៗរបស់ក្រសួងទេសចរណ៍
ការចែករំលែកអំពីគម្រោងធានាឥណទាន នៅក្នុងពិធីផ្សព្វផ្សាយបទដ្ឋានគតិយុត្ត និងវិធានការថ្មីៗរបស់ក្រសួងទេសចរណ៍

សាជីវកម្មធានាឥណទានកម្ពុជា និង ធនាគារឌីជីប៊ី ចុះកិច្ចព្រមព្រៀងលើការធានាឥណទាន ដើម្បីផ្តល់ជូនការគាំទ្របន្ថែមដល់កម្ចីអាជីវកម្មដែលខ្វះទ្រព្យបញ្ចាំ

(រាជធានីភ្នំពេញ ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២)៖ សាជីវកម្មធានាឥណទានកម្ពុជា (CGCC) និងធនាគារឌីជីប៊ី បានរៀបចំពិធីចុះកិច្ចព្រមព្រៀងជាផ្លូវការ លើការធានាឥណទាន ដើម្បីបង្កើនការគាំទ្រដល់អាជីវកម្មនៅគ្រប់កម្រិតទាំងអស់នៅប្រទេសកម្ពុជា ចាប់តាំងពីខ្នាតមីក្រូ រហូតដល់ខ្នាតធំ ដែលមានតម្រូវការកម្ចីផ្លូវការប៉ុន្តែខ្វះខាតទ្រព្យបញ្ចាំ អាចទទួលបានកម្ចីដែលមានការធានាសម្រាប់អាជីវកម្ម

ក្នុងនាមជាសហគ្រាសសាធារណៈ ដែលស្ថិតនៅក្រោមអាណាព្យាបាលបច្ចេកទេស និងហិរញ្ញវត្ថុរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ CGCC បានដាក់ឱ្យដំណើរការ និងអនុវត្តនូវគម្រោងធានាឥណទានសម្រាប់លើកស្ទួយដល់ការទទួលបាននូវកម្ចីប្រកបដោយភាពងាយស្រួល និងបត់បែងជាមុន ទោះបីជាអាជីវកម្មខ្វះទ្រព្យបញ្ចាំក៏ដោយ ហើយ CGCC បាននិងកំពុងបន្តផ្តល់ការគាំទ្រច្រើនបំផុតដល់សហគ្រាសខ្នាតតូចនិងមធ្យម ស្របតាមយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍដល់សហគ្រាសខ្នាតតូនិងមធ្យម។ ភាពជាដៃគូលើការធានាឥណទាននេះ នឹងធ្វើឱ្យធនាគារឌីជីប៊ី ក្លាយជាគ្រឹះស្ថានហិរញ្ញវត្ថុចូលរួមទី២៤របស់ CGCC ក្នុងការផ្តល់នូវកម្ចីដែលមានការធានាដល់ក្រុមហ៊ុន/អាជីវកម្ម ជាពិសេសសហគ្រាសខ្នាតតូចនិងមធ្យម ដែលខ្វះខាតទ្រព្យបញ្ចាំសម្រាប់ជាទុនបង្វិល និងពង្រីកអាជីវកម្ម។ 

សាជីវកម្មធានាឥណទានកម្ពុជា និង ធនាគារឌីជីប៊ី ចុះកិច្ចព្រមព្រៀងលើការធានាឥណទាន ដើម្បីផ្តល់ជូនការគាំទ្របន្ថែមដល់កម្ចីអាជីវកម្មដែលខ្វះទ្រព្យបញ្ចាំ
សាជីវកម្មធានាឥណទានកម្ពុជា និង ធនាគារឌីជីប៊ី ចុះកិច្ចព្រមព្រៀងលើការធានាឥណទាន ដើម្បីផ្តល់ជូនការគាំទ្របន្ថែមដល់កម្ចីអាជីវកម្មដែលខ្វះទ្រព្យបញ្ចាំ

លោក Wong Keet Loog អគ្គនាយក CGCC បានមានប្រសាសន៍ឱ្យដឹងថាទំហំការធានាឥណទានរយៈពេល៦ខែចុងក្រោយនេះ បាននិងកំពុងមានការកើនឡើងគួរឱ្យកត់សម្គាល់​ ដែលអាចស្តែងឱ្យឃើញបានថា ការធានាឥណទានបានគាំទ្រដល់គាំទ្រដល់សហគ្រាសធុនតូចនិងមធ្យម ក្នុងការទទួលបានកម្ចីដើម្បីអភិវឌ្ឍអាជីវកម្ម។ គ្រឹះស្ថានហិរញ្ញវត្ថុចូលរួមរបស់យើង អាចមានលទ្ធភាពផ្តល់កម្ចីជាមួយនឹងការចែករំលែកហានិភ័យរបស់ CGCC”។ 

