CGCC

CGCC ចូលរួមសិក្ខាសាលាស្ដីពី Strengthening Responsible Inclusive Finance in Cambodia

កាលពីថ្ងៃទី២០ ដល់ ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៣ កន្លងទៅនេះ លោក អាំង សុវណ្ណរ៉ា ប្រធាននាយកដ្ឋានគ្រប់គ្រងហានិភ័យ  និងអនុលោមភាព តំណាងឱ្យ CGCC បានចូលរួមសិក្ខាសាលាស្ដីពី (Strengthening Responsible Inclusive Finance in Cambodia) ដែលរៀបចំឡើងដោយ សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) និង CERISE+SPTF។

សិក្ខាសាលានេះមានគោលបំណងប្រមូលផ្តុំភាគីពាក់ព័ន្ធ រួមមាន ធនាជាតិនៃកម្ពុជា (NBC), សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA), សមាគមធានាគារនៅកម្ពុជា (ABC) និងសមាគម Fintech និងស្ថាប័នគាំទ្រលើផ្នែកហិរញ្ញវត្ថុដូចជា សាជីវកម្មធានាឥណទានកម្ពុជា (CGCC), ក្រេឌីត ប្យួរ៉ូ (ខេមបូឌា) (CBC), និង វិទ្យាស្ថានធនាគារ និងហិរញ្ញវត្ថុ (IBF) ដើម្បីពិភាក្សា និងស្វែងរកវិធីកែលម្អការរួមបញ្ចូលផ្នែកហិរញ្ញវត្ថុប្រកបដោយការទទួលខុសត្រូវនៅកម្ពុជា។ ជាពិសេស CGCC ក្នុងនាមជាអ្នកផ្តល់ការធានាឥណទាន អាចជួយកែលម្អលទ្ធភាពទទួលបានហិរញ្ញវត្ថុសម្រាប់សហគ្រាសធុនតូច និងមធ្យម ក៏ដូចជារួមចំណែកក្នុងគោលបំណងនៃការបង្កើន​បរិយាប​ន្ន​ហិរញ្ញវត្ថុប្រកបដោយការទទួលខុសត្រូវនៅក្នុងប្រទេសកម្ពុជា។

CGCC ចូលរួមសិក្ខាសាលាស្ដីពី Strengthening Responsible Inclusive Finance in Cambodia
CGCC ចូលរួមសិក្ខាសាលាស្ដីពី Strengthening Responsible Inclusive Finance in Cambodia
CGCC ចូលរួមសិក្ខាសាលាស្ដីពី Strengthening Responsible Inclusive Finance in Cambodia
CGCC ចូលរួមសិក្ខាសាលាស្ដីពី Strengthening Responsible Inclusive Finance in Cambodia

Click here to read more: សិក្ខាសាលាផ្សព្វផ្សាយ ស្តីពី “កម្ចីដែលមានការធានា ដើម្បីគាំទ្រដល់ការអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យម” នៅខេត្តស្វាយរៀង

ជំនួបពិភាក្សាការងារជាមួយ UN Women និង United Nations Environment Programme (UNEP) អំពីលទ្ធភាពនៃកិច្ចសហប្រតិបត្តិការលើគម្រោង “EmPower-Il: Women for Climate-Resilient Societies”។

នៅរសៀលថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣ CGCC ដឹកនាំដោយលោក Wong Keet Loongបានជួបពិភាក្សាការងារជាមួយ UN Women និង​ United Nations Environment Programme (UNEP)​​ អំពីលទ្ធភាពនៃកិច្ចសហប្រតិបត្តិការលើគម្រោង  “EmPower-Il: Women for Climate-Resilient Societies”។

កិច្ចប្រជុំបុគ្គលិក CGCC ប្រចាំឆ្នាំ២០២៣ ស្តីអំពីវឌ្ឍនភាព និងផែនការការងារសម្រាប់ឆ្នាំថ្មី

នាថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៣ សាជីវកម្មធានាឥណទានកម្ពុជា (CGCC)​ បានរៀបចំនូវកិច្ចប្រជុំបុគ្គលិកប្រចាំឆ្នាំ២០២៣ ដើម្បីធ្វើរបាយការណ៍វឌ្ឍនភាពជូនគណៈកម្មាធិការប្រតិបត្តិរបស់ CGCC និងចែករំលែកជូនបុគ្គលិកទាំងអស់អំពីវឌ្ឍនភាពការងារប្រចាំឆ្នាំ២០២២ និងត្រីមាសទី១ ឆ្នាំ២០២៣ និងជាពិសេស ទៅលើផែនការយុទ្ធសាស្រ្តរបស់នាយកដ្ឋាននីមួយៗសម្រាប់ឆ្នាំ២០២៣។

កិច្ចប្រជុំបុគ្គលិក CGCC ប្រចាំឆ្នាំ២០២៣ ស្តីអំពីវឌ្ឍនភាព និងផែនការការងារសម្រាប់ឆ្នាំថ្មី
កិច្ចប្រជុំបុគ្គលិក CGCC ប្រចាំឆ្នាំ២០២៣ ស្តីអំពីវឌ្ឍនភាព និងផែនការការងារសម្រាប់ឆ្នាំថ្មី

