CGCC

កិច្ចពិភាក្សាស្វែងយល់លទ្ធភាពសហការ លើការធានាឥណទានដល់វិស័យស្រូវអង្ករ

នាថ្ងៃរសៀលថ្ងៃសុក្រ ទី០១ ខែតុលា ឆ្នាំ២០២១ សាជីវកម្មធានាឥណទានកម្ពុជា (CGCC) និង សហព័ន្ធស្រូវអង្ករកម្ពុជា (CRF) បានជួបពិភាក្សាតាមរយៈអនឡាញ ដើម្បីស្វែងយល់អំពីលទ្ធភាពក្នុងការសហការ និងគាំទ្រលើការធានាឥណទានដល់កម្ចីរបស់សមាជិកសហព័ន្ធស្រូវអង្ករកម្ពុជា ដែលជាអ្នកនាំចេញ រោងម៉ាស៊ីនកិនស្រូវ​ និងជាពិសេសគឺសហគមន៍កសិកម្ម ដែលខ្វះទ្រព្យបញ្ចាំ ឬទ្រព្យបញ្ចាំមិនគ្រប់គ្រាន់ ក្នុងការខ្ចីពីស្ថាប័នហិរញ្ញវត្ថុនានា សម្រាប់ជាដើមទុនបង្វិល ឬពង្រីកអាជីវកម្ម។  

កិច្ចប្រជុំពិភាក្សានេះ មានការចូលរួមពីលោក Wong Keet Loong អគ្គនាយក CGCC លោក ណូ លីដា អគ្គនាយករង CGCC រួមជាមួយសហការី នៃ CGCC រីឯ CRF មានការចូលរួមពី ឧកញ៉ា ចាន់ សុឃាំង អនុប្រធាន CRF លោក យ៉ន សុវណ្ណ សមាជិកក្រុមប្រឹក្សាភិបាល CRF និងលោក លន់ យ៉េង អគ្គលេខាធិការ CRF។  

កិច្ចពិភាក្សាស្វែងយល់លទ្ធភាពសហការ លើការធានាឥណទានដល់វិស័យស្រូវអង្ករ
កិច្ចពិភាក្សាស្វែងយល់លទ្ធភាពសហការ លើការធានាឥណទានដល់វិស័យស្រូវអង្ករ

CGCC យល់ច្បាស់អំពីសារសំខាន់នៃវិស័យកសិកម្ម សម្រាប់ការការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា ដែលក្នុងនោះគឺ វិស័យស្រូវអង្ករ ដែលជាផ្នែកមួយដ៏សំខាន់ ស្របជាមួយគោលការណ៍នៃការធានាឥណទានរបស់ CGCC ដែលផ្តល់ដល់វិស័យកសិកម្ម ជាវិស័យអាទិភាពមួយ។ កិច្ចប្រជុំពិភាក្សានាថ្ងៃនោះ បានបើកផ្លូវឱ្យ CGCC និង CRF ស្វែងយល់កាន់តែច្បាស់អំពីសារសំខាន់នៃការធានាឥណទាន ដើម្បីដោះស្រាយបញ្ហាប្រឈមក្នុងការទទួលបានឥណទានរបស់វិស័យស្រូវអង្ករ និងជាពិសេសលើកម្ចីដែលខ្វះទ្រព្យបញ្ចាំ ឬទ្រព្យបញ្ចាំមិនគ្រប់គ្រាន់។   

បន្ទាប់ពីបញ្ចប់ការពិភាក្សានាថ្ងៃនោះ CGCC និង CRF នឹងបន្តសិក្សាលើលទ្ធភាពនៃកិច្ចសហប្រតិបត្តិការនេះ ដែលផ្តល់ការគាំទ្រដល់វិស័យស្រូវអង្ករកម្ពុជា ដោយមានការចូលរួមពីភាគីពាក់ព័ន្ធ ក៏ដូចជាស្ថាប័នហិរញ្ញវត្ថុផងដែរ ។ 

អត្ថបទគួរចាប់អារម្មណ៍ CGCC ចូលរួមផ្សព្វផ្សាយ និងលើកកម្ពស់ការយល់ដឹងអំពីការទទួលបានឥណទាន សម្រាប់SMEs និងសហគ្រិនស្រ្

កិច្ចប្រជុំផ្សព្វផ្សាយអំពី គម្រោងធានាឥណទានសម្រាប់សហហិរញ្ញប្បទាន ដល់ស្ថាប័នហិរញ្ញវត្ថុចូលរួម