សាជីវកម្មធានាឥណទានកម្ពុជា និង ធនាគារឌីជីប៊ី ចុះកិច្ចព្រមព្រៀងលើការធានាឥណទាន ដើម្បីផ្តល់ជូនការគាំទ្របន្ថែមដល់កម្ចីអាជីវកម្មដែលខ្វះទ្រព្យបញ្ចាំ
សាជីវកម្មធានាឥណទានកម្ពុជា និង ធនាគារឌីជីប៊ី ចុះកិច្ចព្រមព្រៀងលើការធានាឥណទាន ដើម្បីផ្តល់ជូនការគាំទ្របន្ថែមដល់កម្ចីអាជីវកម្មដែលខ្វះទ្រព្យបញ្ចាំ

លោក Wong បន្ថែមថា៖ កិច្ចសហការជាមួយនឹងធនាគារឌីជីប៊ី នឹងពង្រឹងបន្ថែមលើការផ្សព្វផ្សាយរបស់យើង ដើម្បីជួយគាំទ្រដល់សហគ្រាសខ្នាតតូច និងមធ្យម តាមរយៈបណ្តាញសាខារបស់ធនាគារឌីជីប៊ី។ យើងរីករាយដែល ធនាគារឌីជីប៊ី យល់ច្បាស់អំពីអត្ថប្រយោជន៍នៃការធានាឥណទាន ដើម្បីគាំទ្រដល់កំណើននៃការផ្តល់ប្រាក់កម្ចី និងទម្ងន់ហានិភ័យរបស់ធនាគារ” 

លោក អ៊ុល ដេតសុខុម ប្រធាននាយកប្រតិបត្តិ ធនាគារ ឌីជីប៊ី បានបញ្ជាក់ឱ្យដឹងដែរថា៖  “ ធនាគារ ឌីជីប៊ី ពិតជាមានក្តីសោមនស្សរីករាយដែលបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងធានាឥណទានជាមួយ CGCC។ ពីព្រោះធនាគារអាចចូលរួមចំណែកក្នុងការគាំទ្រដល់ការរីកចម្រើនរបស់អាជីវកម្ម និងសេដ្ឋកិច្ចកម្ពុជានៅក្នុងថ្នាក់តំបន់អាស៊ីអាគ្នេយ៍។ 

សាជីវកម្មធានាឥណទានកម្ពុជា និង ធនាគារឌីជីប៊ី ចុះកិច្ចព្រមព្រៀងលើការធានាឥណទាន ដើម្បីផ្តល់ជូនការគាំទ្របន្ថែមដល់កម្ចីអាជីវកម្មដែលខ្វះទ្រព្យបញ្ចាំ
សាជីវកម្មធានាឥណទានកម្ពុជា និង ធនាគារឌីជីប៊ី ចុះកិច្ចព្រមព្រៀងលើការធានាឥណទាន ដើម្បីផ្តល់ជូនការគាំទ្របន្ថែមដល់កម្ចីអាជីវកម្មដែលខ្វះទ្រព្យបញ្ចាំ

លោក អ៊ុល ដេតសុខុម បានបន្ថែមទៀតថា៖ “ពួកយើងបានត្រៀមខ្លួនរួចជាស្រេចដើម្បីចូលរួមគម្រោងធានាឥណទានរបស់រាជរដ្ឋាភិបាល និងដើម្បីគាំទ្រដល់អាជីវកម្មខ្នាតតូច និងមធ្យម ដែលមិនអាចឬពិបាកទទួលបានប្រភពមូលធុនជាមួយនឹងទ្រព្យបញ្ចាំដែលមានកម្រិត”។  

