CGCC

សាជីវកម្មធានាឥណទានកម្ពុជា ធនាគារ មេយប៊ែង ខេមបូឌា BNI Super និងសមាគមសហគ្រិនស្ត្រីកម្ពុជា ចុះអនុស្សរណៈនៃការយោគយល់គ្នា ដើម្បីលើកស្ទួយដល់ការកសាងសមត្ថភាព និងជំនាញរបស់សហគ្រាសនធុនតូច និងមធ្យម

រាជធានីភ្នំពេញ​ នា​ថ្ងៃទី១០ ខែមិថុនា​ ២០២៣ ​សាជីវកម្មធានាឥណទានកម្ពុជា​ (CGCC) និង ធនាគារ មេយប៊ែង បានចូលរួមជាដៃគូសហការយុទ្ធសាស្រ្ត ជាមួយ BNI Super និងសមាគមសហគ្រិនស្ត្រីកម្ពុជា (CWEA)​ ក្នុងគោលបំណងរួមគ្នាគាំទ្រដល់សហគ្រាសធុនតូច និងមធ្យមនៅក្នុងព្រះរាជាណាចក្រកម្ពុជា តាមរយៈកម្មវិធី “កសាងសមត្ថភាព​ និងជំនាញសម្រាប់សហគ្រាសធុនតូច និងមធ្យម”។

ក្រោមអនុស្សរណៈនៃការយោគយល់គ្នានេះ ធនាគារ មេយប៊េង CGCC  BNI Super និងសមាគមសហគ្រិនស្ត្រីកម្ពុជា នឹងសហការគ្នាដើម្បីផ្តល់នូវវគ្គបណ្តុះបណ្តាល​ តាមរយៈសិក្ខាសាលាទៅដល់សមាជិកនៃស្ថាប័នសមាគមទាំងពីរខាងលើ ​ ក៏ដូចជាម្ចាស់សហគ្រាសធុនតូច និងមធ្យមផ្សេងទៀត ដើម្បីជួយក្នុងការពង្រីកអាជីវកម្មរបស់ពួកគេ។​ វគ្គបណ្តុះបណ្តាលនេះ នឹងផ្តោតទៅលើប្រធានបទជាច្រើនដែលទាក់ទងទៅនឹងចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងប្រតិបត្តិការអាជីវកម្ម។

សាជីវកម្មធានាឥណទានកម្ពុជា ធនាគារ មេយប៊ែង ខេមបូឌា BNI Super និងសមាគមសហគ្រិនស្ត្រីកម្ពុជា ចុះអនុស្សរណៈនៃការយោគយល់គ្នា ដើម្បីលើកស្ទួយដល់ការកសាងសមត្ថភាព និងជំនាញរបស់សហគ្រាសនធុនតូច និងមធ្យម
សាជីវកម្មធានាឥណទានកម្ពុជា ធនាគារ មេយប៊ែង ខេមបូឌា BNI Super និងសមាគមសហគ្រិនស្ត្រីកម្ពុជា ចុះអនុស្សរណៈនៃការយោគយល់គ្នា ដើម្បីលើកស្ទួយដល់ការកសាងសមត្ថភាព និងជំនាញរបស់សហគ្រាសនធុនតូច និងមធ្យម

ការចុះអនុស្សរណៈយោគយល់នេះ ក៏នឹងត្រួសត្រាយផ្លូវដល់ការពង្រីកបណ្តាញទំនាក់ទំនង ក៏ដូចជាការអភិវឌ្ឍរយៈពេលយូរអង្វែងផ្នែកមុខជំនួញ ដល់សហគ្រាសធុនតូច និងមធ្យម​ដែលបានចូលរួមក្នុងការបណ្តុះបណ្តាលនេះ តាមរយៈវេទិកាប្រាស្រ័យទាក់ទងគ្នា និងការ ចែករំលែកចំណេះដឹងទាំងផ្នែកទ្រឹស្តី និងបច្ចេកទេសនានា​។ លើសនេះទៅទៀត អ្នកចូលរួមក៏នឹងទទួលបានការលើកទឹកចិត្តពីធនាគារ មេយប៊េង ខេមបូឌា តាមរយៈការផ្តល់ជូននូវអត្រាពិសេស ដល់ពួកគេផងដែរ។

ពិធីចុះអនុស្សរណៈនៃការយោគយល់គ្នានេះ ត្រូវបានរៀបចំឡើងក្រោមអធិបតីភាពជាសក្ខីភាពពីសំណាក់ ឯកឧត្តមបណ្ឌិតសភាចារ្យ សុក ស៊ីផាណា នាយកនៃការិយាល័យមេធាវី សុក ស៊ីផាណា និងសហការី និងជាប្រធានក្រុមប្រឹក្សានៃវិទ្យាស្ថាន Asian Vision Institute  និងត្រូវបានចុះហត្ថលេខាដោយ លោក Wong Keet Loong អគ្គនាយក CGCC លោក រ័ត្ន សោភ័ណ នាយកប្រតិបត្តិ និងនាយកប្រចាំប្រទេសរបស់ធនាគារ មេយប៊ែង លោកជំទាវ ជា រដ្ឋា អនុប្រធានសមាគមសហគ្រិនស្រ្តីកម្ពុជា និងលោក គ្រុយ ឬទ្ធី ប្រធាន BNI Super។

