CGCC

សាជីវកម្មធានាឥណទានកម្ពុជា និង ធនាគារកម្ពុជាសាធារណៈ ចាប់ដៃគូ ផ្តល់ការធានាឥណទានដល់កម្ចីដែលខ្វះទ្រព្យបញ្ចាំ

នាថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងធានាឥណទានរវាងធនាគារកម្ពុជាសាធារណៈ និងសាជីវកម្មធានាឥណទានកម្ពុជា (ស.ធ.ក.) បានប្រារព្ធឡើងជាផ្លូវការ នៅឯទីស្នាក់ការកណ្តាលធនាគារកម្ពុជាសាធារណៈ ។

គោលបំណងចម្បងនៃភាពជាដៃគូលើការធានាឥណទាននេះ គឺដើម្បីជម្រុញ និងផ្តល់ភាពងាយស្រួលដល់សហគ្រាសធុនតូច និងមធ្យម ក្នុងការទទួលបានហិរញ្ញប្បទាន ប្រើប្រាស់ជាទុនបង្វិល និងការវិនិយោគឬពង្រីកអាជីវកម្ម ក្នុងបរិបទនៃជំងឺកូវីដ១៩ ដែលស្របទៅនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការជ្រោមជ្រែងដល់សហគ្រាសធុនតូចនិងមធ្យម ដើម្បីអភិវឌ្ឍអាជីវកម្មរបស់ពួកគេ។ ធនាគារកម្ពុជាសាធារណៈ នឹងធ្វើការយ៉ាងជិតស្និទ្ធជាមួយនឹង ស.ធ.ក. ក្នុងការលើកកម្ពស់គម្រោងធានាឥណទាន ដែលផ្តល់ដោយ ស.ធ.ក. រួមមានជាចម្បង គឺគម្រោងធានាឥណទានដើម្បីស្តារអាជីវកម្ម ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់សហគ្រាសធុនតូចនិងមធ្យម។​

CGCC & Cambodian Public Bank Plc. Entered into Partnership on Credit Guarantee
សាជីវកម្មធានាឥណទានកម្ពុជា និង ធនាគារកម្ពុជាសាធារណៈ ចាប់ដៃគូ ផ្តល់ការធានាឥណទានដល់កម្ចីដែលខ្វះទ្រព្យបញ្ចាំ

នៅក្នុងពិធីចុះហត្ថលេខានេះ លោក Ong Ming Teck នាយកប្រតិបត្តិធនាគារកម្ពុជាសាធារណៈ បានមានប្រសាសន៍ឱ្យដឹងថា “​សហគ្រាសធុនតូច និងមធ្យម (SMEs) ដើរតួនាទីយ៉ាងសំខាន់ក្នុងការកសាងប្រទេសជាតិ និងកំណើនសេដ្ឋកិច្ចកម្ពុជា តាមរយៈការផ្តល់ការងារ ប្រាក់ចំណូល និងការកាត់បន្ថយភាពក្រីក្រក្នុងរយៈពេលវែង។ ភាពជាដៃគូនេះនឹងពង្រឹងបន្ថែមទៀតនូវការជំរុញរបស់យើង ក្នុងការលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ និងចំណេះហិរញ្ញវត្ថុដល់ SMEs និងប្រជាជនកម្ពុជា ជាពិសេសអ្នកដែលមានលទ្ធភាពនៅមានកម្រិតក្នុងការទទួលបានហិរញ្ញវត្ថុ និងសេវាធនាគារក្នុងតម្លៃទាប។”

លោក Ong បានបន្ថែមទៀតថា  “ការចុះហត្ថលេខាលើភាពជាដៃគូនេះ គឺស្របពេលជាមួយគ្នានឹងគម្រប់ខួបលើកទី៣០នៃការបង្កើតធនាគារកម្ពុជាសាធារណៈ នៅក្នុងឆ្នាំនេះ ហើយក្នុងនោះ ផលិតផល សេវា និងគំនិតផ្តួតផ្តើមឌីជីថលថ្មីៗបន្ថែមទៀត នឹងត្រូវបានដាក់ចេញដើម្បីផ្តល់អត្ថប្រយោជន៍ដល់អតិថិជនរបស់យើង ដែលជាផ្នែកមួយនៃការប្រារព្ធពិធីរបស់យើង ក្នុងការបង្ហាញអំពីវត្តមានដ៏រឹងមាំរបស់យើងនៅកម្ពុជា។ យើង​មាន​ទំនុក​ចិត្ត​ក្នុង​ការ​ដើរ​តួនាទី​ជាផ្នែកមួយនៃការឆ្ពោះ​ទៅ​រក​ការ​កសាង​ប្រទេស​ជាតិ និង​ការ​ផ្តល់​លទ្ធភាព​ហិរញ្ញវត្ថុ​ដល់​ SMEs នៅ​គ្រប់​សាខា​ទាំង ៣១ របស់​យើង”។​

CGCC & Cambodian Public Bank Plc. Entered into Partnership on Credit Guarantee

ជាមួយគ្នានេះផងដែរ លោក Wong Keet Loong អគ្គនាយក ស.ធ.ក. ក៏បានគូសបញ្ជាក់ឱ្យដឹងដែរថា “សាជីវកម្មធានាឥណទានកម្ពុជា ពិតជាមានក្តីសោមនស្សរីករាយក្នុងការចាប់ដៃគូជាមួយធនាគារកម្ពុជាសាធារណៈ ដែលមានបណ្តាញសាខាយ៉ាងទូលំទូលាយ ក្នុងការពង្រីកទៅដល់អតិថិជនឱ្យកាន់តែច្រើន ដើម្បីបង្កើនការអភិវឌ្ឍសហគ្រាសធុនតូចនិងមធ្យម”។

លោកបានបន្ថែមទៀតថា “ពួកយើងពិតជាមានកម្លាំងចិត្ត​ ដោយឃើញនូវសមិទ្ធផលរយៈពេល២ខែដំបូង នៃឆ្នាំ២០២២នេះ ដែលការធានាឥណទានរបស់យើងមានកំណើនគួរឱ្យកត់សម្គាល់ ពោលគឺមានចំណែកប្រហែល៤៥%នៃការធានាឥណទានក្នុងឆ្នាំ២០២១។ ជាមួយនឹងកំណើនសកម្មភាពសេដ្ឋកិច្ច យើងជឿជាក់ថា តម្រូវការនៃការធានាឥណទានកាន់តែជួយបង្កើនការផ្តល់កម្ចីដល់ម្ចាស់អាជីវកម្មនៅប្រទេសកម្ពុជា ឱ្យកាន់តែច្រើនជាងមុន។ ពួកយើងសង្ឃឹមផងដែរថា ការចូលរួមពីគ្រឹះស្ថានហិរញ្ញវត្ថុ នឹងផ្តល់ ឱកាសកាន់តែច្រើន ដល់សហគ្រាសធុនតូច និងមធ្យម រួមទាំងអាជីវកម្មខ្នាតមីក្រូ ដើម្បីអភិវឌ្ឍអាជីវកម្មរបស់ពួកគេ”។

គួរបញ្ជាក់ផងដែរថា ស.ធ.ក. គឺជាសហគ្រាសសាធារណៈ ស្ថិតនៅក្រោមអាណាព្យាបាលបច្ចេកទេស និងហិរញ្ញវត្ថុ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងបានចុះបញ្ជីជាផ្លូវការ នៅខែវិច្ឆិកា ឆ្នាំ២០២០។ បេសកកម្មចម្បងរបស់ ស.ធ.ក. គឺផ្តល់ការធានាឥណទានលើកម្ចីដែលផ្តល់ឱ្យអាជីវកម្ម ដើម្បីចែករំលែកហានិភ័យជាមួយស្ថាប័នផ្តល់កម្ចី និងបង្កើនបរិយាបន្នហិរញ្ញវត្ថុ។

គិតត្រឹមថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២២នេះ ស.ធ.ក បានផ្តល់ការធានាឥណទាន ដល់អាជីវកម្មសរុបចំនួន ២៥៨  ក្នុងទំហំទឹកប្រាក់ជាង២៦លានដុល្លារអាមេរិក ដែលក្នុងនោះ ៩៦% នៃចំនួនអាជីវកម្មដែលទទួលការធានាសរុប បានផ្តល់ជូនទៅសហគ្រាសធុនតូចនិងមធ្យម (SME)។

Click here to read about: CGCC and CAB Signed on Credit Guarantee Agreement to Provide Loans to MSMEs and Large Businesses

សាជីវកម្មធានាឥណទានកម្ពុជា និងធនាគារ កម្ពុជា អាស៊ី សហការផ្តល់ការធានាដល់កម្ចីអាជីវកម្មដែលខ្វះទ្រព្យតម្កល់

នាព្រឹកថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២២នេះ សាជីវកម្មធានាឥណទានកម្ពុជា  និងធនាគារ កម្ពុជា អាស៊ី បានរៀបចំពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងធានាឥណទាន នៅសណ្ឋាគារ Sofitel Phokeethra Phnom Penh ក្រោមវត្តមានអញ្ជើញចូលរួមពីសំណាក់ លោក Mitra Dwaipayan ប្រធាននាយកប្រតិបត្តិការ នៃធនាគារ កម្ពុជា អាស៊ី និង លោក Wong Keet Loong អគ្គនាយកសាជីវកម្មធានាឥណទានកម្ពុជា ព្រមទាំងគណៈគ្រប់គ្រងជាន់ខ្ពស់ពីស្ថាប័នទាំងពីរនេះផងដែរ។

