CGCC

ផលិតផលឥណទាន សម្រាប់សហគ្រាសធុនតូច ឬមធ្យម ពីធនាគារ J-Trust Royal

តើលោកអ្នកមានបំណងចង់ពង្រីកអាជីវកម្មរបស់លោកអ្នក និងកំពុងស្វែងរកនូវកម្ចីអាជីវកម្ម ប៉ុន្តែមិនមានទ្រព្យធានាគ្រប់គ្រាន់? ធនាគារ J Trust Royal គឺជាដៃគូដ៏សក្តិសមបំផុតសម្រាប់លោកអ្នក។ ធនាគារ J Trust Royal ផ្នែកសហគ្រាសធុនតូច និងមធ្យម តែងតែទុកអតិថិជនជាចំបង។ យើងផ្តោតទៅលើការផ្តល់នូវបទពិសោធន៍សេវាកម្មធនាគារ ដែលមានភាពងាយស្រួលទៅកាន់អតិថិជន។ អនុញ្ញាតអោយយើងផ្តល់ជា ផលិតផលឥណទាន ដែលជាផ្នែកមួយនៃការរីកចម្រើនរបស់អាជីវកម្មលោកអ្នក

លក្ខណៈពិសេស៖

    . ទំហំកម្ចី៖ រហូតដល់ទៅ USD ,០០០,០០០.០០

    . រយៈពេលកម្ចី៖ រហូតដល់ទៅ ៨៤ ខែ

    . របៀបបង់សង៖ ការទូទាត់សងប្រកបដោយភាពបត់បែនដើម្បីស្របតាមតម្រូវការរបស់អាជីវកម្មលោកអ្ន

    . អត្រាការប្រាក់មានភាពប្រកួតប្រជែង

    . រូបិយប័ណ្ណរៀល និងដុល្លារ

សម្រាប់ព័ត៌មានបន្ថែម៖

សូមទំនាក់ទំនងទៅកាន់ផ្នែកបម្រើសេវាអតិថិជនរបស់ធនាគារ J Trust Royal អំពីនីតិវិធីនៃការស្នើសុំកម្ចី និងលក្ខខណ្ឌផ្សេងទៀតតាមរយ៖

ទូរស័ព្ទលេខ ០៩៥ ៥៥៥ ៦៧១ (តេឡេក្រាម) ឬ Hotline ៖ ០២៣ ៩៩៩ ២៥៥ (ក្នុងម៉ោងធ្វើការ)

សម្រាប់អាសយដ្ឋានសាខាធនាគារ J Trust Royal សូមចូលទៅកាន់គេហទំព័រ https://jtrustroyal.com/en/personal/

 

ហិរញ្ញប្បទានខ្សែសង្វាក់សាជីវកម្ម

ហិរញ្ញប្បទានខ្សែសង្វាក់សាជីវកម្មត្រូវបានតាក់តែងឡើងដើម្បីផ្ដល់ជូនដល់អតិថិជននូវកញ្ចប់ហិញ្ញប្បទាននៅក្នុងរង្វង់នៃតម្រូវការដើមទុនអាជីវកម្ម។ អាទិភាពទៅលើអតិថិជនគោលដៅគឺសហគ្រាសខ្នាតតូច និងមធ្យមដែលមានសក្តានុពលក្នុងតម្រូវការសេវាហិរញ្ញវត្ថុ, ជាពិសេសកម្ចីនិងសេវាកម្មផ្សេងៗទៀត ដើម្បីគាំទ្រដល់ប្រតិបត្តិការអាជីវកម្មរបស់ពួកគេ