សាជីវកម្មធានាឥណទានកម្ពុជា ធនាគារ មេយប៊ែង ខេមបូឌា BNI Super និងសមាគមសហគ្រិនស្ត្រីកម្ពុជា ចុះអនុស្សរណៈនៃការយោគយល់គ្នា ដើម្បីលើកស្ទួយដល់ការកសាងសមត្ថភាព និងជំនាញរបស់សហគ្រាសនធុនតូច និងមធ្យម
សាជីវកម្មធានាឥណទានកម្ពុជា ធនាគារ មេយប៊ែង ខេមបូឌា BNI Super និងសមាគមសហគ្រិនស្ត្រីកម្ពុជា ចុះអនុស្សរណៈនៃការយោគយល់គ្នា ដើម្បីលើកស្ទួយដល់ការកសាងសមត្ថភាព និងជំនាញរបស់សហគ្រាសនធុនតូច និងមធ្យម

លោក រ័ត្ន​​ សោភ័ណ នាយកប្រតិបត្តិ​របស់ធនាគារ​​ មេយប៊ែង​ បានលើកឡើងថា “ការចុះអនុស្សរណៈនៃការយោគយល់គ្នា និងកម្មវិធី កសាងសមត្ថភាព​ និងជំនាញនេះ ជាការបង្ហាញនូវការប្តេជ្ញាចិត្តរបស់ធនាគារ​ មេយប៊ែង ក្នុងការបន្តគាំទ្រដល់ការរីកចម្រើនរបស់សហគ្រិនធនតូច និងមធ្យមនៅក្នុងប្រទេសកម្ពុជា។​ យើងជឿជាក់ថាការផ្តល់ជាវេទិកាក្នុងវគ្គបណ្តុះបណ្តាលនេះ​ ដែលក៏ជាផ្នែកមួយនៃការផ្តល់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ  យើងបាននឹងកំពុងផ្តល់នូវឧបករណ៍ដ៏ត្រឹមត្រូវដើម្បីចីរភាពនៃមុខជំនួញរបស់ពួកគាត់ ដែលក៏ជាកិច្ចរួមចំណែកដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ចជារួមរបស់ប្រទេសកម្ពុជាផងដែរ។”

លោកបានបន្ថែមឱ្យដឹងថា “ឆ្នាំទៅមិញ កម្មវិធីកសាងសមត្ថភាព និងជំនាញនេះទទួលបានជោគជ័យគួរជាទីកត់សម្គាល់។ ឆ្នាំនេះ យើងចង់បន្តបំពេញនូវកិច្ចសន្យារបស់យើងក្នុងការផ្តល់សេវាហិរញ្ញវត្ថុ ប្រកបដោយអរិយ្យភាព​ដោយបង្កើននូវកម្រិតនៃការគាំទ្ររបស់យើងតាមរយៈ ការបន្តគាំទ្រ និងពង្រីកដៃគូសហការ សរុបចំនួ​នបី ​​​ដែលរួមមាន CGCC ​CWEA និង BNI Super”។

សាជីវកម្មធានាឥណទានកម្ពុជា ធនាគារ មេយប៊ែង ខេមបូឌា BNI Super និងសមាគមសហគ្រិនស្ត្រីកម្ពុជា ចុះអនុស្សរណៈនៃការយោគយល់គ្នា ដើម្បីលើកស្ទួយដល់ការកសាងសមត្ថភាព និងជំនាញរបស់សហគ្រាសនធុនតូច និងមធ្យម
សាជីវកម្មធានាឥណទានកម្ពុជា ធនាគារ មេយប៊ែង ខេមបូឌា BNI Super និងសមាគមសហគ្រិនស្ត្រីកម្ពុជា ចុះអនុស្សរណៈនៃការយោគយល់គ្នា ដើម្បីលើកស្ទួយដល់ការកសាងសមត្ថភាព និងជំនាញរបស់សហគ្រាសនធុនតូច និងមធ្យម

លោក Wong Keet Loong អគ្គនាយក​ CGCC មានប្រសាសន៍ថា “យើងមានសេចក្តីសោមនស្សរីករាយក្នុងការចាប់ដៃគូជាមួយធនាគារ មេយប៊ែងក្នុងឆ្នាំនេះម្តងទៀត សម្រាប់កម្មវិធី BCC និងពិសេសក្នុងការបង្កើនកិច្ចសហប្រតិបត្តិការជាមួយ BNI និងសមាគមសហគ្រិនស្រ្តីកម្ពុជា ដើម្បីពង្រីកវិសាលភាពនៃ កម្មវិធីដ៏សំខាន់នេះ។ យើងជឿជាក់ថាកម្មវិធី BCC នឹងផ្តល់ជាធនធានដ៏សំខាន់ដល់សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា និងជាជំនួយដល់សហគ្រិនរបស់យើងឱ្យកាន់តែរីកចម្រើន និងទទួលបានជោគជ័យ ជាមួយនឹងនឹងឱកាសដ៏ទូលំទូលាយក្នុងការទទួលបានហិរញ្ញប្បទាន និងបង្កើនចំណេះដឹងហិរញ្ញវត្ថុ ដែលស្របជាមួយនឹងទិសដៅរបស់ CGCC។”

សាជីវកម្មធានាឥណទានកម្ពុជា ធនាគារ មេយប៊ែង ខេមបូឌា BNI Super និងសមាគមសហគ្រិនស្ត្រីកម្ពុជា ចុះអនុស្សរណៈនៃការយោគយល់គ្នា ដើម្បីលើកស្ទួយដល់ការកសាងសមត្ថភាព និងជំនាញរបស់សហគ្រាសនធុនតូច និងមធ្យម
សាជីវកម្មធានាឥណទានកម្ពុជា ធនាគារ មេយប៊ែង ខេមបូឌា BNI Super និងសមាគមសហគ្រិនស្ត្រីកម្ពុជា ចុះអនុស្សរណៈនៃការយោគយល់គ្នា ដើម្បីលើកស្ទួយដល់ការកសាងសមត្ថភាព និងជំនាញរបស់សហគ្រាសនធុនតូច និងមធ្យម