កិច្ចសហការរួមគ្នារវាង CGCC និងធនាគារឌីជីប៊ី នឹងកាន់តែបង្កើននូវឱកាសដល់ក្រុមហ៊ុនអាជីវកម្ម ជាពិសេសសហគ្រាសខ្នាតតូចនិងមធ្យម ឱ្យទទួលបាននូវកម្ចីសម្រាប់ការអភិវឌ្ឍឆ្ពោះទៅកាន់ការរីកចម្រើនរបស់អាជីវកម្ម តាមរយៈការបង្កើនទំហំកម្ចី ជាមួយនឹងយន្តការចែករំលែកហានិភ័យនៃគម្រោងធានាឥណទាន។ ក្នុងន័យនេះ សហគ្រាសខ្នាតតូចនិងមធ្យម អាចស្នើកម្ចីទៅកាន់ធនាគារឌីជីប៊ី ដោយមិនចាំបាច់មានទ្រព្យបញ្ចាំ ឬអាចទទួលបានទំហំកម្ចីច្រើនជាងមុនជាមួយនឹងតម្លៃទ្រព្យបញ្ចាំដូចគ្នាដែលអាចទទួលបានពីកម្ចីដែលមិនមានការធានា។  

សាជីវកម្មធានាឥណទានកម្ពុជា និង ធនាគារឌីជីប៊ី ចុះកិច្ចព្រមព្រៀងលើការធានាឥណទាន ដើម្បីផ្តល់ជូនការគាំទ្របន្ថែមដល់កម្ចីអាជីវកម្មដែលខ្វះទ្រព្យបញ្ចាំ
សាជីវកម្មធានាឥណទានកម្ពុជា និង ធនាគារឌីជីប៊ី ចុះកិច្ចព្រមព្រៀងលើការធានាឥណទាន ដើម្បីផ្តល់ជូនការគាំទ្របន្ថែមដល់កម្ចីអាជីវកម្មដែលខ្វះទ្រព្យបញ្ចាំ

អំពី CGCC  

CGCC  គឺជាសហគ្រាសសាធារណៈ ស្ថិតនៅក្រោមអាណាព្យាបាលបច្ចេកទេស និងហិរញ្ញវត្ថុ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងបានចុះបញ្ជីជាផ្លូវការ នៅខែវិច្ឆិកា ឆ្នាំ២០២០។ បេសកកម្មចម្បងរបស់ CGCC គឺផ្តល់ការធានាឥណទានលើកម្ចីដែលផ្តល់ឱ្យអាជីវកម្ម ដើម្បីចែករំលែកហានិភ័យជាមួយស្ថាប័នផ្តល់កម្ចី និងបង្កើនបរិយាបន្នហិរញ្ញវត្ថុ។  

គិតត្រឹមថ្ងៃចុងខែសីហា ឆ្នាំ២០២២នេះ CGCC បានផ្តល់ការធានាឥណទាន ដល់ក្រុមហ៊ុន/អាជីវកម្មសរុបចំនួន៦៦១ ក្នុងទំហំទឹកប្រាក់ប្រហាក់ប្រហែល ៦៤,៨ លានដុល្លារអាមេរិក ដែលក្នុងនោះ ៩៥% នៃចំនួនក្រុមហ៊ុន/អាជីវកម្មដែលទទួលការធានាសរុប បានផ្តល់ជូនទៅសហគ្រាសធុនតូចនិងមធ្យម (SMEs)។ 

 អំពីធនាគារឌីជីប៊ី 

ធនាគារឌីជីប៊ីត្រូវបានសម្ពោធជាធនាគារពាណិជ្ជនៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២១ ដោយមានការចូលរួមពីប្រធាននាយកប្រតិបត្តិរបស់ធនាគារ Daegu និងថ្នាក់ដឹកនាំកំពូលរបស់ធនាគារ។ ក្នុងរយៈពេលមួយឆ្នាំមកនេះ ធនាគារបានបង្កើតផលិតផលមួយចំនួនដូចជា៖ ប្រាក់បញ្ញើ (CASA) ការផ្ទេរប្រាក់ (ក្នុងស្រុក និងក្រៅប្រទេស) កម្មវិធី DGB Mobile និងសេវា ATM។  

ធនាគារបានអនុលោមទៅតាមប្រកាសរបស់ធនាគារជាតិនៃកម្ពុជា​ បានផ្តល់ឥណទានដល់អតិថិជន ដោយអនុវត្តប្រកាសស្តីពីការរៀបចំឥណទានឡើងវិញ ដើម្បីបន្ធូរបន្ទុកដ៏ធ្ងន់ធ្ងររបស់អតិថិជន ក្នុងអំឡុងពេលមានវិបត្តិហិរញ្ញវត្ថុ 

