CGCC

កិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិលើកទី៣ របស់សាជីវកម្មធានាឥណទានកម្ពុជា

សាជីវកម្មធានាឥណទានកម្ពុជា (ស.ធ.ក.)បានរៀបចំកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិលើកទី៣ នាថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២។ កិច្ចប្រជុំនេះ រៀបចំឡើងក្នុងគោលបំណង ដើម្បីពិភាក្សាអំពីផែនការយុទ្ធសាស្ត្រឆ្នាំ២០២២ និងពិនិត្យអំពីវឌ្ឍនភាព ព្រមទាំងផែនការការងារសម្រាប់ឆ្នាំ២០២២ របស់នាយកដ្ឋាននីមួយៗ។ កិច្ចប្រជុំនេះ មានការចូលរួមពី អគ្គនាយក អគ្គនាយករង និងប្រធាននាយកដ្ឋាននីមួយៗ សរុប ៨រូប។

The 3rd Executive Committee (EXCO) meeting of CGCC
កិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិលើកទី៣ របស់សាជីវកម្មធានាឥណទានកម្ពុជា

របៀបវារៈសំខាន់ៗដែលបានលើកឡើងនិងពិភាក្សា នៅក្នុងកិច្ចប្រជុំនេះរួមមាន (១) គោលនយោបាយព័ត៌មានវិទ្យា (២) ការអនុម័តការងារតាមរយៈកម្មវិធី Ms.​Team  (៣) វិសោធនកម្មគោលនយោបាយស្តីំពី​ប្រាក់លើកទឹកចិត្ត អត្ថប្រយោជន៍នានាសម្រាប់និយោជិក (៤) របាយការណ៍ហិរញ្ញវត្ថុ (៥) របាយការណ៍គ្រប់គ្រងហានិភ័យ និង (៦) ផែនការការងារឆ្នាំ២០២២។

កិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិរបស់ ស.ធ.ក. តែងតែត្រូវបានរៀបចំឡើងទៀងទាត់ជារៀងរាល់ខែ ក្នុងគោលបំណងពិភាក្សាអំពីវឌ្ឍនភាព និងទិសដៅអនាគតរបស់ ស.ធ.ក.។

The 3rd Executive Committee (EXCO) meeting of CGCC
កិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិលើកទី៣ របស់សាជីវកម្មធានាឥណទានកម្ពុជា

Also, check out Credit Guarantee Corporation of Cambodia Plc. Invested 8,000 Million Riels in the CAIC’s Bond 

សាជីវកម្មធានាឥណទានកម្ពុជា និង ធនាគារ ជីប ម៉ុង ក្លាយជាដៃគូផ្លូវការ ក្នុងការធានាផ្តល់កិច្ចធានាលើកម្ចីខ្នាតតូចនិងមធ្យម

សាជីវកម្មធានាឥណទានកម្ពុជា និង ធនាគារ ជីប ម៉ុង បានសហការរៀបចំពិធីចុះហត្ថលេខា លើកិច្ចព្រមព្រៀងធានាឥណទាន នាថ្ងៃទី១៣ ខែមករា ឆ្នាំ២០២២ នៅធនាគារ ជីប ម៉ុង សាខាមជ្ឈមណ្ឌល ជីប ម៉ុង បាក់ទូក ដើម្បីផ្តល់ការធានាលើកម្ចីដែលខ្វះទ្រព្យបញ្ចាំ សម្រាប់ពង្រីក និងទ្រទ្រង់ អាជីវកម្ម ជាពិសេសសម្រាប់សហគ្រាសធុនតូចមធ្យម នៅកម្ពុជា។ 

សាជីវកម្មធានាឥណទានកម្ពុជា និង ធនាគារ ជីប ម៉ុង ក្លាយជាដៃគូផ្លូវការ ក្នុងការធានាផ្តល់កិច្ចធានាលើកម្ចីខ្នាតតូចនិងមធ្យម
សាជីវកម្មធានាឥណទានកម្ពុជា និង ធនាគារ ជីប ម៉ុង ក្លាយជាដៃគូផ្លូវការ ក្នុងការធានាផ្តល់កិច្ចធានាលើកម្ចីខ្នាតតូចនិងមធ្យម

ឆ្លៀតក្នុងឱកាសនោះផងដែរ លោក John Bell អគ្គនាយកធនាគារ ជីបម៉ុង បានមានប្រសាសន៏ថា៖ ធនាគារ ជីប ម៉ុង តែងតែឈរលើគោលជំហរជួយគាំទ្រដល់អាជីវកម្ម និងសហគ្រាសធុនតូចមធ្យម ​នៅកម្ពុជា តាមរយៈការផ្តល់ប្រាក់កម្ចីចំនួនច្រើន ជាមួយអត្រាការប្រាក់ទាប និងសំណងរយៈពេលវែង។ លើសពីនេះទៅទៀត ធនាគារ ជីប ម៉ុង ក៏តែងតែស្វាគមន៏នូវរាល់កិច្ចសហការ ពីគ្រប់ភាគីពាក់ព័ន្ធក្នុងគោលដៅជួយអភិវឌ្ឍន៏ដល់អាជីវកម្ម និងសហគ្រាសធុនតូចមធ្យមឱ្យកាន់តែរឹងមាំ និងមាននិរន្តរភាព។ 

លោកបានបន្ថែមថា៖ កិច្ចព្រមព្រៀងរវាង ធនាគារ ជីប ម៉ុង និង សាជីវកម្មធានាឥណទានកម្ពុជាក្នុងពេលនេះ នឹងជួយឱ្យអតិថិជនរបស់ធនាគារ ជីប ម៉ុង កាន់តែមានលទ្ធភាពខ្ពស់ក្នុងការទទួលបានកម្ចី បើទោះបីជាពួកគេពុំមានទ្រព្យតម្កល់គ្រប់គ្រាន់ក្តី។ កិច្ចសហការនេះ គឺពិតជាមានផលប្រយោជន៏ច្រើនមែនទែន មិនថាចំពោះអតិថិជន ចំពោះធនាគារ ក៏ដូចជាចំពោះសេដ្ឋកិច្ចជាតិទាំងមូល ព្រោះថាម្ចាស់អាជីវកម្មខ្នាតតូចនិងមធ្យមដែលកំពុងត្រូវការជំនួយផ្នែកហរិញ្ញវត្ថុ អាចស្នើកម្ចីពីធនាគារ  ជាមួយលក្ខខណ្ឌប្រសើរជាងមុននិងចំនួនកម្ចីច្រើនជាងមុន ក្រោមកិច្ចធានាពីសាជីវកម្មធានាឥណទានកម្ពុជា។​ 

លោក Wong Keet Loong អគ្គនាយកសាជីវកម្មធានាឥណទានកម្ពុជា ក៏បានគូសបញ្ជាក់ផងដែរថា៖ ស.ធ.ក. មានសេចក្តីសោមនស្សរីករាយ ក្នុងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងភាពជាដៃគូដំបូងគេបង្អស់សម្រាប់ឆ្នាំថ្មី ២០២២នេះ ជាមួយធនាគារ ជីប ម៉ុង។ ធនាគារជីប ម៉ុង នឹងក្លាយជា គ្រឹះស្ថានហិរញ្ញវត្ថុចូលរួមបន្ថែមរបស់ ស.ធ.ក. សរុបចំនួន ២២  ក្នុងការផ្តល់ប្រាក់កម្ចីដែលមានការធានា ដើម្បីគាំទ្រដល់បណ្ដាសហគ្រាសធុនតូច និងមធ្យម។” 

លោកបានបន្តថា ៖ “ខណៈដែលសកម្មភាពអាជីវកម្មមានការរីកចម្រើន តម្រូវការកម្ចីសម្រាប់ជាទុនបង្វិល ឬការពង្រីកអាជីវកម្ម  ក៏នឹងមានការកើនឡើងដែរ។ ការធានាឥណទាននឹងផ្តល់អត្ថប្រយោជន៍ដល់ម្ចាស់អាជីវកម្ម លើតម្រូវការទ្រព្យបញ្ចាំពីធនាគារ នៅពេលស្នើសុំកម្ចី។ ស.ធ.ក. មានសុទិដ្ឋិនិយមថា អាជីវកម្ម រួមទាំងសហគ្រាសធុនតូច និងមធ្យម កាន់តែច្រើន  នឹងទទួលបានអត្ថប្រយោជន៍ពីការធានាឥណទាននេះ។”  

គួរបញ្ជាក់ផងដែរថា តាមរយៈកិច្ចព្រមព្រៀងរវាងធនាគារជីបម៉ុង ជាមួយសាជីវកម្មធានាឥណទានកម្ពុជានេះ នឹងអាចជួយសម្រួលដល់ម្ចាស់អាជីវកម្ម និងសហគ្រាសធុនតូចមធ្យមដែលមានលទ្ធភាពសង និងកំពុងត្រូវការកម្ចីសម្រាប់អភិវឌ្ឍន៏អាជីវកម្ម ប៉ុន្តែខ្វះទ្រព្យបញ្ចាំ ឥឡូវនេះពួកគេអាចធ្វើការស្នើកម្ចីពីធនាគារ ជីប ម៉ុង បានដោយមានទំនុកចិត្ត។ 