លក្ខណៈពិសេសនិងអត្ថប្រយោជន៍ផលិតផល៖

    . រូបិយប័ណ្ណ៖ រៀល និងដុល្លារ

    . អត្រាការប្រាក់ប្រចាំខែ៖ ១១.៥%-១៥% ក្នុង១ឆ្នាំ

    . ទំហំកម្ចី៖ ទៅដល់ ៣០០,០០០ដុល្លារ

    . រយៈពេលកម្ចី៖ ដល់ ៩៦ខែ

    . របៀបបង់សង៖ បត់បែនតាមតម្រូវការអតិថិជន

    . ប្រភេទនៃទ្រព្យធានាបត់បែនតាមតម្រូវការអតិថិជន

អត្ថប្រយោជន៍៖

    . ឱកាសទទួលបានកម្ចីដោយមិនមានដាក់ទ្រព្យធានា

    . បង្កើនទំនាក់ទំនងល្អជាមួយដៃគូរអាជីវកម្មប្រកបដោយនិរន្តរភាព

    . បង្កើនបរិមាណលក់ និងចំណូលដោយមិនចាំបាច់ប្រើដើមទុនផ្ទាល់ខ្លួន

សម្រាប់ពត៌មានបន្ថែម៖

សូមអញ្ជើញទៅកាន់សាខារបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេអឹមខេ ណាមួយដែលនៅជិតលោកអ្នកបំផុត ឬទូរស័ព្ទទៅលេខ ០២៣ ២២០ ២០២ ឬ ១៨០០ ២០០ ២០០ ឬអុីម៉ែលមកកាន់ [email protected]

ជួបជាមួយម្ចាស់អាជីវកម្មដែល​ទទួលបានកម្ចីដែលមានការធានាពី CGCC

វិស័យកសិកម្ម គឺជាវិស័យស្នូលមួយ ក្នុងការទ្រទ្រង់កំណើនសេដ្ឋកិច្ចកម្ពុជា។ ដោយសារមើលឃើញពីសក្ដានុពុល និងដើម្បីលើកស្ទួយដល់ផលិតផលខ្មែរ និងទ្រទ្រង់ដល់បងប្អូនកសិករខ្មែរ ខ្ញុំបានសម្រេចចិត្តចាប់ផ្តើម បង្កើតជាសហភាព សហគមន៍បន្លែសុវត្ថិភាពនៅក្នុងឆ្នាំ២០២១។

ចាប់ពេលពីចាប់ផ្ដើមដំបូងរហូតដល់សព្វថ្ងៃ បញ្ហាប្រឈមសំខាន់របស់ខ្ញុំគឺ កង្វះធនធានមនុស្សក្នុងការរៀបចំឯកសារ និងការងាររដ្ឋបាលផ្សេងៗដោយសារភាគច្រើនសមាជិកនៅក្នុងសហភាពសហគមន៍គឺជាកសិករ។ បញ្ហាប្រឈសំខាន់មួយទៀតគឺ កង្វះទុនបង្វិលដើម្បីពង្រីកអាជីវកម្ម និងជំរុញការនាំចេញ។ ដំណោះស្រាយសម្រាប់ខ្ញុំ គឺប្រាក់កម្ចីពីគ្រឹះស្ថានហិរញ្ញវត្ថុ។

ដំបូងឡើយ ដោយសារទ្រព្យធានារបស់ខ្ញុំមិនគ្រប់គ្រាន់ ខ្ញុំមិនទទួលបានប្រាក់កម្ចីតាមតម្រូវការនោះទេ ដែលបានធ្វើឱ្យអាជីវកម្មរបស់ខ្ញុំមានការរាំងស្ទះប៉ុន្តែក្រោយមក ដោយសារការធានាឥណទានពី CGCC ខ្ញុំក៏ទទួលបានកម្ចីអាជីវកម្មពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុចម្រើន តាមទំហំកម្ចីដែលខ្ញុំបានស្នើសុំទាន់ពេលវេលា។ បន្ទាប់ពីទទួលបានកម្ចីដែលមានការធានា ខ្ញុំបានយកវាទៅធ្វើជាទុនបង្វិល ដែលអាចឲ្យខ្ញុំបន្ដការអាជីវកម្មសហភាពសហគមន៍បន្លែសុវត្ថិភាព ជូនដល់អតិថិជន និងដេប៉ូចែកចាយបានជាច្រើនខេត្តក្រុងទាន់ពេលវេលា។ មិនតែប៉ុណ្ណោះអាជីវកម្មរបស់ខ្ញុំ ក៏ទទួលបានការជឿទុកចិត្តពីដៃគូរអភិវឌ្ឍន៍នានាផងដែរ។