លោកជំទាវ ជា រដ្ឋា អនុប្រធាននៃសមាគមសហគ្រិនស្រ្តីកម្ពុជា CWEA ក៏បានគាំទ្រផងដែរថា “យើងខ្ញុំមានសេចក្តីសោមនស្សរីករាយ ជាខ្លាំង ដែលបានចូលរួមក្នុងគំនិតផ្តួចផ្តើមនេះ ដោយកម្មវិធីនេះស្របទៅតាមបេសកកម្មរបស់ CWEA ក្នុងការជួយជំរុញវិស័យសហគ្រិនភាពដល់ស្ត្រីកម្ពុជា តាមរយៈការបង្កើនជំនាញ និងបណ្តាញទំនាក់ទំនង ។ នាងខ្ញុំសូមលើកទឹកចិត្តដល់សមាជិក CWEA និងសហគ្រិនស្រ្តីទាំងអស់ ឱ្យចាប់យកឱកាសនេះដើម្បី ជាប្រយោជន៍ក្នុងការយល់ដឹងបន្ថែម និងពង្រីកវិសាលភាពផ្ទាល់ខ្លួន។”

សាជីវកម្មធានាឥណទានកម្ពុជា ធនាគារ មេយប៊ែង ខេមបូឌា BNI Super និងសមាគមសហគ្រិនស្ត្រីកម្ពុជា ចុះអនុស្សរណៈនៃការយោគយល់គ្នា ដើម្បីលើកស្ទួយដល់ការកសាងសមត្ថភាព និងជំនាញរបស់សហគ្រាសនធុនតូច និងមធ្យម
សាជីវកម្មធានាឥណទានកម្ពុជា ធនាគារ មេយប៊ែង ខេមបូឌា BNI Super និងសមាគមសហគ្រិនស្ត្រីកម្ពុជា ចុះអនុស្សរណៈនៃការយោគយល់គ្នា ដើម្បីលើកស្ទួយដល់ការកសាងសមត្ថភាព និងជំនាញរបស់សហគ្រាសនធុនតូច និងមធ្យម

លោក​ គ្រុយ ឬទ្ធី នៃ BNI Super ក៏បានបង្ហាញពីការគាំទ្ររបស់លោក មកកាន់វគ្គបណ្តុះបណ្តាលនេះដែរ ដោយលោកបានថ្លែងថា “យើងមានទំនុកចិត្តថា ការក្លាយជាដៃគូសហការនេះ នឹងផ្តល់ផលប្រយោជន៍ ទៅវិញទៅមកដល់សមាជិករបស់ BNI Super ក៏ដូចជាសហគ្រិនដទៃ ព្រោះវាបានអនុញ្ញាតឲ្យសមាជិករបស់យើង ពង្រីកនូវបណ្តាញទំនាក់ទំនងរបស់ពួកគេ អភិវឌ្ឍជំនាញថ្មីៗ និងផ្តល់ឱកាសដល់ការបើកទំព័រអាជីវកម្មថ្មី​របស់​ពួក​គេ​​ជា​ដើម”។

នៅក្នុងពិធីចុះអនុស្សរណៈនៃការយោគយល់គ្នានេះផងដែរ ក៏មាននូវកិច្ចពិភាក្សាស្តីពី “ស្ថានភាពសេដ្ឋកិច្ចនៅប្រទេសកម្ពុជា និងការប្រឈម និងឱកាសនានារបស់សហគ្រាសខ្នាតតូច និងមធ្យម”  ដែលមានការចូលរួមពីវាគ្មិនកិត្តិយសចំនួន៤រូប គឺឯកឧត្តមបណ្ឌិតសភាចារ្យ សុក ស៊ីផាណា នាយកនៃការិយាល័យមេធាវី សុក ស៊ីផាណា និងសហការី និងជាប្រធានក្រុមប្រឹក្សានៃវិទ្យាស្ថាន Asian Vision Institute លោកជំទាវ ជា រដ្ឋា អនុប្រធានសមាគមសហគ្រិនស្រ្តីកម្ពុជា លោក រ័ត្ន សោភ័ណ នាយកប្រតិបត្តិធនាគារ មេយប៊ែង និងលោក ណូ លីដា អគ្គនាយករង CGCC។

សាជីវកម្មធានាឥណទានកម្ពុជា ធនាគារ មេយប៊ែង ខេមបូឌា BNI Super និងសមាគមសហគ្រិនស្ត្រីកម្ពុជា ចុះអនុស្សរណៈនៃការយោគយល់គ្នា ដើម្បីលើកស្ទួយដល់ការកសាងសមត្ថភាព និងជំនាញរបស់សហគ្រាសនធុនតូច និងមធ្យម
សាជីវកម្មធានាឥណទានកម្ពុជា ធនាគារ មេយប៊ែង ខេមបូឌា BNI Super និងសមាគមសហគ្រិនស្ត្រីកម្ពុជា ចុះអនុស្សរណៈនៃការយោគយល់គ្នា ដើម្បីលើកស្ទួយដល់ការកសាងសមត្ថភាព និងជំនាញរបស់សហគ្រាសនធុនតូច និងមធ្យម