សាជីវកម្មធានាឥណទានកម្ពុជា និង ធនាគារ ជីប ម៉ុង ក្លាយជាដៃគូផ្លូវការ ក្នុងការធានាផ្តល់កិច្ចធានាលើកម្ចីខ្នាតតូចនិងមធ្យម
សាជីវកម្មធានាឥណទានកម្ពុជា និង ធនាគារ ជីប ម៉ុង ក្លាយជាដៃគូផ្លូវការ ក្នុងការធានាផ្តល់កិច្ចធានាលើកម្ចីខ្នាតតូចនិងមធ្យម
សាជីវកម្មធានាឥណទានកម្ពុជា និង ធនាគារ ជីប ម៉ុង ក្លាយជាដៃគូផ្លូវការ ក្នុងការធានាផ្តល់កិច្ចធានាលើកម្ចីខ្នាតតូចនិងមធ្យម
សាជីវកម្មធានាឥណទានកម្ពុជា និង ធនាគារ ជីប ម៉ុង ក្លាយជាដៃគូផ្លូវការ ក្នុងការធានាផ្តល់កិច្ចធានាលើកម្ចីខ្នាតតូចនិងមធ្យម

អំពីធនាគារ ជីប ម៉ុង 

ធនាគារ ជីប​ ម៉ុង ជាធនាគារពាណិជ្ជបែបឌីជីថល បង្កើតឡើងនៅខែមករា ឆ្នាំ២០១៩ និងមានក្រុមហ៊ុន ជីប ម៉ុង ជាភាគទុកនិកដ៏រឹងមាំ។ ក្នុងប្រតិបត្តិការជាង៣ឆ្នាំមកនេះ ធនាគារ ជីប ម៉ុង មានទ្រព្យសកម្មសរុបជាង ៨០០លានដុល្លារអាមេរិក ដែលក្នុងនោះឥណទានសរុបកើនឡើងជាង ៥០០លានដុល្លារអាមេរិក និងទទួលបានប្រាក់បញ្ញើពីអតិថិជនជាង ៧០០លានដុល្លារអាមេរិក។  

អំពីសាជីវកម្មធានាឥណទានកម្ពុជា (ស​.ធ.ក.) 

ស.ធ.ក. គឺជាសហគ្រាសសាធារណៈ ស្ថិតនៅក្រោមអាណាព្យាបាលបច្ចេកទេស និងហិរញ្ញវត្ថុ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងបានចុះបញ្ជីជាផ្លូវការ នៅខែវិច្ឆិកា ឆ្នាំ២០២០។ បេសកកម្មចម្បងរបស់ ស.ធ.ក. ​គឺ​ផ្តល់​ការធានា​ឥណទាន​លើក​ម្ចី​ដែល​ផ្តល់​ឱ្យ​អាជីវកម្ម​ ​ដើម្បី​ចែករំលែក​ហា​និ​ភ័យ​ជាមួយ​ស្ថាប័ន​ផ្តល់​ក​ម្ចី ​និង​បង្កើន​បរិយាប​ន្ន​ហិរញ្ញវត្ថុ។ 

គិតត្រឹមថ្ងៃទី១១ ខែមករា ឆ្នាំ២០២២នេះ ស.ធ.ក បានផ្តល់ការធានាឥណទាន ដល់អាជីវកម្មសរុបចំនួន១៩៩ ក្នុងទំហំទឹកប្រាក់ជាង២២លានដុល្លារអាមេរិក ដែលក្នុងនោះ ៩៥% នៃចំនួនអាជីវកម្មដែលទទួលការធានាសរុប បានផ្តល់ជូនទៅសហគ្រាសធុនតូចនិងមធ្យម (SME)។ 

សិក្ខាសាលាស្តីពី “សេវាធានាឥណទាន៖ អត្ថប្រយោជន៍ និងឱកាស ដើម្បីគាំទ្រដល់ការអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យម”

សាជីវកម្មធានាឥណទានកម្ពុជា (ស.ធ.ក.) មានកិត្តិយសដែលបានរៀបចំសិក្ខាសាលាស្តីពី “សេវាធានាឥណទាន៖ អត្ថប្រយោជន៍ និងឱកាស ដើម្បីគាំទ្រដល់ការអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យម” នាថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១  ដោយមានការគាំទ្រដោយ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុធនាគារអភិវឌ្ឍន៍អាស៊ី (ADB), និងមូលនិធិអភិវឌ្ឍន៍មូលធនរបស់អង្គការសហប្រជាជាតិ (UNCDF)។ សិក្ខាសាលានេះ ប្រមូលផ្តុំភាគីពាក់ព័ន្ធ រួមមាន៖ រាជរដ្ឋាភិបាល, ដៃគូអភិវឌ្ឍន៍, ស្ថាប័នហិរញ្ញវត្ថុ, និងតំណាងម្ចាស់អាជីវកម្ម ដើម្បីពិភាក្សាអំពីអត្ថប្រយោជន៍ និងឱកាស នៃការប្រើប្រាស់សេវាធានាឥណទាន ក្នុងការគាំទ្រដល់ការងើបឡើងវិញ និងការពង្រីកអាជីវកម្ម។

សេវាធានាឥណទាន អាចរួមចំណែកដល់ការស្តារសេដ្ឋកិច្ចឡើងវិញបានកម្រិតណា គឺអាស្រ័យលើទស្សនៈរបស់ស្ថាប័នផ្តល់កម្ចី និងអ្នកខ្ចីទៅលើសេវាធានាឥណទាននេះ។ ដូច្នេះ សិក្ខាសាលានេះ ផ្តោតការពិភាក្សាលើទស្សនៈរបស់ភាគីពាក់ព័ន្ធចំពោះសេវាធានាឥណទាន។ វាគ្មិនទាំងអស់បានបង្ហាញការយល់ឃើញដូចគ្នាថា កង្វះទ្រព្យបញ្ចាំគឺជាបញ្ហាប្រឈមចម្បងមួយ ក្នុងការទទួលបានប្រាក់កម្ចីផ្លូវការរបស់ក្រុមហ៊ុនអាជីវកម្ម។ វាគ្មិនទាំងអស់ក៏បានយល់ស្របគ្នាដែរថា សេវាធានាឥណទាន អាចគាំទ្រធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ក្នុងការផ្តល់កម្ចីច្រើនជាងមុនដល់ក្រុមហ៊ុនអាជីវកម្ម ជាពិសេស អាជីវកម្មដែលខ្វះទ្រព្យបញ្ចាំ។

សិក្ខាសាលាស្តីពី “សេវាធានាឥណទាន៖ អត្ថប្រយោជន៍ និងឱកាស ដើម្បីគាំទ្រដល់ការអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យម”
សិក្ខាសាលាស្តីពី “សេវាធានាឥណទាន៖ អត្ថប្រយោជន៍ និងឱកាស ដើម្បីគាំទ្រដល់ការអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យម”
សិក្ខាសាលាស្តីពី “សេវាធានាឥណទាន៖ អត្ថប្រយោជន៍ និងឱកាស ដើម្បីគាំទ្រដល់ការអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យម”
សិក្ខាសាលាស្តីពី “សេវាធានាឥណទាន៖ អត្ថប្រយោជន៍ និងឱកាស ដើម្បីគាំទ្រដល់ការអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យម”

លើសពីនេះ វាគ្មិនកិត្តិយស ក៏បានជជីកវែកញែកអំពីកិច្ចខិតខំប្រឹងប្រែងរបស់ស្ថាប័នពាក់ព័ន្ធ ក្នុងការលើកកម្ពស់លទ្ធភាព​ទទួលបានហិរញ្ញប្បទានរបស់សហគ្រាសធុនតូច និងមធ្យម ក្នុងបរិបទនៃការបើកសេដ្ឋកិច្ចឡើងវិញ នៅក្នុងប្រទេសកម្ពុជាផងដែរ។ កិច្ចពិភាក្សាបានលើកឡើងថា រាជរដ្ឋាភិបាលបានដាក់ចេញនូវគោលនយោបាយជាច្រើន ដើម្បីគាំទ្រដល់សហគ្រាសធុនតូច និងមធ្យមក្នុងការទទួលបានហិរញ្ញប្បទាន។ លើសពីនេះ ភាគីពាក់ព័ន្ធ បានចូលរួមក្នុងបេសកកម្មនេះ តាមរយៈការបង្កើនចំណេះដឹងផ្នែកហិរញ្ញវត្ថុ ការបង្កើតផលិតផលហិរញ្ញវត្ថុប្រកប​ដោយភាពច្នៃប្រឌិត និងការធ្វើឱ្យប្រសើរឡើងនូវហេដ្ឋារចនាសម្ព័ន្ធនៃវិស័យហិរញ្ញវត្ថុ ជាដើម។ អ្នកចូលរួមបាន បង្ហាញឆន្ទៈក្នុងការបន្តផ្តល់ការគាំទ្រដល់សហគ្រាសធុនតូច និងមធ្យមក្នុងការទទួលបានសេវាហិរញ្ញវត្ថុ។

វាគ្មិនកិត្តិយសនៅក្នុងសិក្ខាសាលានេះ រួមមាន ប្រធានសហព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា (FASMEC), អនុប្រធានសមាគមសហគ្រិនស្ត្រីកម្ពុជា (CWEA), ប្រធានសមាគមសហគ្រិនវ័យក្មេងកម្ពុជា (YEAC), ប្រធានសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ​(CMA) និងជានាយកប្រតិបត្តិនៃ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ , នាយកប្រតិបត្តិធនាគារកាណាឌីយ៉ា, អគ្គនាយករងនៃអគ្គនាយកដ្ឋានគោលនយោបាយនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, អ្នកជំនាញផ្នែកវិស័យហិរញ្ញវត្ថុជាន់ខ្ពស់ពី ADB, ទីប្រឹក្សាបច្ចេកទេសជាន់ខ្ពស់ប្រចាំតំបន់ពី UNCDF និងថ្នាក់ដឹកនាំរបស់ ស.ធ.ក.។ សិក្ខាសាលានេះ បានទាក់ទាញអ្នកចូលរួមប្រមាណជាង ៣០០ នាក់មកពីស្ថាប័នផ្សេងៗ ដូចជា រាជរដ្ឋាភិបាល ដៃគូអភិវឌ្ឍន៍ ស្ថាប័នហិរញ្ញវត្ថុ និងសហគមន៍ធុរកិច្ច។

