CGCC

សេចក្ដីប្រកាសព័ត៌មាន “សិក្ខាសាលាស្តីពីសក្តានុពលនៃគម្រោងធានាឥណទានក្នុងការលើកស្ទួយបរិយាបន្នហិរញ្ញវត្ថុ សម្រាប់សហគ្រាសធុនតូច និងមធ្យម នៅកម្ពុជា”

រាជធានីភ្នំពេញ ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២៖ ​ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ​ និងសាជីវកម្មធានាឥណទានកម្ពុជា (CGCC) បានសហការរៀបចំសិក្ខាសាលាស្តីពី “សក្តានុពលនៃគម្រោងធានាឥណទានក្នុងការលើកស្ទួយបរិយាបន្នហិរញ្ញវត្ថុសម្រាប់សហគ្រាសធុនតូច និងមធ្យម នៅកម្ពុជា” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាភិបាល CGCC និង លោកជំទាវបណ្ឌិត ជា សិរី ឧបការីទេសាភិបាល និងជាអគ្គនាយកបច្ចេកទេស ធនាគារជាតិនៃកម្ពុជា ដោយមានការចូលរួមពីតំណាងស្ថាប័នរដ្ឋ ដៃគូអភិវឌ្ឍ​ន៍ គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ សមាគមអាជីវកម្ម និងម្ចាស់អាជីវកម្ម ជាពិសេសសហគ្រាសធុនតូចនិងមធ្យម សរុបជាង ១០០នាក់។ គោលបំណងនៃសិក្ខាសាលានេះ គឺដើម្បីពិភាក្សាអំពីការជំរុញការប្រើប្រាស់គម្រោងធានាឥណទាន ក្នុងការលើកស្ទួយបរិយាបន្នហិរញ្ញវត្ថុសម្រាប់សហគ្រាសធុនតូចនិងមធ្យម និងចែករំលែកអំពីការផ្តល់កម្ចីដែលមានការធានា និងបទពិសោធន៍របស់​ម្ចាស់អាជីវកម្មក្នុងការទទួលបានកម្ចីដែលមានការធានាផងដែរ។

សេចក្ដីប្រកាសព័ត៌មាន “សិក្ខាសាលាស្តីពីសក្តានុពលនៃគម្រោងធានាឥណទានក្នុងការលើកស្ទួយបរិយាបន្នហិរញ្ញវត្ថុ សម្រាប់សហគ្រាសធុនតូច និងមធ្យម នៅកម្ពុជា”
សេចក្ដីប្រកាសព័ត៌មាន “សិក្ខាសាលាស្តីពីសក្តានុពលនៃគម្រោងធានាឥណទានក្នុងការលើកស្ទួយបរិយាបន្នហិរញ្ញវត្ថុ សម្រាប់សហគ្រាសធុនតូច និងមធ្យម នៅកម្ពុជា”

ឯកឧត្តមរដ្ឋលេខាធិការ បានវាយតម្លៃខ្ពស់លើការរៀបចំសិក្ខាសាលានាថ្ងៃនេះ ដែលមានសារៈសំខាន់ក្នុងការចូលរួមលើកកម្ពស់ការយល់ដឹងអំពីយន្តការធានាឥណទាន តាមរយៈការចែករំលែកបទពិសោធន៍ល្អៗ និងបំផុសគំនិតថ្មីៗពីភាគីពាក់ព័ន្ធ។ ឯកឧត្តមរដ្ឋលេខាធិការ បានមានប្រសាសន៍ថា ៖ “រាជរដ្ឋាភិបាលបានដាក់ឱ្យដំណើរការគម្រោងធានាឥណទាន តាមរយៈសាជីវកម្មធានាឥណទានកម្ពុជា ដែលមានរយៈពេលជាងមួយឆ្នាំហើយ ដោយគិតមកត្រឹមបំណាច់ខែកក្កដា ឆ្នាំ២០២២​ នេះ សាជីវកម្មធានាឥណទានកម្ពុជា បានគាំទ្រលើការបញ្ចេញកម្ចីថ្មីៗចំនួនប្រមាណ ៥៧លានដុល្លារ ជូនដល់ក្រុមហ៊ុនអាជីវកម្មដែលខ្វះទ្រព្យបញ្ចាំ តាមរយៈគ្រឹះស្ថានហិរញ្ញវត្ថុចូលរួម។ ទោះបីជា ៥៧លានដុល្លារនេះ គឺជាចំនួនតិចតួចនៅឡើយ ប៉ុន្តែវាជាការចាប់ផ្តើមនៃការផ្លាស់ប្តូរទម្លាប់នៃការផ្តល់កម្ចី ដោយមិនផ្អែកលើទ្រព្យបញ្ចាំ នៅក្នុងទីផ្សារឥណទានរបស់ប្រទេសកម្ពុជា។”

សេចក្ដីប្រកាសព័ត៌មាន “សិក្ខាសាលាស្តីពីសក្តានុពលនៃគម្រោងធានាឥណទានក្នុងការលើកស្ទួយបរិយាបន្នហិរញ្ញវត្ថុ សម្រាប់សហគ្រាសធុនតូច និងមធ្យម នៅកម្ពុជា”
សេចក្ដីប្រកាសព័ត៌មាន “សិក្ខាសាលាស្តីពីសក្តានុពលនៃគម្រោងធានាឥណទានក្នុងការលើកស្ទួយបរិយាបន្នហិរញ្ញវត្ថុ សម្រាប់សហគ្រាសធុនតូច និងមធ្យម នៅកម្ពុជា”

លោកជំទាវបណ្ឌិត ជា សិរី បានថ្លែងសុន្ទរកថាគន្លឹះអំពីការចូលរួមរបស់ធនាគារជាតិនៃកម្ពុជា ដែលជានិយ័តករក្នុងវិស័យធនាគារ និងមានតួនាទីសំខាន់ក្នុងការគ្រប់គ្រង និងត្រួតពិនិត្យទីផ្សារឥណទាននៅកម្ពុជា។ លោកជំទាវបណ្ឌិត បានមានប្រសាសន៍ថា ៖ “ដោយយល់ពីសារៈសំខាន់របស់សហគ្រាសធុនតូច និងមធ្យម (SMEs) និងឧបសគ្គរបស់ SMEs ក្នុងការទទួលបានសេវាហិរញ្ញវត្ថុពីគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ជាពិសេសការទទួលបានឥណទាន រាជរដ្ឋាភិបាលបានសម្រេចរៀបចំយន្តការធានាឥណទានដល់ SMEs ដែលខ្វះលទ្ធភាពទទួលបានឥណទានដោយខ្លួនឯង។ ការផ្តល់ការធានាតាមរយៈ CGCC ជាដំណោះស្រាយដ៏ល្អសម្រាប់តម្រូវការបច្ចុប្បន្ន ប៉ុន្តែមិនមែនបានន័យថា SMEs អាចជិះសេះលែងដៃទេ។ ប៉ុន្តែ SMEs ត្រូវពង្រឹងសមត្ថភាពដើម្បីអាចមានម្ចាស់ការខ្លួនឯងនាពេលអនាគត ដូចជាការទាញយកផលប្រយោជន៍ពីបច្ចេកវិទ្យាថ្មីៗឱ្យបានច្រើន។”