ការទទួលបានកម្ចីដែលមានការធានាពី CGCC គឺអាស្រ័យទៅលើសក្ដានុពលនៃអាជីវកម្មរបស់ខ្ញុំ ពោលគឺលទ្ធភាពនៃការរីកចម្រើនទៅមុខ ការកសាងនិងការថែទាំប្រវត្តិឥណទានឲ្យបានល្អ ក៏ដូចជាការបំពេញឯកសារតម្រូវដែលអាចបញ្ជាក់ពីភាពចាំបាច់ក្នុងការប្រើប្រាស់កម្ចីសម្រាប់អាជីវកម្មរបស់ខ្ញុំ។ ម្ចាស់អាជីវកម្មដទៃទៀតដែលមានតម្រូវការទុនប៉ុន្តែខ្វះទ្រព្យធានា ក៏អាចស្វែងរកការធានាឥណទានពី CGCC តាមរយៈគ្រឹះស្ថានធនាគារ ឬមីក្រូហិរញ្ញវត្ថុជាដៃគូរបស់ CGCC បានដែរ៕

អាននិងទាញយកអត្ថបទជា PDF: ជួបជាមួយម្ចាស់អាជីវកម្មដែលទទួលបានកម្ចីដែលមានការធានាពី CGCC

អត្ថបទស្វែងយល់អំពីប្រព័ន្ធគ្រប់គ្រងការធានា (GMS)

អាជីវកម្មមួយ មិនអាចរីកចម្រើនអស់លទ្ធភាពនោះទេ ប្រសិនមិនប្រើប្រាស់បច្ចេកវិទ្យា។ អាជីវកម្មរបស់ CGCC ក៏ដូច្នេះដែរ។ លោក ប៊ីល ហ្គេត ស្ថាបនិករបស់ក្រុមហ៊ុន Microsoft បានលើកឡើងថា៖ “បច្ចេកវិទ្យាព័ត៌មាន និងអាជីវកម្មបានភ្ជាប់គ្នាដ៏ស្អិតរមួត។ ខ្ញុំយល់ថា យើងមិនអាចនិយាយដោយមានន័យអំពីអាជីវកម្ម ដោយមិននិយាយអំពីបច្ចេកវិទ្យាព័ត៌មាននោះទេ។” ចាប់តាំងពីថ្ងៃដំបូងនៃអាជីវកម្ម CGCC បានប្រកាន់ភ្ជាប់នូវការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មាន ដោយចាប់ផ្តើមពីការប្រើប្រាស់កម្មវិធីអ៊ិចសែល និកម្មវិធី Microsoft SharePoint ដើម្បីគ្រប់គ្រងប្រតិបត្តិការធានាឥណទាន។ ថ្ងៃនេះ CGCC បានសម្រេចលទ្ធផលថ្មីមួយទៀត គឺការដាក់ឱ្យដំណើរការប្រព័ន្ធគ្រប់គ្រងការធានាឥណទាន (GMS) ដើម្បីបង្កើនការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មាន ក្នុងប្រតិបត្តិការធានាឥណទាន ប្រកបដោយប្រសិទ្ធភាព។ ការចាប់យកបច្ចេកវិទ្យាព័ត៌មាន គឺជាការប្តេជ្ញាចិត្តរបស់ CGCC ក្នុងការចូលរួមមួយចំណែកតូច ក្នុងការគាំទ្រអាទិភាពគន្លឹះទាំងប្រាំ (មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា) នៃ យុទ្ធសាស្ត្របច្ចកោណ៖ ដំណាក់កាលទីមួយ” របស់រាជរដ្ឋាភិបាលកម្ពុជា

តើ GMS ជាអ្វី?