ស.ធ.ក. ​គឺជា​សហគ្រាស​សាធារណៈ​ ​ស្ថិតនៅ​ក្រោម​អាណាព្យាបាល​បច្ចេកទេស​ ​និង​ហិរញ្ញវត្ថុ​ ​របស់​​​ក្រសួងសេដ្ឋកិច្ច​ ​និង​ហិរញ្ញវត្ថុ។ បេសកកម្មចម្បងរបស់ ស.ធ.ក. គឺ​ផ្តល់​ការធានា​ឥណទាន​លើក​ម្ចី​ដែល​ផ្តល់​ឱ្យ​ក្រុមហ៊ុនអាជីវកម្ម។ គិតត្រឹមថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២១ ស.ធ.ក. បានផ្តល់ការធានាលើកម្ចីចំនួន ១៧៣ ដែលមាន ទឹកប្រាក់សរុបជាង ២០ លានដុល្លារ។

សិក្ខាសាលាស្តីពី “សេវាធានាឥណទាន៖ អត្ថប្រយោជន៍ និងឱកាស ដើម្បីគាំទ្រដល់ការអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យម”
សិក្ខាសាលាស្តីពី “សេវាធានាឥណទាន៖ អត្ថប្រយោជន៍ និងឱកាស ដើម្បីគាំទ្រដល់ការអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យម”
សិក្ខាសាលាស្តីពី “សេវាធានាឥណទាន៖ អត្ថប្រយោជន៍ និងឱកាស ដើម្បីគាំទ្រដល់ការអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យម”
សិក្ខាសាលាស្តីពី “សេវាធានាឥណទាន៖ អត្ថប្រយោជន៍ និងឱកាស ដើម្បីគាំទ្រដល់ការអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យម”
សិក្ខាសាលាស្តីពី “សេវាធានាឥណទាន៖ អត្ថប្រយោជន៍ និងឱកាស ដើម្បីគាំទ្រដល់ការអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យម”
សិក្ខាសាលាស្តីពី “សេវាធានាឥណទាន៖ អត្ថប្រយោជន៍ និងឱកាស ដើម្បីគាំទ្រដល់ការអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យម”

អត្ថបទគួរចាប់អារម្មណ៍ ការឆ្លុះបញ្ចាំងសំខាន់ៗលើការឆ្លើយតបទៅនឹងផលប៉ះពាល់ពីជំងឺកូវីដ១៩ និងទស្សនវិស័យនាពេលអនាគត ដើម្បីពន្លឿនការស្តារសេដ្ឋកិច្ចឡើងវិញ

កិច្ចប្រជុំក្រុមប្រឹក្សាភិបាល សាជីវកម្មធានាឥណទានកម្ពុជា អាណត្តិទី១ លើកទី៧

នាថ្ងៃសុក្រ ទី១០ ខែធ្នូ ឆ្នាំ២០២១ សាជីវកម្មធានាឥណទានកម្ពុជា (ស.ធ.ក.) បានរៀបចំកិច្ចប្រជុំក្រុមប្រឹក្សាភិបាលអាណត្តិទី១ លើកទី៧ តាមរយៈប្រព័ន្ធវីដេអូ ដែលមានវត្តមានដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាភិបាលរបស់ស.ធ.ក. និងការចូលរួមពីសំណាក់ សមាជិកក្រុមប្រឹក្សាភិបាល ៦រូប។
របៀបវារៈនៃកិច្ចប្រជុំក្រុមប្រឹក្សាភិបាលលើកទី៧នេះ រួមមាន (១) របាយការណ៍ស្តីពីវឌ្ឍនភាពការងាររបស់ ស.ធ.ក. , (២) ការជ្រើសរើសស្ថាប័នហិរញ្ញវត្ថុចូលរួម (PFIs) ជុំទី៤ , (៣) សំណើគម្រោងវិនិយោគ (៤) ក្របខណ្ឌ គ្រប់គ្រងហានិភ័យ និងក្របខណ្ឌហានិភ័យអាផែតថាយ (Appetite Framework) , (៥) វិសោធនកម្មនៃកិច្ចព្រមព្រៀងស្តីពីការអនុវត្តប្រព័ន្ធធានាឥណទាន , (៦) ផែនការលទ្ធកម្មសម្រាប់ឆ្នាំ២០២២ របស់ ស.ធ.ក. និង (៧) ផ្សេងៗ។
កិច្ចប្រជុំក្រុមប្រឹក្សាភិបាលរបស់ ស.ធ.ក. តែងតែត្រូវបានរៀបចំឡើងជាទៀងទាត់ ដើម្បីពិនិត្យ វាយតម្លៃ និងទទួលបានអនុសាសន៍ ក៏ដូចជាសេចក្តីសម្រេចនានាទៅលើសកម្មភាពការងារ ជាពិសេសទៅលើគម្រោងធានាឥណនារបស់ CGCC ដែលបាន និងកំពុងអនុវត្ត និងផែនការសកម្មភាពនានា ដើម្បីធានានូវតម្លាភាព និងប្រសិទ្ធភាព។

CGCC ចូលរួមផ្សព្វផ្សាយ និងលើកកម្ពស់ការយល់ដឹងអំពីការទទួលបានឥណទាន សម្រាប់SMEs និងសហគ្រិនស្រ្តី

នាថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២១ លោក ណូ លីដា អគ្គនាយករងសាជីវកម្មធានាឥណទានកម្ពុជា (CGCC) បានអញ្ជើញចូលរួមជាវាគ្មិនចែករំលែក និងពិភាក្សា នៅក្នុងសិក្ខាសាលាស្តីអំពី“បញ្ហាប្រឈម និងដំណោះស្រាយចំពោះការទទួលបានឥណទានរបស់សហគ្រាសធុនតូចនិងមធ្យម និងសហគ្រិនស្រ្តី” ដែលរៀបចំឡើងតាមរយៈប្រព័ន្ធអនឡាញ និងផ្សាយផ្ទាល់លើទំព័រហ្វេសប៊ុក។

 

សិក្ខាសាលានេះ រៀបចំឡើងដោយ សមាគមធនាគារនៅកម្ពុជា  សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងអង្គការផេកកម្ពុជា ក្រោមគោលបំណងសំខាន់ក្នុងការផ្សារភ្ជាប់នូវការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ (ស្ថាប័នធនាគារ និងហិរញ្ញវត្ថុ សហគ្រាសធុនតូច និងមធ្យម-SMES សហគ្រិនស្ត្រី រដ្ឋាភិបាល ដៃគូអភិវឌ្ឍន៍) ដើម្បីចែករំលែក ពិភាក្សា និងផ្តល់ជាអនុសាសន៍សំខាន់ៗឆ្លើយតបទៅនឹងបញ្ហាប្រឈមនៃការទទួលបានឥណទានរបស់់ SMEs និងសហគ្រិនស្រ្តី។  

 

នៅក្នុងសិក្ខាសាលានេះ លោក ណូ លីដា បានចែករំលែកអំពីតួនាទីរបស់ CGCC ដែលបានអនុវត្តកន្លងមក ឆ្លើយតបទៅនឹងប្រធានបទនៃកិច្ចពិភាក្សា “បង្កើននិងលើកកម្ពស់ការយល់ដឹងលើការដាក់សំណើកម្ចីឥណទានសម្រាប់អាជីវកម្ម” ហើយក៏មានការចូលរួមចែករំលែកនូវទស្សនៈ និងមតិយោបល់ពីវាគ្មិនសំខាន់ៗ ដែលអញ្ជើញមកពីបណ្តាស្ថាប័នធនាគារ/ហិរញ្ញវត្ថុផ្សេងៗផងដែរ ដែលនឹងផ្តល់ជាធាតុចូលយ៉ាងសំខាន់ ជូនដល់ម្ចាស់អាជីវកម្មស្វែងយល់ និងបង្កើនការទទួលបានឥណទានសម្រាប់អាជីវកម្មរបស់ខ្លួន។

អត្ថបទគួរចាប់អារម្មណ៍ សេចក្តីជូនដំណឹងស្តីពីការអញ្ជើញចូលរួមពិគ្រោះថ្លៃការផ្គត់ផ្គង់សម្ភារៈបច្ចេកទេសព័ត៌មានវិទ្យា

ការឆ្លុះបញ្ចាំងសំខាន់ៗលើការឆ្លើយតបទៅនឹងផលប៉ះពាល់ពីជំងឺកូវីដ១៩ និងទស្សនវិស័យនាពេលអនាគត ដើម្បីពន្លឿនការស្តារសេដ្ឋកិច្ចឡើងវិញ

អគ្គនាយកសាជីវកម្មធានាឥណទានកម្ពុជា លោក Wong Keet Loong បានចូលរួមនៅក្នុងអង្គសន្និសីទមីក្រូហិរញ្ញវត្ថុប្រចាំឆ្នាំ ២០២១ តាមរយៈអនឡាញ ក្រោមប្រធានបទ ភាពធន់នៃវិស័យមីក្រូហិរញ្ញវត្ថុ និងការស្តារសេដ្ឋកិច្ចឡើងវិញ ក្នុងអំឡុងនៃការរីករាលដាលនៃជំងឺកូវីដ១៩៖ «បញ្ហាប្រឈម និងឱកាស»។ លោកក៏បានចូលរួមចែករំលែកជាវាគ្មិនមួយរូប នៅក្នុងកិច្ចពិភាក្សាស្តីអំពី “ការឆ្លុះបញ្ចាំងសំខាន់ៗលើការឆ្លើយតបទៅនឹងផលប៉ះពាល់ពីជំងឺកូវីដ១៩ និងទស្សនវិស័យនាពេលអនាគត ដើម្បីពន្លឿនការស្តារសេដ្ឋកិច្ចឡើងវិញ”។