កិច្ចប្រជុំប្រចាំឆ្នាំនេះ មានការចូលរួមពីគ្រប់បុគ្គលិកទាំងអស់របស់ CGCC  ដែលមិនមែនត្រឹមតែជាវេទិកាដើម្បីធ្វើបទបង្ហាញពីនាយកដ្ឋានពាក់ព័ន្ធទាំងអស់នោះទេ តែជាឱកាសក្នុងការជួបពិភាក្សា ក៏ដូចជាទទួលនូវអនុសាសន៍ ស្របជាមួយទិសដៅដើម្បីអភិវឌ្ឍ CGCC លើប្រតិបត្តិការការងារ និងចូលរួមចំណែកសម្រេចចក្ខុវិស័យរួមរបស់ CGCC ក្នុងការបង្កើនបរិយាបន្នហិរញ្ញវត្ថុ និងអភិវឌ្ឍសហគ្រាសខ្នាតតូច និងមធ្យម នៅកម្ពុជា។

ក្នុងរយៈពេលជាង២ឆ្នាំនៃប្រតិបត្តិការរបស់ CGCC ក្រោមការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ជាពិសេស ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុដែលជាអាណាព្យាបាល និងការដឹកនាំពីថ្នាក់គ្រប់គ្រង ដែលមានបទពិសោធនៅក្នុងវិស័យសេដ្ឋកិច្ច ធនាគារ និងហិរញ្ញវត្ថុ CGCC បានរីកចម្រើនជាលំដាប់ ដោយគិតត្រឹមចុងត្រីមាសទី១ ឆ្នាំ២០២៣នេះ CGCC មាននូវបុគ្គលិកជាង៤០នាក់ ដែលបម្រើការងារ ប្រកបដោយស្មារតីសាមគ្គី ដើម្បីរួមគ្នាសម្រេចចក្ខុវិស័យរួមរបស់ CGCC៕

កិច្ចប្រជុំបុគ្គលិក CGCC ប្រចាំឆ្នាំ២០២៣ ស្តីអំពីវឌ្ឍនភាព និងផែនការការងារសម្រាប់ឆ្នាំថ្មី
កិច្ចប្រជុំបុគ្គលិក CGCC ប្រចាំឆ្នាំ២០២៣ ស្តីអំពីវឌ្ឍនភាព និងផែនការការងារសម្រាប់ឆ្នាំថ្មី
កិច្ចប្រជុំបុគ្គលិក CGCC ប្រចាំឆ្នាំ២០២៣ ស្តីអំពីវឌ្ឍនភាព និងផែនការការងារសម្រាប់ឆ្នាំថ្មី
កិច្ចប្រជុំបុគ្គលិក CGCC ប្រចាំឆ្នាំ២០២៣ ស្តីអំពីវឌ្ឍនភាព និងផែនការការងារសម្រាប់ឆ្នាំថ្មី

សិក្ខាសាលាផ្សព្វផ្សាយ ស្តីពី “កម្ចីដែលមានការធានា ដើម្បីគាំទ្រដល់ការអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យម” នៅខេត្តស្វាយរៀង

នាថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣ សាជីវកម្មធានាឥណទានកម្ពុជា (CGCC) បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពី “កម្ចីដែលមានការធានា ដើម្បីគាំទ្រដល់ការអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យម” នៅឯខេត្តស្វាយរៀង ក្រោមកិច្ចសហការពីសភាពាណិជកម្មខេត្តស្វាយរៀង និងមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំ និងបុគ្គលិកនៃគ្រឹះស្ថានហិរញ្ញវត្ថុចូលរួម (PFIs) មួយចំនួន និងបណ្តាសហគ្រិនដែលជាម្ចាស់អាជីវកម្មខ្នាតតូចនិងមធ្យម នៅក្នុងខេត្តស្វាយរៀង ជាង៥០នាក់។ សិក្ខាសាលាផ្សព្វផ្សាយនេះ ទទួលបានការអញ្ជើញចូលរួមជាអធិបតីដោយ លោកឧកញ៉ា សុក រ៉ាដូ ប្រធានសភាពាណិជ្ជកម្មខេត្តស្វាយរៀង និង លោក ណូ លីដា អគ្គនាយករង CGCC ។

សិក្ខាសាលាផ្សព្វផ្សាយ ស្តីពី "កម្ចីដែលមានការធានា ដើម្បីគាំទ្រដល់ការអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យម” នៅខេត្តស្វាយរៀង
សិក្ខាសាលាផ្សព្វផ្សាយ ស្តីពី “កម្ចីដែលមានការធានា ដើម្បីគាំទ្រដល់ការអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យម” នៅខេត្តស្វាយរៀង

តាមរយៈសិក្ខាសាលាផ្សព្វផ្សាយនេះ សហគ្រិននៃអាជីវកម្មខ្នាតតូចនិងមធ្យម បានជ្រាបអំពីព័ត៌មាននៃអត្ថប្រយោជន៍ពីកម្ចីដែលមានការធានាតាមរយៈគ្រឹះស្ថានហិរញ្ញវត្ថុចូលរួមរបស់ CGCC ឆ្លើយតបនឹងបញ្ហាខ្វះទ្រព្យធានាពេលស្នើសុំកម្ចី សម្រាប់ពង្រីក និងស្តារអាជីវកម្មរបស់ខ្លួន។