ថ្លែងក្នុងពិធីនោះ លោក Mitra Dwaipayan បានគូសបញ្ជាក់ថា៖ ធនាគារ កម្ពុជា អាស៊ី រីករាយស្វាគមន៏រាល់កិច្ចសហការទាំងឡាយណា ដែលផ្តល់គុណប្រយោជន៏ដល់គ្រប់ភាគីចូលរួមទាំងអស់។ ជាក់ស្តែងតាមរយៈកិច្ចព្រមព្រៀងនេះ ម្ចាស់អាជីវកម្មអាចស្នើកម្ចីពីធនាគារ​ កម្ពុជា អាស៊ី សម្រាប់ពង្រីកនិងទ្រទ្រង់អាជីវកម្មបានយ៉ាងងាយស្រួល បើទោះបីជាពួកគេមិនមានទ្រព្យតម្កល់គ្រប់គ្រាន់ក៏ដោយ ​ ចំណែកឯធនាគារវិញ ក៏កាន់តែមានទំនុកចិត្តខ្ពស់ក្នុងការផ្តល់កម្ចីទៅកាន់ម្ចាស់អាជីវកម្ម។ លក្ខខណ្ឌដ៏ប្រសើរនេះមិនអាចកើតឡើងបានឡើយ បើគ្មានគម្រោងផ្តួចផ្តើមពីសាជីវកម្មធានាឥណទានកម្ពុជា។

លោកបានបន្ថែមថា៖ “ប្រមាណជិត៣០ឆ្នាំនេះ ធនាគារ កម្ពុជា អាស៊ី បានរួមចំណែកយ៉ាងច្រើន ដល់វិស័យធនាគារ និងហិរញ្ញវត្ថុ តាមរយៈការផ្តល់នូវសេវាធនាគារពាណិជ្ជ ដែលគិតគូរពីអត្ថប្រយោជន៏ ​និងឆ្លើយតបទៅនឹងតម្រូវការជូនអតិថិជនទាន់ពេលវេលា។ ធនាគារយើងខ្ញុំក៏តែងតែគិតគូរនិងគាំទ្រដល់  វិស័យអាទិភាព ដែលជួយជម្រុញកំណើនសេដ្ឋកិច្ចជាតិឱ្យកាន់តែមានសន្ទុះខ្លាំងក្លាផងដែរ។ ខ្ញុំជឿជាក់ថា កិច្ចសហការរវាងធនាគារ កម្ពុជា អាស៊ី និងសាជីវកម្មធានាឥណទានកម្ពុជា នឹងជួយឱ្យអាជីវកម្ម និង វិស័យធនាគារ​ហិរញ្ញវត្ថុនៅកម្ពុជាកាន់តែអភិវឌ្ឍន៏បន្ថែមទៀត។”

CGCC and CAB Signed on Credit Guarantee Agreement to Provide Loans to MSMEs and Large Businesses Which Lack Collaterals
CGCC and CAB Signed on Credit Guarantee Agreement to Provide Loans to MSMEs and Large Businesses Which Lack Collaterals

ឆ្លៀតក្នុងឱកាសនោះផងដែរ លោក Wong Keet Long បានមានប្រសាសន៏ថា៖ ភាពជាដៃគូរវាង CGCC និង CAB នេះ នឹងធ្វើឱ្យ CAB​ ក្លាយជាគ្រឹះស្ថានហិរញ្ញវត្ថុចូលរួមទី២២ របស់យើងក្នុងការផ្តល់ កម្ចីដែលមានការធានាដល់ម្ចាស់អាជីវកម្ម។ ស្ថាប័នហិរញ្ញវត្ថុកាន់តែច្រើន កំពុងតែចាប់ផ្តើមយល់អំពីអត្ថប្រយោជន៍នៃការធានាឥណទានដល់ស្ថាប័នរបស់ខ្លួន ជាពិសេសក្នុងការផ្តល់កម្ចីកាន់តែច្រើននិងទូលំទូលាយជាងមុនដល់អតិថិជន បើទោះបីជាទ្រព្យបញ្ចាំរបស់ពួកគាត់មានកំណត់ក៏ដោយ។”​

លោកបានបន្ថែមថា៖ ជាមួយនឹងការចូលរួមក្នុងគម្រោងធានាឥណទានពីស្ថាប័នហិរញ្ញវត្ថុកាន់តែច្រើននេះ CGCC ពិតជាសង្ឃឹមថា ម្ចាស់អាជីវកម្មកាន់តែច្រើននៅទូទាំងប្រទេសនឹងអាចទទួលបាន       ហិរញ្ញប្បទានផ្លូវការកាន់តែច្រើន ហើយក៏កាន់តែបង្កើននូវសកម្មភាពសេដ្ឋកិច្ច ដែលជំរុញដល់ការរីកចម្រើននៃសេដ្ឋកិច្ចជាតិទាំងមូលផងដែរ។”​

គួរជម្រាបផងដែរថា កិច្ចព្រមព្រៀងនេះត្រូវបានបង្កើតឡើងយ៉ាងពិសេសសម្រាប់ម្ចាស់អាជីវកម្ម រួមទាំងសហគ្រាសធុនតូច និងមធ្យម​ ​និងសហគ្រាសធុនធំ ដែលមានលទ្ធភាពគ្រប់គ្រាន់ក្នុងការសងប្រាក់​​​​​​​ ត្រឡប់មកវិញ ប៉ុន្តែខ្វះទ្រព្យតម្កល់នៅពេលស្នើកម្ចី ដែលឥឡូវនេះពួកគាត់ អាចធ្វើការស្នើកម្ចី សម្រាប់ពង្រីក និងគាំទ្រប្រតិបត្តិការអាជីវកម្មរបស់ខ្លួនបានពីធនាគារ កម្ពុជា អាស៊ី យ៉ាងងាយស្រួល និងរហ័សទាន់ចិត្ត។

CGCC and CAB Signed on Credit Guarantee Agreement to Provide Loans to MSMEs and Large Businesses Which Lack Collaterals
CGCC and CAB Signed on Credit Guarantee Agreement to Provide Loans to MSMEs and Large Businesses Which Lack Collaterals
CGCC and CAB Signed on Credit Guarantee Agreement to Provide Loans to MSMEs and Large Businesses Which Lack Collaterals
CGCC and CAB Signed on Credit Guarantee Agreement to Provide Loans to MSMEs and Large Businesses Which Lack Collaterals

អំពីធនាគារ កម្ពុជា អាស៊ី

ធនាគារ កម្ពុជា អាស៊ី ហៅកាត់ថា CAB ជាធនាគារពាណិជ្ជ និងបានបើកប្រតិបត្តិការក្នុងប្រទេសកម្ពុជាតាំងពីឆ្នាំ១៩៩៣មកម៉្លេះ។ ធនាគារ កម្ពុជា អាស៊ី ផ្តល់ជូនអតិថិជន និងដៃគូជំនួញ នូវផលិតផល និង   សេវាកម្ម​សម្បូរបែបដូចជា៖ ឥណទាន ប្រាក់បញ្ញើ ហិរញ្ញប្បទានពាណិជ្ជកម្ម សេវាផ្ទេរប្រាក់ក្នុងនិងក្រៅប្រទេស ព្រមទាំងកាតសម្រាប់ទូទាត់ជាសកល Visa, MasterCard, និង UnionPay ជាដើម។

 

អំពីសាជីវកម្មធានាឥណទានកម្ពុជា (ស.ធ.ក.)

ស.ធ.ក. គឺជា​សហគ្រាស​សាធារណៈ ស្ថិតនៅក្រោមអាណាព្យាបាលបច្ចេកទេស និងហិរញ្ញវត្ថុ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងបានចុះបញ្ជីជាផ្លូវការ នៅខែវិច្ឆិកា ឆ្នាំ២០២០។ បេសកកម្ម​ចម្បងរបស់ ស.ធ.ក. ​គឺ​ផ្តល់​ការធានា​ឥណទាន​លើក​ម្ចី​ដែល​ផ្តល់​ឱ្យ​អាជីវកម្ម​ ​ដើម្បី​ចែករំលែក​ហា​និ​ភ័យ​ជាមួយ​ស្ថាប័ន​ផ្តល់​ក​ម្ចី ​និង​បង្កើន​បរិយាប​ន្ន​ហិរញ្ញវត្ថុ។

គិតត្រឹមដើមខែកុម្ភៈ ឆ្នាំ២០២២នេះ ស.ធ.ក បានផ្តល់ការធានាឥណទាន ដល់អាជីវកម្មសរុប២៣៧  ក្នុងទំហំទឹកប្រាក់ជាង២៥លានដុល្លារអាមេរិក ដែលក្នុងនោះ ៩៦% នៃចំនួនអាជីវកម្មដែលទទួលការធានាសរុប បានផ្តល់ជូនទៅសហគ្រាសធុនតូចនិងមធ្យម (SME)។

Click here to read about: CGCC shares tips to access to guaranteed loans for Women Entrepreneurs

សាជីវកម្មធានាឥណទានកម្ពុជា (CGCC ) វិនិយោគ ៨,០០០លានរៀល (ប្រមាណ ២លានដុល្លាអាមេរិក)លើមូលបត្របំណុលរបស់ក្រុមហ៊ុនCAIC ដើម្បីចូលរួមគាំទ្រគម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ

នាថ្ងៃទី២៧ ខែមករា ឆ្នាំ២០២២ ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសញ្ញាបណ្ណមានបុគ្គលធានារបស់គម្រោងអាកាសយានដ្ឋានអន្តរជាតិតេជោ ត្រូវបានប្រារព្ធធ្វើឡើងរវាងក្រុមហ៊ុន Cambodia Airport Investment Co., Ltd (CAIC) តំណាងដោយ​ លោក​ឆារស៍​ វ៉ាន់ Charles Vann ជាអគ្គនាយករង និងសាជីវកម្ម​ធានា​ឥណទាន​កម្ពុជា​ (​CGCC) ​ តំណាងដោយ​ លោក Wong Keet Loong ជាអគ្គនាយក ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់អ្នកឧកញ៉ាបណ្ឌិត ពុង ឃាវសែ ប្រធានក្រុមហ៊ុន OCIC និងឯកឧត្តម​ ម៉ី វ៉ាន់ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាសមាជិកក្រុមប្រឹក្សាភិបាលរបស់ CGCC សម្រាប់ការវិនិយោគលើសញ្ញាបណ្ណមានបុគ្គលធានា ៨,០០០លានរៀល របស់គម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ (ការបោះផ្សាយជាលក្ខណៈបុគ្គល)។