ការឆ្លុះបញ្ចាំងសំខាន់ៗលើការឆ្លើយតបទៅនឹងផលប៉ះពាល់ពីជំងឺកូវីដ១៩ និងទស្សនវិស័យនាពេលអនាគត ដើម្បីពន្លឿនការស្តារសេដ្ឋកិច្ចឡើងវិញ
ការឆ្លុះបញ្ចាំងសំខាន់ៗលើការឆ្លើយតបទៅនឹងផលប៉ះពាល់ពីជំងឺកូវីដ១៩ និងទស្សនវិស័យនាពេលអនាគត ដើម្បីពន្លឿនការស្តារសេដ្ឋកិច្ចឡើងវិញ

អង្គសន្និសីទនេះ ត្រូវបានរៀបចំឡើងដោយសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) ក្រោមការចូលរួមពីបណ្តាស្ថាប័ន និងភាគីពាក់ព័ន្ធ រួមមាន ស្ថាប័នរាជរដ្ឋាភិបាល ទីភ្នាក់ងារដៃគូអភិវឌ្ឍ និងជាពិសេស ស្ថាប័នហិរញ្ញវត្ថុ ដែលរួមមាន ធនាគារ និងមីក្រូហិរញ្ញវត្ថុ។

ការឆ្លុះបញ្ចាំងសំខាន់ៗលើការឆ្លើយតបទៅនឹងផលប៉ះពាល់ពីជំងឺកូវីដ១៩ និងទស្សនវិស័យនាពេលអនាគត ដើម្បីពន្លឿនការស្តារសេដ្ឋកិច្ចឡើងវិញ
ការឆ្លុះបញ្ចាំងសំខាន់ៗលើការឆ្លើយតបទៅនឹងផលប៉ះពាល់ពីជំងឺកូវីដ១៩ និងទស្សនវិស័យនាពេលអនាគត ដើម្បីពន្លឿនការស្តារសេដ្ឋកិច្ចឡើងវិញ

 

អត្ថបទគួរចាប់អារម្មណ៍ CGCC ចូលរួមផ្សព្វផ្សាយ និងលើកកម្ពស់ការយល់ដឹងអំពីការទទួលបានឥណទាន សម្រាប់SMEs និងសហគ្រិនស្រ្តី

សាជីវកម្មធានាឥណទានកម្ពុជា​ និង ធនាគារ មេយប៊ែង ខេមបូឌា សហការជាផ្លូវការលើកិច្ចព្រមព្រៀងធានាឥណទាន ដើម្បីគាំទ្រដល់ ​SMEs ឱ្យទទួលបានគុណប្រយោជន៍រយៈពេលយូរអង្វែង

សាជីវកម្មធានាឥណទានកម្ពុជា មានក្តីសោមនស្ស សូមប្រកាសជាផ្លូវការនូវកិច្ចសហប្រតិបត្តិការយុទ្ធសាស្រ្ត តាមរយៈកិច្ចព្រមព្រៀងធានាឥណទាន ជាមួយ ធនាគារ មេយប៊ែង ខេមបូឌា នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១ នេះ ក្នុងការជួយគាំទ្រសហគ្រាសធុនតូច និងមធ្យមនៅប្រទេសកម្ពុជាក្នុងគោលបំណងដើម្បីជួយឲ្យពួកគាត់អាចបន្តទទួលបាននូវគុណប្រយោជន៍យូរអង្វែង តាមរយៈកម្មវិធី “កសាងសមត្ថភាព” សម្រាប់សហគ្រាសខា្នតតូច និងមធ្យម របស់ធនាគារ មេយប៊ែង ខេមបូឌា។
សាជីវកម្មធានាឥណទានកម្ពុជា​ និង ធនាគារ មេយប៊ែង ខេមបូឌា សហការជាផ្លូវការលើកិច្ចព្រមព្រៀងធានាឥណទាន ដើម្បីគាំទ្រដល់ ​SMEs ឱ្យទទួលបានគុណប្រយោជន៍រយៈពេលយូរអង្វែង
សាជីវកម្មធានាឥណទានកម្ពុជា​ និង ធនាគារ មេយប៊ែង ខេមបូឌា សហការជាផ្លូវការលើកិច្ចព្រមព្រៀងធានាឥណទាន ដើម្បីគាំទ្រដល់ ​SMEs ឱ្យទទួលបានគុណប្រយោជន៍រយៈពេលយូរអង្វែង
ការប្រកាសជាផ្លូវការនូវកិច្ចព្រមព្រៀងធានាឥណទាននេះត្រូវបានធ្វើឡើងបន្ថែម នៅឯវេទិកាធុរកិច្ចស្ដីអំពី “ការលើកស្ទួយការរីកចម្រើនរបស់សហគ្រាសធុនតូច និងមធ្យមនៅប្រទេសកម្ពុជា” ដែលសហការរៀបចំឡើងដោយធនាគារមេយប៊ែង ខេមបូឌា និងសាជីវកម្មធានាឥណទានកម្ពុជា ក្រោមការគាំទ្រពីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងធនាគារជាតិនៃកម្ពុជា។
សាជីវកម្មធានាឥណទានកម្ពុជា​ និង ធនាគារ មេយប៊ែង ខេមបូឌា សហការជាផ្លូវការលើកិច្ចព្រមព្រៀងធានាឥណទាន ដើម្បីគាំទ្រដល់ ​SMEs ឱ្យទទួលបានគុណប្រយោជន៍រយៈពេលយូរអង្វែង
សាជីវកម្មធានាឥណទានកម្ពុជា​ និង ធនាគារ មេយប៊ែង ខេមបូឌា សហការជាផ្លូវការលើកិច្ចព្រមព្រៀងធានាឥណទាន ដើម្បីគាំទ្រដល់ ​SMEs ឱ្យទទួលបានគុណប្រយោជន៍រយៈពេលយូរអង្វែង
វេទិកាធុរកិច្ចទាំងមូលនេះមាននូវកិច្ចពិភាក្សាពិសេស ដែលទទួលបានការសម្របសម្រួលដោយឯកឧត្តម អ៊ុក គឹមសេង អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន និងចូលរួមពីវាគ្មិនកិត្តិយស ៤រូបគឺលោក ណី សាកល អគ្គនាយករងនៃនិយ័តករបរធនបាលកិច្ច នៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ លោក ហេង បូមករា អគ្គនាយករងត្រួតពិនិត្យ នៃធនាគារជាតិនៃកម្ពុជា លោក Wong Keet Loong អគ្គនាយក CGCC និង លោក រ័ត្ន សោភ័ណ អគ្គនាយករងធនាគារ Maybank (Cambodia)។
សាជីវកម្មធានាឥណទានកម្ពុជា​ និង ធនាគារ មេយប៊ែង ខេមបូឌា សហការជាផ្លូវការលើកិច្ចព្រមព្រៀងធានាឥណទាន ដើម្បីគាំទ្រដល់ ​SMEs ឱ្យទទួលបានគុណប្រយោជន៍រយៈពេលយូរអង្វែង
សាជីវកម្មធានាឥណទានកម្ពុជា​ និង ធនាគារ មេយប៊ែង ខេមបូឌា សហការជាផ្លូវការលើកិច្ចព្រមព្រៀងធានាឥណទាន ដើម្បីគាំទ្រដល់ ​SMEs ឱ្យទទួលបានគុណប្រយោជន៍រយៈពេលយូរអង្វែង
សាជីវកម្មធានាឥណទានកម្ពុជា​ និង ធនាគារ មេយប៊ែង ខេមបូឌា សហការជាផ្លូវការលើកិច្ចព្រមព្រៀងធានាឥណទាន ដើម្បីគាំទ្រដល់ ​SMEs ឱ្យទទួលបានគុណប្រយោជន៍រយៈពេលយូរអង្វែង
សាជីវកម្មធានាឥណទានកម្ពុជា​ និង ធនាគារ មេយប៊ែង ខេមបូឌា សហការជាផ្លូវការលើកិច្ចព្រមព្រៀងធានាឥណទាន ដើម្បីគាំទ្រដល់ ​SMEs ឱ្យទទួលបានគុណប្រយោជន៍រយៈពេលយូរអង្វែង
សាជីវកម្មធានាឥណទានកម្ពុជា​ និង ធនាគារ មេយប៊ែង ខេមបូឌា សហការជាផ្លូវការលើកិច្ចព្រមព្រៀងធានាឥណទាន ដើម្បីគាំទ្រដល់ ​SMEs ឱ្យទទួលបានគុណប្រយោជន៍រយៈពេលយូរអង្វែង
សាជីវកម្មធានាឥណទានកម្ពុជា​ និង ធនាគារ មេយប៊ែង ខេមបូឌា សហការជាផ្លូវការលើកិច្ចព្រមព្រៀងធានាឥណទាន ដើម្បីគាំទ្រដល់ ​SMEs ឱ្យទទួលបានគុណប្រយោជន៍រយៈពេលយូរអង្វែង
សាជីវកម្មធានាឥណទានកម្ពុជា​ និង ធនាគារ មេយប៊ែង ខេមបូឌា សហការជាផ្លូវការលើកិច្ចព្រមព្រៀងធានាឥណទាន ដើម្បីគាំទ្រដល់ ​SMEs ឱ្យទទួលបានគុណប្រយោជន៍រយៈពេលយូរអង្វែង
សាជីវកម្មធានាឥណទានកម្ពុជា​ និង ធនាគារ មេយប៊ែង ខេមបូឌា សហការជាផ្លូវការលើកិច្ចព្រមព្រៀងធានាឥណទាន ដើម្បីគាំទ្រដល់ ​SMEs ឱ្យទទួលបានគុណប្រយោជន៍រយៈពេលយូរអង្វែង