សេចក្ដីប្រកាសព័ត៌មាន “សិក្ខាសាលាស្តីពីសក្តានុពលនៃគម្រោងធានាឥណទានក្នុងការលើកស្ទួយបរិយាបន្នហិរញ្ញវត្ថុ សម្រាប់សហគ្រាសធុនតូច និងមធ្យម នៅកម្ពុជា”
សេចក្ដីប្រកាសព័ត៌មាន “សិក្ខាសាលាស្តីពីសក្តានុពលនៃគម្រោងធានាឥណទានក្នុងការលើកស្ទួយបរិយាបន្នហិរញ្ញវត្ថុ សម្រាប់សហគ្រាសធុនតូច និងមធ្យម នៅកម្ពុជា”

លោក Wong Keet Loong អគ្គនាយក CGCC បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាល តាមរយៈក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដែលជាអាណាព្យាបាលបច្ចេកទេស​និងហិរញ្ញវត្ថុរបស់ CGCC ដែលតែងតែផ្តល់នូវអនុសាសន៍ជាយុទ្ធសាស្ត្រដល់ CGCC ក្នុងការបង្កើនការធានាឥណទាន ដើម្បីចូលរួមគាំទ្រដល់គោលនយោបាយអន្តរាគមន៍ហិរញ្ញប្បទានរបស់រាជរដ្ឋាភិបាល។ លោកអគ្គនាយក បានមានប្រសាសន៍ថា៖ “ចាប់ពីដើមត្រីមាសទី ៣ ឆ្នាំ ២០២២ នេះ CGCC បានពង្រីកការធានាឥណទានទៅកាន់ទូទាំងប្រទេស សូម្បីតែនៅក្នុងខេត្តដាច់ស្រយាលក៏ដោយ ដោយសារតែមានបណ្តាញសាខាដ៏ទូលំទូលាយរបស់គ្រឹះស្ថានហិរញ្ញវត្ថុចូលរួម (PFIs) របស់ CGCC នៅទូទាំងប្រទេស។ ទោះជាយ៉ាងណាក៏ដោយ ក៏ CGCCនៅតែត្រូវធ្វើបន្ថែមទៀត ដើម្បីធានាថាបរិយាបន្នហិរញ្ញវត្ថុ កាន់តែត្រូវបានលើកកម្ពស់សម្រាប់ជាប្រយោជន៍ដល់ក្រុមហ៊ុនអាជីវកម្មពាសពេញប្រទេស”។​

សេចក្ដីប្រកាសព័ត៌មាន “សិក្ខាសាលាស្តីពីសក្តានុពលនៃគម្រោងធានាឥណទានក្នុងការលើកស្ទួយបរិយាបន្នហិរញ្ញវត្ថុ សម្រាប់សហគ្រាសធុនតូច និងមធ្យម នៅកម្ពុជា”
សេចក្ដីប្រកាសព័ត៌មាន “សិក្ខាសាលាស្តីពីសក្តានុពលនៃគម្រោងធានាឥណទានក្នុងការលើកស្ទួយបរិយាបន្នហិរញ្ញវត្ថុ សម្រាប់សហគ្រាសធុនតូច និងមធ្យម នៅកម្ពុជា”

តាមរយៈសិក្ខាសាលានេះ តំណាងគ្រឹះស្ថានហិរញ្ញវត្ថុចូលរួមរបស់ CGCC រួមមាន ធនាគារកាណាឌីយ៉ា និង ធនាគារស្ថាបនា បានបង្ហាញអំពីការយល់ឃើញដូចគ្នាអំពីភាពចាំបាច់នៃការធានាឥណទាន ដែលអាចគាំទ្រដល់ធនាគារ ក្នុងការផ្តល់កម្ចីច្រើនជាងមុនដល់ក្រុមហ៊ុនអាជីវកម្ម ជាពិសេសអាជីវកម្មដែលខ្វះទ្រព្យបញ្ចាំ។ បន្ថែមពីនេះ តំណាងធនាគារទាំងពីរ ក៏បានចែករំលែកអំពីយុទ្ធសាស្រ្តនៃការផ្តល់កម្ចីដែលមានការធានា ក៏ដូចជានីតិវិធីនៃការដាក់ស្នើកម្ចីពីធនាគារ ជូនអង្គសិក្ខាសាលា ដើម្បីបានយល់កាន់តែច្បាស់អំពីលក្ខខណ្ឌ និងការរៀបចំខ្លួនក្នុងការទទួលបានកម្ចី ប្រកប​ដោយ​​ប្រសិទ្ធភាព។

តំណាង ២រូប របស់សហគ្រិនដែលជាម្ចាស់អាជីវកម្ម ក៏បានចែករំលែកអំពីបទពិសោធន៍ជាក់ស្តែង ក្នុងការស្នើសុំ និងទទួលបានកម្ចីដែលមានការធានាពី CGCC តាមរយៈគ្រឹះស្ថានហិរញ្ញវត្ថុចូលរួមរបស់ CGCC ផងដែរ។ ការធានាឥណទាន បានជួយអ្នកទាំងពីរ ដែលមិនមានទ្រព្យបញ្ចាំ ឱ្យអាចទទួលបានកម្ចីតាមតម្រូវការដើម្បីយកទៅប្រើប្រាស់ក្នុងដំណើរការអាជីវកម្ម។

លើសពីនេះ តំណាងភាគីពាក់ព័ន្ធ រួមមាន ពីរាជរដ្ឋាភិបាល (តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ) ពីនិយ័តករ (តំណាងធនាគារជាតិនៃកម្ពុជា)  ពីស្ថាប័នផ្តល់កម្ចី (តំណាងធនាគារមេយប៊ែងកម្ពុជា) ពីក្រុមហ៊ុនអាជីវកម្ម (តំណាងសមាគមសហគ្រិនវ័យក្មេងកម្ពុជា) និងពីស្ថាប័នធានាឥណទាន (តំណាង CGCC) បានចូលរួមជជែកវែកញែក អំពី “តួនាទីនៃការធានាឥណទាន ក្នុងការអភិវឌ្ឍវិស័យធនាគារ និងអាជីវកម្ម” ដោយផ្តោតសំខាន់លើបញ្ហាប្រឈម និងដំណោះស្រាយ ដើម្បីបង្កើនប្រសិទ្ធភាពនៃការផ្តល់កម្ចីដែលមានការធានា ជូនដល់ក្រុមហ៊ុនអាជីវកម្មឱ្យបានកាន់តែទូលំទូលាយ សំដៅគាំទ្រដល់ការអភិវឌ្ឍវិស័យធនាគារ និងក្រុមហ៊ុនអាជីវកម្ម ជាពិសេស សហគ្រាសធុនតូចនិងមធ្យម ដែលជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចជាតិ។

សេចក្ដីប្រកាសព័ត៌មាន “សិក្ខាសាលាស្តីពីសក្តានុពលនៃគម្រោងធានាឥណទានក្នុងការលើកស្ទួយបរិយាបន្នហិរញ្ញវត្ថុ សម្រាប់សហគ្រាសធុនតូច និងមធ្យម នៅកម្ពុជា”
សេចក្ដីប្រកាសព័ត៌មាន “សិក្ខាសាលាស្តីពីសក្តានុពលនៃគម្រោងធានាឥណទានក្នុងការលើកស្ទួយបរិយាបន្នហិរញ្ញវត្ថុ សម្រាប់សហគ្រាសធុនតូច និងមធ្យម នៅកម្ពុជា”
សេចក្ដីប្រកាសព័ត៌មាន “សិក្ខាសាលាស្តីពីសក្តានុពលនៃគម្រោងធានាឥណទានក្នុងការលើកស្ទួយបរិយាបន្នហិរញ្ញវត្ថុ សម្រាប់សហគ្រាសធុនតូច និងមធ្យម នៅកម្ពុជា”
សេចក្ដីប្រកាសព័ត៌មាន “សិក្ខាសាលាស្តីពីសក្តានុពលនៃគម្រោងធានាឥណទានក្នុងការលើកស្ទួយបរិយាបន្នហិរញ្ញវត្ថុ សម្រាប់សហគ្រាសធុនតូច និងមធ្យម នៅកម្ពុជា”
សេចក្ដីប្រកាសព័ត៌មាន “សិក្ខាសាលាស្តីពីសក្តានុពលនៃគម្រោងធានាឥណទានក្នុងការលើកស្ទួយបរិយាបន្នហិរញ្ញវត្ថុ សម្រាប់សហគ្រាសធុនតូច និងមធ្យម នៅកម្ពុជា”
សេចក្ដីប្រកាសព័ត៌មាន “សិក្ខាសាលាស្តីពីសក្តានុពលនៃគម្រោងធានាឥណទានក្នុងការលើកស្ទួយបរិយាបន្នហិរញ្ញវត្ថុ សម្រាប់សហគ្រាសធុនតូច និងមធ្យម នៅកម្ពុជា”