Dissemination Seminar on “Guaranteed Loans to Support the Development of Small and Medium Enterprises” in Svay Rieng Province
Dissemination Seminar on “Guaranteed Loans to Support the Development of Small and Medium Enterprises” in Svay Rieng Province

ចុចទីនេះស្វែងយល់បន្ថែមពី: សាជីវកម្មធានាឥណទានកម្ពុជា និង ធនាគារអូរៀនថល ប្រកាសនូវភាពជាដៃគូ ក្នុងការផ្តល់កម្ចីដែលមានការធានា ដល់អាជីវកម្មដែលខ្វះទ្រព្យធានា

កិច្ចពិភាក្សាស្វែងយល់ និងពង្រឹងកិច្ចសហការលើការធានាឥណទានរវាង CGCC និងគ្រឹះស្ថានហិរញ្ញវត្ថុចូលរួម សាខាខេត្តកណ្ដាល ខេត្តព្រៃវែង និង ខេត្តស្វាយរៀង

កាលពីថ្ងៃទី២៨ ខែមីនា ដល់ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣ សាជីវកម្មធានាឥណទានកម្ពុជា (CGCC) ដឹកនាំដោយ លោក ណូ លីដា អគ្គនាយករង បានជួបពិភាក្សាស្វែងយល់អំពីការអនុវត្តគម្រោងធានាឥណទាន និងផ្សព្វផ្សាយបន្ថែមអំពីគម្រោងធានាឥណទានរបស់ CGCC ដោយផ្ទាល់ជាមួយថ្នាក់ដឹកនាំ និងបុគ្គលិករបស់សាខានៃគ្រឹះស្ថានហិរញ្ញវត្ថុចូលរួម (PFIs) មួយចំនួនរបស់ CGCC រួមមាន៖

  • នៅខេត្តកណ្ដាល រួមមាន ធនាគារស្ថាបនា​​, ធនាគារ អេស៊ីលីដា និងធនាគារ Maybank
  • នៅខេត្តព្រៃវែង រួមមាន ធនាគារ ABA ធនាគារកាណាឌីយ៉ាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអិលអូអិលស៊ី និងធនាគារស្ថាបនា
  • នៅខេត្តស្វាយរៀង រួមមាន គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអិលអូអិលស៊ី ធនាគារ ABA និងធនាគារស្ថាបនា។
កិច្ចពិភាក្សាស្វែងយល់ និងពង្រឹងកិច្ចសហការលើការធានាឥណទានរវាង CGCC និងគ្រឹះស្ថានហិរញ្ញវត្ថុចូលរួម សាខាខេត្តកណ្ដាល ខេត្តព្រៃវែង និង ខេត្តស្វាយរៀង
កិច្ចពិភាក្សាស្វែងយល់ និងពង្រឹងកិច្ចសហការលើការធានាឥណទានរវាង CGCC និងគ្រឹះស្ថានហិរញ្ញវត្ថុចូលរួម សាខាខេត្តកណ្ដាល ខេត្តព្រៃវែង និង ខេត្តស្វាយរៀង

កិច្ចពិភាក្សាជាមួយ PFIs របស់ CGCC នៅខេត្តទាំងបី ដែលជាខេត្តមានសក្តានុពលនៃអាជីវកម្មរបស់សហគ្រាសខ្នាតតូចនិងមធ្យម គឺជាឱកាសមួយដ៏ពិសេសសម្រាប់ទាំង CGCC និង PFIs ស្វែងយល់អំពីភាពចាំបាច់នៃការធានាឥណទាន និងឱកាសដែល PFIs អាចបង្កើនការផ្តល់កម្ចីជូនទៅដល់ក្រុមហ៊ុនអាជីវកម្ម ដែលមានតម្រូវការកម្ចីតែខ្វះទ្រព្យធានា។

តាមរយៈកិច្ចពិភាក្សាដោយផ្ទាល់ជាមួយ PFIs របស់ CGCC នៅបណ្តាខេត្តទាំងបីនេះ CGCC បានស្វែងយល់អំពីស្ថានភាពនៃការអនុវត្តគម្រោងធានាឥណទាន នៅតាមបណ្តាខេត្ត រួមទាំងមតិយោបល់ដ៏មានសារៈសំខាន់នានាទៅលើគម្រោងធានាឥណទានរបស់ CGCC។ CGCC និង PFIs នឹងបន្តបង្កើនការសហការលើការផ្តល់កម្ចីដែលមានការធានាជូនដល់ក្រុមហ៊ុនអាជីវកម្ម ដែលមានតម្រូវការកម្ចីសម្រាប់អភិវឌ្ឍអាជីវកម្ម តែប្រឈមនឹងបញ្ហាខ្វះទ្រព្យធានា។