CGCC ចែករំលែកអំពីគម្រោងធានាឥណទាន និងអត្ថប្រយោជន៍ដែលទទួលបាន ដល់ម្ចាស់អាជីវកម្មដែលជាសមាជិកបណ្តាញ BNI Cambodia

ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២២ លោកស្រី ពិន​ ម៉ានីកា ប្រធានការិយាល័យទីផ្សារនិងអភិវឌ្ឍន៍អាជីវកម្មរបស់សាជីវកម្មធានាឥណទានកម្ពុជា​ (CGCC) បានចូលរួមជាវាគ្មិនកិត្តិយស នៅក្នុងជំនួបប្រចាំសប្តាហ៍របស់បណ្តាញ BNI Chapter Brilliant ដើម្បីចែករំលែកអំពីគម្រោងធានាឥណទាន ដល់ម្ចាស់អាជីវកម្មជាង ៣០រូប ដែលជាសមាជិក។ 

CGCC ចែករំលែកអំពីគម្រោងធានាឥណទាន និងអត្ថប្រយោជន៍ដែលទទួលបាន ដល់ម្ចាស់អាជីវកម្មដែលជាសមាជិកបណ្តាញ BNI Cambodia
CGCC ចែករំលែកអំពីគម្រោងធានាឥណទាន និងអត្ថប្រយោជន៍ដែលទទួលបាន ដល់ម្ចាស់អាជីវកម្មដែលជាសមាជិកបណ្តាញ BNI Cambodia

ការចែករំលែកនេះ ត្រូវបានរៀបចំឡើងដើម្បីផ្សព្វផ្សាយបង្កើនការយល់ដឹងអំពីអត្ថប្រយោជន៍នៃការធានាឥណទាន និងជាដំណោះស្រាយលើបញ្ហាប្រឈមខ្វះទ្រព្យបញ្ចាំពេលដាក់ស្នើកម្ចី សម្រាប់ម្ចាស់អាជីវកម្ម ជាពិសេសអាជីវកម្មខ្នាតតូចនិងមធ្យម។  

CGCC ចែករំលែកអំពីគម្រោងធានាឥណទាន និងអត្ថប្រយោជន៍ដែលទទួលបាន ដល់ម្ចាស់អាជីវកម្មដែលជាសមាជិកបណ្តាញ BNI Cambodia
CGCC ចែករំលែកអំពីគម្រោងធានាឥណទាន និងអត្ថប្រយោជន៍ដែលទទួលបាន ដល់ម្ចាស់អាជីវកម្មដែលជាសមាជិកបណ្តាញ BNI Cambodia

ម្ចាស់អាជីវកម្មដែលជាសមាជិកបណ្តាញ BNI ដែលបានចូលរួមកម្មវិធីនាព្រឹកនេះ មានការចាប់អារម្មណ៍ជាខ្លាំងលើគម្រោងធានាឥណទានរបស់ CGCC និងបានសាកសួរបន្ថែមអំពីចម្ងល់ទាក់ទងនឹងនីតិវិធីនៃការដាក់ស្នើកម្ចីដែលមានការធានា​ និងការបំពេញលក្ខខណ្ឌតម្រូវនានា ជាពិសេសក៏បានស្នើលើកទឹកចិត្តសមាជិកក្នុងក្រុមឱ្យទាក់ទងទៅកាន់គ្រឹះស្ថានធនាគារ/មីក្រូហិរញ្ញវត្ថុដៃគូរបស់ CGCC ដើម្បីដាក់ស្នើកម្ចីសម្រាប់អាជីវកម្មរបស់ខ្លួន បើសិនជាមិនមានទ្រព្យបញ្ចាំគ្រប់គ្រាន់។  