គួរបញ្ជាក់ផងដែរថា នៅក្នុងឆ្នាំ​ ២០២២​ កម្មវិធី កសាងសមត្ថភាព​ និងជំនាញ ​បានបណ្តុះបណ្តាលសហគ្រាសធុនតូច​ និងមធ្យម និង ទីប្រឹក្សាផ្នែកហិរញ្ញវត្ថុជិត១០០នាក់ ទៅលើប្រធានបទផ្សេងៗគ្នា រួមមានការចុះបញ្ជី អាជីវកម្មនៅកម្ពុជា​ សារៈសំខាន់គោលការណ៍គ្រប់គ្រងហិរញ្ញវត្ថុ ការធ្វើស្លាកយីហោ និង​ទីផ្សារឌីជីថល​ ក៏ដូចជា ការគ្រប់គ្រងធនធានមនុស្សជាដើម។​ វគ្គបណ្តុះបណ្តាលទាំងនេះ ត្រូវបានចែករំលែកដោយអ្នកជំនាញប្រកបដោយវិជ្ជាជីវៈដែលអញ្ជើញមកពី បណ្តាស្ថាប័ន ក្រុមហ៊ុន ច្បាប់ល្បីៗក្នុងស្រុក​ ទីប្រឹក្សាពាណិជ្ជកម្ម ភ្នាក់ងារផ្សព្វផ្សាយពាណិជ្ជកម្ម និងស្ថាប័នហិរញ្ញវត្ថុនានា៕

ជួបជាមួយម្ចាស់កសិដ្ឋានចិញ្ចឹមជ្រូក ដែលទទួលបានកម្ចីដែលមានការធានាពី CGCC ដើម្បីទ្រទ្រង់អាជីវកម្ម

អាននិងទាញយកអត្ថបទជា PDF: លោក សុខ ណាឡែន ម្ចាស់អាជីវកម្ម កសិដ្ឋានចិញ្ចឹមជ្រូក ខេត្តកំពង់ឆ្នាំង

នៅក្នុងឆ្នាំ២០១៤ ខ្ញុំបាទបានចាប់ផ្ដើមអាជីវកម្ម កសិដ្ឋានចញ្ចឹមជ្រូកមួយនេះឡើង។ ដំបូងឡើយ កសិដ្ឋាននេះគឺជាកសិដ្ឋានចញ្ចឹមជ្រូកកូន រហូតដល់ឆ្នាំ២០១៩ កសិដ្ឋានមួយនេះបានប្រែក្លាយទៅជាកសិដ្ឋានចញ្ចឹមជ្រូកសាច់។

ពេលចាប់ផ្ដើមអាជីកម្មកសិដ្ឋានចិញ្ចឹមជ្រូកនេះដំបូង ខ្ញុំប្រឈមនឹងបញ្ហាសំខាន់២គឺ បញ្ហាបចេ្ចកទេស និងបញ្ហាទុនបង្វិល។ បច្ចេកវិទ្យាប្រែប្រួលយ៉ាងឆាប់រហ័សពីមួយឆ្នាំទៅមួយឆ្នាំ ដែលតម្រូវឲ្យម្ចាស់អាជីវកម្មមានទុនបង្វិលគ្រប់គ្រាន់។ ចំពោះកសិដ្ឋានរបស់ខ្ញុំ តាមស្ដង់ដារបច្ចេកទេស គឺតម្រូវឲ្យមានឡជីវឧស្ម័នដែលការពារបរិស្ថានជុំវិញកសិដ្ឋានដូចជា ការពារការបំភាយផ្សែងពុល និងការពារក្លិនមិនល្អនានា។ មិនតែប៉ុណ្ណោះ ឡជីវឧស្ម័ន អាចឱ្យយើងកែច្នៃកាកសំណល់ មកប្រើប្រាស់ឡើងវិញបាន។ ជាសំណាងល្អ មជ្ឈមណ្ឌលបច្ចេកវិទ្យា និងព័ត៌មានជីវឧស្ម័នខ្នាតធំ (BTIC) បានផ្តល់ជំនួយបច្ចេកទេស ក្នុងការកែច្នៃ និងបង្កើតឡជីវឧស្ម័នសម្រាប់កសិដ្ឋានចញ្ចឹមជ្រូករបស់ខ្ញុំ។ យ៉ាងណាក៏ដោយ កង្វះទុន គឺជាបញ្ហាប្រឈមមួយទៀតសម្រាប់ខ្ញុំ។ តាមរយៈភាពជាដៃគូសហការរបស់ CGCC BTIC បានណែនាំខ្ញុំអំពីកម្ចីដែលមានការធានា ដោយមិនចាំបាច់មានទ្រព្យធានា។ ជាមួយការធានាឥណទានពី CGCC ខ្ញុំក៏ទទួលបានកម្ចីអាជីវកម្មពី ធនាគារ កាណាឌីយ៉ា តាមអ្វីដែលខ្ញុំបានស្នើសុំ និងទាន់ពេលវេលាដោយមិនចាំបាច់មានទ្រព្យធានា។ កម្ចីដែលមានការធានាពី CGCC គឺជាទុនបង្វិល ដែលអាចឲ្យខ្ញុំបន្ដការសាងសង់ឡជីវឧស្ម័នថ្មី ដើម្បីទ្រទ្រង់កសិដ្ឋានចញ្ចឹមជ្រូករបស់ខ្ញុំ។