កិច្ចពិភាក្សាស្វែងយល់ និងពង្រឹងកិច្ចសហការលើការធានាឥណទានរវាង CGCC និងគ្រឹះស្ថានហិរញ្ញវត្ថុចូលរួម សាខាខេត្តកណ្ដាល ខេត្តព្រៃវែង និង ខេត្តស្វាយរៀង
កិច្ចពិភាក្សាស្វែងយល់ និងពង្រឹងកិច្ចសហការលើការធានាឥណទានរវាង CGCC និងគ្រឹះស្ថានហិរញ្ញវត្ថុចូលរួម សាខាខេត្តកណ្ដាល ខេត្តព្រៃវែង និង ខេត្តស្វាយរៀង

សាជីវកម្មធានាឥណទានកម្ពុជា និង ធនាគារអូរៀនថល ប្រកាសនូវភាពជាដៃគូ ក្នុងការផ្តល់កម្ចីដែលមានការធានា ដល់អាជីវកម្មដែលខ្វះទ្រព្យធានា

(ភ្នំពេញ ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣)៖ សាជីវកម្មធានាឥណទានកម្ពុជា (CGCC) និងធនាគារ អូរៀន ថល ម.ក បានប្រកាសជាផ្លូវការនូវភាពជាដៃគូ លើកិច្ចព្រមព្រៀងធានាឥណទាន ដើម្បីផ្តល់ការធានាលើកម្ចីអាជីវកម្មដែលខ្វះទ្រព្យធានា។ កិច្ចសហការនេះ នឹងផ្តល់ការគាំទ្រផ្នែកហិរញ្ញវត្ថុដ៏ចម្បង សម្រួលដល់អាជីវកម្ម ជាពិសេសសហគ្រាសខ្នាតតូច និងមធ្យ​ម ដែលប្រឈមនឹងបញ្ហាខ្វះទ្រព្យធានាសម្រាប់តម្កល់នៅធនាគារ ដើម្បទទួលបានកម្ចីជាទុនបង្វិល និងពង្រីកអាជីវកម្ម។​

CGCC  ផ្តោតលើការបង្កើនបរិយាបន្នហិរញ្ញវត្ថុ និងអភិវឌ្ឍសហគ្រាសខ្នាតតូច និងមធ្យម តាមរយៈបេសកកម្មផ្តល់ការធានាឥណទានលើកម្ចីអាជីវកម្ម ដែលផ្តល់ឱ្យតាមរយៈគ្រឹះស្ថានហិរញ្ញវត្ថុចូលរួម សមស្របនឹងធនាគារ អូរៀន ថល ម.ក ក្នុងនាមជាធនាគារពាណិជ្ជមួយដែលមានទស្សនវិស័យស្រដៀងគ្នានឹង CGCC ក្នុងការគាំទ្រក្រុមហ៊ុនអាជីវកម្មតាមរយៈការផ្តល់នូវសេវានិងផលិតផលហិរញ្ញវត្ថុ ដែលមានតម្លៃបន្ថែមដល់អតិថិជន និងសេដ្ឋកិច្ចជាតិ។ កិច្ចសហការរវាង CGCC និង ធនាគារ អូរៀន ថល ម.ក នឹងក្លាយជាកាលានុវត្តភាពមួយផ្តល់លទ្ធភាពដល់សហគ្រិន ជាពិសេសសហគ្រាសខ្នាតតូច និងមធ្យម ក្នុងការទទួលបានកម្ចីដោយមិនចាំបាច់ដាក់ទ្រព្យបញ្ចាំ ឬទ្រព្យបញ្ចាំដែលមានតម្លៃមិនគ្រប់គ្រាន់សម្រាប់ទំហំកម្ចី ដែលភាគច្រើនជាបញ្ហាប្រឈមចម្បងដែលសហគ្រិននៅកម្ពុជាបាននិងកំពុងបន្តជួបប្រទះ។

លោក Wong Keet Loong អគ្គនាយក CGCC បានបង្ហាញការសាទរ និងរីករាយចំពោះភាពជាដៃគូនេះថា៖ “កិច្ចសហការភាពជាដៃគូជាមួយនឹងធនាគារអូរៀនថល នឹងបង្កើនចំនួនគ្រឹះស្ថានហិរញ្ញវត្ថុចូលរួមរបស់ CGCC ក្នុងការផ្តល់កម្ចីដែលមានការធានា សរុបចំនួន២៦ស្ថាប័ន។ ទោះបីជាធនាគារអូរៀនថល ជាធនាគារថ្មីមួយនៅកម្ពុជា តែធនាគារនេះមានថ្នាក់ដឹកនាំដែលមានជំនាញ និងបទពិសោធន៍ផ្នែកធនាគាររហូតដល់ជាង២៥ឆ្នាំនៅកម្ពុជា ជាមួយនឹងការជ្រួតជ្រាបយ៉ាងរឹងមាំពីតម្រូវផ្នែកហិរញ្ញប្បទានរបស់សហគ្រាសធុនតូចនិងមធ្យម”។

លោកអគ្គនាយកក៏បានបន្តទៀតថា ៖ “ក្នុងត្រីមាសដំបូង នៃឆ្នាំ២០២៣នេះ CGCC បានផ្តល់ការធានាឥណទានប្រហាក់ប្រហែល ២៥០ ក្រុមហ៊ុន/អាជីវកម្ម ក្នុងរង្វង់ទឹកប្រាក់ប្រហែល២០លានដុល្លារសហរដ្ឋអាមេរិក។ យើងឃើញថានេះជា ការចាប់ផ្តើមមួយដ៏ល្អសម្រាប់ឆ្នាំនេះ ហើយយើងជឿជាក់ថា របត់មួយនេះនឹងនៅតែបន្តទៅមុខ ដើម្បីគាំទ្រដល់ក្រុមហ៊ុន/អាជីវកម្មក្នុងការទទួលបានកម្ចី”។