CGCC ចែករំលែកអំពីគម្រោងធានាឥណទាន និងអត្ថប្រយោជន៍ដែលទទួលបាន ដល់ម្ចាស់អាជីវកម្មដែលជាសមាជិកបណ្តាញ BNI Cambodia
CGCC ចែករំលែកអំពីគម្រោងធានាឥណទាន និងអត្ថប្រយោជន៍ដែលទទួលបាន ដល់ម្ចាស់អាជីវកម្មដែលជាសមាជិកបណ្តាញ BNI Cambodia
CGCC ចែករំលែកអំពីគម្រោងធានាឥណទាន និងអត្ថប្រយោជន៍ដែលទទួលបាន ដល់ម្ចាស់អាជីវកម្មដែលជាសមាជិកបណ្តាញ BNI Cambodia
CGCC ចែករំលែកអំពីគម្រោងធានាឥណទាន និងអត្ថប្រយោជន៍ដែលទទួលបាន ដល់ម្ចាស់អាជីវកម្មដែលជាសមាជិកបណ្តាញ BNI Cambodia
CGCC ចែករំលែកអំពីគម្រោងធានាឥណទាន និងអត្ថប្រយោជន៍ដែលទទួលបាន ដល់ម្ចាស់អាជីវកម្មដែលជាសមាជិកបណ្តាញ BNI Cambodia
CGCC ចែករំលែកអំពីគម្រោងធានាឥណទាន និងអត្ថប្រយោជន៍ដែលទទួលបាន ដល់ម្ចាស់អាជីវកម្មដែលជាសមាជិកបណ្តាញ BNI Cambodia

CGCC និង ធនាគារមេយប៊ែង សហការរៀបចំ “កម្មវិធីកសាងសមត្ថភាព និងជំនាញសម្រាប់សហគ្រាស់ធុនតូច និងមធ្យម”

ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២ សាជីវកម្មធានាឥណទានកម្ពុជា (CGCC) និង ធនាគារមេយប៊ែង ខេមបូឌា បានសហការរៀបចំ កម្មវិធីកសាងសមត្ថភាព និងជំនាញសម្រាប់សហគ្រាស់ធុនតូច និងមធ្យម ក្រោមការចូលរួមពីសហគ្រិនជាង៥០រូប ដែលសុទ្ធសឹងតែជាម្ចាស់សហគ្រាសធុនតូចនិងមធ្យម នៅឯអគារមេយប៊ែង​ ថៅវើ ដើម្បីផ្តល់ជូននូវការគាំទ្រ និងការផ្តល់ប្រឹក្សាបច្ចេកទេសដោយផ្អែកលើការអនុវត្តអន្តរជាតិដ៏ល្អបំផុត ដើម្បីជួយគាំទ្រដល់រីកចម្រើន ផលិតភាពការងារ និងភាពច្នៃប្រឌិត ក៏ដូចជាការពង្រឹងការប្រកួតប្រជែងរបស់សហគ្រាសធុនតូច និងមធ្យម។

កម្មវិធីនេះ ទទួលបាននូវមតិស្វាគមន៍ពីសំណាក់ លោក ណូ លីដា អគ្គនាយករង CGCC និងបើកកម្មវិធីដោយលោក ឌុក សារ៉ាក់ នាយកនាយកដ្ឋានសេវាកម្មហិរញ្ញវត្ថុសហគមន៍នៃធនាគារមេយប៊ែង។ សហគ្រាសធុនតូចនិងមធ្យម ដែលបានអញ្ជើញចូលរួមកម្មវិធីនេះ បានទទួលនូវឱកាសស្វែងយល់លើប្រធានបទ “ការចុះបញ្ជីពាណិជ្ជកម្មនៅក្នុងប្រទេសកម្ពុជា” ដោយសហការីជាន់ខ្ពស់នៃការិយាល័យមេធាវី សុក ស៊ីផាន់ណានិងសហការី និងការចែករំលែកលើប្រធានបទ “គោលការណ៍នៃការគ្រប់គ្រងហិរញ្ញវត្ថុសម្រាប់សហគ្រាសធុនតូច និងមធ្យម” ដោយវាគ្មិនអញ្ជើញមកពីក្រុមហ៊ុន អាខ្លែម ខេមបូឌា និងបទបង្ហាញស្តីពី “ការទទួលជំនួយផ្នែកហិរញ្ញវត្ថុនិងគម្រោងធានាឥណទាន” ដោយធនាគារមេយប៊ែងខេមបូឌា។

CGCC និង ធនាគារមេយប៊ែង សហការរៀបចំ “កម្មវិធីកសាងសមត្ថភាព និងជំនាញសម្រាប់សហគ្រាស់ធុនតូច និងមធ្យម”
CGCC និង ធនាគារមេយប៊ែង សហការរៀបចំ “កម្មវិធីកសាងសមត្ថភាព និងជំនាញសម្រាប់សហគ្រាស់ធុនតូច និងមធ្យម”

