(រាជធានីភ្នំពេញ) ៖ នៅព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៣ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (MEF) និងសាជីវកម្មធានាឥណទានកម្ពុជា (CGCC) សហការរៀបចំសន្និបាតប្រចាំឆ្នាំរបស់ CGCC ក្រោមប្រធានបទ “តួនាទីរបស់គម្រោងធានាឥណទានក្នុងការអភិវឌ្ឍសហគ្រាសខ្នាតតូច និងមធ្យមនៅកម្ពុជា និងតំបន់អាស៊ាន”។ សន្និបាតនេះ ប្រព្រឹត្តិទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម បណ្ឌិត ម៉ី វ៉ាន់ រដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងមានការចូលរួមពីថ្នាក់ដឹកនាំរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ធនាគារជាតិនៃកម្ពុជា, ក្រសួងកិច្ចការនារី, ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍, ដៃគូអភិវឌ្ឍន៍ជាតិនិងអន្តរជាតិ, គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ, និងសមាគមនានា សរុបប្រមាណ ១៥០រូប។
PRESS RELEASE CGCC Annual Seminar on “Role of Credit Guarantee Schemes in SMEs Development in Cambodia and ASEAN” គោលបំណងនៃសន្និបាតនេះ គឺដើម្បីបូកសរុបលទ្ធផលការងារប្រចាំឆ្នាំរបស់ CGCC, ពិភាក្សាអំពីបញ្ហាប្រឈម និងដំណោះស្រាយក្នុងការអនុវត្តគម្រោងធានាឥណទាន, ចែករំលែកទស្សនៈអំពីតួនាទីរបស់គម្រោងធានាឥណទានក្នុងការអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យម ក៏ដូចជា សិក្សាអំពីបទពិសោធន៍នៃគម្រោងធានាឥណទានរបស់ប្រទេសម៉ាឡេស៊ី និងប្រទេសថៃផងដែរ។
PRESS RELEASE CGCC Annual Seminar on “Role of Credit Guarantee Schemes in SMEs Development in Cambodia and ASEAN” ឯកឧត្តម បណ្ឌិត ម៉ី វ៉ាន់ បានលើកឡើងថា “សហគ្រាសធុនតូច និងមធ្យម គឺជាកម្លាំងចលករ ដែលមិនអាចខ្វះបាន ដើម្បីធានាការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា ប្រកបដោយចីរភាព បរិយាបន្ន និងភាពធន់។ សហគ្រាសធុនតូច និងមធ្យម បានដើរតួយ៉ាងសំខាន់ ក្នុងការទ្រទ្រង់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច កម្ពុជា ដោយបានចូលរួមកាត់បន្ថយភាពក្រីក្រ គួរឱ្យកត់សម្គាល់ពីអត្រា ៥០ , ២% ក្នុងឆ្នាំ ២០០៣ មកត្រឹមអត្រា ១៧ , ៨% ប៉ុណ្ណោះ ក្នុង ឆ្នាំ ២០២០ តាមរយៈការបង្កើនការងារ និងប្រាក់ចំណូលជូនប្រជាជនកម្ពុជា។ ដូច្នេះ រាជរដ្ឋាភិបាល នឹងបន្តអនុវត្តគោលនយោបាយគាំទ្រ តាមរយៈយន្តការធានាឥណទាន ដើម្បីធានាការអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យម។”
PRESS RELEASE CGCC Annual Seminar on “Role of Credit Guarantee Schemes in SMEs Development in Cambodia and ASEAN” តាមរយៈសន្និបាតនេះ ឯកឧត្តម បណ្ឌិត ម៉ី វ៉ាន់ តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការនូវ “គម្រោងធានាឥណទានជាកញ្ចប់ ( Portfolio Guarantee Scheme) ” និងផ្តល់ពានរង្វាន់ដល់គ្រឹះស្ថានហិរញ្ញវត្ថុចូលរួមឆ្នើម របស់ CGCC ប្រចាំឆ្នាំ២០២២ រួមមាន ធនាគារកាណាឌីយ៉ា, ធនាគារស្ថាបនា, គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ, ធនាគារវឌ្ឍនៈ អាស៊ី (ABA), និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិល អូ អិល ស៊ី។
PRESS RELEASE CGCC Annual Seminar on “Role of Credit Guarantee Schemes in SMEs Development in Cambodia and ASEAN” CGCC ត្រូវបានបង្កើតឡើងដោយរាជរដ្ឋាភិបាលកម្ពុជា នៅចុងឆ្នាំ២០២០ និងបានដាក់ឱ្យដំណើរការគម្រោងធានាឥណទានជាលើកដំបូង នៅក្នុងខែមីនា ឆ្នាំ២០២១។ គិតត្រឹមបំណាច់ខែធ្នូ ឆ្នាំ២០២២ CGCC បានផ្តល់ការធានាឥណទានលើកម្ចីចំនួន ៩៨៥ ដល់ក្រុមហ៊ុនអាជីវកម្ម ដោយគិតជាទឹកប្រាក់កម្ចីមានចំនួនជាង ៩២លានដុល្លារ ដែលភាគច្រើនលើសលប់ជាកម្ចីខ្វះទ្រព្យធានា៕
PRESS RELEASE CGCC Annual Seminar on “Role of Credit Guarantee Schemes in SMEs Development in Cambodia and ASEAN”
Click here to read more about: កិច្ចប្រជុំក្រុមប្រឹក្សាភិបាល សាជីវកម្មធានាឥណទានកម្ពុជា អាណត្តិទី១ លើកទី១២