CGCC and Oriental Bank Announce Partnership to Provide Guaranteed Loans for businesses lacking collaterals
CGCC and Oriental Bank Announce Partnership to Provide Guaranteed Loans for businesses lacking collaterals

Datuk Phan Ying Tong នាយកគ្រប់គ្រងរួម/នាយកប្រតិបត្តិ នៃធនាគារអូរៀនថល មានប្រសាសន៍ឱ្យដឹងថា៖ “យើងមានសេចក្តីរំភើបរីករាយក្នុងការធ្វើជាដៃគូជាមួយ CGCC ដើម្បីគាំទ្រដល់សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា។ ភាពជាដៃគូនេះគឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយសម្រាប់យើង វាបើកឱកាសថ្មីសម្រាប់យើង ហើយវាបង្ហាញពីការប្តេជ្ញាចិត្តរបស់យើងក្នុងការជំរុញការដាក់បញ្ចូលហិរញ្ញវត្ថុ (Financial inclusion) និងការលើកកម្ពស់កំណើនសេដ្ឋកិច្ចនៅក្នុងប្រទេស។ ការផ្តល់ជូនចុងក្រោយនេះ គឺស្របជាមួយនឹងបេសកកម្មសាជីវកម្មរបស់យើង ដែលនឹងទៅជា ”ធនាគារដែលលើសពីធនាគារធម្មតា”។ យើងខិតខំដើម្បីរីកចម្រើនជាមួយសហគមន៍ និង MSMEs របស់យើង ហើយជួយអតិថិជនតាមគ្រប់មធ្យោបាយដែលយើងអាចធ្វើបាន។ ភាពជាដៃគូជាមួយ CGCC បានអនុញ្ញាតឱ្យសហគ្រាសធុនតូច និងមធ្យមទទួលបាននូវហិរញ្ញប្បទានពីធនាគារ អូរៀន ថល ម.ក ក្នុងអត្រាប្រកួតប្រជែងដោយមិនចាំបាច់មានវត្ថុបញ្ចាំ។ កិច្ចសហការណ៍មួយនេះក៏បញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តរបស់ធនាគារ អូរៀន ថល ម.ក ក្នុងការគាំទ្រដល់ការអភិវឌ្ឍន៍អាជីវកម្មខ្នាតតូច និងមធ្យម ដែលជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចកម្ពុជា”។

ឥឡូវនេះធនាគារ អូរៀន ថល ម.ក បានក្លាយជាស្ថាប័នហិរញ្ញវត្ថុមួយក្នុងចំណោមស្ថាប័នហិរញ្ញវត្ថុដែលចូលរួមចំនួន 26 (PFIs) របស់ CGCC ដែលបានប្តេជ្ញាចិត្តក្នុងការជួយក្រុមហ៊ុនអាជីវកម្មស្របតាមទិសដៅរបស់រដ្ឋាភិបាលក្នុងការគាំទ្រសហគ្រាសធុនតូច និងមធ្យម។ CGCC និងធនាគារ អូរៀន ថល ម.ក មានទំនុកចិត្តថាភាពជាដៃគូនេះនឹងជួយដោះស្រាយគម្លាតហិរញ្ញប្បទានដែលប្រឈមមុខដោយ MSMEs ជាច្រើននៅក្នុងប្រទេសកម្ពុជា និងរួមចំណែកដល់លើកកម្ពស់ និងការអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់ប្រទេស។

ក្រោមកិច្ចព្រមព្រៀងធានាឥណទាននេះ ធនាគារអូរៀនថល បានក្លាយជាគ្រឹះស្ថានហិរញ្ញវត្ថុចូលរួម (PFIs) មួយ ក្នុងចំណោម PFIs សរុប២៦ ស្ថាប័នរបស់ CGCC ក្នុងការប្តេជ្ញាចិត្តគាំទ្រដល់ក្រុមហ៊ុនអាជីវកម្មក្នុងការទទួលបានហិរញ្ញប្បទានស្របទៅនឹងយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលក្នុងការគាំទ្រ MSMEs តាមរយៈយន្តការធានាឥណទាន។  CGCC និងធនាគារអូរៀនថល ជឿជាក់យ៉ាងមុតមាំថា កិច្ចសហការនេះ នឹងអាចសម្រួលក្នុងការដោះស្រាយគម្លាតហិរញ្ញវត្ថុ ដែលជាបញ្ហាប្រឈមរបស់ MSMEs នៅកម្ពុជា និងចូលរួមចំណែកដល់ការរីកចម្រើន និងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។

 