នារសៀលថ្ងៃអង្គារ ទី២៨ ខែកញ្ញា ឆ្នាំ២០២១ សាជីវកម្មធានាឥណទានកម្ពុជា (CGCC) បានរៀបចំនូវកិច្ចប្រជុំផ្សព្វផ្សាយអំពី គម្រោងធានាឥណទានសម្រាប់សហហិរញ្ញប្បទាន (CFGS) ដល់ស្ថាប័នហិរញ្ញវត្ថុចូលរួម (PFIs) តាមរយៈអនឡាញ ដែលមានអ្នកចូលរួម ៧០នាក់ អញ្ជើញមកពីស្ថាប័នធនាគារ និង គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ នានាដែលជា PFIs របស់ CGCC។
កិច្ចប្រជុំផ្សព្វផ្សាយអំពី គម្រោងធានាឥណទានសម្រាប់សហហិរញ្ញប្បទាន ដល់ស្ថាប័នហិរញ្ញវត្ថុចូលរួម
កិច្ចប្រជុំផ្សព្វផ្សាយអំពី គម្រោងធានាឥណទានសម្រាប់សហហិរញ្ញប្បទាន ដល់ស្ថាប័នហិរញ្ញវត្ថុចូលរួម
កិច្ចប្រជុំផ្សព្វផ្សាយនេះ ត្រូវបានរៀបចំឡើងដើម្បីធ្វើបទបង្ហាញផ្សព្វផ្សាយចែករំលែកជូនដល់ស្ថាប័នហិរញ្ញវត្ថុចូលរួមនេះ នូវព័ត៌មានសំខាន់ៗ ទាក់ទងនឹងគម្រោងធានាឥណទានសម្រាប់សហហិរញ្ញប្បទាន (CFGS) ដែលជាគម្រោងធានាឥណទានទី២របស់ CGCC ក្រោយពីបានដាក់ដំណើរការជាផ្លូវការកាលពីថ្ងៃទី២២ ខែកញ្ញា សប្តាហ៍មុននេះ។
គួរបញ្ជាក់ផងដែរថា CFGS គឺជាគម្រោងធានាឥណទានទី២ ដែលត្រូវបានដាក់ចេញដោយ CGCC ដែលមានទឹកប្រាក់សរុប ៥០ លានដុល្លារអាមេរិក បន្ថែមពីលើគម្រោងទីមួយ គឺគម្រោងធានាឥណទានដើម្បីស្តារអាជីវកម្ម (BRGS) ដែលត្រូវបានដាក់ចេញកាលពីខែមីនា ឆ្នាំ២០២១ ក្នុងការធានាឥណទានទឹកប្រាក់សរុប ២០០លានដុល្លារអាមេរិក ដើម្បីគាំទ្រដល់ការងើបឡើងវិញនៃសេដ្ឋកិច្ច ក្នុងអំឡុងពេលវិបត្តិជំងឺកូវីដ-១៩។
CGCC សង្ឃឹមយ៉ាងមុតមាំថា ក្រោយពីទទួលបាននូវការផ្សព្វផ្សាយអំពីព័ត៌មាននៃគម្រោង CFGS នេះរួច ស្ថាប័នហិរញ្ញវត្ថុចូលរួម (PFIs) ទាំងអស់ នឹងអាចបន្តយកទៅអនុវត្តប្រកបដោយប្រសិទ្ធភាព ដើម្បីបង្កើនការផ្តល់ឥណទានជូនដល់អាជីវកម្ម ជាពិសេស ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នងការគាំទ្រ ដល់សហគ្រាសខ្នាតតូចនិងមធ្យម (SME) ឱ្យទទួលបាននូវកម្ចីដើម្បីយកទៅពង្រីក ឬទ្រទ្រង់អាជីវកម្ម ខណៈដែលគម្រោងធានាឥណទាន របស់ CGCC នឹងដើរតួជាទ្រព្យបញ្ចាំចាប់ពី ៧០% ដល់ ៨០% នៃទំហំកម្ចី ដែលអាចជួយកាត់បន្ថយតម្រូវការទ្រព្យបញ្ចាំពីម្ចាស់អាជីវកម្មក្នុងការស្នើសុំកម្ចី។
ស្វែងយល់បន្ថែមអំពីគម្រោងធានាឥណទានសម្រាប់សហហិរញ្ញប្បទាន៖ https://cgcc.com.kh/en/co-financing-guarantee-scheme/

