របាយការណ៍វិភាគព័ត៌មាន (ដំបូង) អំពី CGCC
CGCC មានកិត្តិយសដែលត្រូវចេញផ្សាយលើរបាយការណ៍វិភាគព័ត៌មាន (ដំបូង) (Initial Coverage Report) របស់ក្រុមហ៊ុន Royal Group Securities Plc. !
កាលពីដើមខែមេសា ឆ្នាំ២០២៤ CGCC និង RGS បានចុះអនុស្សរណៈនៃការយោគយល់គ្នា (MOU) លើកិច្ចសហការចែករំលែកចំណេះដឹង និងធនធានរវាងស្ថាប័នទាំងពីរទៅវិញទៅមក លើការងារការអភិវឌ្ឍទីផ្សារសញ្ញាបណ្ណនៅកម្ពុជា តាមរយៈការធានាលើសញ្ញាបណ្ណពី CGCC។
CGCC ជាបុគ្គលធានាលើការបោះផ្សាយសញ្ញាបណ្ណដំបូងគេរបស់កម្ពុជា បន្ទាប់ពីទទួលបានការទទួលស្គាល់ពីនិយ័តករមូលបត្រកម្ពុជា និងទទួលបានចំណាត់ថ្នាក់ឥណទាន khAAA ដែលជាចំណាត់ថ្នាក់ខ្ពស់បំផុតក្នុងស្រុក ពីក្រុមហ៊ុន រ៉េតធីង អេជេនស៊ី អហ្វ ខេមបូឌា។
ទាញយកឯកសារ