អំពី CGCC 

CGCC គឺជាសហគ្រាសសាធារណៈដែលបង្កើតឡើងដោយអនុក្រឹត្យរបស់រាជរដ្ឋាភិបាលចុះថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២០។ CGCC ស្ថិតក្រោមអាណាព្យាបាលបច្ចេកទេសនិងហិរញ្ញវត្ថុពីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ជាមួយនឹងបេសកកម្មផ្តល់ការធានាឥណទានលើកម្ចីដែលផ្តល់ឱ្យអាជីវកម្ម ដើម្បីចែករំលែកហានិភ័យជាមួយស្ថាប័នផ្តល់កម្ចី និងបង្កើនបរិយាបន្នហិរញ្ញវត្ថុ។

គិតត្រឹមចុងខែកុម្ភៈ ឆ្នាំ២០២៣ CGCC បានផ្តល់ការធានាឥណទាន ដល់ក្រុមហ៊ុន/អាជីវកម្ម សរុបចំនួន ១១៩៥ ក្នុងរង្វង់ទឹកប្រាក់ប្រហាក់ប្រហែល៨៥.៧៣ លានដុល្លារ ដែលក្នុងនោះ ៩៥% នៃចំនួនក្រុមហ៊ុន/អាជីវកម្មដែលទទួលការធានាសរុប បានផ្តល់ជូនទៅសហគ្រាសធុនតូចនិងមធ្យម (SMEs)។

 

អំពីធនាគារអូរៀនថល

ធនាគារ អូរៀន ថល ម.ក គឺជាធនាគារពាណិជ្ជថ្មី និងរីកចម្រើនយ៉ាងឆាប់រហ័សដែលបើកសម្ភោធជាផ្លូវការនៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២២ នឹងបើកសាខាទី៣ របស់ខ្លួននៅដើមខែមេសា ឆ្នាំ២០២៣ ខាងមុននេះ។ ធនាគារ អូរៀន ថល ម.ក មានការយកចិត្តទុកដាក់យ៉ាងខ្លាំងក្នុងការផ្តល់នូវបទពិសោធន៍សេវាកម្មអតិថិជនដ៏ល្អបំផុត មិនត្រឹមតែការផ្តល់សេវាកម្មជាមួយអតិថិជនផ្ទាល់ ប៉ុន្តែក៏ត្រូវបានមើលឃើញផងដែរនៅក្នុងការរចនាដែលផ្តោតលើការផ្តល់សេវាឌីជីថល ដែលធនាគារ អូរៀន ថល ម.ក មានកម្មវិធីធនាគារចល័តរបស់ខ្លួនផ្ទាល់ ។

កិច្ចសហប្រតិបត្តិការនេះនឹងអនុញ្ញាតឱ្យធនាគារ អូរៀន ថល ម.ក ផ្តល់ការគាំទ្រកាន់តែច្រើនដល់សហគ្រាសធុនតូច និងមធ្យម ដោយជួយគាំទ្រអតិថិជនឱ្យទទួលបានជម្រើសហិរញ្ញប្បទានដែលមានតម្លៃសមរម្យ និងបត់បែនដែលអតិថិជនត្រូវការដើម្បីទទួលបានជោគជ័យ។ តាមរយៈការធ្វើដូច្នេះ ធនាគារ អូរៀន ថល ម.ក ក៏កំពុងកំណត់ទីតាំងខ្លួនឯងសម្រាប់ភាពជោគជ័យកាន់តែច្រើនផងដែរ ដោយសារធនាគារនៅតែបន្តរីកចម្រើន និងពង្រីកការផ្តល់អាជីវកម្មរបស់ខ្លួន៕

Click here: ទឹកប្រាក់​ជាង ​១០០​ លាន​ដុល្លារ​ ត្រូវ​ផ្តល់​ដល់ SME តាម CGCC

កិច្ចប្រជុំក្រុមប្រឹក្សាភិបាល សាជីវកម្មធានាឥណទានកម្ពុជា អាណត្តិទី១ លើកទី១៣

នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២ វេលាម៉ោង ២:០០នាទីរសៀល សាជីវកម្មធានាឥណទានកម្ពុជា (CGCC) បានរៀបចំកិច្ចប្រជុំក្រុមប្រឹក្សាភិបាលអាណត្តិទី១ លើកទី១៣ នៅការិយាល័យកណ្តាលរបស់ CGCC ក្រោមវត្តមានដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាភិបាលរបស់ CGCC ដោយមានការចូលរួមពី សមាជិកក្រុមប្រឹក្សាភិបាល និងមន្ត្រីត្រួតពិនិត្យរដ្ឋ។

របៀបវារៈនៃកិច្ចប្រជុំក្រុមប្រឹក្សាភិបាលលើកទី១៣ នេះ រួមមាន (១) របាយការណ៍ស្តីពីវឌ្ឍនភាពការងាររបស់ CGCC, (២) ពាក្យស្នើសុំធ្វើជាស្ថាប័នហិរញ្ញវត្ថុចូលរួម (PFIs), (៣) ក្របខណ្ឌនៃការធានាឥណទានលើការបោះផ្សាយសញ្ញាបណ្ណ, (៤) របាយការហិរញ្ញវត្ថុដែលធ្វើសវនកម្មសម្រាប់ឆ្នាំ ២០២២ (៥) ផែនការនិរន្ដភាពអាជីវកម្ម និងក្របខណ្ឌគ្រប់គ្រងវិបត្តិ, និង (៦) ផ្សេងៗ។