GMS គឺជាប្រព័ន្ធឌីជីថល ដែលធ្វើស្វ័យប្រវត្តិកម្ម និងសម្រួលដំណើរការ នៃការធានាឥណទាន ឱ្យមានលក្ខណៈងាយស្រួល លឿន និងមានសុវត្ថិភាព។ GMS គឺជាប្រព័ន្ធឌីជីថលគ្រប់គ្រងប្រតិបត្តិការធានាឥណទានដំបូងគេបង្អស់ និងមានតែមួយគត់នៅកម្ពុជា ដែលត្រូវបានបង្កើតឡើងជាក់លាក់ សម្រាប់តែម៉ូដែលនៃការធានាឥណទានរបស់ CGCC។ វាគឺជាប្រព័ន្ធ ដែលផ្អែកលើបណ្តាញអ៊ីនធឺណែត និងត្រូវបានបង្កើតឡើងដោយប្រើប្រាស់ស្ថាបត្យកម្ម សេវាកម្មលក្ខណៈមីក្រូ និងបច្ចេកវិទ្យាទំនើប ដើម្បីបង្កើនប្រសិទ្ធភាព ភាពត្រឹមត្រូវ និងសុវត្ថិភាពនៃដំណើរការធានាឥណទាន។

តើ GMS ត្រូវបានបង្កើតឡើងយ៉ាងដូចម្តេច?

CGCC បានអភិវឌ្ឍ GMS ជាដំណាក់កាល។ GMS ដំណាក់កាលទី១ ត្រូវបានចំណាយពេលក្នុងការអភិវឌ្ឍអស់រយៈពេលប្រមាណ២ឆ្នាំ   ដោយក្រុមអ្នកជំនាញអភិវឌ្ឍន៍កម្មវិធីដែលមានបទពិសោធន៍ខ្ពស់។ ការអភិវឌ្ឍ GMS ត្រូវបានធ្វើឡើងតាមវិធីសាស្រ្ត ដែលមានលក្ខណៈបត់បែនឆាប់រហ័ស (Agile Approach) ដោយត្រូវបានកែលម្អជាប្រចាំ ផ្អែកលើមតិយោបល់ពីអ្នកប្រើប្រាស់ផ្ទាល់។ GMS ត្រូវបានអភិឌ្ឍ ដោយភាពប្រុងប្រយ័ត្នខ្ពស់ និងត្រូវបានធ្វើតេស្តដោយយកចិត្តទុកដាក់និងម៉ត់ចត់ មុននឹងដាក់ឱ្យដំណើរការ ដើម្បីធានាសុវត្ថិភាព និងភាពជឿទុកចិត្តបាន។  នៅក្នុងដំណាក់កាលទីមួយ  GMS ផ្តល់លក្ខណៈសំខាន់ៗ ដូចខាងក្រោម៖

. ស្វ័យប្រវត្តិកម្មទាំងស្រុង៖ GMS ធ្វើស្វ័យប្រវត្តិកម្មដំណើរការការធានាឥណទានទាំងមូល ចាប់ពីការស្នើសុំការធានាពី PFIs រហូតដល់ការអនុម័តការធានាឥណទានរបស់ CGCC។ ការផ្តល់ និងកែតម្រូវព័ត៌មានដោយស្វ័យប្រវត្តិ ត្រូវបានដាក់បញ្ចូលក្នុង GMS ដើម្បីកាត់បន្ថយកំហុស និងពេលវេលា ក្នុងការបង្កើតសំណើសុំការធានាឥណទាន និងការវាយតម្លៃសំណើធានាឥណទានផងដែរ។

. ការតាមដានដោយផ្ទាល់គ្រប់ពេលវេលា៖ GMS ផ្តល់មធ្យោបាយសម្រាប់ការតាមដានដោយផ្ទាល់គ្រប់ពេលវេលាអំពីវឌ្ឍនភាពនៃសំណើសុំការធានាឥណទាន ដោយអនុញ្ញាតឱ្យអ្នកប្រើប្រាស់អាចឆែកមើលបច្ចុប្បន្នភាពនៃការវាយតម្លៃសំណើសុំការធានាឥណទានពី CGCC បានគ្រប់ពេលវេលា។

. របាយការណ៍យ៉ាងទូលំទូលាយ៖ GMS បង្កើតរបាយការណ៍ដោយស្វ័យប្រវត្តិយ៉ាងទូលំទូលាយ អំពីការធានាឥណទាន សម្រាប់ការវិភាគទិន្នន័យអំពីការធានាឥណទាន ដើម្បីធ្វើការកែតម្រូវ និងការសម្រេចចិត្ត។