ការទទួលបានកម្ចីដែលមានការធានាពី CGCC គឺអាស្រ័យទៅលើសក្ដានុពលនៃអាជីវកម្មរបស់ខ្ញុំ ពោលគឺលទ្ធភាពនៃការរីកចម្រើនទៅមុខ ការកសាង ការថែទាំប្រវត្តិឥណទានឲ្យបានល្អ ក៏ដូចជាការបំពេញឯកសារតម្រូវដែលអាចបញ្ជាក់ពីភាពចាំបាច់ក្នុងការប្រើប្រាស់កម្ចីសម្រាប់អាជីវកម្មរបស់ខ្ញុំ។ ម្ចាស់អាជីវកម្មដទៃទៀតដែលមានតម្រូវការទុន ប៉ុន្តែខ្វះទ្រព្យធានា ក៏អាចស្វែងរកការធានាឥណទានពី CGCC តាមរយៈគ្រឹះស្ថានធនាគារ ឬមីក្រូហិរញ្ញវត្ថុជាដៃគូរបស់ CGCC បានដែរ៕

សហគ្រិននៅក្នុងវិស័យបច្ចេកវិទ្យា-ការទទួលបានកម្ចីដែលមានការធានា ក្លាយជាឱកាសក្នុងការបន្តសក្តានុពលអាជីវកម្មឱ្យកាន់តែរីកចម្រើន

អាននិងទាញយកអត្ថបទជា PDF: លោក ប៊ុន ចាន់ឈីម នាយកប្រតិបត្តិក្រុមហ៊ុន Cyber Grow Solution

នៅពាក់កណ្តាលឆ្នាំ២០១៩ ខ្ញុំបានបង្កើត “ក្រុមហ៊ុន Cyber Grow Solution” ដែលជាក្រុមហ៊ុនផ្តល់នូវសេវាកម្មព័ត៌មានវិទ្យា និងប្រឹក្សាយោបល់ផ្នែកសន្តិសុខ Cyber ដល់ក្រុមហ៊ុនសហគ្រាស ដើម្បីលើកស្ទួយការរីកចម្រើនរបស់អាជីវកម្មតាមប្រព័ន្ធស្តង់ដារបច្ចេកវិទ្យា និងសុវត្ថិភាព។ ដោយសារជាក្រុមហ៊ុន Startup ខ្ញុំជួបប្រទះនូវបញ្ហាប្រឈមរាប់មិនអស់ ប៉ុន្តែខ្ញុំនិងក្រុមការងារនៅតែខិតខំពុះពារបន្តទៅមុខ ដោយចាប់ផ្តើមជ្រៀតខ្លួនចូលទៅក្នុងទីផ្សារ និងបណ្តាញទំនាក់ទំនងនានា ជាពិសេសបាននាំចូលកម្មវិធីកម្ចាត់មេរោគ និងកម្មវិធីតេស្តសន្តិសុខនៅប្រព័ន្ធធនាគារ ដែលផ្តល់ឱកាសឱ្យខ្ញុំបានកសាងកេរ្តិ៍ឈ្មោះ និងលក្ខណៈពិសេសរបស់ក្រុមហ៊ុន។

ស្របពេលក្រុមហ៊ុនរីកចម្រើនលូតលាស់ ខ្ញុំមានភាពចាំបាច់ក្នុងការស្នើសុំកម្ចីពីគ្រឹះស្ថានធនាគារ ព្រោះដើម្បីអនុវត្តគម្រោងក្រុមហ៊ុន ខ្ញុំត្រូវមានទុនបម្រុងដើម្បីបញ្ជាទិញឧបករណ៍ព័ត៌មានវិទ្យានានាជាមុន ក៏ដូចជាចំណាយលើថ្លៃសិក្សាគម្រោង មុននឹងផ្តល់សេវាកម្មជូនដល់អតិថិជនជាស្ថាពរ និងទទួលចំណូលតាមក្រោយ។ មិនខុសពីសហគ្រិនជាច្រើនទៀតនោះទេ កង្វះទ្រព្យធានា គឺជាបញ្ហាប្រឈមរបស់ខ្ញុំ​ក្នុងការស្នើសុំកម្ចីពីគ្រឹះស្ថានហិរញ្ញវត្ថុ។ ប៉ុន្តែ ខ្ញុំត្រូវបានណែនាំអំពីសេវាធានាឥណទានរបស់ CGCC ដែលបានជួយខ្ញុំឱ្យបានទទួលកម្ចីដែលមានការធានា ពីធនាគារ J-Trust Royal ដែលជាគ្រឹះស្ថានហិរញ្ញវត្ថុចូលរួមមួយរបស់ CGCC ក្នុងគោលបំណងប្រើប្រាស់ជាទុនបង្វិល សម្រាប់អាជីវកម្មរបស់ខ្ញុំ។ ការទទួលបាននូវកម្ចីដែលមានការធានានេះ បានជួយដោះស្រាយនូវបញ្ហាលំហូរសាច់ប្រាក់របស់ខ្ញុំ​ និងអាចឱ្យខ្ញុំទទួលបាននូវឱកាសចាប់យកនូវគម្រោងធំៗ ដែលទទួលបានពីអតិថិជនមកពីក្រុមហ៊ុន សហគ្រាស ធនាគារ រោងចក្រ​នានា។