កិច្ចប្រជុំក្រុមប្រឹក្សាភិបាល សាជីវកម្មធានាឥណទានកម្ពុជា អាណត្តិទី១ លើកទី១៣
កិច្ចប្រជុំក្រុមប្រឹក្សាភិបាល សាជីវកម្មធានាឥណទានកម្ពុជា អាណត្តិទី១ លើកទី១៣

កិច្ចប្រជុំក្រុមប្រឹក្សាភិបាលរបស់ CGCC តែងតែត្រូវបានរៀបចំឡើងជាទៀងទាត់ ដើម្បីពិនិត្យ វាយតម្លៃ និងផ្តល់អនុសាសន៍ដល់ CGCC ក៏ដូចជាផ្តល់ការសម្រេចនានា ទៅលើសកម្មភាពការងារ ជាពិសេសទៅលើកិច្ចការងារអភិវឌ្ឍស្ថាប័ន  ដើម្បីធានានូវតម្លាភាព និងប្រសិទ្ធភាពរបស់ CGCC។

CGCC ចូលរួមជួបពិភាក្សាការងារអំពីនិតិវីធីនៃការបោះផ្សាយមូលបត្រ នៅលើទីផ្សារមូលបត្រកម្ពុជា

កាលពីព្រឹកថ្ងៃទី៩ ខែមីនា ឆ្នាំ​២០២៣កន្លងទៅនេះ លោក Wong Keet Loong អគ្គនាយក CGCC បានដឹកនាំក្រុមការងាររបស់ CGCC ចូលរួមជួបពិភាក្សាការងារអំពីនិតិវីធីនៃការបោះផ្សាយមូលបត្រ នៅលើទីផ្សារមូលបត្រកម្ពុជា។

កិច្ចពិភាក្សាការងារនេះផងដែរ គឺដើម្បីឈ្វេងយល់បន្ថែមអំពីដំណើរការនៃការបោះផ្សាយមូលបត្រនៅកម្ពុជា ក្នុងការរៀបចំសេចក្ដីព្រាងក្របខ័ណ្ឌគោលនយោបាយសម្រាប់ការធានាលើការបោះផ្សាយសញ្ញាបណ្ណ ដើម្បីគាំទ្រដល់ក្រុមហ៊ុនក្នុងស្រុក ក៏ដូចជាគាំទ្រដល់ការអភិវឌ្ឍវិស័យមូលបត្រនៅកម្ពុជាផងដែរ។

CGCC to Discuss the Procedures of Bond Issuance on the Cambodia Securities Exchange
CGCC to Discuss the Procedures of Bond Issuance on the Cambodia Securities Exchange

CGCC ចូលរួមអបអរសាទរទិវាសិទ្ធិនារីអន្ដរជាតិ

កាលពីរសៀលថ្ងៃទី៧ ខែមីនា ឆ្នាំ​២០២៣ កន្លងទៅ លោក Wong Keet Loong អគ្គនាយក CGCC និងថ្នាក់ដឹកនាំ ក៏ដូចជា​បុគ្គលិកទាំងអស់របស់ CGCC បានចូលរួមអបអរសាទរទិវាសិទ្ធិនារីអន្ដរជាតិ ដោយបានថ្លែងអំណរគុណ ដល់បុគ្គលិកស្រ្ដី ដែលបានរួមចំណែកយ៉ាងសំខាន់ក្នុងការគាំទ្រដល់ដំណើរការរបស់ CGCC ឱ្យប្រព្រឹត្តទៅដោយរលូន និងទទួលបានភាពជោគជ័យនាពេលកន្លងមក។ យើងទាំងអស់គ្នាកំពុងរស់នៅក្នុងសម័យកាល ដែលមានការចូលរួមយ៉ាងសកម្មពីស្ត្រីក្នុងការងារអភិវឌ្ឍន៍ ប្រកបដោយភាពក្លាហាន និងការលះបង់ខ្ពស់។ ដើម្បីថ្លែងអំណរគុណ CGCC ក៏បានផ្ដល់វត្ថុអនុស្សាវរីយ៍ដល់បុគ្គលិកស្ត្រីទាំំងអស់ផងដែរ។

CGCC ចូលរួមអបអរសាទរទិវាសិទ្ធិនារីអន្ដរជាតិ
CGCC Celebrated International Women’s Day
CGCC ចូលរួមអបអរសាទរទិវាសិទ្ធិនារីអន្ដរជាតិ
CGCC Celebrated International Women’s Day

ទន្ទឹមនេះ នៅព្រឹកថ្ងៃទី៨ ខែមីនា ឆ្នាំ​២០២៣ បុគ្គលិក CGCC បានចូលរួមអបអរសាទរទិវាសិទ្ធិនារីអន្ដរជាតិ តាមរយៈការចូលរួមបរិច្ចាគឈាម ផ្តល់ក្តីសង្ឃឹមទៅកាន់អ្នកដែលត្រូវការឈាមបន្ទាន់ ដែលរៀបចំដោយ សមាគមធនាគារនៅកម្ពុជា (ABC)។

