រាជធានីភ្នំពេញ ៖ នាថ្ងៃទី ១០ ខែមិថុនា ឆ្នាំ ២០២៣ ធនាគារ មេយប៊ែង (ខេមបូឌា) ភីអិលស៊ី (ធនាគារ មេយប៊ែង) និងសាជីវកម្មធានាឥណទានកម្ពុជា (CGCC) បានចូលរួមជាដៃគូសហ ការយុទ្ធសាស្ត្រជាមួយ BNI Super និងសមាគមសហគ្រិនស្ត្រីកម្ពុជា (CWEA) ក្នុងគោលបំ ណងរួមគ្នាគាំទ្រដល់សហគ្រាសធុនតូច និងមធ្យមនៅក្នុងព្រះរាជាណាចក្រកម្ពុជា តាមរយៈ កម្មវិធី «កសាងសមត្ថភាព និងជំនាញសម្រាប់សហគ្រាសធុនតូច និងមធ្យម» ។
ក្រោមការចុះអនុស្សរណៈនៃការយោគយល់គ្នានេះ ធនាគារ មេយប៊េង សាជីវកម្មធានា ឥណទានកម្ពុជា BNI Super និងសមាគមសហគ្រិនស្ត្រីកម្ពុជា នឹងសហការគ្នាដើម្បីផ្តល់នូវវគ្គ បណ្តុះបណ្តាលតាមរយៈសិក្ខាសាលាទៅដល់សមាជិកនៃស្ថាប័នខាងលើ ក៏ដូចជាម្ចាស់សហ គ្រាសធុនតូច និងមធ្យមផ្សេងទៀតដែលបានចូលរួម ដើម្បីជួយក្នុងការពង្រីកអាជីវកម្មរបស់ ពួកគេ ។ វគ្គបណ្តុះបណ្តាលនេះ នឹងផ្តោតទៅលើប្រធានបទជាច្រើនដែលទាក់ទងទៅនឹង ចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងប្រតិបត្តិការអាជីវកម្ម ។
ការចុះអនុស្សរណៈនៃការយោគយល់គ្នាប្រារព្ធឡើងនៅ អគារ ធនាគារ មេយប៊េង ថៅវើ ក្រោមការចូលរួមពីសំណាក់ ៖ លោក រ័ត្ន សោភ័ណ នាយកប្រតិបត្តិ និងនាយកប្រចាំប្រទេស របស់ ធនាគារ មេយប៊ែង ខេមបូឌា ភីអ៊ិលស៊ី, លោក Wong Keet Loong អគ្គនាយក សាជីវកម្មធានាឥណទានកម្ពុជា, លោក គ្រុយ រិទ្ធី ប្រធាន របស់ BNI Super និងលោកជំទាវ ជា រដ្ឋា អនុប្រធានសមាគមសហគ្រិនស្ត្រីកម្ពុជា។
លោក រ័ត្ន សោភ័ណ នាយកប្រតិបត្តិរបស់ធនាគារ មេយប៊ែង បានលើកឡើងថា «ការចុះអនុស្សរណៈនៃការយោគយល់គ្នា និងកម្មវិធីកសាងសមត្ថភាព និងជំនាញនេះជាការ បង្ហាញនូវការប្តេជ្ញាចិត្តរបស់ធនាគារ មេយប៊ែង ក្នុងការបន្តគាំទ្រដល់ការរីកចម្រើនរបស់ សហគ្រិនធនតូច និងមធ្យមនៅក្នុងប្រទេសកម្ពុជា ។ យើងជឿជាក់ថា ការផ្តល់ជាវេទិកាក្នុង វគ្គបណ្តុះបណ្តាលនេះ ដែលក៏ជាផ្នែកមួយនៃការផ្តល់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ យើងបាននឹង កំពុងផ្តល់នូវឧបករណ៍ដ៏ត្រឹមត្រូវដើម្បីចីរភាពនៃមុខជំនួញរបស់ពួកគាត់ ដែលក៏ជាកិច្ចរួម ចំណែកដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ចជារួមរបស់ប្រទេសកម្ពុជាផងដែរ» ។
«ឆ្នាំទៅមិញ កម្មវិធីកសាងសមត្ថភាព និងជំនាញនេះទទួលបានជោគជ័យគួរជាទីកត់ សម្គាល់ ។ ឆ្នាំនេះយើងចង់បន្តបំពេញនូវកិច្ចសន្យារបស់យើងក្នុងការផ្តល់សេវាហិរញ្ញវត្ថុ ប្រកបដោយអរិយ្យភាពដោយបង្កើននូវកម្រិតនៃការគាំទ្ររបស់យើងថែមមួយកម្រិតទៀត តាមរយៈការបន្តគាំទ្រ និងពង្រីកដៃគូសហការសរុបចំនួនបីដែលរួមមាន CGCC CWEA និង BNI Super» លោកបានបន្ថែម ។
