សូមស្វាគមន៍មកកាន់ កម្មវិធីកសាងសមត្ថភាពសហគ្រិនរបស់សាជីវកម្មធានាឥណទានកម្ពុជា វគ្គទី២ នៃឆ្នាំ ២០២៤!
CGCC មានកិត្តិយសក្នុងការចេញផ្សាយសៀវភៅ EPIC វគ្គទី២ នៃឆ្នាំ២០២៤ របស់ CGCC ដែលផ្តោតទៅលើវគ្គបណ្តុះបណ្ដាល និងបទបង្ហាញផ្សេងៗ ដូចជាយន្តការធានាឥណទាន នីតិវិធីនៃការវាយតម្លៃឥណទាន និងផលិតផលឥណទាន ក៏ដូចជាគន្លឹះនៃការទទួលបានកម្ចីផ្លូវការ និងការប្រើប្រាស់កម្ចីដោយការទទួលខុសត្រូវ និងប្រសិទ្ធភាព។
សូមស្វាគមន៍មកកាន់ កម្មវិធីកសាងសមត្ថភាពសហគ្រិនរបស់សាជីវកម្មធានាឥណទានកម្ពុជា វគ្គទី១ នៃឆ្នាំ ២០២៤!
CGCC មានកិត្តិយសក្នុងការចេញផ្សាយសៀវភៅ EPIC វគ្គទី១ នៃឆ្នាំ២០២៤ របស់ CGCC ដែលផ្តោតទៅលើវគ្គបណ្តុះបណ្ដាល និងបទបង្ហាញផ្សេងៗ ដូចគន្លឹះក្នុងការរៀបចំផែនការអាជីវកម្ម និងយុទ្ធសាស្រ្តទទួលបានហិរញ្ញប្បទានផ្លូវការ យន្តការធានាឥណទាន ក្នុងការគាំទ្រលទ្ធភាពទទួលបានហិរញ្ញប្បទាន ក៏ដូចជាផលិតផលឥណទានដែលមានការធានា និងការវាយតម្លៃឥណទាន។
CGCC មានកិត្តិយស សូមប្រកាសនូវការទទួលបានការវាយតម្លៃលទ្ធភាពសង (Credit Rating) កម្រិត khAAA ដែលជាចំណាត់ថ្នាក់ខ្ពស់បំផុតក្នុងស្រុក ពីភ្នាក់ងារវាយតម្លៃឥណទាន Rating Agency of Cambodia ដែលជាស្ថាប័នវាយតម្លៃចំណាត់ថ្នាក់ឥណទាន ទទួលស្គាល់ដោយនិយ័តករមូលបត្រកម្ពុជា។ ចំណាត់ថ្នាក់ khAAA នេះបានបញ្ជាក់ឱ្យឃើញពីភាពរឹងមាំ នៃសមត្ថភាពក្នុងការអនុវត្តកាតព្វកិច្ចធានាឥណទានរបស់ CGCC។
CGCC មានកិត្តិយសដែលត្រូវចេញផ្សាយលើរបាយការណ៍វិភាគព័ត៌មាន (ដំបូង) (Initial Coverage Report) របស់ក្រុមហ៊ុន Royal Group Securities Plc. !
កាលពីដើមខែមេសា ឆ្នាំ២០២៤ CGCC និង RGS បានចុះអនុស្សរណៈនៃការយោគយល់គ្នា (MOU) លើកិច្ចសហការចែករំលែកចំណេះដឹង និងធនធានរវាងស្ថាប័នទាំងពីរទៅវិញទៅមក លើការងារការអភិវឌ្ឍទីផ្សារសញ្ញាបណ្ណនៅកម្ពុជា តាមរយៈការធានាលើសញ្ញាបណ្ណពី CGCC។
CGCC ជាបុគ្គលធានាលើការបោះផ្សាយសញ្ញាបណ្ណដំបូងគេរបស់កម្ពុជា បន្ទាប់ពីទទួលបានការទទួលស្គាល់ពីនិយ័តករមូលបត្រកម្ពុជា និងទទួលបានចំណាត់ថ្នាក់ឥណទាន khAAA ដែលជាចំណាត់ថ្នាក់ខ្ពស់បំផុតក្នុងស្រុក ពីក្រុមហ៊ុន រ៉េតធីង អេជេនស៊ី អហ្វ ខេមបូឌា។