CGCC

ព្រឹត្តិបត្រព័ត៌មានលេខទី០២ (ខែមករា-មីនា ឆ្នាំ២០២២)

សាជីវកម្មធានាឥណទានកម្ពុជា ចេញផ្សាយព្រឹត្តិបត្រព័ត៌មានលេខទី០២ ប្រចាំត្រីមាស នៅក្នុងថ្ងៃនេះ!

ព្រឹត្តិបត្រព័ត៌មានលេខទី០២នេះ គ្របដណ្តប់វឌ្ឍនភាពនៃការធានាឥណទាន សកម្មភាព និងព្រឹត្តិការណ៍នានា របស់សាជីវកម្មធានាឥណទានកម្ពុជា ក្នុងត្រីមាសទី១ នៃឆ្នាំ២០២២ ព្រមទាំងអត្ថបទស្វែងយល់អំពីការធានាឥណទាន ជាដើម។

ព្រឹត្តិបត្រប្រចាំខែកុម្ភៈ ឆ្នាំ២០២២ អំពីវឌ្ឍនភាព នៃការធានាឥណទានរបស់ CGCC

នៅក្នុងព្រឹត្តិបត្រវឌ្ឍនភាពនេះ លោកអ្នកអាចស្វែងយល់អំពីទិន្នន័យនៃការធានាឥណទានដែលផ្តល់ជូនទៅដល់ម្ចាស់អាជីវកម្មទៅតាមផ្នែកសំខាន់ៗ ចាប់តាំងពីខែមេសា ឆ្នាំ២០២១មក ដល់ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២២។ គួរបញ្ជាក់ផងដែរថា CGCC បានចាប់ផ្តើមដាក់ឱ្យដំណើរការគម្រោងធានាឥណទានដំបូងក្នុងខែមីនា ឆ្នាំ២០២១។

ព្រឹត្តិបត្រប្រចាំខែមករា ២០២២ អំពីវឌ្ឍនភាពនៃការធានាឥណទានរបស់ CGCC

នៅក្នុងព្រឹត្តិបត្រវឌ្ឍនភាពនេះ លោកអ្នកអាចស្វែងយល់អំពីទិន្នន័យនៃការធានាឥណទានដែលផ្តល់ជូនទៅដល់ម្ចាស់អាជីវកម្មទៅតាមផ្នែកសំខាន់ៗ ចាប់តាំងពីខែមេសា ឆ្នាំ២០២១មក ដែល CGCC បានចាប់ផ្តើមដាក់ឱ្យដំណើរការគម្រោងធានាឥណទានដំបូងក្នុងខែមីនា ឆ្នាំ២០២១។

ព្រឹត្តិបត្រព័ត៌មានលេខទី០១ ប្រចាំខែតុលា-ធ្នូ ២០២១

តើលោកអ្នកកំពុងស្វែងរកព័ត៌មានអំពីការធានាឥណទានមែនទេ?
ឥលូវនេះ ជាមួយនឹងព្រឹត្តិបត្រព័ត៌មានរបស់សាជីវកម្មធានាឥណទានកម្ពុជា លោកអ្នកអាចទទួលបានព័ត៌មានអំពីការធានាឥណទានដែលងាយយល់ និងដែលជាផ្នែកមួយដ៏សំខាន់នៃចំណេះដឹងហិរញ្ញវត្ថុ។ ព្រឹត្តិបត្រព័ត៌មានលេខទី០១ របស់យើង គ្របដណ្តប់ព័ត៌មាន និងសកម្មភាពនានា នៅក្នុងខែតុលា ដល់ ខែធ្នូ ឆ្នាំ២០២១។