Credit Guarantee Corporation of Cambodia Plc. Invested 8,000 Million Riels (Approximately $2 Million) in the CAIC’s Bond to Support the Development of Techo International Airport

លោក Wong Keet Loong អគ្គនាយក CGCC មានប្រសាសន៍ឱ្យដឹងថា ៖ “ការវិនិយោគលើសញ្ញាបណ្ណនេះ គឺជាផ្នែកមួយនៃការធ្វើពិពិធកម្មនៃការវិនិយោគរបស់ CGCC ទៅលើសញ្ញាបណ្ណផ្សេងក្រៅពីការដាក់ប្រាក់បញ្ញើ។ ពួកយើងពិតជាមានក្តីសោមនស្សនៅក្នុងការវិនិយោគ និងគាំទ្រដល់ការអភិវឌ្ឍ អាកាសយានដ្ឋានអន្តរជាតិតេជោ ដែលជាការចូលរួមចំណែកមួយក្នុងការកសាងកិត្តិយសរបស់ប្រទេសកម្ពុជា។”

គួរបញ្ជាក់ផងដែរថា ទឹកប្រាក់វិនិយោគដែលទទួលបានពីសញ្ញាបណ្ណនេះ នឹងត្រូវប្រើប្រាស់សម្រាប់ការសាងសង់ និងការអភិវឌ្ឍ គម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ នៅខេត្តកណ្តាល។ គម្រោងអាកាសយានដ្ឋានអន្តរជាតិតេជោ បច្ចុប្បន្នសម្រេចបាន 30% ដែលបានចំណាយទឹកប្រាក់សរុប 390 លានដុល្លារអាមេរិក (ដោយមិនរាប់បញ្ចូលថ្លៃដីដែលវិនិយោគរួចដោយ​ CAIC)។

អត្រាការប្រាក់(Coupon rate) របស់សញ្ញាបណ្ណនេះគឺ 5.5% ក្នុងមួយឆ្នាំ ជាមួយនឹងរយៈពេល ​(tenor) 3ឆ្នាំ ហើយត្រូវបានធានាដោយក្រុមហ៊ុន OCIC ។

Credit Guarantee Corporation of Cambodia Plc. Invested 8,000 Million Riels (Approximately $2 Million) in the CAIC’s Bond to Support the Development of Techo International Airport

ក្រុមហ៊ុន OCIC គឺជាក្រុមហ៊ុនវិនិយោគក្នុងស្រុកមួយធំជាងគេក្នុងប្រទេសកម្ពុជា ​ដែលជំនាញនៅក្នុងការអភិវឌ្ឍ លើវិស័យហេដ្ឋារចនាសម្ព័ន្ធ អចលនទ្រព្យ សំណង់ ការគ្រប់គ្រងអចលនទ្រព្យ ការអប់រំ វេជ្ជសាស្ត្រ ផ្សារទំនើប សណ្ឋាគារ រោងម៉ាស៊ីនកិនស្រូវ និងសង្វាក់ផលិតកម្មជាដើម ជាមួយនឹងគម្រោងសំខាន់ៗជាច្រើនដូចជា អាកាសយាន្តដ្ឋានអន្តរជាតិតេជោ ទីក្រុងកោះពេជ្រ កោះនរា ទីក្រុងរណបជ្រោយចង្វារ និង ទីក្រុងទំនើប Olympia​ ជាដើម។

CAIC គឺជាក្រុមហ៊ុនបណ្តាក់ទុនរួមគ្នារវាងរាជរដ្ឋាភិបាលកម្ពុជា​ (RGC) ដែលតំណាងដោយរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល និង ក្រុមហ៊ុន OCIC ។ រាជរដ្ឋាភិបាលកម្ពុជាបានផ្តល់សិទ្ធិឱ្យ ក្រុមហ៊ុនCAIC ក្នុងការកាន់កាប់  រចនា ប្លង់ សាងសង់ ធ្វើហិរញ្ញប្បទាន និងគ្រប់គ្រងប្រតិបត្តិការគម្រោង អាកាសយានដ្ឋានអន្តរជាតិតេជោ ។

សាជីវកម្ម​ធានា​ឥណទាន​កម្ពុជា​ (​CGCC) ​គឺជា​សហគ្រាស​សាធារណៈ​ ​ដែល​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​អនុក្រឹត្យ​លេខ​ ​១​៤​០​ ​អន​ក្រ​.​បក​ ​ចុះ​ថ្ងៃ​ទី​១​ ​ខែកញ្ញា​ ​ឆ្នាំ​២​០​២​០​។​ ​ស​.​ធ​.​ក​. ​ស្ថិតនៅ​ក្រោម​អាណាព្យាបាល​បច្ចេកទេស​ ​និង​ហិរញ្ញវត្ថុ​ ​របស់​​​ក្រសួងសេដ្ឋកិច្ច​ ​និង​ហិរញ្ញវត្ថុ។

CGCC ​ត្រូវ​បាន​ចុះបញ្ជី​ជា​ផ្លូវការ​នៅ​ថ្ងៃ​ទី​៣​ ​ខែវិច្ឆិកា​ ​ឆ្នាំ​២​០​២​០ ​និង​ទទួល​បានការ​គាំទ្រ​បច្ចេកទេស​ ​ពី​ដៃគូ​អភិវឌ្ឍន៍​មួយ​ចំនួន​ដូចជា​ ​ធនាគារ​អភិវឌ្ឍ​អាស៊ី​ ​ធនាគារ​ពិភពលោក​ ​និង​មូលនិធិ​អភិវឌ្ឍន៍​ទុន​របស់​អង្គការ​​សហប្រជាជាតិ​ (UNC​D​F​)​។​ CGCC ​បាន​ដាក់​ឱ្យ​ដំណើរការ​នូវ​គ​ម្រា​ងធានា​ឥណទាន​ដំបូង​ ​នា​ថ្ងៃ​ទី​២​៩​ ​ខែ​មីនា​ ​ឆ្នាំ​២​០​២​១​។​

ចក្ខុវិស័យរបស់ CGCC គឺធ្វើខ្លួនអោយក្លាយ​​ទៅជា​ស្ថាប័ន​ធានា​ឥណទាន​នាំមុខ​គេ​នៅ​កម្ពុជា​ ​ក្នុង​ការ​បង្កើន   ​​បរិយាបន្នហិរញ្ញវត្ថុ​ ​និង​អភិវឌ្ឍ​សហគ្រាស​ខ្នាត​តូច​និង​មធ្យម​។

Credit Guarantee Corporation of Cambodia Plc. Invested 8,000 Million Riels (Approximately $2 Million) in the CAIC’s Bond to Support the Development of Techo International Airport

Credit Guarantee Corporation of Cambodia Plc. Invested 8,000 Million Riels (Approximately $2 Million) in the CAIC’s Bond to Support the Development of Techo International Airport

Click here to read about: Dissemination Workshop on Access to Credit Guarantee for Businesses in Tourism Sector

ការបង្កើតកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្រ្តរវាង CGCC, BTIC និង UNIDO ក្នុងការលើកកម្ពស់បរិយាកាសអំណោយផលដល់ការវិនិយោគលើបច្ចេកវិទ្យាជីវឧស្ម័នខ្នាតធំនៅប្រទេសកម្ពុជា ដើម្បីរួមចំណែកកាត់បន្ថយការបម្រែបម្រួលអាកាសធាតុ

ភ្នំពេញ ថ្ងៃទី ២៤ ខែមករា ឆ្នាំ ២០២២ – ថ្ងៃនេះ សាជីវកម្ម​ធានា​ឥណទាន​កម្ពុជា(CGCC) បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ស្តីពីការបង្កើតកិច្ចសហប្រតិបត្តិការក្នុងគោលបំណងជំរុញការវិនិយោគលើបច្ចេកវិទ្យាជីវឧស្ម័នខ្នាតធំនៅកម្ពុជា ជាមួយមជ្ឈមណ្ឌលបច្ចេកវិទ្យា និងព័ត៌មានជីវឧស្ម័ន (BTIC) ដែលត្រូវបានបង្កើតឡើងដោយសាកលវិទ្យាល័យភូមិន្ទកសិកម្ម (RUA) និងអង្គការសហប្រជាជាតិដើម្បីអភិវឌ្ឍន៍ឧស្សាហកម្ម (UNIDO) ក្រោមគម្រោង ​“កាត់បន្ថយការបញ្ចេញឧស្ម័នផ្ទៈកញ្ចក់ដោយជំរុញការវិនិយោគលើជីវឧស្ម័នខ្នាតធំ”ក្រោមកិច្ចគាំទ្រហិរញ្ញវត្ថុពីមូលនិធិបរិស្ថាន​ពិភពលោក (GEF) ដែលជាគម្រោងសំខាន់សម្រាប់កម្មវិធីដើម្បីភាពជាដៃគូប្រទេស (PCP) ដែលកំពុងអនុវត្តរបស់អង្គការUNIDO នៅកម្ពុជា។