CGCC ផ្តល់ការធានាឥណទានលើកម្ចី ដែលបញ្ចេញដោយគ្រឹះស្ថានហិរញ្ញវត្ថុចូលរួម ដើម្បីគាំទ្រដល់ក្រុមហ៊ុនអាជីវកម្មដែលមានលទ្ធភាពសង ប៉ុន្តែខ្វះទ្រព្យបញ្ចាំពេលដាក់ស្នើកម្ចី។ CGCC ចូលរួមចំណែកអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល ដើម្បីជំរុញបរិយាបន្ន​ហិរញ្ញវត្ថុ និងអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា។ ដើម្បីទទួលបានព័ត៌មានបន្ថែម៖ សូមទាក់ទង CGCC តាមរយៈលេខទូរសព្ទលេខ ០២៣ ៧២២ ១២៣ ឬ ០១៦ ២៤២ ០៣៣ ឬតាមរយៈគេហទំព័រ www.cgcc.com.kh។ សូមអរគុណ៕

ព្រហស្បតិ៍ ៦រោច ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦

រាជធានីភ្នំពេញ ថ្ងៃទី១៨​ ខែសីហា ឆ្នាំ២០២២

ទាញយកសេចក្តីប្រកាសព័ត៌មាន

ស្ថាប័ន ២ ​រួមគ្នា​ដើម្បី​ផ្តល់​លទ្ធភាព​នៃ​ការផ្តល់​ហិរញ្ញប្បទាន​ដល់ SME

ក្នុង​កិច្ចខិតខំ​ប្រឹងប្រែង​ដើម្បី​ផ្តល់​លទ្ធភាព​បន្ថែមទៀត​លើ​ការផ្តល់​ហិរញ្ញប្បទាន​ដល់​សហគ្រាស​ធុន​តូច និងមធ្យម (SME) ជាពិសេស​សហគ្រិន​ស្ត្រីក្រុមហ៊ុន​ក្រេ​ឌី​តប្យួ​រ៉ូខេ​ម​បូ​ឌា (CBC) និង​សាជីវកម្ម​ធានា​ឥណទាន​កម្ពុជា (CGCC) បាន​ចុះ​កិច្ចព្រមព្រៀង​ភាពជា​ដៃគូ ដើម្បី​លើកកម្ពស់​គម្រោង​គាំទ្រ​ការធានា​ឥណទាន និង​ការទទួលយក​ការវិភាគ​ទិន្នន័យ​ក្នុងការ​សម្រេចចិត្ត​ឥណទាន​ដោយ​ស្ថាប័នហិរញ្ញវត្ថុ​ទូទាំងប្រទេស​កម្ពុជា​។

​ស្ថាប័ន​ទាំង ២ បាន​ចុះហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា (MoU) នៅ​ថ្ងៃទី ១១ ខែសីហា ដើម្បី​ពង្រីក​លទ្ធភាព​ទទួលបាន​ឥណទានដោយ​ផ្តល់នូវ​ការវាយតម្លៃ​កម្ចី​កាន់តែ​ប្រកបដោយ​តម្លាភាពដល់​សហគ្រិន​ស្ត្រីនិង SMEs​។ នេះ​បើ​យោងតាម​សេចក្ដីប្រកាស​ព័ត៌មាន​បាន​ពី​ CBC​។​

​យោងតាម MoU នេះ ​CBC នឹង​ផ្តល់នូវ​ព័ត៌មាន​ប្រវត្តិ​ឥណទាន​ដែល​ផ្សារភ្ជាប់​ព័ត៌មាន​អ​សមប្បមាណ​រវាង​អ្នក​ខ្ចី និង​គ្រឹះស្ថាន​ធនាគារនិង​ហិរញ្ញវត្ថុ​ដែល​កាត់​បន្ថយថ្លៃ​ចំណាយ​ប្រតិបត្តិការ​នៃ​ការផ្តល់​កម្ចី និង​ការលើកកម្ពស់​លទ្ធភាព​ទទួលបាន​ហិរញ្ញប្បទាន​។ ខណៈដែល CGCC នឹង​ផ្តល់​ការធានា​ឥណទាន​លើ​កម្ចី​ដែល​ផ្តល់​ដោយ​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ចូលរួម ដើម្បី​គាំទ្រ​ដល់​ក្រុមហ៊ុនឬ​អាជីវកម្ម​ដែលមាន​លទ្ធភាព​សងតែ​ខ្វះ​ទ្រព្យ​បញ្ចាំ​ពេល​ដាក់​ស្នើ​កម្ចី​។ ជាពិសេស​នៅក្នុង​បរិបទ​នៃ​ការប៉ះពាល់​ដល់​សេដ្ឋកិច្ច​ដោយសារ​វិបត្តិ​ជំងឺ​កូ​វីដ​ ១៩ ការគាំទ្រ​ពី CGCC កំពុង​បន្ត​ចូលរួមចំណែក​ដល់​ការ​ស្ទុះ​ងើបឡើង​វិញ​នៃ​កំណើនសេដ្ឋកិច្ចជំរុញ​ការផ្តល់​ឱកាស​ការងារនិង​ស្ថិរភាព​សេដ្ឋកិច្ច​។

​លោកអឿសុធា​រ័ត្នប្រធាន​នាយក​ប្រតិបត្តិ CBC មានប្រសាសន៍​ឱ្យដឹងថា​៖«​ភាពជា​ដៃគូ​នេះបង្ហាញ​សមិទ្ធផល​ដ៏​សំខាន់​មួយ​ក្នុងការ​លើកកម្ពស់​បរិ​យាប​ន្ន​ហិរញ្ញវត្ថុ​សម្រាប់​សហគ្រិន​ស្ត្រីនិង​ម្ចាស់​សហគ្រាស​ខ្នាតតូចនិង​មធ្យមក៏ដូចជា​ការធានា​នូវ​វិធីសាស្ត្រ​ប្រកបដោយ​តម្លាភាពទំនុកចិត្តនិង​ការបញ្ចូល​ទិន្នន័យសម្រាប់​បង្កើត​នូវ​លទ្ធភាព​ទទួលបាន​ហិរញ្ញប្បទាន​នៅក្នុង​ប្រទេស​នេះ​។​

​លោក​ថ្លែងថា​៖ «​កិច្ចសហការ​រវាង CBC និង CGCC នឹង​អាច​ពង្រឹង​ហេដ្ឋារចនាសម្ព័ន្ធ​ហិរញ្ញវត្ថុ​របស់​យើងនិង​សម្រួល​ដល់​តម្រូវការ​នៃ​ការគាំទ្រ​បន្ថែម​ជាច្រើន​ដល់ SMEs»​។​