កិច្ចប្រជុំក្រុមប្រឹក្សាភិបាល សាជីវកម្មធានាឥណទានកម្ពុជា លើកទី៦

នាថ្ងៃច័ន្ទ ទី២០ ខែកញ្ញា ឆ្នាំ២០២១ សាជីវកម្មធានាឥណទានកម្ពុជា (ស.ធ.ក.) បានរៀបចំកិច្ចប្រជុំក្រុមប្រឹក្សាភិបាលលើកទី៦ តាមរយៈប្រព័ន្ធវីដេអូ ដែលមានវត្តមានដ៏ខ្ពង់ខ្ពស់​របស់ ឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាភិបាលរបស់ស.ធ.ក. ជាប្រធានអង្គប្រជុំ និងការចូលរួមពីសំណាក់ សមាជិកក្រុមប្រឹក្សាភិបាល ៥រូបទៀត ដែលកិច្ចប្រជុំនេះផ្តោតសំខាន់លើការធ្វើបច្ចុប្បន្នភាពអំពីវឌ្ឍនភាពនៃស.ធ.ក ក៏ដូចជាផែនការអាជីវកម្មនិងថវិកា សម្រាប់ឆ្នាំ២០២២ ផងដែរ។
របៀបវារៈនៃកិច្ចប្រជុំក្រុមប្រឹក្សាភិបាលលើកទី៦នេះ រួមមាន (១) ផែនការអាជីវកម្ម និងផែនការថវិកាប្រចាំឆ្នាំ២០២២ របស់សាជីវកម្មធានាឥណទានកម្ពុជា (២) សៀវភៅណែនាំអំពីការកម្រិតសិទ្ធិអំណាចសម្រេចរបស់សាជីវកម្មធានាឥណទានកម្ពុជា និង (៣) ផ្សេងៗ។
កិច្ចប្រជុំក្រុមប្រឹក្សាភិបាលរបស់ ស.ធ.ក. តែងតែត្រូវបានរៀបចំឡើងជាទៀងទាត់ ដើម្បីពិនិត្យ វាយតម្លៃ​ និងទទួលបានអនុសាសន៍ ក៏ដូចជាសេចក្តីសម្រេចនានាទៅលើសកម្មភាពការងារ​ ជាពិសេសទៅលើគម្រោងសំខាន់២របស់ស.ធ.ក. ដែលបាននិងកំពុងអនុវត្ត គឺគម្រោងធានាឥណទានដើម្បីស្តារអាជីវកម្ម និងគម្រោងធានាឥណទានសម្រាប់សហហិរញ្ញប្បទាន និងជាពិសេសគឺទៅលើផែនការនានា ដើម្បីធានានូវតម្លាភាព និងប្រសិទ្ធភាព។
ស្វែងយល់លម្អិតអំពី ស.ធ.ក. និងរចនាសម្ព័ន្ធនៃការគ្រប់គ្រង តាមរយៈអនុក្រឹត្យស្តីពីការបង្កើត ស.ធ.ក. ៖ https://cgcc.com.kh/…/sub-degree-of-establishing…/

កិច្ចពិភាក្សារួមគ្នា ស្តីពីគម្រោងធានាឥណទានសម្រាប់សហហិរញ្ញប្បទាន ជាមួយសមាគមធនាគារនៅកម្ពុជា និងសមាគមនមីក្រូហិរញ្ញវត្ថុ

នារសៀល ថ្ងៃទី១១ សីហា ឆ្នាំ២០២១ សាជីវកម្មធានាឥណទានកម្ពុជា (ស.ធ.ក) រួមជាមួយ សមាគមធនាគារនៅកម្ពុជា (ABC) និង សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) បានរៀបចំកិច្ចពិភាក្សារួមគ្នា ស្តីពី គម្រោងធានាឥណទានសហហិរញ្ញប្បទាន (Co-Financing Guarantee Scheme)។ កិច្ចពិភាក្សានេះ មានការចូលរួមពី ក្រុមការងារ ស.ធ.ក សមាជិករបស់សមាគមធនាគារនៃកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងអ្នកពាក់ព័ន្ធនៅក្នុងវិស័យហិរញ្ញវត្ថុ ជាង ៩៩នាក់។
កិច្ចពិភាក្សារួមគ្នា ស្តីពីគម្រោងធានាឥណទានសម្រាប់សហហិរញ្ញប្បទាន ជាមួយសមាគមធនាគារនៅកម្ពុជា និងសមាគមនមីក្រូហិរញ្ញវត្ថុ
កិច្ចពិភាក្សារួមគ្នា ស្តីពីគម្រោងធានាឥណទានសម្រាប់សហហិរញ្ញប្បទាន ជាមួយសមាគមធនាគារនៅកម្ពុជា និងសមាគមនមីក្រូហិរញ្ញវត្ថុ
កិច្ចពិភាក្សារួមគ្នា ស្តីពីគម្រោងធានាឥណទានសម្រាប់សហហិរញ្ញប្បទាន ជាមួយសមាគមធនាគារនៅកម្ពុជា និងសមាគមនមីក្រូហិរញ្ញវត្ថុ
កិច្ចពិភាក្សារួមគ្នា ស្តីពីគម្រោងធានាឥណទានសម្រាប់សហហិរញ្ញប្បទាន ជាមួយសមាគមធនាគារនៅកម្ពុជា និងសមាគមនមីក្រូហិរញ្ញវត្ថុ
ស.ធ.ក គឺជាសហគ្រាសសាធារណៈ ដែលត្រូវបានបង្កើតឡើងក្រោមអាណាព្យាបាលបច្ចេកទេស និងហិរញ្ញវត្ថុ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ហើយកាលពី កាលពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១ ស.ធ.ក បានដាក់ឲ្យដំណើរការគម្រោងធានាឥណទានទី១ រួចមកហើយ ដែលហៅថា គម្រោងធានាឥណទានដើម្បីស្ដារអាជីកម្ម (Business Recovery Guarantee Scheme “BRGS”) ដើម្បីផ្ដល់ការធានាឥណទានលើកម្ចីដែលផ្ដល់ឲ្យអាជីវកម្ម សម្រាប់ជាទុនបង្វិល ការវិនិយោគ និងការពង្រឹកអាជីកម្ម។