ក្រោមក្របខណ្ឌនៃអនុស្សរណៈនៃការយោគយល់គ្នានេះ ភាគីទាំងពីរបានឯកភាពលើគោលបំណងរួមគ្នាដើម្បីកំណត់ កាលានុវត្តភាពសម្រាប់សកម្មភាពសហការនិងកម្មវិធីនានា ដើម្បីជួយលើកកម្ពស់បច្ចេកវិទ្យាជីវឧស្ម័ន និងជម្រុញការវិនិយោគ តាមរយៈយន្តការ ចែករំលែក​ហា​និ​ភ័យដែលសមស្រប​និងដើម្បីទាញផលប្រយោជន៍ពី ការសហការដែលបានកំណត់នេះ ដើម្បីផ្សារភ្ជាប់គម្លាតចំណេះដឹងនៃខ្សែច្រវាក់តម្លៃជីវឧស្ម័នក្នុងចំណោមដៃគូសហការ និងភាគីពាក់ព័ន្ធ។ គំនិតផ្តួចផ្តើមនេះ នឹងគាំទ្រ ក៏ដូចជាបង្កើនលទ្ធភាពទទួលបានធនធានហិរញ្ញវត្ថុសម្រាប់ការវិនិយោគលើបច្ចេកវិទ្យាជីវឧស្ម័នខ្នាតធំរបស់ វិនិយោគិន ឬអ្នកអនុវត្តស្រាវជ្រាវនិងផ្សព្វផ្សាយ។ តាមរយៈការបង្កើនបរិយាកាសអំណោយផលក្នុងការវិនិយោគនេះ វានឹងជំរុញឱ្យវិស័យចញ្ចឹមសត្វ និងឧស្សាហកម្មកែច្នៃកសិផលងាកមកប្រើប្រាស់បច្ចេកវិទ្យាជីវឧស្ម័នខ្នាតធំកាន់តែច្រើននិងមាន មាន សក្តានុពលខ្ពស់ ក្នុងការបំប្លែងកាកសំណល់ទៅជាថាមពលអគ្គិសនី ក៏ដូចជាការអនុលោមតាមប្រព័ន្ធជីវសុវត្ថិភាព អនាម័យ និងការការពារបរិស្ថាន (ដូចជាការទប់ស្កាត់ការបំភាយក្លិន និងការបំពុលទឹក)។ កិច្ចសហប្រតិបត្តិការបែបនេះនឹងផ្តល់លទ្ធភាពឱ្យកសិករ សហគមន៍ជនបទ និងកសិធុរកិច្ចធ្វើឱ្យជីវភាពកាន់តែប្រសើរឡើង និងបង្កើនផលចំណេញពីធុរកិច្ចរបស់ខ្លូនប្រកបដោយប្រសិទ្ធិភាព និងចីរភាព។

CGCC, BTIC and UNIDO Established Strategic Partnership Promoting Commercial Biogas Technologies in Cambodia to Combat Climate Change

តំណាងឱ្យ CGCC លោក Wong Keet Loong ដែលជានាយកប្រតិបត្តិ បានថ្លែងថា “ការចុះ MOU ជាមួយ BTIC គឺជាជំហានឆ្ពោះទៅរកយុទ្ធសាស្រ្តផ្នែកបរិស្ថាន សង្គម និងអភិបាលកិច្ច (ESG) របស់ CGCC ដើម្បីគាំទ្រដល់កំណើននៃវិស័យកសិកម្ម ដែលជាវិស័យអាទិភាពសំខាន់មួយនៅក្នុងប្រទេសកម្ពុជា។ វិស័យនេះគឺជាប្រភពចម្បងនៃការងារ និងប្រាក់ចំណូលក្នុងស្រុកនៅតាមតំបន់ជនបទ។ ដោយសារវិស័យកសិកម្មគឺជាប្រភពដ៏ធំបំផុតទី 2 នៃការបំភាយឧស្ម័នផ្ទះកញ្ចក់ (GHG) វានឹងបណ្តាលឱ្យមានការប្រែប្រួលអាកាសធាតុ ដូចជាភ្លៀងមូសុងបន្តបន្ទាប់ និងសីតុណ្ហភាពកាន់តែខ្ពស់ ដែលនឹងមានផលប៉ះពាល់អវិជ្ជមានលើវិស័យនេះ ដូច្នេះហើយ ការកាត់បន្ថយការប្រែប្រួលអាកាសធាតុគឺមានសារៈសំខាន់ណាស់សម្រាប់និរន្តរភាពនៃឧស្សាហកម្មកែច្នៃកសិផល និងវិស័យចញ្ចឹមសត្វ”។

លោក Wong បានបន្ថែមទៀតថា “CGCC មានបំណងធ្វើការរួមគ្នាជាមួយនឹងស្ថាប័នហិរញ្ញវត្ថុ(FIs) ផ្សេងទៀត ដែលគាំទ្រដល់ការផ្តល់ហិរញ្ញប្បទានបៃតង ដើម្បីលើកកម្ពស់ការប្រើប្រាស់បច្ចេកវិទ្យាជីវឧស្ម័នខ្នាតធំ ដែលជាផ្នែកមួយដល់ការកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់។ ជាមួយនឹងជំនាញបច្ចេកទេស និងការគាំទ្រពី BTIC លើបច្ចេកវិទ្យាជីវឧស្ម័ន CGCC មានការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការធ្វើការរួមគ្នាជាមួយភាគីពាក់ព័ន្ធផ្សេងទៀត ដើម្បីលើកកម្ពស់លទ្ធភាពទទួលបានហិរញ្ញប្បទានសម្រាប់ថាមពលស្អាត។ ជាផ្នែកមួយនៃ ESG របស់យើង ការអភិវឌ្ឍន៍ឡជីវឧស្ម័នក្នុងវិស័យកសិកម្មនឹងរួមចំណែកឆ្ពោះទៅរកគោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាពចំនួនប្រាំបី (៨ SDG) ឧ. SDG ១ (ពុំមានភាពក្រីក្រ), SDG ២ (គ្រោះអត់ឃ្លានស្នើសូន្យ), SDG 3 (សុខភាពល្អ និងសុខុមាលភាពមាំមួន), SDG 5 (សមភាពយេនឌ័រ), SDG ៧​ (ថាមពលស្អាតដែលមានតម្លៃសមរម្យ), SDG ៨ (ការងារសមរម្យ និងកំណើនសេដ្ឋកិច្ច),​ SDG ១៣ (សកម្មភាពបរិស្ថាន) និង SDG ១៥ (ជីវិតនៅលើដី)។”

“បន្ថែមពីលើភាពជាដៃគូយុទ្ធសាស្ត្ររបស់យើងជាមួយធនាគារពាណិជ្ជកម្ម យើងមានកិត្តិយសដែលមានឱកាសសហការយ៉ាងជិតស្និទ្ធជាមួយ CGCC ដែលជាស្ថាប័នធានាឥណទាននៅក្រោមការគ្រប់គ្រងរបស់រដ្ឋាភិបាល ដើម្បីផ្តល់នូវដំណោះស្រាយហិរញ្ញវត្ថុប្រកបដោយភាពច្នៃប្រឌិត ក្នុងការគាំទ្រដល់ការអភិវឌ្ឍ និងប្រើប្រាស់បច្ចេកវិទ្យាជីវឧស្ម័នសម្រាប់កសិធុរកិច្ច” នេះ​បើ​តាម​ការ​លើក​ឡើង​របស់​លោក ឡោ លីតួនាយក BTIC។ លោកបានពន្យល់បន្ថែមថា “MOU នេះ នឹងអនុញ្ញាតឱ្យតួអង្គសំខាន់ៗទាំងអស់ រួមទាំង BTIC, CGCC និងដៃគូធនាគាររបស់ខ្លួន ក៏ដូចជាភាគីពាក់ព័ន្ធផ្សេងទៀត ធ្វើការរួមគ្នាយ៉ាងជិតស្និទ្ធនិងមានប្រសិទ្ធភាពជាងមុនលើការងារអាទិភាពសំខាន់ៗមួយចំនួន ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ កសិធុរកិច្ចកម្ពុជា ក្នុងការទទួលយកបច្ចេកវិទ្យជីវឧស្ម័ននេះ ដើម្បីដោះស្រាយបញ្ហាគ្រប់គ្រងកាកសំណល់ប្រកបដោយប្រសិទ្ធភាព។ លោកបានបន្តថា៖ «យើងជឿជាក់ថាភាពជាដៃគូនេះនឹងជម្រុញកំណើនរយៈពេលវែងក្នុងវិស័យផលិតកម្មសត្វ និងការកែច្នៃកសិផល តាមរយៈការលើកកម្ពស់ថាមពលកកើតឡើងវិញ និងការគ្រប់គ្រងកាកសំណល់ឱ្យបានត្រឹមត្រូវ ក៏ដូចជារួមចំណែកដល់ការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលក្នុងការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ”។

CGCC, BTIC and UNIDO Established Strategic Partnership Promoting Commercial Biogas Technologies in Cambodia to Combat Climate Change

លោក សុខ ណារិន តំណាងប្រចាំប្រទេសនៃអង្គការ UNIDO ប្រចាំប្រទេសកម្ពុជា បានបញ្ជាក់ពី​សារៈ​សំខាន់នៃ​កិច្ចសហការក្នុងការចូលរួមចំណែកដល់កិច្ចខិតខំប្រឹងប្រែងកន្លង​មកក្នុងការអភិវឌ្ឍបរិយាកាសអំណោយផលសម្រាប់ការវិនិយោគ ដើម្បីដោះស្រាយបញ្ហាប្រឈមផ្នែកហិរញ្ញវត្ថុ ដែលវិនិយោគិនជួបប្រទះក្នុងការវិនិយោគលើគម្រោងជីវឧស្ម័នខ្នាតធំ។ លោកមានប្រសាសន៍ថា៖ “ខ្ញុំរីករាយដែល CGCC កំពុងបង្ហាញថាវិស័យហិរញ្ញវត្ថុរបស់យើងមានឆន្ទៈ ក្នុងការសិក្សា សម្របខ្លួន និងមានភាពបត់បែនជាងមុន។ ភាព ច្នៃប្រឌិតក្នុងការបង្កើតយន្តការហិរញ្ញប្បទានពិតជាមានសារសំខាន់ណាស់ក្នុងការគាំទ្រ ការងារអភិវឌ្ឍន៍ជាច្រើន។