. សុវត្ថិភាពខ្ពស់៖ GMS ត្រូវបានរៀបចំនៅលើប្រព័ន្ធសុវត្ថិភាព និងប្រើប្រាស់បច្ចេកវិទ្យាសុវត្ថិភាពចុងក្រោយបំផុតដើម្បីការពារទិន្នន័យរបស់អ្នកប្រើប្រាស់។

អានបន្ត៖ អត្ថបទស្វែងយល់អំពីប្រព័ន្ធគ្រប់គ្រងការធានា (GMS)

“កម្មវិធីវិបស្សនាប្រចាំឆ្នាំ២០២៣ របស់បុគ្គលិក CGCC នៅខេត្តសៀមរាប”

ដើម្បីរឹតចំណងសាមគ្គីភាព បង្កើនផលិតភាពការងារ និងថ្លែងអំណរគុណដល់បុគ្គលិកទាំងអស់ ក្នុងកិច្ចខិតខំប្រឹងប្រែងចូលរួមចំណែកគាំទ្រដល់ប្រតិបត្តិការនៃការធានាឥណទាន CGCC បានរៀបចំកម្មវិធីវិបស្សនា​ អមជាមួយវគ្គបណ្តុះបណ្តាលស្តីពី “Action Leadership for Growth” ព្រមទាំងសកម្មភាពរឹតចំណងសាមគ្គីក្រុមការងារ (Team Building) ប្រចាំឆ្នាំ២០២៣ នៅខេត្តសៀមរាប ពីថ្ងៃទី៩ ដល់១២ ខែវិច្ឆិកា ឆ្នាំ២០២៣។

“កម្មវិធីវិបស្សនាប្រចាំឆ្នាំ២០២៣ របស់បុគ្គលិក CGCC នៅខេត្តសៀមរាប”
“កម្មវិធីវិបស្សនាប្រចាំឆ្នាំ២០២៣ របស់បុគ្គលិក CGCC នៅខេត្តសៀមរាប”

តាមរយៈកម្មវិធីនេះ ថ្នាក់ដឹកនាំ និងបុគ្គលិករបស់ CGCC មានឱកាសបានស្វែងយល់ពីគ្នាទៅវិញទៅមក និងបានផ្លាស់ប្តូរបទពិសោធន៍ការងារ ក៍ដូចជាបានជួយបង្កើននូវសមត្ថភាព និងចំណេះដឹងបន្ថែមអំពីគោលគំនិតនិងការអនុវត្តស្តីពីភាពជាអ្នកដឹកនាំសម្រាប់ការអភិវឌ្ឍ ដើម្បីបង្កើន​ប្រសិទ្ធភាពការងាររបស់ក្រុមការងារ ក៍ដូចជារួមចំណែកដល់ប្រតិបត្តិការ និងការអភិវឌ្ឍរបស់ CGCC ស្របតាមចក្ខុវិស័យក្នុងការលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ និងអភិវឌ្ឍសហគ្រាសខ្នាតតូច និងមធ្យមនៅកម្ពុជាផងដែរ៕

“កម្មវិធីវិបស្សនាប្រចាំឆ្នាំ២០២៣ របស់បុគ្គលិក CGCC នៅខេត្តសៀមរាប”
“កម្មវិធីវិបស្សនាប្រចាំឆ្នាំ២០២៣ របស់បុគ្គលិក CGCC នៅខេត្តសៀមរាប”
“កម្មវិធីវិបស្សនាប្រចាំឆ្នាំ២០២៣ របស់បុគ្គលិក CGCC នៅខេត្តសៀមរាប”
“កម្មវិធីវិបស្សនាប្រចាំឆ្នាំ២០២៣ របស់បុគ្គលិក CGCC នៅខេត្តសៀមរាប”
“កម្មវិធីវិបស្សនាប្រចាំឆ្នាំ២០២៣ របស់បុគ្គលិក CGCC នៅខេត្តសៀមរាប”
“កម្មវិធីវិបស្សនាប្រចាំឆ្នាំ២០២៣ របស់បុគ្គលិក CGCC នៅខេត្តសៀមរាប”
“កម្មវិធីវិបស្សនាប្រចាំឆ្នាំ២០២៣ របស់បុគ្គលិក CGCC នៅខេត្តសៀមរាប”
“កម្មវិធីវិបស្សនាប្រចាំឆ្នាំ២០២៣ របស់បុគ្គលិក CGCC នៅខេត្តសៀមរាប”