សាជីវកម្មធានាឥណទានកម្ពុជា និងធនាគារ វីង សហការគ្នាជួយដល់ការស្តារឡើងវិញនូវប្រតិបត្តិការអាជីវកម្មនានា

សាជីវកម្មធានាឥណទានកម្ពុជា (ស.ធ.ក.) និង ធនាគារ វីង (ខេមបូឌា) ម.ក  បានរៀបចំនូវកិច្ចសហការជាផ្លូវការ ជាមួយនឹងការចុះកិច្ចព្រមព្រៀងធានាឥណទាន ដើម្បីសហការគ្នាលើការផ្តល់ប្រាក់កម្ចីដល់ប្រតិបត្តិករអាជីវកម្មនៅកម្ពុជា ដែលអាចប្រឈមនឹងការលំបាកក្នុងការទទួលបានប្រាក់កម្ចីដោយសារកង្វះខាតទ្រព្យបញ្ចាំគ្រប់គ្រាន់។

ភាពជាដៃគូនេះនឹងបញ្ចូលធនាគារវីង ក្នុងគម្រោង​ធានា​ឥណទាន​ នៃសាជីវកម្មធានាឥណទានកម្ពុជា ដើម្បីជួយដល់អាជីវកម្មនានាដែលរងផលប៉ះពាល់ខណៈមានជំងឺរាតត្បាតកូវីដ ១៩ រួមមាន៖ ​អាជីវកម្ម​ខ្នាត​មីក្រូ​ ​សហគ្រាស​ខ្នាត​តូច​និង​មធ្យម​ ​និង​សហគ្រាស​ខ្នាត​ធំ​ ក្នុងការសម្រួលដល់ការទទួល​បាន​ហិរញ្ញប្បទាន​ពី​ ​សម្រាប់​ការ​កៀរគរ​ទុន​បង្វិល វិនិយោគ​ ​និង​ការពង្រីក​អាជីវកម្មជាដើម។​

លោក ហាន ប៉េងក្វាង អគ្គនាយក​នៃ​ធនាគារ​វីង​ បានមានប្រសាសន៍ថា៖ “ខ្ញុំមានសេចក្តីសោមនស្សរីករាយយ៉ាងខ្លាំង ដែលឥឡូវនេះយើងអាចបង្កើនការគាំទ្រផ្នែកហិរញ្ញវត្ថុរបស់យើងដល់ម្ចាស់អាជីវកម្មកាន់តែច្រើនជាងមុនតាមរយៈការសហការជាមួយសាជីវកម្មធានាឥណទានកម្ពុជា។ យើងបានបង្កើតផលិតផល និងសេវាកម្មហិរញ្ញវត្ថុយ៉ាងយ៉ាងសម្បូរបែបដើម្បីជួយម្ចាស់អាជីវកម្មនានានៅកម្ពុជា។ ភាពជាដៃគូនៅថ្ងៃនេះ នឹងក្លាយជាកត្តាជំរុញមួយទៀតជួយឲ្យយើងខិតកាន់តែជិតដល់មា្ចស់អាជីវកម្មទាំងនោះ។”

សាជីវកម្មធានាឥណទានកម្ពុជា នឹងគាំទ្រធនាគារវីងក្នុងការធានាប្រាក់កម្ចីដល់ម្ចាស់អាជីវកម្មដែលត្រូវបានចាត់ទុកថាមានលទ្ធភាពសង ប៉ុន្តែខ្វះខាតនូវទ្រព្យបញ្ចាំ ដោយផ្តល់នូវការធានាឥណទាន ដែលជាការពារបន្ថែមមួយទៀត ដូច្នេះនឹងជួយកាត់បន្ថយតម្រូវការទ្រព្យបញ្ចាំពីអាជីវកម្មដែលស្នើកម្ចី។

បន្ទាប់ពីសម្ពោធជាផ្លូវការជាធនាគារពាណិជ្ជក្នុងខែមេសា ឆ្នាំ២០២១ ធនាគារ វីង បានបង្កើតឲ្យមានផលិតផល និងសេវាកម្មហិរញ្ញវត្ថុជាច្រើន ដើម្បីបំពេញតម្រូវការរបស់អតិថិជន​រូបវន្តបុគ្គល និងម្ចាស់អាជីវកម្មនានា។ អតិថិជនអាចទទួលបានផលិតផល និងសេវាកម្មហិរញ្ញវត្ថុទាំងនោះបានតាមរយៈការិយាល័យកណ្តាលនៃធនាគារវីង កម្មវិធីស្មាតហ្វូនវីង និង​ភ្នាក់ងារវីងដែលមានជាង១ម៉ឺនកន្លែងនៅទូទាំងប្រទេសកម្ពុជា។

ជាមួយនឹងកិច្ចព្រមព្រៀងភាពជាដៃគូនេះ ធនាគារវីង នឹងក្លាយជាស្ថាប័នហិរញ្ញវត្ថុមួយ ក្នុងចំណោមស្ថាប័នហិរញ្ញវត្ថុចូលរួមចំនួន ២០ របស់ស.ធ.ក. ក្នុងការផ្តល់ប្រាក់កម្ចីប្រកបដោយប្រសិទ្ធភាព ដល់អាជីវកម្ម រួមទាំងសហគ្រាសធុនតូច និងមធ្យម ដែលខ្វះទ្រព្យបញ្ចាំសម្រាប់ជាទុនបង្វិល និងការពង្រីកអាជីវកម្មរបស់ពួកគេ។

លោក Wong Keet Loong អគ្គនាយក ស.ធ.ក. បានមានប្រសាសន៍ថា “ភាពជាដៃគូរបស់យើងជាមួយធនាគារវីង គឺជាយុទ្ធសាស្រ្តមួយសម្រាប់ ស.ធ.ក ក្នុងការប្រើប្រាស់បណ្តាញគ្របដណ្តប់យ៉ាងទូលំទូលាយនៃផលិតផលហិរញ្ញវត្ថុ​ប្រកបដោយភាពច្នៃប្រឌិតរបស់ធនាគារវីង តាមរយៈបណ្តាញឌីជីថលដែលធនាគារមានរួចជាស្រេច។ វាក៏នឹងជំរុញឱ្យ ស.ធ.ក. បញ្រ្ជាបខ្លួន ចូលទៅក្នុងប្រព័ន្ធហិរញ្ញវត្ថុឌីជីថល តាមរយៈការផ្តល់ការធានាឥណទានលើកម្ចីអាជីវកម្ម នៅក្នុងប្រព័ន្ធអេកូឌីជីថលរបស់ធនាគារវីង។”

ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០២០ សាជីវកម្មធានាឥណទានកម្ពុជា មានគោលបំណង​បង្កើន​​បរិយាបន្នហិរញ្ញវត្ថុ​ ​និង​អភិវឌ្ឍ​សហគ្រាស​ខ្នាត​តូច​និង​មធ្យម តាមរយៈ​ផ្តល់​ការធានា​ឥណទាន​លើក​ម្ចី​ដែល​ផ្តល់​ឲ្យ​អាជីវកម្ម​ ​ដើម្បី​ចែករំលែក​ហា​និ​ភ័យ​ជាមួយ​ស្ថាប័ន​ផ្តល់​ក​ម្ចី ដោយផ្អែកលើស្តង់ដារអន្តរជាតិ។​

ម្ចាស់អាជីវកម្មដែលមានសញ្ជាតិកម្ពុជា ហើយកាន់កាប់ភាគហ៊ុនលើសពី៥០% ឥឡូវនេះអាចទាក់ទងធនាគារ វីង សម្រាប់គម្រោងធានារបស់សាជីវកម្មធានាឥណទានកម្ពុជា ឬទាក់ទងដោយផ្ទាល់តាមរយៈគេហទំព័រ www.cgcc.com.kh សម្រាប់ព័ត៌មានបន្ថែម។

អំពី ស.ធ.ក.

ស.ធ.ក. គឺជាសាជីវកម្មធានាឥណទានដំបូងគេនៅក្នុងប្រទេសកម្ពុជា ត្រូវបានបង្កើតឡើងជាជាសហគ្រាសសាធារណៈមួយ ស្ថិតនៅក្រោមអាណាព្យាបាលបច្ចេកទេស និងហិរញ្ញវត្ថុ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ បេសកកម្មចម្បងរបស់ ស.ធ.ក. គឺផ្តល់នូវការធានាឥណទានជូនដល់គ្រឹះស្ថានហិរញ្ញវត្ថុចូលរួម ដើម្បីផ្តល់ការគាំទ្រលើអាជីវកម្ម ដែលមានលទ្ធភាពលើការរកចំណូល ប៉ុន្តែខ្វះទ្រព្យបញ្ចាំ ក្នុងការដាក់ស្នើសុំកម្ចី។

ស.ធ.ក. បានដាក់ឱ្យដំណើរការជាផ្លូវការនូវគម្រោងធានាឥណទានចំនួនពីរ ទីមួយគឺ “ “គម្រោងធានាឥណទានដើម្បីស្តារអាជីវកម្ម-BRGS” ដែលបានដាក់ឱ្យដំណើរការ នៅក្នុងខែមីនា ឆ្នាំ២០២១ និងទីពីរ គឺ “គម្រោងធានាឥណទានសម្រាប់សហហិរញ្ញប្បទាន-CFGS” ដែលត្រូវបានដាក់ឱ្យដំណើរការនៅក្នុងខែកញ្ញា ឆ្នាំ២០២១ កន្លងមកថ្មីៗនេះ ដើម្បីពង្រីកនូវការគាំទ្របន្ថែមទៅដល់ SMEs ក្រោមគម្រោងសហហិរញ្ញប្បទានទ្រទ្រង់សហគ្រាសធុនតូច និងមធ្យម ជំហានទី២ (SCFS II) របស់ធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា (SME Bank of Cambodia)។