CGCC Celebrated International Women's Day
CGCC Celebrated International Women’s Day
CGCC Celebrated International Women's Day
CGCC Celebrated International Women’s Day

កម្មវិធីប្រគល់សញ្ញាបត្រជូនសិក្ខាកាម១២៩នាក់ នៃវគ្គបណ្តុះបណ្តាល “ខ្ញុំមានចំណេះដឹងផ្នែកហិរញ្ញវត្ថុ”

កាលពីថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៣ សាជីវកម្មធានាឥណទានកម្ពុជា (CGCC) ក្រោមការដឹកនាំដោយលោក Wong Keet Loong អគ្គនាយក CGCC​ ពិតជាមានកិត្តិយស  ដែលបានចូលរួមក្នុងកម្មវិធីប្រគល់សញ្ញាបត្រជូនដល់សិក្ខាកាមចំនួន ១២៩ នាក់ ដែលបានបញ្ចប់វគ្គបណ្តុះបណ្តាល “ខ្ញុំមានចំណេះដឹងផ្នែកហិរញ្ញវត្ថុ” ដែលជាកម្មវិធីផ្តួចផ្តើមដោយធនាគារស្ថាបនា សហការគាំទ្រដោយ CGCC ក្នុងគោលបំណងលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុដល់សហគ្រិន ជាប្រយោជន៍ដល់ការអភិវឌ្ឍអាជីវកម្ម និងសេដ្ឋកិច្ចកម្ពុជា។

Graduation Ceremony of 129 Trainees of the “I’m Financially Literate (IFL)” Program
Graduation Ceremony of 129 Trainees of the “I’m Financially Literate (IFL)” Program

វគ្គបណ្តុះបណ្តាល “ខ្ញុំមានចំណេះដឹងផ្នែកហិរញ្ញវត្ថុ” ត្រូវបានបង្កើតឡើងក្នុងខែកញ្ញា ឆ្នាំ ២០២២ ដោយធនាគារស្ថាបនា និងមានការចូលរួមសហការគាំទ្រពី CGCC និង ដៃគូ២ស្ថាប័នទៀត មានគោលបំណងចម្បងគឺលើកកម្ពស់ និងផ្តល់ចំណេះដឹងផ្នែកហិរញ្ញវត្ថុកាន់តែប្រសើរឡើងសម្រាប់សហគ្រិនស្ត្រីនៅក្នុងមីក្រូសហគ្រាស សហគ្រាសធុនតូច និងមធ្យម និងជាពិសេសផ្តល់ឱកាសបង្កើតបណ្តាញទំនាក់ទំនងអាជីវកម្មរវាងសហគ្រិនដែលជាសិក្ខាកាម តាមរយៈវគ្គបណ្តុះបណ្តាលលើប្រធានបទដូចជា ការគ្រប់គ្រងគម្រោង ការគ្រប់គ្រងហិរញ្ញវត្ថុ ទីផ្សារ ជំនាញលក់ និងវគ្គសិក្សាជាច្រើនទៀត។

Graduation Ceremony of 129 Trainees of the “I’m Financially Literate (IFL)” Program
Graduation Ceremony of 129 Trainees of the “I’m Financially Literate (IFL)” Program
Graduation Ceremony of 129 Trainees of the “I’m Financially Literate (IFL)” Program
Graduation Ceremony of 129 Trainees of the “I’m Financially Literate (IFL)” Program

តាមរយៈកម្មវិធី​នេះ សាជីវកម្មធានាឥណទានកម្ពុជា ពិតជាមានសេចក្តីសោមនស្សរីករាយ ក្នុងការចូលរួមចំណែកក្នុងការបង្កើតវគ្គបណ្តុះបណ្តាលបែបសហគមន៍មួយ ដែលអាចធ្វើឱ្យសហគ្រិនស្ត្រីមានឱកាសជួបជុំគ្នាដើម្បីសិក្សាពីបទពិសោធន៍នៃការធ្វើអាជីវកម្មរវាងគ្នានិងគ្នា ដើម្បីជាទុនក្នុងការអភិវឌ្ឍសមត្ថភាពនិងបណ្តុះភាពជាសហគ្រិនទាំងលើទ្រឹស្តីនិងការអនុវត្តផ្ទាល់។

Graduation Ceremony of 129 Trainees of the “I’m Financially Literate (IFL)” Program
Graduation Ceremony of 129 Trainees of the “I’m Financially Literate (IFL)” Program
Graduation Ceremony of 129 Trainees of the “I’m Financially Literate (IFL)” Program
Graduation Ceremony of 129 Trainees of the “I’m Financially Literate (IFL)” Program
Graduation Ceremony of 129 Trainees of the “I’m Financially Literate (IFL)” Program
Graduation Ceremony of 129 Trainees of the “I’m Financially Literate (IFL)” Program

ចុចទីនេះស្វែងយល់បន្ថែម:  CGCC គាំទ្រការបណ្តុះចំណេះដឹងហិរញ្ញវត្ថុដល់សហគ្រាសធុនតូចនិងមធ្យម តាមរយៈកម្មវិធីបណ្តុះបណ្តាលស្តីពី “ខ្ញុំមានចំណេះដឹងហិរញ្ញវត្ថុ” វគ្គទី៥