លោក Wong Keet Loong​អគ្គនាយក CGCC ក៏បាន​គូសបញ្ជាក់​ឱ្យដឹង​ផងដែរ​ថា៖«​ជាមួយនឹង​អនុស្សរណៈ​នៃ​ការយោគយល់​នេះ CGCC នឹង​អាចបង្កើត​ទម្រង់​ឥណទាន​នៃ​កម្ចី​ដែលមាន​ការធានា​ដោយ​ប្រើពិន្ទុខេស្ករ (K-Score) របស់ CBC ជា​ឯកសារយោង​សម្រាប់​ការវាយតម្លៃ​ឥណទាន​របស់​អ្នក​ខ្ចី​ដែលមាន​ការធានា​របស់​យើង​»​។​

​លោក​បន្ថែមថា​៖ «​នៅពេលដែល​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ចូលរួម (PFIs) រាយការណ៍​ពី​ការផ្តល់​កម្ចី​ដែលមាន​ការធានា​នៅក្នុង​របាយការណ៍​ប្រចាំខែ​របស់​ពួកគេ​ទៅកាន់ CBC ទិន្នន័យ​នេះ​នឹងមាន​ប្រយោជន៍​ក្នុងការ​ចាប់យក​ទម្រង់​របស់​អ្នក​ខ្ចី​ដែលជា SMEs នៅ​កម្ពុជាដែល​ទទួលបាន​កម្ចី​មានការ​ធានា​។ការណ៍​នេះ​នឹង​ជួយ​សម្រួល​បន្ថែមទៀត​ដល់​លទ្ធភាព​ទទួលបាន​ហិរញ្ញប្បទាន​សម្រាប់ SMEs»​។​

​យោងតាម CCC កិច្ចសហការ​គ្នា​នេះនឹង​អាចឱ្យ​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ប្រើប្រាស់​ប្រព័ន្ធ​ឌីជីថលការរាយការណ៍​កម្រិត​ខ្ពស់និង​ឧបករណ៍​វិភាគ​ទិន្នន័យ​ពី CBC ដើម្បី​ធ្វើការ​វាយតម្លៃ​អំពី​ហានិភ័យ​ជាក់លាក់​របស់​អ្នក​ខ្ចីនិង​តាមដាន​អំពី​ការប្រើប្រាស់​កម្ចី​របស់​ពួកគេ​ផងដែរ​។​

«​តាមរយៈ​កិច្ចសហប្រតិបត្តិការ​នេះ​ផងដែរ CGCC និង CBC ប្តេជ្ញា​សហការគ្នា​កសាង​នូវ​សកម្មភាព​បង្កើន​ការយល់ដឹងនិង​លើកកម្ពស់​ចំណេះដឹង​ហិរញ្ញវត្ថុនិង​បរិ​យាប​ន្ន​ហិរញ្ញវត្ថុនៅក្នុង​ប្រទេស​កម្ពុជា​»​។នេះ​បើ​យោងតាម CCC៕

Credit to: ភ្នំពេញ ប៉ុស្តិ៍, ១៤ សីហា ២០២២

កិច្ចពិភាក្សាស្វែងយល់និងពង្រឹងកិច្ចសហការលើការធានាឥណទានរវាង CGCC និងគ្រឹះស្ថានហិរញ្ញវត្ថុចូលរួម សាខាខេត្តបាត់ដំបង បន្ទាយមានជ័យ និងសៀមរាប

កាលពីថ្ងៃទី០៤ ដល់ថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២២ សាជីវកម្មធានាឥណទានកម្ពុជា (CGCC) ដឹកនាំដោយ លោក ណូ លីដា អគ្គនាយករង បានជួបពិភាក្សាស្វែងយល់អំពីការអនុវត្តការធានាឥណទាន និងផ្សព្វផ្សាយបន្ថែមអំពីគម្រោងធានាឥណទានរបស់ CGCC ដោយផ្ទាល់ជាមួយថ្នាក់គ្រប់គ្រង និងបុគ្គលិករបស់សាខានៃគ្រឹះស្ថានហិរញ្ញវត្ថុចូលរួម (PFIs) មួយចំនួនរបស់ CGCC នៅខេត្តបាត់ដំបង រួមមាន គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអេអឹមខេ ធនាគារ ABA ធនាគារ អេស៊ីលីដា​​, នៅខេត្តបន្ទាយមានជ័យ រួមមាន ធនាគារ ABA ធនាគារកាណាឌីយ៉ា , និងនៅខេត្តសៀមរាប រួមមាន ធនាគារ ABA ធនាគារ អេស៊ីលីដា គ្រឹះស្ថានហិរញ្ញវត្ថុអេអឹមខេ ធនាគារស្ថាបនា និងធនាគារ Maybank (Cambodia)។

កិច្ចពិភាក្សាជាមួយ PFIs របស់ CGCC នៅខេត្តទាំងបី ដែលជាខេត្តមានសក្តានុពលសេដ្ឋកិច្ច និងបណ្តុំទៅដោយអាជីវកម្មនេះ គឺជាឱកាសមួយសម្រាប់ទាំង CGCC និង PFIs ស្វែងយល់អំពីភាពចាំបាច់នៃការធានាឥណទាន និងឱកាសដែល PFIs អាចបង្កើនការផ្តល់កម្ចីជូនទៅដល់ក្រុមហ៊ុនអាជីវកម្ម ដែលមានតម្រូវការកម្ចីតែខ្វះទ្រព្យបញ្ចាំ។

តាមរយៈកិច្ចពិភាក្សាដោយផ្ទាល់ជាមួយ PFIs របស់ CGCC នៅបណ្តាខេត្តទាំងបីនេះ CGCC បានស្វែងយល់អំពីស្ថានភាពនៃការធានាឥណទាន ដែលបានអនុវត្តដោយផ្ទាល់ដោយ PFIs នៅតាមបណ្តាខេត្ត រួមទាំងមតិយោបល់ដ៏មានសារៈសំខាន់នានាទៅលើគម្រោងធានាឥណទានរបស់ CGCC។ CGCC និង PFIs នឹងបន្តបង្កើនការសហការលើការផ្តល់កម្ចីដែលមានការធានាជូនដល់ក្រុមហ៊ុនអាជីវកម្ម។

Click here to read about: Loans with Credit Guarantees to Support the Development of SMEs

សិក្ខាសាលាផ្សព្វផ្សាយ ស្តីពី “កម្ចីដែលមានការធានា ដើម្បីគាំទ្រដល់ការអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យម” នៅខេត្តបាត់ដំបង និង ខេត្តសៀមរាប

សាជីវកម្មធានាឥណទានកម្ពុជា (CGCC) សហការជាមួយធនាគារកាណាឌីយា បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយ ស្តីពី “កម្ចីដែលមានការធានា ដើម្បីគាំទ្រដល់ការអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យម” កាលពីថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២២ នៅឯខេត្តបាត់ដំបង និងថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២២ នៅខេត្តសៀមរាប ដើម្បីផ្សព្វផ្សាយអំពីគម្រោងធានាឥណទាន និងអត្ថប្រយោជន៍ពីការធានាឥណទានសម្រាប់ក្រុមហ៊ុនអាជីវកម្ម និងគ្រឹះស្ថានហិរញ្ញវត្ថុ ក៏ដូចជាដើម្បីចែករំលែកអំពីផលិតផលឥណទានដែលមានការធានារបស់ធនាគារកាណាឌីយ៉ា ជូនដល់ម្ចាស់អាជីវកម្មដែលស្ថិតនៅក្នុងខេត្តគោលដៅទាំង២នេះ។​