CGCC និងសាខាធនាគារកសិកន ផាប់ប្ល៊ីក ខមភេនី លីមីធីត ចុះកិច្ចព្រមព្រៀងធានាឥណទាន គាំទ្រការទទួលបានកម្ចីដែលមានការធានា ដល់ SME នៅកម្ពុជា

(ភ្នំពេញ)៖ សាជីវកម្មធានាឥណទានកម្ពុជា (CGCC) និងសាខាធនាគារកសិកន ផាប់ប្ល៊ីក ខមភេនី លីមីធីត (ភ្នំពេញ) បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងធានាឥណទាន។

ពិធីចុះហត្ថលេខាកាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣ ត្រូវបានប្រារព្ធឡើងជាផ្លូវការនៅការិយាល័យរបស់ CGCC ក្រោមវត្តមានរបស់លោក រស់ សីលវ៉ា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាភិបាល CGCC , លោក ឈើតកៀត អត្ថាករ ឯកអគ្គរាជទូតព្រះរាជាណាចក្រថៃ ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា និង លោក Suwat Techawatanawana, អគ្គនាយកប្រតិបត្តិរងធនាគារកសិកនប្រទេសថៃ។

CGCC និងសាខាធនាគារកសិកន ផាប់ប្ល៊ីក ខមភេនី លីមីធីត ចុះកិច្ចព្រមព្រៀងធានាឥណទាន គាំទ្រការទទួលបានកម្ចីដែលមានការធានា ដល់ SME នៅកម្ពុជា
CGCC និងសាខាធនាគារកសិកន ផាប់ប្ល៊ីក ខមភេនី លីមីធីត ចុះកិច្ចព្រមព្រៀងធានាឥណទាន គាំទ្រការទទួលបានកម្ចីដែលមានការធានា ដល់ SME នៅកម្ពុជា

លោក Wong Keet Loong អគ្គនាយក CGCC បានមានប្រសាសន៍ថា «យើងមានកិត្តិយសខ្លាំងណាស់ ដែលបានចាប់ជាដៃគូជាមួយធនាគារឈានមុខគេ នៅក្នុងព្រះរាជាណាចក្រថៃ ក្នុងការផ្តល់ការធានាឥណទាន ដើម្បីគាំទ្រលទ្ធភាពទទួលបានហិរញ្ញប្បទាន សម្រាប់សហគ្រាសខ្នាតមីក្រូ តូច និងមធ្យម នៅកម្ពុជា។ សាខាធនាគារកសិកននៅទីនេះ នាំយកបទពិសោធន៍ពីប្រទេសថៃ ដែលវិស័យធនាគារនៅទីនោះមានការអភិវឌ្ឍខ្លាំង ក្នុងការផ្តល់កម្ចីដែលមានការធានា។ តាមរយៈបទពិសោធន៍ទាំងនេះ យើងសង្ឃឹមថាធនាគារកសិកន នៅកម្ពុជានឹងពង្រីកការផ្តល់ហិរញ្ញប្បទាន ដែលមានការធានា ជូនដល់ម្ចាស់អាជីវកម្ម នៅក្នុងប្រទេសកម្ពុជា»។

CGCC និងសាខាធនាគារកសិកន ផាប់ប្ល៊ីក ខមភេនី លីមីធីត ចុះកិច្ចព្រមព្រៀងធានាឥណទាន គាំទ្រការទទួលបានកម្ចីដែលមានការធានា ដល់ SME នៅកម្ពុជា
CGCC និងសាខាធនាគារកសិកន ផាប់ប្ល៊ីក ខមភេនី លីមីធីត ចុះកិច្ចព្រមព្រៀងធានាឥណទាន គាំទ្រការទទួលបានកម្ចីដែលមានការធានា ដល់ SME នៅកម្ពុជា