គួរបញ្ជាក់ផងដែរថា កាលពីខែវិច្ឆិកា ឆ្នាំ២០២១ កន្លងទៅ បន្ថែមពីលើការចុះកិច្ចព្រមព្រៀងភាពជាដៃគូលើការធានាឥណទាន  CGCC និងធនាគារមេយប៊ែង ក៏បានសហការរៀបចំនូវវេទិកាធុរកិច្ចស្តីពីការលើកស្ទួយការរីកចម្រើនរបស់សហគ្រាសធុនតូចនិងមធ្យម ដើម្បីពិភាក្សាស៊ីជម្រៅបន្ថែមពីលើលទ្ធភាពនៃកិច្ចសហការដែល CGCC និង ធនាគារមេយប៊ែង អាចគាំទ្រដល់ការរីកចម្រើនយូរអង្វែងរបស់សហគ្រាសធុនតូចនិងមធ្យម ទៅលើសមត្ថភាពនិងជំនាញចំណេះដឹងហិរញ្ញវត្ថុ និងការទទួលបានជំនួយហិរញ្ញវត្ថុសម្រាប់ការអភិវឌ្ឍអាជីវកម្មឆ្លើយតបទៅនឹងបញ្ហាខ្វះទ្រព្យបញ្ចាំ។

CGCC និង ធនាគារមេយប៊ែង សហការរៀបចំ “កម្មវិធីកសាងសមត្ថភាព និងជំនាញសម្រាប់សហគ្រាស់ធុនតូច និងមធ្យម”
CGCC និង ធនាគារមេយប៊ែង សហការរៀបចំ “កម្មវិធីកសាងសមត្ថភាព និងជំនាញសម្រាប់សហគ្រាស់ធុនតូច និងមធ្យម”
CGCC និង ធនាគារមេយប៊ែង សហការរៀបចំ “កម្មវិធីកសាងសមត្ថភាព និងជំនាញសម្រាប់សហគ្រាស់ធុនតូច និងមធ្យម”
CGCC និង ធនាគារមេយប៊ែង សហការរៀបចំ “កម្មវិធីកសាងសមត្ថភាព និងជំនាញសម្រាប់សហគ្រាស់ធុនតូច និងមធ្យម”
CGCC និង ធនាគារមេយប៊ែង សហការរៀបចំ “កម្មវិធីកសាងសមត្ថភាព និងជំនាញសម្រាប់សហគ្រាស់ធុនតូច និងមធ្យម”
CGCC និង ធនាគារមេយប៊ែង សហការរៀបចំ “កម្មវិធីកសាងសមត្ថភាព និងជំនាញសម្រាប់សហគ្រាស់ធុនតូច និងមធ្យម”

កិច្ចប្រជុំក្រុមប្រឹក្សាភិបាល សាជីវកម្មធានាឥណទានកម្ពុជា អាណត្តិទី១ លើកទី១១

ថ្ងៃអង្គារ ទី១៣ ខែកញ្ញា ឆ្នាំ២០២២ សាជីវកម្មធានាឥណទានកម្ពុជា (ស.ធ.ក.) បានរៀបចំកិច្ចប្រជុំក្រុមប្រឹក្សាភិបាលអាណត្តិទី១ លើកទី១១ នៅឯការិយាល័យ ស.ធ.ក. ក្រោមវត្តមានដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាភិបាលរបស់ស.ធ.ក. ដោយមានការចូលរួមពីសំណាក់សមាជិកក្រុមប្រឹក្សាភិបាល ទាំងអស់របស់ ស.ធ.ក.។

11th Board of Directors Meeting of Credit Guarantee Corporation of Cambodia (CGCC)
11th Board of Directors Meeting of Credit Guarantee Corporation of Cambodia (CGCC)

របៀបវារៈនៃកិច្ចប្រជុំក្រុមប្រឹក្សាភិបាលលើកទី១១ នេះ រួមមាន (១) របាយការណ៍ស្តីពីវឌ្ឍនភាពការងាររបស់ ស.ធ.ក. , (២) ពាក្យស្នើសុំធ្វើជាស្ថាប័នហិរញ្ញវត្ថុចូលរួម (PFIs) , (៣) ផែនការអាជីវកម្ម និងផែនការថវិកាប្រចាំឆ្នាំ២០២៣, (៤) វិសោធនកម្មឯកសារណែនាំហិរញ្ញវត្ថុ, (៥) គោលនយោបាយហានិភ័យឥណទាន និង (៦) ផ្សេងៗ។