គួរបញ្ជាក់ផងដែរថា គិតត្រឹមថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ស.ធ.ក បានផ្តល់ការធានាលើកម្ចីរបស់អាជីវកម្ចចំនួន១៣៣ អាជីវកម្ម រួចមកហើយ ដែលគិតជាទឹកប្រាក់ប្រមាណ ១៦.៥ លានដុល្លារសហរដ្ឋអាមេរិក។ ក្នុងនោះផងដែរ ការធានាលើកម្ចីអាជីវកម្មភាគច្រើនបំផុត ត្រូវបានផ្តល់ជូនទៅសហគ្រាសធុនតូចនិងមធ្យម ស្មើនឹង ៩៤% នៃចំនួនអាជីវកម្មសរុបដែលទទួលបានការធានាពី ស.ធ.ក.។

ព័ត៌មានបន្ថែមអំពីការធានាឥណទាន សូមចូលទៅកាន់ ៖ www.cgcc.com.kh

 

អំពីធនាគារ វីង (ខេមបូឌា) ម.ក

ធនាគារ វីង (ខេមបូឌា) ម.ក ជាធនាគារសម្រាប់ប្រជាជនកម្ពុជាគ្រប់រូប ត្រូវបានជំរុញដោយចក្ខុវិស័យដើម្បីផ្តល់ឱ្យប្រជាជនកម្ពុជាគ្រប់រូបនូវភាពងាយស្រួលក្នុងការទទួលបានសេវាកម្មហិរញ្ញវត្ថុដែលចាំបាច់ និង ធ្វើឱ្យប្រសើរឡើងនូវការរស់នៅប្រចាំថ្ងៃរបស់ពួកគេ។

ធនាគារវីងបានកែប្រែវិធីដែលប្រជាជនកម្ពុជាគ្រប់រូបទទួលបានសេវាហិរញ្ញវត្ថុដោយណែនាំការផ្ទេរប្រាក់តាមរយៈទូរស័ព្ទចល័តរហ័ស មានសុវត្ថិភាព និងងាយស្រួល ចាប់តាំងពីថ្ងៃទី ១៨ ខែសីហាឆ្នាំ ២០០៨ មកម្ល៉េះ។

សព្វថ្ងៃនេះ ធនាគារវីងបម្រើប្រជាជនកម្ពុជាទាំងមូល ដោយគ្របដណ្តប់១០០% នៃស្រុកនានាក្នុងប្រទេសកម្ពុជា តាមរយៈកម្មវិធីស្មាតហ្វូនវីងប្រកបដោយភាពច្នៃប្រឌិតថ្មីៗ ភ្នាក់ងារវីងដែលមានជាង ១០.០០០ កន្លែង ដៃគូអាជីវកម្មដែលមានជាង ៥៥.០០០ និងការសហការជាមួយក្រុមហ៊ុនយក្សជាច្រើនក្នុងឧស្សាហកម្មដូចជា៖ Mastercard, MoneyGram, AliPay, WeChat Pay, Western Union, Visa, និង Ria ជាដើម ។

ធនាគារវីងផ្តល់ជូននូវផលិតផល និងសេវាកម្ម​ហិរញ្ញវត្ថុនាំមុខគេជាច្រើន សម្រាប់អតិថិជនជារូបវន្តបុគ្គល និងសាជីវកម្មនានា។ ផលិតផលទាំងនេះរួមមាន៖ សេវាប្រាក់កម្ចី សេវាប្រាក់បញ្ញើ សេវាសន្សំខ្នាតតូច សេវាណែនាំឥណទាន សេវាផ្ទេរប្រាក់ ការទូទាត់ថ្លៃទឹកភ្លើង និងធានារ៉ាប់រង ព្រមទាំងការបញ្ចូលទឹកប្រាក់ទូរស័ព្ទ។ លើសពីនេះ ធនាគារវីងផ្តល់ជូនការទូទាត់រាយតាមរយៈ“WingPay” ហើយថែមទាំងមានវេទិកាពាណិជ្ជកម្មអេឡិចត្រូនិច “ វីងម៉ល” ផងដែរ។

មានទាំងក្រុមហ៊ុនខ្នាតតូចនិងក្រុមហ៊ុនខ្នាតធំ កំពុងប្រើសេវាកម្មបើកប្រាក់បៀវត្សនិងសេវាទូទាត់ប្រាក់របស់វីងដែលបង្កើនល្បឿនទូទាត់លឿនជាងមុន។ មានភ្នាក់ងារវីងជាង ៨០ ភាគរយ និងអតិថិជន ៥០ ភាគរយជាស្ត្រីដែលធ្វើឱ្យវីងក្លាយជាឧទាហរណ៍ដ៏ល្អនៃបរិយាបន្នយេនឌ័រនៅក្នុងតំបន់។

ធនាគារវីងប្តេជ្ញាផ្តល់នូវបរិយាបន្នហិរញ្ញវត្ថុ យេនឌ័រ និងឌីជីថលដល់អ្នកមិនមានគណនីធនាគារ និងមិនស្ថិតក្នុងបណ្តាញធនាគារដែលអនុញ្ញាតឱ្យប្រជាជនកម្ពុជាគ្រប់រូបទទួលបាននូវភាពងាយស្រួលនិងសុវត្ថិភាពនៅពេលទទួលបានសេវាកម្មហិរញ្ញវត្ថុ៕

CGCC ចាប់ដៃគូជាមួយ ធនាគារ ABA ដើម្បីផ្ដល់ការគាំទ្រកម្ចីបន្ថែមដល់បណ្ដាអាជីវកម្ម

សាជីវកម្មធានាឥណទានកម្ពុជា(CGCC) ជាសហគ្រាសសាធារណៈរបស់រាជរដ្ឋាភិបាលកម្ពុជា និង ធនាគារ ABA ជាធនាគារពាណិជ្ជឈានមុខក្នុងប្រទេសកម្ពុជា បានរៀបចំពិធីចុះហត្ថលេខាជាផ្លូវការ លើកិច្ចព្រមព្រៀងធានាឥណទានកាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១។ ក្រោមកិច្ចព្រមព្រៀងនេះ ធនាគារ ABA នឹងផ្ដល់ប្រាក់កម្ចីដែលធានាដោយ CGCC ដើម្បីគាំទ្រដល់បណ្ដាសហគ្រាសមីក្រូ, សហគ្រាសធុនតូច និងមធ្យម និងសាជីវកម្ម​ធំៗក្នុងប្រទេសកម្ពុជាក្នុងការពង្រីកអាជីវកម្ម ការវិនិយោគ និងសម្រាប់ជាទុនបង្វិល។

CGCC ចាប់ដៃគូជាមួយ ធនាគារ ABA ដើម្បីផ្ដល់ការគាំទ្រកម្ចីបន្ថែមដល់បណ្ដាអាជីវកម្ម
CGCC ចាប់ដៃគូជាមួយ ធនាគារ ABA ដើម្បីផ្ដល់ការគាំទ្រកម្ចីបន្ថែមដល់បណ្ដាអាជីវកម្ម

ភាពជាដៃគូនេះ អាចឲ្យធនាគារ ABA គាំទ្រ និងជួយដល់អាជីវកម្មដែលមានលទ្ធភាពបង់សង តែខ្វះទ្រព្យតម្កល់នៅពេលស្នើសុំប្រាក់កម្ចី ដោយប្រើប្រាស់គម្រោងធានាឥណទានរបស់ CGCC។​ តាមរយៈកិច្ចព្រមព្រៀងនេះ ធនាគារ ABA អាចជួយអាជីវកម្មជាច្រើន ជាពិសេសអាជីវកម្មខ្នាតតូច និងមធ្យម ដោយផ្ដល់ជូនពួកគេនូវកម្មវិធីដែលអាចទទួលបាន និងកាន់តែរហ័ស ថែមទាំងទទួលបានកម្ចីខ្ពស់ទៅលើវិស័យដែលជាអាទិភាព។

CGCC ចាប់ដៃគូជាមួយ ធនាគារ ABA ដើម្បីផ្ដល់ការគាំទ្រកម្ចីបន្ថែមដល់បណ្ដាអាជីវកម្ម
CGCC ចាប់ដៃគូជាមួយ ធនាគារ ABA ដើម្បីផ្ដល់ការគាំទ្រកម្ចីបន្ថែមដល់បណ្ដាអាជីវកម្ម

លោក Askhat Azhikhanov នាយកប្រតិបត្តិធនាគារ ABA មានប្រសាសន៍ថា៖ “សហគ្រាសធុនតូច និងមធ្យមដើរតួនាទីយ៉ាងសំខាន់នៅក្នុងសេដ្ឋកិច្ចជាតិ និងជាគោលដៅរបស់គ្រឹះស្ថានហិរញ្ញវត្ថុកម្ពុជា។ ដោយសារការគ្រប់គ្រងបទប្បញ្ញត្តិ និងហានិភ័យ ធនាគារតម្រូវឲ្យអ្នកដែលមានបំណងខ្ចីប្រាក់ត្រូវគោរពតាមបញ្ជីលក្ខណវិនិច្ឆ័យ រួមមានប្រវត្តិឥណទាន ស្ថានភាពហិរញ្ញវត្ថុ និងទ្រព្យតម្កល់។មិនមែនគ្រប់អាជីវកម្ម សុទ្ធតែអាចបំពេញតាមលក្ខណវិនិច្ឆ័យទាំងនេះទេ ខណៈដែលការរីករាលដាលជាសកលនៃជំងឺកូវីដ 19 បានធ្វើឲ្យប៉ះពាល់ដល់អាជីវកម្មកាន់តែច្រើន។ គម្រោងធានាឥណទាន​ ត្រូវបានផ្ដួចផ្ដើមឡើងដោយរាជរដ្ឋាភិបាលកម្ពុជាក្នុងការផ្ដល់ជាយន្ដការចែករំលែកហានិភ័យរវាងធនាគារ ABA និង CGCC ដែលបណ្ដាអាជីវកម្មមិនគ្រប់លក្ខណវិនិច្ឆ័យក្នុងការខ្ចីប្រាក់ នៅតែអាចស្នើសុំខ្ចីបានពីធនាគារ ABA​ បាន។ ធនាគារនឹងពិចារណាលើសំណើទាំងនោះដោយផ្អែកលើគោលនយោបាយឥណទាន របស់ខ្លួន និងការវាយតម្លៃសំណើកម្ចី ខណៈដែលយើងផ្ដល់អាទិភាពចម្បងលើវិស័យកសិកម្ម ឧស្សាហកម្ម និងសេវាកម្ម។”