លោក Wong Keet Loong អគ្គនាយក សាជីវកម្មធានាឥណទានកម្ពុជា មានប្រសា សន៍ថា «យើងមានសេចក្តីសោមនស្សរីករាយក្នុងការចាប់ដៃគូជាមួយធនាគារ មេយប៊ែងក្នុង ឆ្នាំនេះម្តងទៀតសម្រាប់កម្មវិធី BCC និងពិសេសក្នុងការបង្កើនកិច្ចសហប្រតិបត្តិការជាមួយ BNI និងសមាគមសហគ្រិនស្ត្រីកម្ពុជា ដើម្បីពង្រីកវិសាលភាពនៃ កម្មវិធីដ៏សំខាន់នេះ ។ យើង ជឿជាក់ថា កម្មវិធី BCC នឹងផ្តល់ជាធនធានដ៏សំខាន់ដល់សហគ្រាសធុនតូច និងមធ្យមនៅ កម្ពុជា និងជាជំនួយដល់សហគ្រិនរបស់យើងឱ្យកាន់តែរីកចម្រើន និងទទួលបានជោគជ័យ ជាមួយនឹងនឹងឱកាសដ៏ទូលំទូលាយក្នុងការទទួលបានហិរញ្ញប្បទាន និងបង្កើនចំណេះដឹង ហិរញ្ញវត្ថុ ដែលស្របជាមួយនឹងទិសដៅរបស់ CGCC» ។
លោកជំទាវ ជា រដ្ឋា អនុប្រធាននៃសមាគមសហគ្រិនស្ត្រីកម្ពុជា CWEA ក៏បានគាំទ្រ ផងដែរថា «យើងខ្ញុំមានសេចក្តីសោមនស្សរីករាយជាខ្លាំងដែលបានចូលរួមក្នុងគំនិតផ្តួចផ្តើម នេះ ដោយកម្មវិធីនេះស្របទៅតាមបេសកកម្មរបស់ CWEA ក្នុងការជួយជម្រុញវិស័យ សហគ្រិនភាពដល់ស្ត្រីកម្ពុជា តាមរយៈការបង្កើនជំនាញ និងបណ្តាញទំនាក់ទំនង ។ នាងខ្ញុំ សូមលើកទឹកចិត្តដល់សមាជិក CWEA និងសហគ្រិនស្ត្រីទាំងអស់ឱ្យចាប់យកឱកាសនេះ ដើម្បីជាប្រយោជន៍ក្នុងការយល់ដឹងបន្ថែម និងពង្រីកវិសាលភាពផ្ទាល់ខ្លួន» ។
លោក គ្រុយ ឬទ្ធី នៃ BNI Super ក៏បានបង្ហាញពីការគាំទ្ររបស់លោកមកកាន់វគ្គ បណ្តុះបណ្តាលនេះដែរ ។ លោកបានថ្លែងថា «យើងមានទំនុកចិត្តថា ការក្លាយជាដៃគូរសហ ការនេះនឹងផ្តល់ផលប្រយោជន៍ទៅវិញទៅមកដល់សមាជិករបស់ BNI ក៏ដូចជាសហគ្រិនដទៃ ព្រោះវាបានអនុញ្ញាតឱ្យសមាជិករបស់យើង ពង្រីកនូវបណ្តាញទំនាក់ទំនងរបស់ពួកគេ អភិវឌ្ឍជំនាញថ្មីៗ និងជំរុញដល់ការបើកទំព័រអាជីវកម្មរបស់ពួកគេជាដើម» ។
នៅក្នុងឆ្នាំ ២០២២ កម្មវិធី កសាងសមត្ថភាព និងជំនាញ បានបណ្តុះបណ្តាលសហ គ្រាសធុនតូច និងមធ្យម និងទីប្រឹក្សាផ្នែកហិរញ្ញវត្ថុជិត ១០០ នាក់ ទៅលើប្រធានបទផ្សេងៗ គ្នា រួមមានការចុះបញ្ជី អាជីវកម្មនៅកម្ពុជា សារៈសំខាន់គោលការណ៍គ្រប់គ្រងហិរញ្ញវត្ថុ ការធ្វើស្លាកយីហោ និងទីផ្សារឌីជីថល ក៏ដូចជាការគ្រប់គ្រងធនធានមនុស្សជាដើម ។ វគ្គ បណ្តុះបណ្តាលទាំងនេះ ត្រូវបានចែករំលែកដោយអ្នកជំនាញប្រកបដោយវិជ្ជាជីវៈដែល អញ្ជើញមកពីបណ្តាស្ថាប័ន ក្រុមហ៊ុន ច្បាប់ល្បីៗក្នុងស្រុក ទីប្រឹក្សាពាណិជ្ជកម្ម ភ្នាក់ងារ ផ្សព្វផ្សាយពាណិជ្ជកម្ម និងស្ថាប័នហិរញ្ញវត្ថុនានា ៕
Credit to: កោះសន្តិភាព, ១០ មិថុនា ២០២៣