ភាពច្នៃប្រឌិតនៃយន្តការហិរញ្ញប្បទាននេះ នឹងជម្រុញឱ្យមានការវិនិយោគបន្ថែមទៀតលើបច្ចេកវិទ្យាជីវឧស្ម័នខ្នាតធំក្នុងកសិធុរកិច្ច ដែលជារបកគំហើញដ៏សំខាន់សម្រាប់អ្នកវិនិយោគក្នុងការទទួលយក និងអនុវត្តបច្ចេកវិទ្យាថាមពលកកើតឡើងវិញទៅក្នុងការអនុវត្តអាជីវកម្មរបស់ពួកគេ។ ការវិនិយោគលើថាមពលស្អាតប្រភេទនេះនឹងបង្កើតផលប្រយោជន៍ផ្នែកសេដ្ឋកិច្ច បរិស្ថាន និងសង្គម ជាច្រើនដល់អ្នកប្រើប្រាស់ ម្ចាស់កសិដ្ឋាន អ្នកវិនិយោគ និងសង្គម។ អនុស្សរណៈ​យោគ​យល់នេះគឺស្របគ្នាទៅនឹងកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងការធ្វើបច្ចុប្បន្នភាពនៃគោលនយោបាយជីវឧស្ម័នសម្រាប់ឆ្នាំ២០២១-២០៣០ ក៏ដូចជាគោលបំណងជាច្រើនទៀតដែលរាជរដ្ឋាភិបាលបានកំណត់នៅក្នុងកម្មវិធីដើម្បីភាពជាដៃគូប្រទេស (PCP) របស់អង្គការ UNIDO ក្នុងការលើកកម្ពស់វិស័យថាមពលប្រកបដោយនិរន្តរភាព  និងសេដ្ឋកិច្ចវិលជុំ។”

CGCC, BTIC and UNIDO Established Strategic Partnership Promoting Commercial Biogas Technologies in Cambodia to Combat Climate Change

CGCC, BTIC and UNIDO Established Strategic Partnership Promoting Commercial Biogas Technologies in Cambodia to Combat Climate Change

ចំណាំ៖

សាជីវកម្ម​ធានា​ឥណទាន​កម្ពុជា​ (​ស​.​ធ​.​ក​.) ​គឺជា​សហគ្រាស​សាធារណៈ​ ​ដែល​ស្ថិតនៅ​ក្រោម​អាណាព្យាបាល​បច្ចេកទេស​ ​និង​ហិរញ្ញវត្ថុ​ ​របស់​​​ក្រសួងសេដ្ឋកិច្ច​ ​និង​ហិរញ្ញវត្ថុ។ ស.ធ.ក. ​ត្រូវ​បាន​ចុះបញ្ជី​ជា​ផ្លូវការ​នៅ​ថ្ងៃ​ទី​៣​ ​ខែវិច្ឆិកា​ ​ឆ្នាំ​២​០​២​០ ​និង​ទទួល​បានការ​គាំទ្រ​បច្ចេកទេស​ ​ពី​ដៃគូ​អភិវឌ្ឍន៍​មួយ​ចំនួន​ដូចជា​ ​ធនាគារ​អភិវឌ្ឍ​អាស៊ី​ ​ធនាគារ​ពិភពលោក​ ​និង​មូលនិធិ​អភិវឌ្ឍន៍​ទុន​របស់​អង្គការ​​សហប្រជាជាតិ​ (UNC​D​F​)​។​ ​ស​.​ធ​.​ក​. ​បាន​ដាក់​ឱ្យ​ដំណើរការ​នូវ​គ​ម្រា​ងធានា​ឥណទាន​ដំបូង​ ​នា​ថ្ងៃ​ទី​២​៩​ ​ខែ​មីនា​ ​ឆ្នាំ​២​០​២​១​។​ សម្រាប់ព័ត៌មានបន្ថែមសូមចូលទៅកាន់គេហទំព័រ៖ www.cgcc.com.kh

BTIC Cambodia ជាមជ្ឈមណ្ឌលព័ត៌មាននិងបច្ចេកវិទ្យាជីវឧស្ម័ន ត្រូវបានបង្កើតឡើងរួមគ្នាដោយអង្គការ UNIDO និងសាកលវិទ្យាល័យភូមិន្ទកសិកម្ម (RUA) ។ មជ្ឈមណ្ឌលនេះត្រូវបានគាំទ្រដោយគម្រោង“កាត់បន្ថយការបញ្ចេញ ឧស្ម័នផ្ទៈកញ្ចក់ដោយជំរុញការវិនិយោគលើជីវឧស្ម័នខ្នាតធំ” នឹង RUA ។ មជ្ឈមណ្ឌលនេះត្រូវបានបើក ដំណើរការជាផ្លូវការនៅថ្ងៃទី ៨ ខែធ្នូ ឆ្នាំ ២០១៦ ក្រោម​ឱវាទ​មហាវិទ្យាល័យវិស្វកម្មកសិកម្ម នៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម ក្នុងប្រទេសកម្ពុជា។ សម្រាប់ព័ត៌មានបន្ថែមសូមចូលទៅកាន់គេហទំព័រ www.btic-rua.org

អង្គការសហប្រជាជាតិដើម្បីអភិវឌ្ឍន៍ឧស្សាហកម្ម (UNIDO) គឺជាទីភ្នាក់ងារឯកទេសរបស់អង្គការសហប្រជាជាតិដែលផ្តោតលើកិច្ចខិតខំប្រឹងប្រែងក្នុងការកាត់បន្ថយភាពក្រីក្រតាមរយៈការជំរុញកំណើនផលិតភាព។ អង្គការ UNIDO ជួយដល់ប្រទេសកំពុងអភិវឌ្ឍន៍ និងប្រទេសដែលមានសេដ្ឋកិច្ចទាប ក្នុងការផ្លាស់ប្តូរសេដ្ឋកិច្ចរបស់ខ្លួនក្នុងការប្រយុទ្ធប្រឆាំងនឹងភាពមិនស្មើគ្នានៅក្នុងពិភពសាកលភាវូបនីយកម្មនាពេលបច្ចុប្បន្ននេះ។ នៅក្នុងខែធ្នូ ឆ្នាំ ២០២២ អង្គការ UNIDO រួមជាមួយរាជរដ្ឋាភិបាលកម្ពុជា (RGC)បានដាក់ឱ្យដំណើរការកម្មវិធីដើម្បីភាពជាដៃគូប្រទេស (PCP ២០២២-២០២៣) ដែលជាវេទិកាប្រកបដោយភាពច្នៃប្រឌិតសម្រាប់កៀងគរហិរញ្ញប្បទាន ដើម្បីសម្រេចបាននូវការអភិវឌ្ឍន៍ឧស្សាហកម្មប្រកបដោយបរិយាបន្ន​ និងចីរភាព (ISID)។ ដើម្បីគាំទ្រដល់ការសម្រេចបាននូវគោលដៅអភិវឌ្ឍប្រកបដោយចីរភាព (SDGs) និងគោលដៅអាទិភាពនៃការអភិវឌ្ឍន៍ដែលកំណត់ដោយរដ្ឋាភិបាល PCP ផ្តោតលើសមាសភាគអាទិភាពសំខាន់ពីរគឺ (i) ការអភិវឌ្ឍន៍ខ្សែសង្វាក់តម្លៃកសិផល និង (ii) ពិពិធកម្មឧស្សាហកម្ម ការច្នៃប្រឌិត និងការអភិវឌ្ឍន៍តំបន់សេដ្ឋកិច្ចពិសេស (SEZs)។ សមាសភាគសំខាន់ទាំងពីរត្រូវបានគាំទ្រដោយសមាសធាតុចំនួនប្រាំរួមមាន គោលនយោបាយនិងស្ថិតិឧស្សាហកម្ម គុណភាពហេដ្ឋារចនាសម្ព័ន្ធ ថាមពលប្រកបដោយនិរន្តរភាព សេដ្ឋកិច្ចវិលជុំ ការពង្រឹងសិទ្ធិអំណាចស្ត្រី និងឱកាសការងារសម្រាប់យុវជន។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រ www.unido.org

កិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិលើកទី៣ របស់សាជីវកម្មធានាឥណទានកម្ពុជា

សាជីវកម្មធានាឥណទានកម្ពុជា (ស.ធ.ក.)បានរៀបចំកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិលើកទី៣ នាថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២។ កិច្ចប្រជុំនេះ រៀបចំឡើងក្នុងគោលបំណង ដើម្បីពិភាក្សាអំពីផែនការយុទ្ធសាស្ត្រឆ្នាំ២០២២ និងពិនិត្យអំពីវឌ្ឍនភាព ព្រមទាំងផែនការការងារសម្រាប់ឆ្នាំ២០២២ របស់នាយកដ្ឋាននីមួយៗ។ កិច្ចប្រជុំនេះ មានការចូលរួមពី អគ្គនាយក អគ្គនាយករង និងប្រធាននាយកដ្ឋាននីមួយៗ សរុប ៨រូប។

The 3rd Executive Committee (EXCO) meeting of CGCC
កិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិលើកទី៣ របស់សាជីវកម្មធានាឥណទានកម្ពុជា

របៀបវារៈសំខាន់ៗដែលបានលើកឡើងនិងពិភាក្សា នៅក្នុងកិច្ចប្រជុំនេះរួមមាន (១) គោលនយោបាយព័ត៌មានវិទ្យា (២) ការអនុម័តការងារតាមរយៈកម្មវិធី Ms.​Team  (៣) វិសោធនកម្មគោលនយោបាយស្តីំពី​ប្រាក់លើកទឹកចិត្ត អត្ថប្រយោជន៍នានាសម្រាប់និយោជិក (៤) របាយការណ៍ហិរញ្ញវត្ថុ (៥) របាយការណ៍គ្រប់គ្រងហានិភ័យ និង (៦) ផែនការការងារឆ្នាំ២០២២។

កិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិរបស់ ស.ធ.ក. តែងតែត្រូវបានរៀបចំឡើងទៀងទាត់ជារៀងរាល់ខែ ក្នុងគោលបំណងពិភាក្សាអំពីវឌ្ឍនភាព និងទិសដៅអនាគតរបស់ ស.ធ.ក.។

The 3rd Executive Committee (EXCO) meeting of CGCC
កិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិលើកទី៣ របស់សាជីវកម្មធានាឥណទានកម្ពុជា

Also, check out Credit Guarantee Corporation of Cambodia Plc. Invested 8,000 Million Riels in the CAIC’s Bond 

សាជីវកម្មធានាឥណទានកម្ពុជា និង ធនាគារ ជីប ម៉ុង ក្លាយជាដៃគូផ្លូវការ ក្នុងការធានាផ្តល់កិច្ចធានាលើកម្ចីខ្នាតតូចនិងមធ្យម

សាជីវកម្មធានាឥណទានកម្ពុជា និង ធនាគារ ជីប ម៉ុង បានសហការរៀបចំពិធីចុះហត្ថលេខា លើកិច្ចព្រមព្រៀងធានាឥណទាន នាថ្ងៃទី១៣ ខែមករា ឆ្នាំ២០២២ នៅធនាគារ ជីប ម៉ុង សាខាមជ្ឈមណ្ឌល ជីប ម៉ុង បាក់ទូក ដើម្បីផ្តល់ការធានាលើកម្ចីដែលខ្វះទ្រព្យបញ្ចាំ សម្រាប់ពង្រីក និងទ្រទ្រង់ អាជីវកម្ម ជាពិសេសសម្រាប់សហគ្រាសធុនតូចមធ្យម នៅកម្ពុជា។ 

សាជីវកម្មធានាឥណទានកម្ពុជា និង ធនាគារ ជីប ម៉ុង ក្លាយជាដៃគូផ្លូវការ ក្នុងការធានាផ្តល់កិច្ចធានាលើកម្ចីខ្នាតតូចនិងមធ្យម
សាជីវកម្មធានាឥណទានកម្ពុជា និង ធនាគារ ជីប ម៉ុង ក្លាយជាដៃគូផ្លូវការ ក្នុងការធានាផ្តល់កិច្ចធានាលើកម្ចីខ្នាតតូចនិងមធ្យម

ឆ្លៀតក្នុងឱកាសនោះផងដែរ លោក John Bell អគ្គនាយកធនាគារ ជីបម៉ុង បានមានប្រសាសន៏ថា៖ ធនាគារ ជីប ម៉ុង តែងតែឈរលើគោលជំហរជួយគាំទ្រដល់អាជីវកម្ម និងសហគ្រាសធុនតូចមធ្យម ​នៅកម្ពុជា តាមរយៈការផ្តល់ប្រាក់កម្ចីចំនួនច្រើន ជាមួយអត្រាការប្រាក់ទាប និងសំណងរយៈពេលវែង។ លើសពីនេះទៅទៀត ធនាគារ ជីប ម៉ុង ក៏តែងតែស្វាគមន៏នូវរាល់កិច្ចសហការ ពីគ្រប់ភាគីពាក់ព័ន្ធក្នុងគោលដៅជួយអភិវឌ្ឍន៏ដល់អាជីវកម្ម និងសហគ្រាសធុនតូចមធ្យមឱ្យកាន់តែរឹងមាំ និងមាននិរន្តរភាព។ 

លោកបានបន្ថែមថា៖ កិច្ចព្រមព្រៀងរវាង ធនាគារ ជីប ម៉ុង និង សាជីវកម្មធានាឥណទានកម្ពុជាក្នុងពេលនេះ នឹងជួយឱ្យអតិថិជនរបស់ធនាគារ ជីប ម៉ុង កាន់តែមានលទ្ធភាពខ្ពស់ក្នុងការទទួលបានកម្ចី បើទោះបីជាពួកគេពុំមានទ្រព្យតម្កល់គ្រប់គ្រាន់ក្តី។ កិច្ចសហការនេះ គឺពិតជាមានផលប្រយោជន៏ច្រើនមែនទែន មិនថាចំពោះអតិថិជន ចំពោះធនាគារ ក៏ដូចជាចំពោះសេដ្ឋកិច្ចជាតិទាំងមូល ព្រោះថាម្ចាស់អាជីវកម្មខ្នាតតូចនិងមធ្យមដែលកំពុងត្រូវការជំនួយផ្នែកហរិញ្ញវត្ថុ អាចស្នើកម្ចីពីធនាគារ  ជាមួយលក្ខខណ្ឌប្រសើរជាងមុននិងចំនួនកម្ចីច្រើនជាងមុន ក្រោមកិច្ចធានាពីសាជីវកម្មធានាឥណទានកម្ពុជា។​ 

លោក Wong Keet Loong អគ្គនាយកសាជីវកម្មធានាឥណទានកម្ពុជា ក៏បានគូសបញ្ជាក់ផងដែរថា៖ ស.ធ.ក. មានសេចក្តីសោមនស្សរីករាយ ក្នុងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងភាពជាដៃគូដំបូងគេបង្អស់សម្រាប់ឆ្នាំថ្មី ២០២២នេះ ជាមួយធនាគារ ជីប ម៉ុង។ ធនាគារជីប ម៉ុង នឹងក្លាយជា គ្រឹះស្ថានហិរញ្ញវត្ថុចូលរួមបន្ថែមរបស់ ស.ធ.ក. សរុបចំនួន ២២  ក្នុងការផ្តល់ប្រាក់កម្ចីដែលមានការធានា ដើម្បីគាំទ្រដល់បណ្ដាសហគ្រាសធុនតូច និងមធ្យម។” 

លោកបានបន្តថា ៖ “ខណៈដែលសកម្មភាពអាជីវកម្មមានការរីកចម្រើន តម្រូវការកម្ចីសម្រាប់ជាទុនបង្វិល ឬការពង្រីកអាជីវកម្ម  ក៏នឹងមានការកើនឡើងដែរ។ ការធានាឥណទាននឹងផ្តល់អត្ថប្រយោជន៍ដល់ម្ចាស់អាជីវកម្ម លើតម្រូវការទ្រព្យបញ្ចាំពីធនាគារ នៅពេលស្នើសុំកម្ចី។ ស.ធ.ក. មានសុទិដ្ឋិនិយមថា អាជីវកម្ម រួមទាំងសហគ្រាសធុនតូច និងមធ្យម កាន់តែច្រើន  នឹងទទួលបានអត្ថប្រយោជន៍ពីការធានាឥណទាននេះ។”  

គួរបញ្ជាក់ផងដែរថា តាមរយៈកិច្ចព្រមព្រៀងរវាងធនាគារជីបម៉ុង ជាមួយសាជីវកម្មធានាឥណទានកម្ពុជានេះ នឹងអាចជួយសម្រួលដល់ម្ចាស់អាជីវកម្ម និងសហគ្រាសធុនតូចមធ្យមដែលមានលទ្ធភាពសង និងកំពុងត្រូវការកម្ចីសម្រាប់អភិវឌ្ឍន៏អាជីវកម្ម ប៉ុន្តែខ្វះទ្រព្យបញ្ចាំ ឥឡូវនេះពួកគេអាចធ្វើការស្នើកម្ចីពីធនាគារ ជីប ម៉ុង បានដោយមានទំនុកចិត្ត។ 

សាជីវកម្មធានាឥណទានកម្ពុជា និង ធនាគារ ជីប ម៉ុង ក្លាយជាដៃគូផ្លូវការ ក្នុងការធានាផ្តល់កិច្ចធានាលើកម្ចីខ្នាតតូចនិងមធ្យម
សាជីវកម្មធានាឥណទានកម្ពុជា និង ធនាគារ ជីប ម៉ុង ក្លាយជាដៃគូផ្លូវការ ក្នុងការធានាផ្តល់កិច្ចធានាលើកម្ចីខ្នាតតូចនិងមធ្យម
សាជីវកម្មធានាឥណទានកម្ពុជា និង ធនាគារ ជីប ម៉ុង ក្លាយជាដៃគូផ្លូវការ ក្នុងការធានាផ្តល់កិច្ចធានាលើកម្ចីខ្នាតតូចនិងមធ្យម
សាជីវកម្មធានាឥណទានកម្ពុជា និង ធនាគារ ជីប ម៉ុង ក្លាយជាដៃគូផ្លូវការ ក្នុងការធានាផ្តល់កិច្ចធានាលើកម្ចីខ្នាតតូចនិងមធ្យម

អំពីធនាគារ ជីប ម៉ុង 

ធនាគារ ជីប​ ម៉ុង ជាធនាគារពាណិជ្ជបែបឌីជីថល បង្កើតឡើងនៅខែមករា ឆ្នាំ២០១៩ និងមានក្រុមហ៊ុន ជីប ម៉ុង ជាភាគទុកនិកដ៏រឹងមាំ។ ក្នុងប្រតិបត្តិការជាង៣ឆ្នាំមកនេះ ធនាគារ ជីប ម៉ុង មានទ្រព្យសកម្មសរុបជាង ៨០០លានដុល្លារអាមេរិក ដែលក្នុងនោះឥណទានសរុបកើនឡើងជាង ៥០០លានដុល្លារអាមេរិក និងទទួលបានប្រាក់បញ្ញើពីអតិថិជនជាង ៧០០លានដុល្លារអាមេរិក។  

អំពីសាជីវកម្មធានាឥណទានកម្ពុជា (ស​.ធ.ក.) 