លោកបន្ថែមទៀតថា៖ “យើងខ្ញុំ នៅធនាគារ ABA ចាប់ដៃគូជាមួយ CGCC ក្នុងការផ្តល់ជូនបណ្ដាអាជីវកម្មធុនតូច និងមធ្យមជាមួយនឹងការស្នើសុំកម្ចីកាន់តែងាយស្រួលជាងមុន​ និងដើម្បីបញ្ជាក់ជាថ្មីពីការប្ដេជ្ញាចិត្តរបស់យើងខ្ញុំ ក្នុងការផ្ដល់អត្ថប្រយោជន៍ដល់ប្រទេសកម្ពុជា និងប្រជាជនកម្ពុជាដែលស្របនឹងបេសកកម្ម និងគុណតម្លៃសាជីវកម្មរបស់យើង។”

CGCC ចាប់ដៃគូជាមួយ ធនាគារ ABA ដើម្បីផ្ដល់ការគាំទ្រកម្ចីបន្ថែមដល់បណ្ដាអាជីវកម្ម
CGCC ចាប់ដៃគូជាមួយ ធនាគារ ABA ដើម្បីផ្ដល់ការគាំទ្រកម្ចីបន្ថែមដល់បណ្ដាអាជីវកម្ម

លោក Wong Keet Loong នាយកប្រតិបត្តិ CGCC បានបញ្ជាក់ថា៖ “CGCC ត្រូវបានបង្កើតឡើងក្នុង គោលបំណងបង្កើនកំណើនប្រាក់កម្ចីក្នុងវិស័យធនាគារ។ ជាមួយគម្រោងធានាឥណទាន គ្រឹះស្ថានហិរញ្ញវត្ថុអាចផ្ដល់កម្ចីកម្រិតខ្ពស់ជាងមុន។ ខណៈដែលសេដ្ឋកិច្ចកំពុងបើកដំណើរការឡើងវិញម្ដងទៀត តម្រូវការប្រាក់កម្ចីពីសហគ្រាសធុនតូច និងមធ្យមដើម្បីពង្រីកអាជីវកម្មកាន់តែមានការកើនឡើង។”

លោកបន្ថែមទៀតថា៖ “សេវាធានាឥណទានរបស់ CGCC នឹងដើរតួជាផ្នែកមួយនៃទ្រព្យតម្កល់សម្រាប់កម្ចី ធនាគារ ដូច្នេះវាជួយកាត់បន្ថយទ្រព្យតម្កល់ដែលតម្រូវពីអ្នកខ្ចី។ ធនាគារ ABA ដែលជាធនាគារ លំដាប់កំពូលមួយ មានកំណើនកម្ចីរឹងមាំ និងមានបណ្ដាញសាខាទូលំទូលាយ នឹងក្លាយជាយុទ្ធសាស្រ្ដ របស់យើងក្នុងការសម្រេចគោលបំណងនេះ។ យើងសង្ឃឹមថា ភាពជាដៃគូនេះនឹងជួយដល់សហគ្រាស ធុនតូច និងមធ្យមជាច្រើនបន្ថែមទៀត។”

ក្នុងខែ មីនា ឆ្នាំ 2021 CGCC បានដាក់ឲ្យដំណើរការគម្រោងឥណទានទី 1 ហៅថា គម្រោងធានា ឥណទានដើម្បីស្ដារអាជីវកម្ម (BRGS) ដែលមានទឹកប្រាក់សរុប 200 លានដុល្លារអាមេរិក​ ដើម្បីទ្រទ្រង់ ដល់គ្រប់អាជីវកម្ម រួមមាន អាជីវកម្មខ្នាតមីក្រូ ខ្នាតតូច និងមធ្យម និងសាជីវកម្មធំៗ ក្នុងការដំណើរការ ស្នើសុំកម្ចីកាន់តែងាយស្រួល ពីស្ថាប័នហិរញ្ញវត្ថុចូលរួម (PFIs)។ ដើម្បីពង្រីកការគាំទ្រដល់សហគ្រាស ធុនតូច និងមធ្យម គម្រោងធានាឥណទានសម្រាប់សហហិរញ្ញប្បទាន(CFGS) ដែលជាគម្រោងធានា ឥណទានទី 2 ត្រូវបានដាក់ដំណើរការក្នុងខែ កញ្ញា ឆ្នាំ 2021 សម្រាប់ធានាដល់ឥណទានកម្រោង​គម្រោងសហហិរញ្ញប្បទាន ជំហានទី 2។​ ក្រោមកិច្ចព្រមព្រៀងនេះ ធនាគារ ABA ក្លាយជាគ្រឹះ​ស្ថានមួយក្នុងចំណោមគ្រឹះស្ថានហិរញ្ញវត្ថុចូលរួមទាំង២០   ​ដែលបានប្ដេជ្ញាផ្ដល់​ភាពងាយស្រួល​ដល់ដំណើរការទទួលកម្ចី សម្រាប់អាជីវកម្មដែល​រងផលប៉ះពាល់ខ្លាំងដោយមេរោគកូវីដ 19។

សម្រាប់ព័ត៌មានបន្ថែមទាក់ទងនឹងសេវាកម្មដែលផ្ដល់ជូនដោយ CGCC និង ABA សូមទូរស័ព្ទមកកាន់ 023 722 123​ សម្រាប់ CGCC ឬ 023 225 333 សម្រាប់ ABA។

 

អំពី CGCC

CGCC គឺជាសាជីវកម្មធានាឥណទានដំបូងបង្អស់របស់កម្ពុជា និងជាសហគ្រាសសាធារណៈ ស្ថិតនៅក្រោមអាណាព្យាបាលបច្ចេកទេស និងហិរញ្ញវត្ថុ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ បេសកកម្មចម្បងរបស់ CGCC​ គឺផ្ដល់ការធានាឥណទានដល់ស្ថាប័នហិរញ្ញវត្ថុចូលរួម (PFIs) ដើម្បីគាំទ្រ និងទ្រទ្រង់ដល់អាជីវកម្មដែលមានលទ្ធភាពសង តែខ្វះទ្រព្យតម្កល់ពេលស្នើសុំប្រាក់កម្ចី។

ម្ចាស់អាជីវកម្មដែលមានសញ្ជាតិខ្មែរ (កាន់កាប់ភាគហ៊ុនលើសពី 50%) រួមទាំងសហគ្រាសធុនតូច និងមធ្យម​ ត្រូវបានលើកទឹកចិត្តក្នុងការដាក់ស្នើកម្ចីមានការធានាពីធនាគារ ABA ដោយចូលទៅកាន់ www.ababank.comwww.cgcc.com.kh សម្រាប់ព័ត៌មានបន្ថែម។

គួរបញ្ជាក់ផងដែរថា គិតត្រឹមថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២១ CGCC​ បានផ្ដល់ការធានាលើកម្ចីដល់អាជីវកម្មចំនួន១២៦ ដែលគិតជាទឹកប្រាក់ជិត ១៦​ លានដុល្លារសហរដ្ឋអាមេរិក។ ក្នុងនោះផងដែរ ការធានាលើកម្ចីភាគច្រើនបំផុត ត្រូវបានផ្ដល់ជូនទៅសហគ្រាសធុនតូន និងមធ្យម ស្មើនឹង៩៤% នៃចំនួនអាជីវកម្មសរុបដែលបានទទួលការ ធានាពី CGCC។

 

អំពីធនាគារ ABA

ធនាគារ ABA គឺជាគ្រឹះស្ថានហិរញ្ញវត្ថុឯកជនឈានមុខមួយនៅកម្ពុជា។ គិតត្រឹមថ្ងៃទី 30 ខែ កញ្ញា 2021 ធនាគារមានទ្រព្យសកម្មជាង 7.5 ប៊ីលានដុល្លារ។ ជាមួយសាខា 79 ម៉ាស៊ីនស្វ័យសេវាជាង 600 ទូទាំងប្រទេស ជាមួយសេវាធនាគារអនឡាញឈានមុខ និងសេវាធនាគារតាមទូរស័ព្ទ ធនាគារ ABA ផ្តល់សេវា ជូនអតិថិជនជាច្រើនជាមួយបណ្ដាសេវាសម្បូរបែបរបស់ខ្លួន។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់វិបសាយ៖ www.ababank.com

ABA គឺជាបុត្រសម្ពន្ធរបស់ធនាគារជាតិកាណាដា ដែលជាគ្រឹះស្ថានហិរញ្ញវត្ថុ មានទ្រព្យសកម្មជាង 283 ប៊ីលានដុល្លារ គិតត្រឹមថ្ងៃទី 31 ខែកក្កដា 2021។ ដោយមានស្នាក់ការកណ្តាលស្ថិតនៅទីក្រុងម៉ុងរ៉េអាល់ ធនាគារជាតិកាណាដាបានពង្រីកសាខានៅស្ទើរតែគ្រប់ខេត្ត នៃប្រទេសជាមួយនឹងអតិថិជនក្នុងដៃ 2.7 លាននាក់។ ជាគ្រឹះស្ថានហិរញ្ញវត្ថុធំជាងគេលំដាប់ទី 6 ក្នុងប្រទេសកាណាដា និងនាំមុខគេនៅកេប៊ិច ធនាគារជាតិកាណាដា ជាជម្រើសនៃបណ្ដាសហគ្រាសធុនតុច និងមធ្យមនានានៅទីនោះ។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់វិបសាយ៖ www.nbc.ca។