សិក្ខាសាលាផ្សព្វផ្សាយ ស្តីពី “កម្ចីដែលមានការធានា ដើម្បីគាំទ្រដល់ការអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យម”
សិក្ខាសាលាផ្សព្វផ្សាយ ស្តីពី “កម្ចីដែលមានការធានា ដើម្បីគាំទ្រដល់ការអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យម” នៅខេត្តសៀមរាប ថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២២

 

Seminar on “Loans with Credit Guarantees to Support the Development of SMEs” in Battambang Province on 05 July 2022
សិក្ខាសាលាផ្សព្វផ្សាយ ស្តីពី “កម្ចីដែលមានការធានា ដើម្បីគាំទ្រដល់ការអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យម” នៅខេត្តបាត់ដំបង ​ថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២២

សិក្ខាសាលាផ្សព្វផ្សាយនេះ មានការអញ្ជើញចូលរួមពីបណ្តាម្ចាស់អាជីវកម្ម នៅខេត្តបាត់ដំបង និងខេត្តសៀមរាប ក្រោមការសម្របសម្រួលរបស់សមាគមសហគ្រិនស្រ្តីកម្ពុជា សមាគមសហគ្រិនវ័យក្មេងកម្ពុជា និងសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា ក៏ដូចជាការអញ្ជើញចូលរួមពីក្រុមការងាររបស់ CGCC ដឹកនាំដោយលោក ណូ​ លីដា អគ្គនាយករង CGCC និងធនាគារកាណាឌីយ៉ាដឹកនាំដោយ លោក សុង គឹមហុង ប្រធាននាយកដ្ឋាន ឥណទានខ្នាតតូចនិងមធ្យមនៃធនាគារកាណាឌីយ៉ា ផងដែរ។

CGCC សង្ឃឹមថា សិក្ខាសាលាផ្សព្វផ្សាយនេះផ្តល់អត្ថប្រយោជន៍ ដល់ម្ចាស់អាជីវកម្មដែលមានតម្រូវការកម្ចីសម្រាប់ពង្រីក និងទ្រទ្រង់អាជីវកម្មរបស់ខ្លួន ប៉ុន្តែប្រឈមនឹងបញ្ហាខ្វះទ្រព្យបញ្ចាំ​ ឱ្យបានស្វែងយល់ពីនីតិវិធីក្នុងការស្នើសុំកម្ចីដែលមានការធានាឥណទានពី CGCC តាមរយៈ​គ្រឹះស្ថានហិរញ្ញវត្ថុចូលរួម (PFI) របស់ CGCC៕

សិក្ខាសាលាផ្សព្វផ្សាយ ស្តីពី “កម្ចីដែលមានការធានា ដើម្បីគាំទ្រដល់ការអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យម” នៅខេត្តបាត់ដំបង ថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២២
សិក្ខាសាលាផ្សព្វផ្សាយ ស្តីពី “កម្ចីដែលមានការធានា ដើម្បីគាំទ្រដល់ការអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យម” នៅខេត្តបាត់ដំបង ថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២២

 

សិក្ខាសាលាផ្សព្វផ្សាយ ស្តីពី “កម្ចីដែលមានការធានា ដើម្បីគាំទ្រដល់ការអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យម” នៅខេត្តសៀមរាប ថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២២
សិក្ខាសាលាផ្សព្វផ្សាយ ស្តីពី “កម្ចីដែលមានការធានា ដើម្បីគាំទ្រដល់ការអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យម” នៅខេត្តសៀមរាប ថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២២

 

សិក្ខាសាលាផ្សព្វផ្សាយ ស្តីពី “កម្ចីដែលមានការធានា ដើម្បីគាំទ្រដល់ការអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យម” នៅខេត្តសៀមរាប ថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២២
សិក្ខាសាលាផ្សព្វផ្សាយ ស្តីពី “កម្ចីដែលមានការធានា ដើម្បីគាំទ្រដល់ការអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យម” នៅខេត្តសៀមរាប ថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២២

Click here to read about: Dissemination Workshop on Access to Credit Guarantee for Businesses in Tourism Sector

កិច្ចប្រជុំក្រុមប្រឹក្សាភិបាល សាជីវកម្មធានាឥណទានកម្ពុជា អាណត្តិទី១ លើកទី៩

នាថ្ងៃអង្គារ ទី២៧ ខែមិថុនា ឆ្នាំ២០២២ សាជីវកម្មធានាឥណទានកម្ពុជា (ស.ធ.ក.) បានរៀបចំកិច្ចប្រជុំក្រុមប្រឹក្សាភិបាលអាណត្តិទី១ លើកទី៩ ក្រោមវត្តមានដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាភិបាលរបស់ស.ធ.ក. ដោយមានការចូលរួមពីសំណាក់សមាជិកក្រុមប្រឹក្សាភិបាល ទាំងអស់របស់ ស.ធ.ក.។

របៀបវារៈនៃកិច្ចប្រជុំក្រុមប្រឹក្សាភិបាលលើកទី៩នេះ រួមមាន (១) របាយការណ៍ស្តីពីវឌ្ឍនភាពការងាររបស់ ស.ធ.ក. , (២) ការស្នើសុំធ្វើជាគ្រឹះស្ថានហិរញ្ញវត្ថុចូលរួម (PFIs) ជុំទី៥, (៣) ការស្នើសុំប្តូរនីតិវិធីអនុវត្តផែនការលទ្ធកម្មប្រចាំឆ្នាំ, (៤) សំណើសុំការឯកភាពជាគោលការណ៍ដើម្បីធ្វើវិសោធនកម្មលក្ខន្តិកៈរបស់ ស.ធ.ក., (៥) ការធ្វើប្រតិភូកម្មក្នុងការអនុម័តសំណើធានាឥណទាន, និង (៦) ផ្សេងៗ។

កិច្ចប្រជុំក្រុមប្រឹក្សាភិបាលរបស់ ស.ធ.ក. តែងតែត្រូវបានរៀបចំឡើងជាទៀងទាត់ ដើម្បីពិនិត្យ វាយតម្លៃ និងផ្តល់អនុសាសន៍ដល់ ស.ធ.ក. ក៏ដូចជាផ្តល់ការសម្រេចនានា ទៅលើសកម្មភាពការងារ ជាពិសេសទៅលើការកិច្ចការងារអភិវឌ្ឍស្ថាប័ន  ដើម្បីធានានូវតម្លាភាព និងប្រសិទ្ធភាពរបស់ ស.ធ.ក.។

កិច្ចប្រជុំក្រុមប្រឹក្សាភិបាល សាជីវកម្មធានាឥណទានកម្ពុជា អាណត្តិទី១ លើកទី៩

Click here to read about: Dissemination Workshop on Access to Credit Guarantee for Businesses in Tourism Sector

CGCC ចែករំលែកពីមគ្គុទេសក៏ នៃលទ្ធភាពទទួលបានកម្ចីដែលមានការធានា ដល់សហគ្រិនស្រ្តី

នាព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២២ លោក Wong Keet Loong អគ្គនាយកសាជីវកម្មធានាឥណទានកម្ពុជា (CGCC) បានចូលរួមជាវាគ្មិនកិត្តិយសមួយរូបនៅក្នុងវេទិកាសហគ្រិនស្ត្រីស្តីពី “លទ្ធភាពទទួលបានហិរញ្ញប្បទាន និងទីផ្សារក្នុងការអភិវឌ្ឍន៍អាជីវកម្មរបស់ស្រ្តី” ដែលលោកបានចែករំលែកអំពីកិច្ចចូលរួមរបស់ CGCC លើការគាំទ្រដល់ការទទួលបានកម្ចី និងបរិយាបន្នហិរញ្ញវត្ថុសម្រាប់សហគ្រិនស្រ្តី ជាពិសេសលើកម្ចីដែលខ្វះទ្រព្យធានា។

