ព្រឹត្តិបត្រព័ត៌មានលេខទី០៣ (ខែមេសា-មិថុនា ឆ្នាំ២០២២)

សាជីវកម្មធានាឥណទានកម្ពុជា (CGCC) ចេញផ្សាយព្រឹត្តិបត្រព័ត៌មានលេខទី០៣ ប្រចាំត្រីមាសទី២ នៅក្នុងថ្ងៃនេះ ជាភាសាខ្មែរ!

ព្រឹត្តិបត្រព័ត៌មានលេខទី០៣នេះ គ្របដណ្តប់វឌ្ឍនភាពនៃការធានាឥណទាន សកម្មភាព និងព្រឹត្តិការណ៍នានា របស់ CGCC ក្នុងត្រីមាសទី២ នៃឆ្នាំ២០២២ ព្រមទាំងអត្ថបទស្វែងយល់អំពីការធានាឥណទាន និងកិច្ចសម្ភាសន៍ជាមួយគ្រឹះស្ថានហិរញ្ញវត្ថុចូលរួម លើការអនុវត្តភាពជាដៃគូលើការធានាឥណទានជាមួយនឹង CGCC ជាដើម។

ព្រឹត្តិបត្រព័ត៌មានលេខទី០២ (ខែមករា-មីនា ឆ្នាំ២០២២)

សាជីវកម្មធានាឥណទានកម្ពុជា ចេញផ្សាយព្រឹត្តិបត្រព័ត៌មានលេខទី០២ ប្រចាំត្រីមាស នៅក្នុងថ្ងៃនេះ!

ព្រឹត្តិបត្រព័ត៌មានលេខទី០២នេះ គ្របដណ្តប់វឌ្ឍនភាពនៃការធានាឥណទាន សកម្មភាព និងព្រឹត្តិការណ៍នានា របស់សាជីវកម្មធានាឥណទានកម្ពុជា ក្នុងត្រីមាសទី១ នៃឆ្នាំ២០២២ ព្រមទាំងអត្ថបទស្វែងយល់អំពីការធានាឥណទាន ជាដើម។

ព្រឹត្តិបត្រព័ត៌មានលេខទី០១ ប្រចាំខែតុលា-ធ្នូ ២០២១

តើលោកអ្នកកំពុងស្វែងរកព័ត៌មានអំពីការធានាឥណទានមែនទេ?
ឥលូវនេះ ជាមួយនឹងព្រឹត្តិបត្រព័ត៌មានរបស់សាជីវកម្មធានាឥណទានកម្ពុជា លោកអ្នកអាចទទួលបានព័ត៌មានអំពីការធានាឥណទានដែលងាយយល់ និងដែលជាផ្នែកមួយដ៏សំខាន់នៃចំណេះដឹងហិរញ្ញវត្ថុ។ ព្រឹត្តិបត្រព័ត៌មានលេខទី០១ របស់យើង គ្របដណ្តប់ព័ត៌មាន និងសកម្មភាពនានា នៅក្នុងខែតុលា ដល់ ខែធ្នូ ឆ្នាំ២០២១។