កិច្ចប្រជុំក្រុមប្រឹក្សាភិបាលរបស់ ស.ធ.ក. តែងតែត្រូវបានរៀបចំឡើងជាទៀងទាត់ ដើម្បីពិនិត្យ វាយតម្លៃ និងផ្តល់អនុសាសន៍ដល់ ស.ធ.ក. ក៏ដូចជាផ្តល់ការសម្រេចនានា ទៅលើសកម្មភាពការងារ ជាពិសេសទៅលើកិច្ចការងារអភិវឌ្ឍស្ថាប័ន  ដើម្បីធានានូវតម្លាភាព និងប្រសិទ្ធភាពរបស់ ស.ធ.ក.។

ចុចទីនេះស្វែងយល់បន្ថែមពី: How Private Finance Initiatives (PFIs) Work

11th Board of Directors Meeting of Credit Guarantee Corporation of Cambodia (CGCC)
11th Board of Directors Meeting of Credit Guarantee Corporation of Cambodia (CGCC)

ចុចទីនេះស្វែងយល់បន្ថែមពី : កិច្ចប្រជុំក្រុមប្រឹក្សាភិបាល សាជីវកម្មធានាឥណទានកម្ពុជា អាណត្តិទី១ លើកទី១២

CGCC គាំទ្រការបណ្តុះចំណេះដឹងហិរញ្ញវត្ថុដល់សហគ្រាសធុនតូចនិងមធ្យម តាមរយៈកម្មវិធីបណ្តុះបណ្តាលស្តីពី “ខ្ញុំមានចំណេះដឹងហិរញ្ញវត្ថុ” វគ្គទី១

កម្មវិធីបណ្តុះបណ្តាលស្តីពី “ខ្ញុំមានចំណេះដឹងហិរញ្ញវត្ថុ” ត្រូវបានរៀបចំឡើងក្រោមកិច្ចផ្តួចផ្តើមពីធនាគារ ស្ថាបនា សហការឧបត្ថម្ភដោយ សហគ្រិនខ្មែរ ក្រុមហ៊ុនធានារ៉ាប់រង Manulife & សាជីវកម្មធានាឥណទានកម្ពុជា (CGCC) ដែលវគ្គដំបូងនេះធ្វើទ្បើងពីថ្ងៃទី 3-4 & 10-11 កញ្ញា ឆ្នាំ2022 ដើម្បីផ្តល់ការបណ្តុះបណ្តាលចំណេះដឹងហិរញ្ញវត្ថុ ដល់សហគ្រាសខ្នាតមីក្រូ តូច និងមធ្យម ជាពិសេសសហគ្រិនស្រ្តី។

សហគ្រិន និងម្ចាស់អាជីវកម្មសរុបជាង៣០រូប បានចូលរួមវគ្គបណ្តុះបណ្តាលវគ្គដំបូងនេះ ហើយពួកគាត់បានចែករំលែកនូវបទពិសោធន៍ ក៏ដូចជាបញ្ហាពាក់ព័ន្ធលើផ្នែកហិរញ្ញវត្ថុ ហើយពួកគាត់ក៏ទទួលបានឱកាសសិក្សាទៅលើភាពជាសហគ្រិន ការរៀបចំរបាយការណ៍ហិរញ្ញវត្ថុសម្រាប់អាជីវកម្ម ការសិក្សាលើកម្ចីឥណទានជាមួយធនាគារ និងជ្រើសរើសកម្ចីដែលស័ក្ដិសម​សម្រាប់​អាជីវកម្ម ។

កម្មវិធីបណ្តុះបណ្តាល “ខ្ញុំមានចំណេះដឹងហិរញ្ញវត្ថុ” ត្រូវបានបង្កើតឡើងយ៉ាងពិសេស ដើម្បីផ្តល់នូវជំនាញ និងបទពិសោធន៍ជាក់ស្តែងទាក់ទងទៅនឹងចំណេះដឹងហិរញ្ញវត្ថុ និងជំនាញគ្រប់គ្រងអាជីវកម្ម ក៏ដូចជាការទទួលបាននូវបណ្តាញពាណិជ្ជកម្មដែលអាចជំរុញដល់ការរីកចម្រើនអាជីវកម្មរបស់សហគ្រិន។

CGCC គាំទ្រការបណ្តុះចំណេះដឹងហិរញ្ញវត្ថុដល់សហគ្រាសធុនតូចនិងមធ្យម តាមរយៈកម្មវិធីបណ្តុះបណ្តាលស្តីពី “ខ្ញុំមានចំណេះដឹងហិរញ្ញវត្ថុ” វគ្គទី១
CGCC supports the accelerating SMEs’ Financial Literacy through the “I’m Financially Literate Program” first cohort