នៅក្នុងវេទិកាពិភាក្សាស្តីពី  “ការចែករំលែកពីមគ្គុទេសក៏នៃលទ្ធភាពទទួលបានហិរញ្ញប្បទានដល់សហគ្រិនស្រ្តីវ័យក្មេង” លោកអគ្គនាយកបានគូសបញ្ជាក់អំពីភាពចាំបាច់នៃការធានាឥណទាន ដែលដើរតួជាផ្នែកមួយនៃទ្រព្យបញ្ចាំ ដើម្បីអាចសម្រួលឱ្យអាជីវកម្ម ជាពិសេសអាជីវកម្មដែលគ្រប់គ្រងដោយស្រ្តី បានទទួលកម្ចីងាយស្រួល និងច្រើនជាងមុន ពីគ្រឹះស្ថានហិរញ្ញវត្ថុដៃគូ។ យន្តការនេះគឺជាយន្តការគាំទ្ររបស់រាជរដ្ឋាភិបាលកម្ពុជា បន្ថែមពីលើកិច្ចអន្តរាគមន៍នានា ដែលផ្តល់នូវលក្ខខណ្ឌអនុគ្រោះជាច្រើន ក្នុងការជំរុញឱ្យអាជីវកម្មដែលគ្រប់គ្រងដោយស្រ្តី យមានលទ្ធភាពទទួលបានកម្ចីផ្លូវការ យកទៅប្រើប្រាស់ជាទុនបង្វិល និងពង្រីកអាជីវកម្ម ដោយយើងបានឃើញហើយថា អាជីវកម្មដែលគ្រប់គ្រងដោយស្រ្តីមានចំណែករហូតដល់៦១%នៃអាជីវកម្មសរុបទូទាំងប្រទេសកម្ពុជ។

CGCC ចែករំលែកពីមគ្គុទេសក៏ នៃលទ្ធភាពទទួលបានកម្ចីដែលមានការធានា ដល់សហគ្រិនស្រ្តី
CGCC ចែករំលែកពីមគ្គុទេសក៏ នៃលទ្ធភាពទទួលបានកម្ចីដែលមានការធានា ដល់សហគ្រិនស្រ្តី

ជាមួយគ្នានេះផងដែរ បន្ថែមពីលើកិច្ចចូលរួមរបស់ស្ថាប័នពាក់ព័ន្ធ លោកអគ្គនាយកក៏បានលើកទឹកចិត្តដល់សហគ្រិនស្រ្តីឱ្យមានការរៀបចំត្រៀមខ្លួន ដើម្បីឱ្យសមស្របទៅនឹងលក្ខខណ្ឌនៃការទទួលបានហិរញ្ញប្បទានដែលមានភាពអនុគ្រោះទាំងនោះ។ ចំពោះការធានាឥណទាន ដែលដើរតួជាផ្នែកមួយនៃទ្រព្យបញ្ចាំលើកម្ចីអាជីវកម្មតាមរយៈគ្រឹះស្ថានហិរញ្ញវត្ថុចូលរួមរបស់ CGCC សហគ្រិនស្រ្តីគ្រប់រូបសុទ្ធតែមានឱកាសក្នុងការទទួលបាន ដោយតោងទាមចាប់ផ្តើមពីការស្វែងរកព័ត៌មានជំនួយហិរញ្ញវត្ថុពី CGCC និងជាពិសេសពីធនាគារ ឬគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទាំង២៣ ដែលជាដៃគូរបស់ CGCC។

គួរបញ្ជាក់ផងដែរថា វេទិកាសហគ្រិនស្រ្តីថ្ងៃនេះ ត្រូវបានរៀបចំឡើងដោយមានអ្នកចូលរួមជិត២០០នាក់ រួមមានទាំងស្រ្តី និងសហគ្រិនស្រ្តី ដែលវេទិកាមួយនេះផ្តល់នូវឱកាសដល់សហគ្រិនស្រ្តីយល់ដឹងពីវិធីសាស្រ្តទទួលបានហិរញ្ញប្បទាន ចំណេះដឹង និងព័ត៌មានហិរញ្ញវត្ថុ ការគ្រប់គ្រងហិរញ្ញវត្ថុ និងធនធានហិរញ្ញវត្ថុផ្សេងទៀត។ CGCC ក៏បានដាក់ចេញនូវគម្រោងធានាឥណទានសម្រាប់សហគ្រិនស្រ្តី កាលពីខែមេសា ឆ្នាំ២០២២ ដើម្បីបន្ថែមការគាំទ្រ ក្នុងលក្ខខណ្ឌអនុគ្រោះ និងពិសេសៗជាច្រើនដល់សហគ្រិនស្រ្តី។ សហគ្រិនស្រ្តីអាចស្វែងរកព័ត៌មានអំពីគម្រោងនេះបានតាមរយៈដំណរភ្ជាប់នេះ៖ https://bit.ly/3LnKlFU

CGCC shares tips to access to guaranteed loans for Women Entrepreneurs

Click here to read about: Courtesy visit by CGCC to NBC to discuss expanding more support to improve financial inclusion

CGCC ផ្តល់​ការធានា​ឥណទាន​ជាង ៤០០ ដែលមាន​ទំហំ​ទឹកប្រាក់​ជាង ៤៥,៥ ​លាន​ដុល្លារ

សាជីវកម្ម​ធានា​ឥណទាន​កម្ពុជា ​(CGCC) បានផ្តល់​ការធានា​ឥណទាន​ដល់ ៤៤៨ ​ក្រុមហ៊ុន​អាជីវកម្ម គិត​ត្រឹម​ថ្ងៃទី​ ៣១ ខែឧសភា ឆ្នាំ​ ២០២២ ដែល​គិត​ជា​ទឹកប្រាក់ ៤៥,៥​ លាន​ដុល្លារ​ក្នុងនោះ​អាជីវកម្ម​ខ្នាតតូច​ និង​មធ្យម ​(SME) ​មាន​ចំនួន ៤៣១ ​ក្រុមហ៊ុន​។ នេះ​បើតាម​ព្រឹត្តិបត្រ​របស់​សាជីវកម្ម​ធានា​ឥណទាន​កម្ពុជា​។

ទិន្នន័យ​បង្ហាញថា ឥណទាន​ដែល​ត្រូវ​ធានា​ដោយ CGCC មាន ៤៤៨ ក្រុមហ៊ុន​អាជីវកម្ម​ដែល​ស្មើនឹង​ទឹកប្រាក់​សរុប ៤៥,៥ ​លាន​ដុល្លារ​ក្នុងនោះ​ប្រភេទ​អាជីវកម្ម​ខ្នាតតូច និង​មធ្យម​មាន​ចំនួន ៤៣១ និង​ខ្នាត​ធំ ១៧​។ ដោយឡែក​ក្នុងចំណោម​ ៤៤៨ ​ក្រុមហ៊ុន​អាជីវកម្ម​គឺមាន​ក្រុមហ៊ុន​គ្រប់គ្រង​ដោយ​ស្ត្រី ១៣៨ ​។