សម្រាប់ខ្ញុំ ការទទួលបានកម្ចីដែលមានការធានា ដោយជោគជ័យ ទាមទារនូវរបាយការណ៍ហិរញ្ញវត្ថុ ផែនការអាជីវកម្ម ដែលបង្ហាញពីសក្តានុពលក្នុងការរីកចម្រើនរបស់អាជីវកម្ម និងអនុលោមភាពទៅតាមច្បាប់ និងលក្ខខណ្ឌនានា៕

សហគ្រិនស្រ្តីនៅក្នុងវិស័យសំណង់-ការជម្នះផ្នត់គំនិតសង្គម ឆ្ពោះទៅការរីកចម្រើននៃអាជីវកម្ម ជាមួយនឹងកម្ចីដែលមានការធានា

អាននិងទាញយកអត្ថបទជា PDF: លោកស្រី ដួង សុផាវី ម្ចាស់អាជីវកម្មវីភីផ្ទះចល័ត

“ការងារនេះ មិនសាកសមនឹងស្ត្រីទេ។” នាងខ្ញុំតែងតែលឺមតិនេះ ពីមនុស្សជុំវិញខ្ញុំជាញឹកញយ ប៉ុន្តែនាងខ្ញុំមិនដែលរាថយនោះទេ។ ក្នុងឆ្នាំ២០១៨ នាងខ្ញុំបានចាប់ផ្តើមអាជីវកម្ម “វីភីផ្ទះចល័ត” ដោយសាងសង់ផ្ទះ ការិយាល័យ ហាងកាហ្វេ និងសំណង់ផ្សេងៗទៀត ដែលអាចដឹកជញ្ជូនពីកន្លែងមួយទៅកន្លែងមួយទៀតបាន។ ក្នុងរយៈពេលមួយ​ឆ្នាំដំបូង ​អាជីវកម្មរបស់ខ្ញុំ​នៅមិន​មាន​ទីផ្សារនោះ​ទេ។ ​​ដោយសារចិត្តស្រលាញ់ នាងខ្ញុំ​សុខ​ចិត្ដ​បោះ​បង់​មុខ​របរ​ជា​ច្រើនមក​ចាប់យក​អាជីវកម្ម​នេះ ​ហើយនៅតែ​ប្រឹង​ប្រែង​ទាំងការធ្វើទីផ្សារបែបឌីជីថល ការប្រើប្រាស់ទុនដែលមានស្រាប់ផ្ទាល់ខ្លួនរបស់ខ្លួន និងការស្វែងរកទុនបន្ថែមពីគ្រឹះស្ថានហិរញ្ញចវត្ថុ រហូតដល់អាជីវកម្មរបស់នាងខ្ញុំចាប់ផ្តើមមានការទទួលស្គាល់នៅដើមឆ្នាំ២០២០។

សព្វថ្ងៃនេះ ក្នុងមួយខែៗ នាងខ្ញុំទទួលបានការបញ្ជាទិញពីអតិថិជនប្រហែលពី ១០ ទៅ១៥ខ្នង ជាមធ្យម។ ស្របពេលជាមួយនឹងអាជីវកម្មមានការរីកចម្រើន ខ្ញុំពិតជាមានបញ្ហាស្ទះសាច់ប្រាក់ ដោយសារតែអតិថិជនបង់ប្រាក់កក់មកខ្ញុំត្រឹមតែ ៣០% នៃតម្លៃផ្ទះតែប៉ុណ្ណោះ ដូច្នេះខ្ញុំត្រូវការលុយបង្វិលឱ្យបានទាន់ពេលវេលា សម្រាប់បង្រ្គប់នូវថ្លៃចំណាយផ្នែកប្រតិបត្តិការនានា មុននឹងទទួលបានការទូទាត់ដែលនៅសេសសល់ពីអតិថិជន។ នាងខ្ញុំបានទៅរកធនាគារស្នើកម្ចីជាទុនបង្វិលសម្រាប់អាជីវកម្ម ប៉ុន្តែនាងខ្ញុំមិនមានទ្រព្យធានា ដោយសាររាល់ទ្រព្យរបស់នាងខ្ញុំបានដាក់ធានាកម្ចីមុនៗអស់បាត់ទៅហើយ។ ពេលនោះ ខ្ញុំគិតថា បើគ្មានទ្រព្យធានា ធនាគារនឹងមិនអាចផ្តល់កម្ចីមកឱ្យខ្ញុំបានទេ។ ប៉ុន្តែ ជាមួយការធានាឥណទានពី CGCC ខ្ញុំក៏បានទទួលកម្ចីអាជីវកម្មពីធនាគារស្ថាបនា ដោយមិនចាំបាច់ត្រូវការទ្រព្យធានា។ បន្ទាប់ពីទទួលបានកម្ចីដែលមានការធានាពី CGCC ខ្ញុំបានយកវាទៅបន្ថែមជាទុនបង្វិល ដែលអាចឱ្យខ្ញុំអាចបន្តផ្តល់សេវាធ្វើផ្ទះចល័តជូនដល់អតិថិជនទាន់ពេលវេលា។

ការទទួលបានកម្ចីដែលមានការធានានេះ អាស្រ័យលើសក្តានុពលនៃអាជីវកម្មរបស់យើង ពោលគឺលទ្ធភាពនៃរីកចម្រើនទៅមុខ និងការកសាង និងថែទាំប្រវត្តិឥណទានឱ្យបានល្អ ក៏ដូចជាបំពេញគ្រប់នូវឯកសារតម្រូវ ដែលអាចបញ្ជាក់ពីភាពទុកចិត្ត និងការតាំងចិត្តរបស់ម្ចាស់អាជីវកម្មក្នុងការប្រើប្រាស់កម្ចីឱ្យចំគោលដៅ។ នាងខ្ញុំបានទទួលកម្ចីដោយជោគជ័យដើម្បីគាំទ្រដល់ការរីកចម្រើននៃអាជីវកម្មរបស់នាងខ្ញុំ ជាមួយការធានាឥណទានរបស់ CGCC ដោយដើរតួជាទ្រព្យធានា តាមរយៈគ្រឹះស្ថានធនាគារ/មីក្រូហិរញ្ញវត្ថុដៃគូរបស់ CGCC៕