លោកក៏បានបន្តទៀតថា «កិច្ចសហការនេះក៏នឹងបើកឱកាសសម្រាប់ CGCC ដើម្បីស្វែងយល់បន្ថែមពីការធានាឥណទានឆ្លងព្រំដែន រវាងធុរកិច្ចក្នុងព្រះរាជាណាចក្រថៃ និងព្រះរាជាណាចក្រកម្ពុជា។ នៅចុងឆ្នាំនេះ យើងក៏មានគម្រោងសិក្សា និងសហការជាមួយសាជីវកម្មធានាឥណទានប្រទេសថៃ ដែលមានបទពិសោធន៍ជាង៣០ឆ្នាំផងដែរ»។

លោក រិទ្ធិវុទ្ធ វឌ្ឍនាឆៃ ប្រធានចាត់ការទូទៅនៃសាខាធនាគារកសិកន (ភ្នំពេញ) បានមានប្រសាសន៍ឱ្យដឹងដែរថា «ប្រទេសកម្ពុជាគឺជាចំណុចកណ្តាលនៃយុទ្ធសាស្ត្រ ការពង្រីកខ្លួនរបស់ធនាគារកសិកន ប្រចាំតំបន់ ។ គំនិតផ្តួចផ្តើមនេះ ស្របតាមផែនការអាជីវកម្មរបស់យើង សម្រាប់ប៉ុន្មានឆ្នាំខាងមុខ ដែលក្នុងនោះយើងមានគោលបំណង បង្កើនបទពិសោធន៍របស់យើង ក្នុងការគាំទ្រអាជីវកម្មខ្នាតតូច និងមធ្យមនៅក្នុងប្រទេសថៃ និងទាញយកគំរូស្រដៀងគ្នានេះ ដើម្បីបម្រើដល់សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា។ ភាពជាដៃគូជាមួយ CGCC នឹងក្លាយជាកត្តាជំរុញដ៏សំខាន់សម្រាប់យើងក្នុងការពង្រីកវិសាលភាពទៅកាន់សហគ្រិនឱ្យបានកាន់តែច្រើនជាងមុន ស្របពេលជាមួយការបង្កើន សមត្ថភាពសេវាកម្មរបស់យើងផងដែរ។ លើសពីនេះ ភាពជាដៃគូនេះបង្ហាញពីការប្តេជ្ញាចិត្តរបស់យើង ក្នុងការគាំទ្រចក្ខុវិស័យរបស់រាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យម»

CGCC និងសាខាធនាគារកសិកន ផាប់ប្ល៊ីក ខមភេនី លីមីធីត ចុះកិច្ចព្រមព្រៀងធានាឥណទាន គាំទ្រការទទួលបានកម្ចីដែលមានការធានា ដល់ SME នៅកម្ពុជា
CGCC និងសាខាធនាគារកសិកន ផាប់ប្ល៊ីក ខមភេនី លីមីធីត ចុះកិច្ចព្រមព្រៀងធានាឥណទាន គាំទ្រការទទួលបានកម្ចីដែលមានការធានា ដល់ SME នៅកម្ពុជា

CGCC ផ្តោតលើការបង្កើនបរិយាបន្នហិរញ្ញវត្ថុ និងអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យម តាមរយៈបេសកកម្មចម្បងនៃការផ្តល់ការធានា លើកម្ចីអាជីវកម្មដែលផ្តល់ឱ្យតាមរយៈគ្រឹះស្ថានហិរញ្ញវត្ថុ ចូលរួម (PFIs) ដល់ MSMEs។