សេវា​ធានា​ឥណទាន​កម្ពុជា គឺ​ផ្តល់​ការធានា​ឥណទាន​លើ​កម្ចី​ដែល​ផ្តល់ឱ្យ​អាជីវកម្ម​ ដើម្បី​ចែករំលែក​ហានិភ័យ​ជាមួយ​ស្ថាប័ន​ផ្តល់​កម្ចី និង​បង្កើន​បរិយាប័ន្ន​ហិរញ្ញវត្ថុ​។ បច្ចុប្បន្ននេះ​ CGCC ផ្តល់​ការធានា​ឥណទាន​លើក​ម្ចី​បញ្ចេញ​ដោយ​ធនាគារ និង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ (PFIs) របស់ CGCC ទៅកាន់​អ្នកស្នើសុំ​កម្ចី ក្រោម​គម្រោង​ធានា​ឥណទាន​ដែល​បានដាក់​ចេញ​ដោយ CGCC​។

លោក ណូ លីដា អគ្គនាយករង​សាជីវកម្ម​ធានា​ឥណទាន​កម្ពុជា​បាន​លើកឡើង​ថា​៖ «​ការបង្រួម​គម្លាត​តម្រូវការ និង​ការផ្គត់ផ្គង់​ឥណទាន​ដើម្បី​គាំទ្រ​ដល់​កំណើន​សេដ្ឋកិច្ច គឺ​ដើម្បី​ចែករំលែក​ហានិភ័យ​ជាមួយនឹង​ស្ថាប័ន​ផ្តល់​កម្ចី និង​បង្កើន​បរិយាប័ន្ន​ហិរញ្ញវត្ថុ​»​។

លោក​លើកឡើង​ថា ដើម្បី​ចាប់យក​អត្ថប្រយោជន៍​ពី​ការធានា​ឥណទាន ក្រុមហ៊ុន​អាជីវកម្ម​ត្រូវ​ត្រៀមខ្លួន​ឱ្យបាន​រួចរាល់​ ដើម្បី​ស្នើសុំ​ទៅ PFIs ជាមុន​។

 

អ្នកស្រាវជ្រាវ​សេដ្ឋកិច្ច​នៃ​រាជបណ្ឌិត្យ​សភា​កម្ពុជា លោក ហុង វណ្ណៈ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នា​ថ្ងៃទី​ ៥ ខែមិថុនា​ថា ការផ្តល់ និង​ការទទួល​បាន​នូវ​ឥណទាន​មួយ​ដែលមាន​ការធានា​ត្រឹមត្រូវ​តាមផ្លូវ​ច្បាប់​បាន​ដើរតួនាទី​យ៉ាងសំខាន់​ក្នុង​ការរក្សា​លំនឹង​សេដ្ឋកិច្ច​ឱ្យមាន​ដំណើរការ​ទៅមុខ​ដោយ​រលូន ជាពិសេស​ក្នុង​ដំណាក់កាល​ដ៏​លំបាក​នៃ​វិបត្តិ​បណ្តាល​មកពី​ជំងឺ​កូវីដ​ ១៩​។

លោក​បន្តថា នៅពេល​វិស័យ​ហិរញ្ញវត្ថុ​មាន​ស្ថិរភាព​ល្អ ការបញ្ចេញ​ទុនវិនិយោគ និង​ការបង្កើត​ឱកាស​ការងារ​ថ្មីៗ​ក៏មាន​ច្រើន​ដែរ​។ ម្យ៉ាងទៀត​នៅពេល​សហគ្រាស​ធុន​តូច និង​មធ្យម មាន​ទុន​គ្រប់គ្រាន់​វា​ក៏​ជួយ​ឱ្យ​ដំណើរការ​ផលិតកម្ម​មាន​កាន់តែ​ច្រើន​ និង​ជួយ​កាត់បន្ថយ​ការនាំចូល​ពី​បរទេស និង​បង្កើន​ការនាំចេញ​ផងដែរ​។

លោក​ថ្លែងថា​៖ «​ការផ្តល់​ការធានា​ឥណទាន​បាន​ជួយ​ទាំង​ស្ថាប័ន​ផ្តល់​កម្ចី និង​អ្នកទទួល​កម្ចី​ (​ម្ចាស់​អាជីវកម្ម​) ឱ្យ​មាន​ទំនុកចិត្ត​រៀងៗ​ខ្លួន ព្រោះ​មុននឹង​ហ៊ាន​ធានា CGCC តែងតែ​មាន​លក្ខខណ្ឌ​ និង​ធ្វើការ​សិក្សា​ទៅលើ​ប្រភេទ​អាជីវកម្ម ឬ​ផលរបរ​របស់​អ្នកស្នើ​ឱ្យបាន​ច្បាស់​ជាមុនសិន​»​។

កាលពី​ខែកញ្ញា ឆ្នាំ​ ២០២១ សាជីវកម្ម​ធានា​ឥណទាន​កម្ពុជា​បាន​ដាក់ឱ្យ​ដំណើរការ គម្រោង​ធានា​ឥណទាន​សម្រាប់​សហហិរញ្ញប្បទាន ​(CFGS) ដែល​ត្រូវបាន​បង្កើតឡើង​ជាពិសេស​សម្រាប់​កម្ចី​ដែល​បញ្ចេញ​ក្រោម គម្រោង​សហហិរញ្ញប្បទាន​ទ្រទ្រង់​សហគ្រាស​ធុន​តូច និង​មធ្យម​ជំហាន​ទី​ ២ (SCFS II) របស់​ធនាគារ​សហគ្រាស​ធុន​-​តូច និង​មធ្យម​កម្ពុជា​៕

អត្ថបទដកស្រង់ពី៖ ភ្នំពេញប៉ុស្តិ៍ ចុះផ្សាយថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២២

Click here to read about: CGCC recommends ways to Access to Guaranteed Loans

ជំនួបសម្តែងការគួរសមរបស់ CGCC និងពិភាក្សាការងារ ជាមួយធនាគារជាតិនៃកម្ពុជា ដើម្បីបង្កើនការលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ

ថ្ងៃអង្គារ ទី៧ ខែមិថុនា ឆ្នាំ២០២២ លោក Wong Keet Loong អគ្គនាយកសាជីវកម្មធានាឥណទានកម្ពុជា (CGCC) បានដឹកនាំសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយលោកជំទាវបណ្ឌិត ជា​ សិរី ឧបការីទេសាភិបាល និងជាអគ្គនាយកបច្ចេកទេស ធនាគារជាតិនៃកម្ពុជា (NBC) រួមជាមួយនឹងសហការី នៅឯទីស្តីការ NBC។

លោកអគ្គនាយក CGCC បានសម្តែងក្តីសោមនស្ស ចំពោះការស្វាគមន៍របស់លោកជំទាវបណ្ឌិត និងបានជម្រាបជូនលោកជំទាវបណ្ឌិតអំពីវឌ្ឍនភាពការងាររបស់ CGCC ក្នុងការផ្តល់ការធានាឥណទាន ដើម្បីគាំទ្រដល់ការអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យម និងជំរុញបរិយាបន្នហិរញ្ញវត្ថុ។

Courtesy visit by CGCC to NBC to discuss on Expanding more Support to Improve Financial Inclusion

លោកជំទាវបណ្ឌិត បានកោតសរសើរចំពោះវឌ្ឍនភាពការងាររបស់ CGCC និងបានបង្ហាញការគាំទ្រដល់បេសកកម្មរបស់ CGCC ក្នុងការផ្តល់ការធានាឥណទានលើកម្ចី ដែលបញ្ចេញដោយធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដល់ក្រុមហ៊ុនអាជីវកម្ម ជាពិសេស សហគ្រាសធុនតូច និងមធ្យម ដែលខ្វះទ្រព្យបញ្ចាំ។