គន្លឹះក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុសម្រាប់សហគ្រាសធុនតូច និងមធ្យម

អាននិងទាញយកអត្ថបទជា PDF: គន្លឹះក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុសម្រាប់ SME

អាជីវកម្មជោគជ័យ និងមានការអភិវឌ្ឍយូរអង្វែង មិនអាចខ្វះនូវរបាយការណ៍ហិរញ្ញវត្ថុស្តង់ដាបាន ទេ។ យ៉ាងណាក៏ដោយ ក្រុមហ៊ុនភាគច្រើននៅប្រទេសកម្ពុជា ជាពិសេស សហគ្រាសខ្នាតមីក្រូ តូច និងមធ្យម (MSMEs) មិនបានអនុវត្តឱ្យបានខ្ជាប់ខ្ជួនក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុឱ្យមានលក្ខណៈស្តង់ដា និងអាចជឿទុកចិត្តបាននោះទេ។ កត្តានេះ បានក្លាយជាបញ្ហាប្រឈមសម្រាប់ MSMEs ក្នុងការអភិវឌ្ឍខ្លួនឱ្យបានវែងឆ្ងាយ ទៅជាក្រុមហ៊ុនអាជីវកម្មស្តង់ដា និងបានបន្ទុចបង្អាក់ដល់លទ្ធភាពទទួលបានហិរញ្ញប្បទានរបស់ MSMEs។

របាយការណ៍ហិរញ្ញវត្ថុ គឺជាមូលដ្ឋានដ៏សំខាន់សម្រាប់ ធនាគារ និងវិនិយោគិន ក្នុងការសម្រេចចិត្តផ្តល់ឥណទាន ឬផ្តល់ទុនវិនិយោគដល់ក្រុមហ៊ុនអាជីវកម្ម។ លើសពីនេះ ការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ ឱ្យបានត្រឹមត្រូវតាមស្តង់ដាបច្ចេកទេស អាចផ្ដល់អត្ថប្រយោជន៍ជាច្រើនដល់ដំណើរការ និងការគ្រប់គ្រងអាជីវកម្ម ដូចជា ជំនួយក្នុងការធ្វើសេចក្តីសម្រេចចិត្ត ការគ្រប់គ្រងបំណុល និងការគ្រប់គ្រងទុនបង្វិល ជាដើម។

អានបន្ត៖ គន្លឹះក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុសម្រាប់ SME

ស្វែងយល់ពីការធានាឥណទាន តាមរយៈកិច្ចសម្ភាសន៍ជាមួយធនាគារកាណាឌីយ៉ា

អាននិងទាញយកជា PDF: កិច្ចសម្ភាសន៍ជាមួយធនាគារកាណាឌីយ៉ា 

→​ ក្នុងនាមជាធនាគារមួយក្នុងចំណោមធនាគារដំបូងគេ ដែលបានក្លាយខ្លួនជាគ្រឹះស្ថានហិរញ្ញវត្ថុចូលរួមរបស់CGCC, តើកត្តាអ្វីខ្លះដែលជំរុញឱ្យធនាគារកាណាឌីយ៉ា ប្រើប្រាស់គម្រោងធានាឥណទាន ជាមួយនឹងផលិតផលឥណទានរបស់ធនាគារដែលមានស្រាប់?

កត្តាចំបងមួយដែលជម្រុញឲ្យយើងប្រើប្រាស់គម្រោងធានាឥណទាន​ ព្រោះយើងជឿជាក់ថា គម្រោងធានាឥណទានរបស់ CGCC អាចជួយដល់ម្ចាស់អាជីវកម្មសក្តានុពលដែលមានតម្រូវការកម្ចី ដើម្បីប្រើប្រាស់ក្នុងអាជីវកម្មគាត់ ប៉ុន្តែគាត់មិនមានទ្រព្យធានាកម្ចីគ្រប់គ្រាន់ មានលទ្ធភាពទទួលបានឥណទានច្រើនជាងមុន សម្រាប់បំពេញតម្រូវការហិរញ្ញវត្ថុអាជីវកម្មរបស់ខ្លួន ជាពិសេសក្នុងការស្តារ និង ពង្រីកអាជីវកម្ម ក្រោយពីវិបត្តិជម្ងឺកូវីដ បានធូរស្រាល ។

 

→ បន្ទាប់ពីបានប្រើប្រាស់គម្រាងធានាឥណទានរបស់CGCC​ ជាងមួយឆ្នាំមក តើធនាគារកាណាឌីយ៉ាយល់ថា គម្រោងធានាឥណទានបានជួយគាំទ្រទៅដល់ធនាគារ និងអតិថិជនរបស់ធនាគារកាណាឌីយ៉ា យ៉ាងដូចម្តេចខ្លះ?