ស.ធ.ក. គឺជាសហគ្រាសសាធារណៈ ស្ថិតនៅក្រោមអាណាព្យាបាលបច្ចេកទេស និងហិរញ្ញវត្ថុ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងបានចុះបញ្ជីជាផ្លូវការ នៅខែវិច្ឆិកា ឆ្នាំ២០២០។ បេសកកម្មចម្បងរបស់ ស.ធ.ក. ​គឺ​ផ្តល់​ការធានា​ឥណទាន​លើក​ម្ចី​ដែល​ផ្តល់​ឱ្យ​អាជីវកម្ម​ ​ដើម្បី​ចែករំលែក​ហា​និ​ភ័យ​ជាមួយ​ស្ថាប័ន​ផ្តល់​ក​ម្ចី ​និង​បង្កើន​បរិយាប​ន្ន​ហិរញ្ញវត្ថុ។ 

គិតត្រឹមថ្ងៃទី១១ ខែមករា ឆ្នាំ២០២២នេះ ស.ធ.ក បានផ្តល់ការធានាឥណទាន ដល់អាជីវកម្មសរុបចំនួន១៩៩ ក្នុងទំហំទឹកប្រាក់ជាង២២លានដុល្លារអាមេរិក ដែលក្នុងនោះ ៩៥% នៃចំនួនអាជីវកម្មដែលទទួលការធានាសរុប បានផ្តល់ជូនទៅសហគ្រាសធុនតូចនិងមធ្យម (SME)។ 

សិក្ខាសាលាស្តីពី “សេវាធានាឥណទាន៖ អត្ថប្រយោជន៍ និងឱកាស ដើម្បីគាំទ្រដល់ការអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យម”

សាជីវកម្មធានាឥណទានកម្ពុជា (ស.ធ.ក.) មានកិត្តិយសដែលបានរៀបចំសិក្ខាសាលាស្តីពី “សេវាធានាឥណទាន៖ អត្ថប្រយោជន៍ និងឱកាស ដើម្បីគាំទ្រដល់ការអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យម” នាថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១  ដោយមានការគាំទ្រដោយ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុធនាគារអភិវឌ្ឍន៍អាស៊ី (ADB), និងមូលនិធិអភិវឌ្ឍន៍មូលធនរបស់អង្គការសហប្រជាជាតិ (UNCDF)។ សិក្ខាសាលានេះ ប្រមូលផ្តុំភាគីពាក់ព័ន្ធ រួមមាន៖ រាជរដ្ឋាភិបាល, ដៃគូអភិវឌ្ឍន៍, ស្ថាប័នហិរញ្ញវត្ថុ, និងតំណាងម្ចាស់អាជីវកម្ម ដើម្បីពិភាក្សាអំពីអត្ថប្រយោជន៍ និងឱកាស នៃការប្រើប្រាស់សេវាធានាឥណទាន ក្នុងការគាំទ្រដល់ការងើបឡើងវិញ និងការពង្រីកអាជីវកម្ម។

សេវាធានាឥណទាន អាចរួមចំណែកដល់ការស្តារសេដ្ឋកិច្ចឡើងវិញបានកម្រិតណា គឺអាស្រ័យលើទស្សនៈរបស់ស្ថាប័នផ្តល់កម្ចី និងអ្នកខ្ចីទៅលើសេវាធានាឥណទាននេះ។ ដូច្នេះ សិក្ខាសាលានេះ ផ្តោតការពិភាក្សាលើទស្សនៈរបស់ភាគីពាក់ព័ន្ធចំពោះសេវាធានាឥណទាន។ វាគ្មិនទាំងអស់បានបង្ហាញការយល់ឃើញដូចគ្នាថា កង្វះទ្រព្យបញ្ចាំគឺជាបញ្ហាប្រឈមចម្បងមួយ ក្នុងការទទួលបានប្រាក់កម្ចីផ្លូវការរបស់ក្រុមហ៊ុនអាជីវកម្ម។ វាគ្មិនទាំងអស់ក៏បានយល់ស្របគ្នាដែរថា សេវាធានាឥណទាន អាចគាំទ្រធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ក្នុងការផ្តល់កម្ចីច្រើនជាងមុនដល់ក្រុមហ៊ុនអាជីវកម្ម ជាពិសេស អាជីវកម្មដែលខ្វះទ្រព្យបញ្ចាំ។

សិក្ខាសាលាស្តីពី “សេវាធានាឥណទាន៖ អត្ថប្រយោជន៍ និងឱកាស ដើម្បីគាំទ្រដល់ការអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យម”
សិក្ខាសាលាស្តីពី “សេវាធានាឥណទាន៖ អត្ថប្រយោជន៍ និងឱកាស ដើម្បីគាំទ្រដល់ការអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យម”
សិក្ខាសាលាស្តីពី “សេវាធានាឥណទាន៖ អត្ថប្រយោជន៍ និងឱកាស ដើម្បីគាំទ្រដល់ការអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យម”
សិក្ខាសាលាស្តីពី “សេវាធានាឥណទាន៖ អត្ថប្រយោជន៍ និងឱកាស ដើម្បីគាំទ្រដល់ការអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យម”

លើសពីនេះ វាគ្មិនកិត្តិយស ក៏បានជជីកវែកញែកអំពីកិច្ចខិតខំប្រឹងប្រែងរបស់ស្ថាប័នពាក់ព័ន្ធ ក្នុងការលើកកម្ពស់លទ្ធភាព​ទទួលបានហិរញ្ញប្បទានរបស់សហគ្រាសធុនតូច និងមធ្យម ក្នុងបរិបទនៃការបើកសេដ្ឋកិច្ចឡើងវិញ នៅក្នុងប្រទេសកម្ពុជាផងដែរ។ កិច្ចពិភាក្សាបានលើកឡើងថា រាជរដ្ឋាភិបាលបានដាក់ចេញនូវគោលនយោបាយជាច្រើន ដើម្បីគាំទ្រដល់សហគ្រាសធុនតូច និងមធ្យមក្នុងការទទួលបានហិរញ្ញប្បទាន។ លើសពីនេះ ភាគីពាក់ព័ន្ធ បានចូលរួមក្នុងបេសកកម្មនេះ តាមរយៈការបង្កើនចំណេះដឹងផ្នែកហិរញ្ញវត្ថុ ការបង្កើតផលិតផលហិរញ្ញវត្ថុប្រកប​ដោយភាពច្នៃប្រឌិត និងការធ្វើឱ្យប្រសើរឡើងនូវហេដ្ឋារចនាសម្ព័ន្ធនៃវិស័យហិរញ្ញវត្ថុ ជាដើម។ អ្នកចូលរួមបាន បង្ហាញឆន្ទៈក្នុងការបន្តផ្តល់ការគាំទ្រដល់សហគ្រាសធុនតូច និងមធ្យមក្នុងការទទួលបានសេវាហិរញ្ញវត្ថុ។

វាគ្មិនកិត្តិយសនៅក្នុងសិក្ខាសាលានេះ រួមមាន ប្រធានសហព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា (FASMEC), អនុប្រធានសមាគមសហគ្រិនស្ត្រីកម្ពុជា (CWEA), ប្រធានសមាគមសហគ្រិនវ័យក្មេងកម្ពុជា (YEAC), ប្រធានសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ​(CMA) និងជានាយកប្រតិបត្តិនៃ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ , នាយកប្រតិបត្តិធនាគារកាណាឌីយ៉ា, អគ្គនាយករងនៃអគ្គនាយកដ្ឋានគោលនយោបាយនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, អ្នកជំនាញផ្នែកវិស័យហិរញ្ញវត្ថុជាន់ខ្ពស់ពី ADB, ទីប្រឹក្សាបច្ចេកទេសជាន់ខ្ពស់ប្រចាំតំបន់ពី UNCDF និងថ្នាក់ដឹកនាំរបស់ ស.ធ.ក.។ សិក្ខាសាលានេះ បានទាក់ទាញអ្នកចូលរួមប្រមាណជាង ៣០០ នាក់មកពីស្ថាប័នផ្សេងៗ ដូចជា រាជរដ្ឋាភិបាល ដៃគូអភិវឌ្ឍន៍ ស្ថាប័នហិរញ្ញវត្ថុ និងសហគមន៍ធុរកិច្ច។

ស.ធ.ក. ​គឺជា​សហគ្រាស​សាធារណៈ​ ​ស្ថិតនៅ​ក្រោម​អាណាព្យាបាល​បច្ចេកទេស​ ​និង​ហិរញ្ញវត្ថុ​ ​របស់​​​ក្រសួងសេដ្ឋកិច្ច​ ​និង​ហិរញ្ញវត្ថុ។ បេសកកម្មចម្បងរបស់ ស.ធ.ក. គឺ​ផ្តល់​ការធានា​ឥណទាន​លើក​ម្ចី​ដែល​ផ្តល់​ឱ្យ​ក្រុមហ៊ុនអាជីវកម្ម។ គិតត្រឹមថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២១ ស.ធ.ក. បានផ្តល់ការធានាលើកម្ចីចំនួន ១៧៣ ដែលមាន ទឹកប្រាក់សរុបជាង ២០ លានដុល្លារ។

សិក្ខាសាលាស្តីពី “សេវាធានាឥណទាន៖ អត្ថប្រយោជន៍ និងឱកាស ដើម្បីគាំទ្រដល់ការអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យម”
សិក្ខាសាលាស្តីពី “សេវាធានាឥណទាន៖ អត្ថប្រយោជន៍ និងឱកាស ដើម្បីគាំទ្រដល់ការអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យម”
សិក្ខាសាលាស្តីពី “សេវាធានាឥណទាន៖ អត្ថប្រយោជន៍ និងឱកាស ដើម្បីគាំទ្រដល់ការអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យម”
សិក្ខាសាលាស្តីពី “សេវាធានាឥណទាន៖ អត្ថប្រយោជន៍ និងឱកាស ដើម្បីគាំទ្រដល់ការអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យម”
សិក្ខាសាលាស្តីពី “សេវាធានាឥណទាន៖ អត្ថប្រយោជន៍ និងឱកាស ដើម្បីគាំទ្រដល់ការអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យម”
សិក្ខាសាលាស្តីពី “សេវាធានាឥណទាន៖ អត្ថប្រយោជន៍ និងឱកាស ដើម្បីគាំទ្រដល់ការអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យម”