ជំនួបរវាង CGCC និង NBC នាថ្ងៃនេះ គឺជាឱកាសមួយសម្រាប់ CGCC ក្នុងការឈ្វងយល់កាន់តែច្បាស់អំពីកិច្ចការងាររបស់ NBC និងពិភាក្សាអំពីកិច្ចសហការគ្នារវាង NBC គ្រឹះស្ថានហិរញ្ញវត្ថុ និង CGCC ដើម្បីលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ និងចំណេះដឹងហិរញ្ញវត្ថុ ក្នុងចំណោមសហគ្រាសខ្នាតមីក្រូ តូច និងមធ្យមនៅកម្ពុជា។

Click here to read about: CGCC visits Canadia Bank at Kampong Chhnang Branch enhance collaboration on the Credit Guarantee

ជំនួបរវាង CGCC និងធនាគារកាណាឌីយ៉ា សាខាខេត្តកំពង់ឆ្នាំង ពិភាក្សាពង្រឹងការអនុវត្តកិច្ចសហការនៃការធានាឥណទាន

នារសៀលថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២២ សាជីវកម្មធានាឥណទានកម្ពុជា (CGCC) បានចុះជួបពិភាក្សាការងារដោយផ្ទាល់ជាមួយថ្នាក់គ្រប់គ្រង និងបុគ្គលិករបស់ធនាគារកាណាឌីយ៉ា សាខាខេត្តកំពង់ឆ្នាំង ដើម្បីពង្រឹងកិច្ចសហការ និងផ្សព្វផ្សាយអំពីគម្រោងធានាឥណទានរបស់ CGCC។

បន្ថែមពីលើការចែករំលែកអំពីគម្រោងធានាឥណទាន និងអត្ថប្រយោជន៍ដែលទទួលបានសម្រាប់ធនាគារ និងអតិថិជនដែលជាម្ចាស់អាជីវកម្ម ជំនួបនេះក៏មានការចែករំលែកនូវបទពិសោធន៍ពីសំណាក់ខាងធនាគារកាណាឌីយ៉ា សាខាខេត្តកំពង់ឆ្នាំងកន្លងមកផងដែរ ដែលជាឱកាសមួយក្នុងការបន្ថែមនូវការស្វែងយល់ទៅវិញទៅមក រវាងCGCC និងខាងធនាគារ ទៅលើភាពចាំបាច់នៃការធានាឥណទាន និងកាន់តែធ្វើឱ្យកិច្ចសហការមានភាពប្រសើរនិងរលូនឡើង។

ធនាគារកាណាឌីយ៉ា គឺជាគ្រឹះស្ថានហិរញ្ញវត្ថុចូលរួមដែលបានចុះហត្ថលេខាជាផ្លូវការដំបូងគេមួយរបស់ CGCC និងក៏ជាដៃគូសហការយ៉ាងសកម្មក្នុងការផ្តល់កម្ចីក្រោមការធានាពី CGCC ជូនដល់ម្ចាស់អាជីវកម្ម ទាំងខ្នាតតូចនិងមធ្យម និងខ្នាតធំ សម្រាប់យកទៅប្រើប្រាស់ជាទុនបង្វិល ឬពង្រីកអាជីវកម្មរបស់ខ្លួន។

CGCC visits Canadia Bank at Kampong Chhnang

CGCC, BITC និង ធនាគារកាណាឌីយ៉ា បានសហការចុះទស្សនកិច្ចកសិដ្ឋានចិញ្ចឹមជ្រូកក្រោមគម្រោងបច្ចេកវិទ្យាជីវឧស្ម័នខ្នាតធំ ដែលមានសក្តានុពលក្នុងការទទួលបានកម្ចីដែលមានការធានាពី CGCC

នាថ្ងៃអង្គារ ទី២៤ ខែឧសភា ឆ្នាំ២០២២ ក្រុមការងារសាជីវកម្មធានាឥណទានកម្ពុជា (CGCC) សហការជាមួយធនាគារកាណាឌីយ៉ា ដែលជាគ្រឹះស្ថានហិរញ្ញវត្ថុចូលរួមមួយរបស់ CGCC និងក្រោមការសម្របសម្រួលរបស់ក្រុមការងារមជ្ឈមណ្ឌលបច្ចេកវិទ្យា និងព័ត៌មានជីវឧស្ម័នខ្នាតធំ (BTIC) បានចុះទស្សនកិច្ច នៅឯកសិដ្ឋានចិញ្ចឹមជ្រូកសាច់មួយកន្លែង ដែលមានសក្តានុពលក្នុងការទទួលបានកម្ចីដែលមានការធានាពី CGCC នៅឯស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង​។

កសិដ្ឋាននេះបានប្រើប្រាស់បច្ចេកវិទ្យាជីវឧស្ម័នខ្នាតធំ ដែលជាអាងស្តុកកាកសំណល់បម្លែងទៅជាថាមពលអគ្គិសនី ក្រោមគម្រោង “កាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ ដោយជំរុញការវិនិយោគលើជីវឧស្ម័នខ្នាតធំ” ដែលអនុវត្តដោយ BTIC និងគាំទ្រដោយអង្គការសហប្រជាជាតិដើម្បីអភិវឌ្ឍន៍ឧស្សាហកម្ម (UNIDO)

Commercial Biogas Technologies Project

គួរបញ្ជាក់ផងដែរថា កាលពីខែមករា ឆ្នាំ២០២២ កន្លងទៅ  CGCC  បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ស្តីពីការបង្កើតកិច្ចសហប្រតិបត្តិការក្នុងគោលបំណងជំរុញការវិនិយោគលើបច្ចេកវិទ្យាជីវឧស្ម័នខ្នាតធំនៅកម្ពុជា ជាមួយ  BTIC ដែលត្រូវបានបង្កើតឡើងដោយសាកលវិទ្យាល័យភូមិន្ទកសិកម្ម (RUA) និងអង្គការសហប្រជាជាតិដើម្បីអភិវឌ្ឍន៍ឧស្សាហកម្ម (UNIDO)។ ទស្សនកិច្ចនៅឯទីតាំងដែលកំពុងអនុវត្តផ្ទាល់នេះ ពិតជាបានផ្តល់ឱ្យ CGCC និងដៃគូ ទទួលបាននូវឱកាសស្វែងយល់កាន់តែច្បាស់អំពីភាពចាំបាច់នៃការគាំទ្រដល់ការបង្កើនលទ្ធភាពទទួលបានធនធានហិរញ្ញវត្ថុសម្រាប់ការវិនិយោគលើបច្ចេកវិទ្យាជីវឧស្ម័នខ្នាតធំរបស់ វិនិយោគិន ឬអ្នកអនុវត្តស្រាវជ្រាវនិងផ្សព្វផ្សាយ ដើម្បីជំរុញឱ្យវិស័យចិញ្ចឹមសត្វ ងាកមកប្រើប្រាស់បច្ចេកវិទ្យាជីវឧស្ម័នខ្នាតធំកាន់តែច្រើននិងមានសក្តានុពលខ្ពស់ ក្នុងការបំប្លែងកាកសំណល់ទៅជាថាមពលអគ្គិសនី ក៏ដូចជាការអនុលោមតាមប្រព័ន្ធជីវសុវត្ថិភាព អនាម័យ និងការការពារបរិស្ថាន (ដូចជាការទប់ស្កាត់ការបំភាយក្លិន និងការបំពុលទឹក)។

Commercial Biogas Technologies Project Commercial Biogas Technologies Project

Click here to read about: CGCC participates in the discussion on “SMEs and FinTech Joining Hands to Promote Economic Recovery