យើងបានផ្តល់ឥណទានក្រោមគម្រោងធានាឥណទាន របស់ CGCC ជូនអតិថិជនច្រើនជាង ២០០ នាក់ ជាមួយទំហំឥណទានសរុបជិត ២០លានដុល្លារអាមេរិក ក្នុងរយៈពេលជាងមួយឆ្នាំនេះ។ តាមរយៈឥណទានទាំងនេះ អតិថិជនបានកំពុងប្រើប្រាស់ ដើម្បីពង្រីកអាជីវកម្មរបស់គាត់ក្ នងវិស័យផ្សេងៗ ដែលបានបង្កើតការងារជូនប្រជាជន និង​ រួមចំណែកយ៉ាងសំខាន់ ក្នុងការស្តារសេដ្ឋកិច្ចប្រទេសឡើងវិញ។

 

→ ថ្មីៗនេះ ធនាគារកាណាឌីយ៉ា និងសាជីវកម្មធានាឥណទានកម្ពុជា បានដាក់ឱ្យប្រើប្រាស់នូវ ផលិតផល និងគម្រោង ដើម្បីគាំទ្រដល់សហគ្រិនស្រ្តី រួមមាន ឥណទានសហគ្រិនស្រ្តីវៃឆ្លាត និងគម្រោងធានាសម្រាប់សហគ្រិនស្រ្តី។ តើធនាគារយល់ឃើញថា ផលិតផល និងគម្រោងទាំង២នេះ មានអត្ថប្រយោជន៍យ៉ាងណាខ្លះ ក្នុងការគាំទ្រដល់សហគ្រិនស្រ្តីឱ្យទទួលបានកម្ចី ទោះបីខ្វះទ្រព្យបញ្ចាំ ក៏ដូចជាដើម្បីបង្កើនបរិយាបន្នហិរញ្ញវត្ថុ?

ឥណទានសហគ្រិនស្ត្រី និង គម្រោងធានាសម្រាប់សហគ្រិន កំពុងបានរួមចំណែកយ៉ាងសំខាន់ក្នុងការជួយឲ្យសហគ្រិនស្ត្រីទទួលបានឥណទានសមស្របតាមតម្រូវការអាជីវកម្មរបស់ពួកគាត់ ជៀសវាងការស្វែងរកកម្ចីដែលមានថ្លៃដើមខ្ពស់ និង ប្រកបដោយហានិភ័យ ។ តាមរយៈគម្រោងទាំងពីរខាងលើ សហគ្រិនស្ត្រីមិនត្រឹមតែមានលទ្ធភាពទទួលបានឥណទានតាមតម្រូវការរបស់ខ្លួន និង ងាយស្រួលជាងមុនទេ ប៉ុន្តែបានកាត់បន្ថយថ្លៃដើមផ្នែកហិរញ្ញវត្ថុយ៉ាងច្រើន ជាពិសេសក្នុងឆ្នាំទី ១ ដែលរួមមានអត្រាការប្រាក់ទាប ថ្លៃសេវាឥណទានត្រូវបានកាត់បន្ថយផងដែរ។ លើសពីនេះទៅទៀត សហគ្រិនស្ត្រីនឹងទទួលបានអត្ថប្រយោជន៍ផ្សេងៗទៀតជាច្រើនតាមរយៈ កញ្ចប់ឥណទានស្រ្តីវៃឆ្លាត ពីធនាគារកាណាឌីយ៉ា ។

 

→ សព្វថ្ងៃនេះ ធនាគារកាណាឌីយ៉ា គឺជាធនាគារដែលបានបញ្ចេញឥណទានដែលមានការធានាក្រោមគម្រាងធានាឥណទានរបស់CGCCបានច្រើនជាងគេ ក្នុងចំណោមគ្រឹះស្ថានហិរញ្ញវត្ថុចូលរួម របស់CGCCដទៃទៀត។ តើធនាគារកាណាឌីយ៉ា មានយុទ្ធសាស្រ្តយ៉ាងណា ក្នុងការបន្តពង្រីកការប្រើប្រាស់ គម្រោងធានាឥណទាន ជាពិសេសទៅកាន់តំបន់ជនបទ?

យើងបន្តការផ្សព្វផ្សាយឲ្យបានកាន់តែទូលំទូលាយដល់អតិថិជនគោលដៅរបស់យើង ជាពិសេសអតិថិជនដែលមានអាជីវកម្មសក្តានុពល តែពុំមានទ្រព្យធានាគ្រប់គ្រាន់ សម្រាប់ធានាឥណទាន។ យើងក៏នឹងបន្តភ្ជាប់គម្រោងធានាឥណទាន ជាមួយនឹងគម្រោងផលិតផលថ្មីៗទៀតរបស់យើង ដើម្បីផ្តល់ជម្រើសកាន់តែសម្បូរបែប សម្រាប់អតិថិជន ។

 

→ ដោយសារតែប្រធានបទការធានាឥណទាន ជាប្រធានបទមួយថ្មីនៅកម្ពុជា តើធនាគារកាណាឌីយ៉ា និងសាជីវកម្មធានាឥណទានកម្ពុជា គួរតែធ្វើអ្វីបន្ថែម ដើម្បីលើកកម្ពស់ការយល់ដឹងពីការធានាឥណទាន ទៅកាន់អ្នកស្នើសុំកម្ចី?

ដើម្បីលើកកម្ពស់ការយល់ដឹងអំពីការធានាឥណទាន យើងគួរបន្តការផ្សព្វផ្សាយឲ្យបានកាន់តែទូលំទូលាយ ជាពិសេសម្ចាស់អាជីវកម្មនានា តាមរយៈបណ្តាញសង្គម សិក្ខាសាលា សមាគមអាជីវករ ។ល។