CGCC ចាប់ដៃគូជាមួយ ធនាគារ ABA ដើម្បីផ្ដល់ការគាំទ្រកម្ចីបន្ថែមដល់បណ្ដាអាជីវកម្ម
CGCC ចាប់ដៃគូជាមួយ ធនាគារ ABA ដើម្បីផ្ដល់ការគាំទ្រកម្ចីបន្ថែមដល់បណ្ដាអាជីវកម្ម

ពិធីចុះហត្ថលេខា លើកិច្ចព្រមព្រៀងធានាឥណទានរវាង សាជីវកម្មធានាឥណទានកម្ពុជា និង គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុចម្រើន

សាជីវកម្មធានាឥណទានកម្ពុជា (ស.ធ.ក.) មានក្តីសោមនស្សរីករាយ ក្នុងការស្វាគមន៍ជាផ្លូវការ នូវភាព​ជា​ដៃគូជាមួយ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុចម្រើន ដោយភាគីទាំងពីរបានប្រារព្ធ​ពិធីចុះ​ហត្ថលេខា​លើកិច្ចព្រមព្រៀង​ធានាឥណទាន នាថ្ងៃទី២២ ខែតុលា ឆ្នាំ២០២១ នេះ នៅទីស្នាក់ការ​កណ្តាលរបស់គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ចម្រើន។

កិច្ចព្រមព្រៀងធានាឥណទានរវាងសាជីវកម្មធានាឥណទានកម្ពុជា និង គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុចម្រើន គឺជាការ​បើកផ្លូវមួយ​ក្នុងការគាំទ្រដល់សហគ្រាសធុនតូចនិងមធ្យម ជាពិសេសក្នុង់វិស័យកសិកម្ម ដែលខ្វះទ្រព្យបញ្ចាំ ដើម្បីអាចឱ្យម្ចាស់អាជីវកម្មមានលទ្ធភាពក្នុងការទទួលបានហិរញ្ញប្បទានច្រើនជាងមុន សម្រាប់ការ​ទ្រទ្រង់​អាជីវកម្ម និងវិនិយោគឬពង្រីកអាជីវកម្មជាដើម។

ពិធីចុះហត្ថលេខា លើកិច្ចព្រមព្រៀងធានាឥណទានរវាង សាជីវកម្មធានាឥណទានកម្ពុជា និង គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុចម្រើន
ពិធីចុះហត្ថលេខា លើកិច្ចព្រមព្រៀងធានាឥណទានរវាង សាជីវកម្មធានាឥណទានកម្ពុជា និង គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុចម្រើន

លោក Wong Keet Loong នាយកប្រតិបត្តិសាជីវកម្មធានាឥណទានកម្ពុជា ថ្លែងការស្វា​គមន៍យ៉ាងកក់ក្តៅ​ជូនចំពោះ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុចម្រើន ដែលចូលរួមជា “គ្រឹះស្ថានហិរញ្ញវត្ថុចូលរួម (PFI)” មួយរបស់ CGCC ចាប់ពីថ្ងៃនេះតទៅ។

លោកនាយកប្រតិបត្តិរបស់ CGCC មានប្រសាសន៍នៅក្នុងពិធីចុះហត្ថលេខានាថ្ងៃនេះថា ៖ “កិច្ចសហប្រតិបត្តិការជាមួយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុចម្រើន នឹងអាចឱ្យ CGCC បង្កើនការគាំទ្រដល់ សហគ្រាសធុនតូចនិងមធ្យម ក្នុងវិស័យកសិកម្ម នៅតំបន់ជនបទ ដែលពិបាកក្នុងការទទួលបានហិរញ្ញប្បទានផ្លូវការពីគ្រឹះស្ថានហិរញ្ញវត្ថុ។ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុចម្រើន​​ នឹងអាចផ្តល់ហិរញ្ញប្បទានទៅកាន់ទាំង សហគ្រិននៃអាជីវកម្មខ្នាតមីក្រូ ខ្នាតតូច និងមធ្យម (MSMEs) ដែលគ្មានទ្រព្យបញ្ចាំ ឬ​មានទ្រព្យបញ្ចាំមិនគ្រប់គ្រាន់ សម្រាប់​​ការស្នើសុំកម្ចី។ ជាមួយនឹងការទទួលបានហិរញ្ញប្បទាននេះ យើងសង្ឃឹមថា MSMEs នឹងអាចបង្កើនចំណូលដល់ជីវភាពរស់នៅរបស់ពួកគេ ក៏ដូចជាកាត់បន្ថយនូវភាពក្រីក្រផងដែរ។”

លោក Yannick Nicolas MILEV នាយកប្រតិបត្តិគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុចម្រើន បានសម្តែងក្តីរីករាយ និងលើក​ឡើងថា “ការផ្តួចផ្តើមរបស់ CGCC ពិតជាសំខាន់សម្រាប់ជួយទៅដល់សេដ្ឋកិច្ចនៅតំបន់ជនបទ និងប្រព័ន្ធទីផ្សារ។ សហគ្រាសខ្នាតតូចនិងមធ្យមក្នុងវិស័យកសិកម្មនៅតាមតំបន់ជនបទ ច្រើនតែជួប​ការលំបាក​ក្នុងការ​ទទួល​បានកម្ចីផ្លូវការ ដោយសារតែលទ្ធភាពរបស់ SMEs នៅក្នុងវិស័យកសិកម្ម មិនអាច​ឆ្លើយតប​នឹង​លក្ខខណ្ឌ​តម្រូវ​របស់អ្នកផ្តល់កម្ចីនៅក្នុងវិស័យហិរញ្ញវត្ថុ។ គម្រោងធានាឥណទាន នឹងចូលរួមដោះស្រាយបញ្ហានេះ ដែល​ជាលទ្ធផលនឹងពង្រឹងបរិយាបន្នហិរញ្ញវត្ថុ និងការអភិវឌ្ឍអាជីវកម្ម។”

ពិធីចុះហត្ថលេខា លើកិច្ចព្រមព្រៀងធានាឥណទានរវាង សាជីវកម្មធានាឥណទានកម្ពុជា និង គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុចម្រើន
ពិធីចុះហត្ថលេខា លើកិច្ចព្រមព្រៀងធានាឥណទានរវាង សាជីវកម្មធានាឥណទានកម្ពុជា និង គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុចម្រើន
ពិធីចុះហត្ថលេខា លើកិច្ចព្រមព្រៀងធានាឥណទានរវាង សាជីវកម្មធានាឥណទានកម្ពុជា និង គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុចម្រើន
ពិធីចុះហត្ថលេខា លើកិច្ចព្រមព្រៀងធានាឥណទានរវាង សាជីវកម្មធានាឥណទានកម្ពុជា និង គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុចម្រើន

ម្ចាស់អាជីវកម្ម ដែលមានសញ្ជាតិខ្មែរ (កាន់កាប់ភាគហ៊ុនលើសពី៥០%) រួមទាំងសហគ្រាស​ធុនតូច​និងមធ្យម​ផងដែរ សូមទំនាក់ទំនងទៅកាន់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុចម្រើន ដើម្បីទទួលបាន​ការធានា​ឥណទាន​លើកម្ចី​អាជីវកម្ម​របស់លោកអ្នក។ លោក​អ្នកអាចចូលទៅកាន់​គេហទំព័រ​របស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុចម្រើន សម្រាប់ព័ត៌មានបន្ថែម ៖ https://www.chamroeun.com/

គួរបញ្ជាក់ផងដែរថា គិតត្រឹមថ្ងៃទី២០ ខែតុលា ឆ្នាំ២០២១នេះ CGCC បានផ្តល់ការធានា លើកម្ចី​របស់​អាជីវកម្ច​ចំនួន១០៥ អាជីវកម្មរួចមកហើយ ដែលគិតជាទឹកប្រាក់មានទំហំស្មើនឹងជាង ១៤លានដុល្លារសហរដ្ឋអាមេរិក។ ក្នុងនោះ​ផងដែរ ការធានាលើកម្ចីអាជីវកម្មភាគច្រើនបំផុត ត្រូវបានផ្តល់ជូនទៅសហគ្រាសធុនតូចនិងមធ្យម ស្មើ​នឹង ៩៤% នៃចំនួនអាជីវកម្មសរុបដែលទទួលបានការធានាពី CGCC។

ពិធីចុះហត្ថលេខា លើកិច្ចព្រមព្រៀងធានាឥណទានរវាង សាជីវកម្មធានាឥណទានកម្ពុជា និង គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុចម្រើន
ពិធីចុះហត្ថលេខា លើកិច្ចព្រមព្រៀងធានាឥណទានរវាង សាជីវកម្មធានាឥណទានកម្ពុជា និង គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុចម្រើន
ពិធីចុះហត្ថលេខា លើកិច្ចព្រមព្រៀងធានាឥណទានរវាង សាជីវកម្មធានាឥណទានកម្ពុជា និង គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុចម្រើន
ពិធីចុះហត្ថលេខា លើកិច្ចព្រមព្រៀងធានាឥណទានរវាង សាជីវកម្មធានាឥណទានកម្ពុជា និង គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុចម្រើន

 

អត្ថបទគួរចាប់អារម្មណ៍ សិក្ខាសាលាស្តីពី “សេវាធានាឥណទាន៖ អត្ថប្រយោជន៍ និងឱកាស ដើម្បីគាំទ្រដល់ការអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យម”