Click here to read more about: CGCC គាំទ្រការបណ្តុះចំណេះដឹងហិរញ្ញវត្ថុដល់សហគ្រាសធុនតូចនិងមធ្យម តាមរយៈកម្មវិធីបណ្តុះបណ្តាលស្តីពី “ខ្ញុំមានចំណេះដឹងហិរញ្ញវត្ថុ” វគ្គទី២

កិច្ចពិភាក្សាស្វែងយល់ និងពង្រឹងកិច្ចសហការលើការធានាឥណទានរវាង CGCC និងគ្រឹះស្ថានហិរញ្ញវត្ថុចូលរួម សាខាខេត្តកំពង់ស្ពឺ ខេត្តព្រះសីហនុ និង កំពត

កាលពីថ្ងៃទី២៩ ខែសីហា ដល់ថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២២ សាជីវកម្មធានាឥណទានកម្ពុជា (CGCC) ដឹកនាំដោយ លោក ណូ លីដា អគ្គនាយករង បានជួបពិភាក្សាស្វែងយល់អំពីការអនុវត្តគម្រោងធានាឥណទាន និងផ្សព្វផ្សាយបន្ថែមអំពីគម្រោងធានាឥណទានរបស់ CGCC ដោយផ្ទាល់ជាមួយថ្នាក់ដឹកនាំ និងបុគ្គលិករបស់សាខានៃគ្រឹះស្ថានហិរញ្ញវត្ថុចូលរួម (PFIs) មួយចំនួនរបស់ CGCC នៅខេត្តកំពង់ស្ពឺ រួមមាន ធនាគារកាណាឌីយ៉ា និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអេអឹមខេ​​, នៅខេត្តព្រះសីហនុ រួមមាន ធនាគារ ABA គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអិលអូអិលស៊ី ធនាគារស្ថាបនា ធនាគារកាណាឌីយ៉ា គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអេអឹមខេ និងធនាគារអេស៊ីលីដា , និងនៅខេត្តកំពតរួមមាន ធនាគារ ABA ធនាគារអេស៊ីលីដា គ្រឹះស្ថានហិរញ្ញវត្ថុអេអឹមខេ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអិលអូអិលស៊ី។

កិច្ចពិភាក្សាជាមួយ PFIs របស់ CGCC នៅខេត្តទាំងបី ដែលជាខេត្តមានសក្តានុពលវិស័យទេសចរណ៍ គឺជាឱកាសមួយដ៏ពិសេសសម្រាប់ទាំង CGCC និង PFIs ស្វែងយល់អំពីភាពចាំបាច់នៃការធានាឥណទាន និងឱកាសដែល PFIs អាចបង្កើនការផ្តល់កម្ចីជូនទៅដល់ក្រុមហ៊ុនអាជីវកម្ម ដែលមានតម្រូវការកម្ចីតែខ្វះទ្រព្យបញ្ចាំ ជាពិសេសដើម្បីផ្សព្វផ្សាយអំពីគម្រោងធានាឥណទានសម្រាប់សហហិរញ្ញប្បទានសម្រាប់វិស័យទេសចរណ៍របស់ CGCC ដែលទើបនឹងដាក់ចេញនាពេលថ្មីៗនេះផងដែរ។

តាមរយៈកិច្ចពិភាក្សាដោយផ្ទាល់ជាមួយ PFIs របស់ CGCC នៅបណ្តាខេត្តទាំងបីនេះ CGCC បានស្វែងយល់អំពីស្ថានភាពនៃការអនុវត្តគម្រោងធានាឥណទាន នៅតាមបណ្តាខេត្ត រួមទាំងមតិយោបល់ដ៏មានសារៈសំខាន់នានាទៅលើគម្រោងធានាឥណទានរបស់ CGCC។ CGCC និង PFIs នឹងបន្តបង្កើនការសហការលើការផ្តល់កម្ចីដែលមានការធានាជូនដល់ក្រុមហ៊ុនអាជីវកម្ម ដែលមានតម្រូវការកម្ចីសម្រាប់អភិវឌ្ឍអាជីវកម្ម តែប្រឈមនឹងបញ្ហាខ្វះទ្រព្យបញ្ចាំ។