អត្ថបទគួរចាប់អារម្មណ៍ ការឆ្លុះបញ្ចាំងសំខាន់ៗលើការឆ្លើយតបទៅនឹងផលប៉ះពាល់ពីជំងឺកូវីដ១៩ និងទស្សនវិស័យនាពេលអនាគត ដើម្បីពន្លឿនការស្តារសេដ្ឋកិច្ចឡើងវិញ

កិច្ចប្រជុំក្រុមប្រឹក្សាភិបាល សាជីវកម្មធានាឥណទានកម្ពុជា អាណត្តិទី១ លើកទី៧

នាថ្ងៃសុក្រ ទី១០ ខែធ្នូ ឆ្នាំ២០២១ សាជីវកម្មធានាឥណទានកម្ពុជា (ស.ធ.ក.) បានរៀបចំកិច្ចប្រជុំក្រុមប្រឹក្សាភិបាលអាណត្តិទី១ លើកទី៧ តាមរយៈប្រព័ន្ធវីដេអូ ដែលមានវត្តមានដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាភិបាលរបស់ស.ធ.ក. និងការចូលរួមពីសំណាក់ សមាជិកក្រុមប្រឹក្សាភិបាល ៦រូប។
របៀបវារៈនៃកិច្ចប្រជុំក្រុមប្រឹក្សាភិបាលលើកទី៧នេះ រួមមាន (១) របាយការណ៍ស្តីពីវឌ្ឍនភាពការងាររបស់ ស.ធ.ក. , (២) ការជ្រើសរើសស្ថាប័នហិរញ្ញវត្ថុចូលរួម (PFIs) ជុំទី៤ , (៣) សំណើគម្រោងវិនិយោគ (៤) ក្របខណ្ឌ គ្រប់គ្រងហានិភ័យ និងក្របខណ្ឌហានិភ័យអាផែតថាយ (Appetite Framework) , (៥) វិសោធនកម្មនៃកិច្ចព្រមព្រៀងស្តីពីការអនុវត្តប្រព័ន្ធធានាឥណទាន , (៦) ផែនការលទ្ធកម្មសម្រាប់ឆ្នាំ២០២២ របស់ ស.ធ.ក. និង (៧) ផ្សេងៗ។
កិច្ចប្រជុំក្រុមប្រឹក្សាភិបាលរបស់ ស.ធ.ក. តែងតែត្រូវបានរៀបចំឡើងជាទៀងទាត់ ដើម្បីពិនិត្យ វាយតម្លៃ និងទទួលបានអនុសាសន៍ ក៏ដូចជាសេចក្តីសម្រេចនានាទៅលើសកម្មភាពការងារ ជាពិសេសទៅលើគម្រោងធានាឥណនារបស់ CGCC ដែលបាន និងកំពុងអនុវត្ត និងផែនការសកម្មភាពនានា ដើម្បីធានានូវតម្លាភាព និងប្រសិទ្ធភាព។

CGCC ចូលរួមផ្សព្វផ្សាយ និងលើកកម្ពស់ការយល់ដឹងអំពីការទទួលបានឥណទាន សម្រាប់SMEs និងសហគ្រិនស្រ្តី

នាថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២១ លោក ណូ លីដា អគ្គនាយករងសាជីវកម្មធានាឥណទានកម្ពុជា (CGCC) បានអញ្ជើញចូលរួមជាវាគ្មិនចែករំលែក និងពិភាក្សា នៅក្នុងសិក្ខាសាលាស្តីអំពី“បញ្ហាប្រឈម និងដំណោះស្រាយចំពោះការទទួលបានឥណទានរបស់សហគ្រាសធុនតូចនិងមធ្យម និងសហគ្រិនស្រ្តី” ដែលរៀបចំឡើងតាមរយៈប្រព័ន្ធអនឡាញ និងផ្សាយផ្ទាល់លើទំព័រហ្វេសប៊ុក។

 

សិក្ខាសាលានេះ រៀបចំឡើងដោយ សមាគមធនាគារនៅកម្ពុជា  សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងអង្គការផេកកម្ពុជា ក្រោមគោលបំណងសំខាន់ក្នុងការផ្សារភ្ជាប់នូវការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ (ស្ថាប័នធនាគារ និងហិរញ្ញវត្ថុ សហគ្រាសធុនតូច និងមធ្យម-SMES សហគ្រិនស្ត្រី រដ្ឋាភិបាល ដៃគូអភិវឌ្ឍន៍) ដើម្បីចែករំលែក ពិភាក្សា និងផ្តល់ជាអនុសាសន៍សំខាន់ៗឆ្លើយតបទៅនឹងបញ្ហាប្រឈមនៃការទទួលបានឥណទានរបស់់ SMEs និងសហគ្រិនស្រ្តី។  

 

នៅក្នុងសិក្ខាសាលានេះ លោក ណូ លីដា បានចែករំលែកអំពីតួនាទីរបស់ CGCC ដែលបានអនុវត្តកន្លងមក ឆ្លើយតបទៅនឹងប្រធានបទនៃកិច្ចពិភាក្សា “បង្កើននិងលើកកម្ពស់ការយល់ដឹងលើការដាក់សំណើកម្ចីឥណទានសម្រាប់អាជីវកម្ម” ហើយក៏មានការចូលរួមចែករំលែកនូវទស្សនៈ និងមតិយោបល់ពីវាគ្មិនសំខាន់ៗ ដែលអញ្ជើញមកពីបណ្តាស្ថាប័នធនាគារ/ហិរញ្ញវត្ថុផ្សេងៗផងដែរ ដែលនឹងផ្តល់ជាធាតុចូលយ៉ាងសំខាន់ ជូនដល់ម្ចាស់អាជីវកម្មស្វែងយល់ និងបង្កើនការទទួលបានឥណទានសម្រាប់អាជីវកម្មរបស់ខ្លួន។

អត្ថបទគួរចាប់អារម្មណ៍ សេចក្តីជូនដំណឹងស្តីពីការអញ្ជើញចូលរួមពិគ្រោះថ្លៃការផ្គត់ផ្គង់សម្ភារៈបច្ចេកទេសព័ត៌មានវិទ្យា

ការឆ្លុះបញ្ចាំងសំខាន់ៗលើការឆ្លើយតបទៅនឹងផលប៉ះពាល់ពីជំងឺកូវីដ១៩ និងទស្សនវិស័យនាពេលអនាគត ដើម្បីពន្លឿនការស្តារសេដ្ឋកិច្ចឡើងវិញ

អគ្គនាយកសាជីវកម្មធានាឥណទានកម្ពុជា លោក Wong Keet Loong បានចូលរួមនៅក្នុងអង្គសន្និសីទមីក្រូហិរញ្ញវត្ថុប្រចាំឆ្នាំ ២០២១ តាមរយៈអនឡាញ ក្រោមប្រធានបទ ភាពធន់នៃវិស័យមីក្រូហិរញ្ញវត្ថុ និងការស្តារសេដ្ឋកិច្ចឡើងវិញ ក្នុងអំឡុងនៃការរីករាលដាលនៃជំងឺកូវីដ១៩៖ «បញ្ហាប្រឈម និងឱកាស»។ លោកក៏បានចូលរួមចែករំលែកជាវាគ្មិនមួយរូប នៅក្នុងកិច្ចពិភាក្សាស្តីអំពី “ការឆ្លុះបញ្ចាំងសំខាន់ៗលើការឆ្លើយតបទៅនឹងផលប៉ះពាល់ពីជំងឺកូវីដ១៩ និងទស្សនវិស័យនាពេលអនាគត ដើម្បីពន្លឿនការស្តារសេដ្ឋកិច្ចឡើងវិញ”។

ការឆ្លុះបញ្ចាំងសំខាន់ៗលើការឆ្លើយតបទៅនឹងផលប៉ះពាល់ពីជំងឺកូវីដ១៩ និងទស្សនវិស័យនាពេលអនាគត ដើម្បីពន្លឿនការស្តារសេដ្ឋកិច្ចឡើងវិញ
ការឆ្លុះបញ្ចាំងសំខាន់ៗលើការឆ្លើយតបទៅនឹងផលប៉ះពាល់ពីជំងឺកូវីដ១៩ និងទស្សនវិស័យនាពេលអនាគត ដើម្បីពន្លឿនការស្តារសេដ្ឋកិច្ចឡើងវិញ

អង្គសន្និសីទនេះ ត្រូវបានរៀបចំឡើងដោយសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) ក្រោមការចូលរួមពីបណ្តាស្ថាប័ន និងភាគីពាក់ព័ន្ធ រួមមាន ស្ថាប័នរាជរដ្ឋាភិបាល ទីភ្នាក់ងារដៃគូអភិវឌ្ឍ និងជាពិសេស ស្ថាប័នហិរញ្ញវត្ថុ ដែលរួមមាន ធនាគារ និងមីក្រូហិរញ្ញវត្ថុ។

ការឆ្លុះបញ្ចាំងសំខាន់ៗលើការឆ្លើយតបទៅនឹងផលប៉ះពាល់ពីជំងឺកូវីដ១៩ និងទស្សនវិស័យនាពេលអនាគត ដើម្បីពន្លឿនការស្តារសេដ្ឋកិច្ចឡើងវិញ
ការឆ្លុះបញ្ចាំងសំខាន់ៗលើការឆ្លើយតបទៅនឹងផលប៉ះពាល់ពីជំងឺកូវីដ១៩ និងទស្សនវិស័យនាពេលអនាគត ដើម្បីពន្លឿនការស្តារសេដ្ឋកិច្ចឡើងវិញ

 

អត្ថបទគួរចាប់អារម្មណ៍ CGCC ចូលរួមផ្សព្វផ្សាយ និងលើកកម្ពស់ការយល់ដឹងអំពីការទទួលបានឥណទាន សម្រាប់SMEs និងសហគ្រិនស្រ្តី