ស្របជាមួយគ្នានេះ សាខាធនាគារ កសិកន (ភ្នំពេញ) គឺជាសាខារបស់ ធនាគារ កសិកន ផាប់ប្ល៊ីក ខមភេនី លីមីធីត ដែលជាគ្រឹះស្ថានហិរញ្ញវត្ថុឈានមុខគេមួយ របស់ព្រះរាជាណាចក្រថៃ ដែលក៏មានគោលបំណងជួយគាំទ្រដល់អាជីវកម្មក្នុងស្រុករបស់កម្ពុជា តាមរយៈការផ្តល់សេវាហិរញ្ញវត្ថុ និងដំណោះស្រាយយ៉ាងទូលំទូលាយដល់ម្ចាស់អាជីវកម្ម និងក្រុមហ៊ុនផងដែរ។
ជាមួយនឹងវត្តមានដ៏រឹងមាំនៅក្នុងប្រទេសកម្ពុជា សាខារបស់ធនាគារ កសិកន (ភ្នំពេញ) ឥឡូវនេះបានក្លាយជាគ្រឹះស្ថានហិរញ្ញវត្ថុចូលរួម (PFIs) មួយក្នុងចំណោម PFIs សរុប២៧ស្ថាប័ន របស់ CGCC ក្នុងការប្តេជ្ញាចិត្តគាំទ្រដល់អាជីវកម្មក្នុងស្រុក ស្របតាមទិសដៅរបស់រាជរដ្ឋាភិបាល ក្នុងការគាំទ្រដល់ MSMEs។ CGCC និងសាខាធនាគារ កសិកន (ភ្នំពេញ) ជឿជាក់ថា កិច្ចសហការនេះនឹងជួយដោះស្រាយបញ្ហាហិរញ្ញវត្ថុរបស់ MSMEs ជាច្រើននៅក្នុងប្រទេសកម្ពុជា និងរួមចំណែកដល់កំណើន និងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។

CGCC និងសាខាធនាគារកសិកន ផាប់ប្ល៊ីក ខមភេនី លីមីធីត ចុះកិច្ចព្រមព្រៀងធានាឥណទាន គាំទ្រការទទួលបានកម្ចីដែលមានការធានា ដល់ SME នៅកម្ពុជា
CGCC និងសាខាធនាគារកសិកន ផាប់ប្ល៊ីក ខមភេនី លីមីធីត ចុះកិច្ចព្រមព្រៀងធានាឥណទាន គាំទ្រការទទួលបានកម្ចីដែលមានការធានា ដល់ SME នៅកម្ពុជា

អំពី CGCC 

CGCC គឺជាសាជីវកម្មធានាឥណទានតែមួយគត់នៅកម្ពុជា ដែលត្រូវបានសម្រេចបង្កើតឡើង សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាសហគ្រាសសាធារណៈ ដែលស្ថិតក្រោមអាណាព្យាបាលបច្ចេកទេស និងហិរញ្ញវត្ថុ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ បេសកកម្មចម្បងរបស់ CGCC គឺផ្តល់ការធានាឥណទានលើកម្ចីដែលផ្តល់ឱ្យអាជីវកម្ម ដើម្បីចែករំលែកហានិភ័យជាមួយស្ថាប័នផ្តល់កម្ចី និងបង្កើនបរិយាបន្នហិរញ្ញវត្ថុនៅក្នុងប្រទេស។

អំពីសាខាធនាគារកសិកន (ភ្នំពេញ)

សាខាធនាគារ កសិកន ផាប់ប្ល៊ីក ខមភេនី លីមីធីត (ភ្នំពេញ) ទទួលបានអាជ្ញាប័ណ្ណធនាគារពាណិជ្ជ ពីធនាគារជាតិនៃកម្ពុជា នៅខែវិច្ឆិកា ឆ្នាំ២០១៦ ជាមួយនឹងដើមទុនចុះបញ្ជីដំបូង៥០លានដុល្លារសហរដ្ឋអាមេរិក ហើយត្រូវបានបង្កើនដល់៨០លានដុល្លារសហរដ្ឋអាមេរិក គិតត្រឹមឆ្នាំ២០២៣នេះ។

ក្នុងនាមជាសមាហរណកម្មរបស់ធនាគារកសិកន សាខានៅកម្ពុជានេះមានគោលបំណងផ្តល់នូវផលិតផល និងសេវាកម្មហិរញ្ញវត្ថុដ៏ល្អបំផុត ដល់អាជីវកម្មទាំងក្នុងស្រុក និងបរទេសនៅក្នុងប្រទេសកម្ពុជា។ ដោយធនាគារកសិកមានវត្តមានសាខានៅក្នុងប្រទេសចិន ឥណ្ឌូនេស៊ី វៀតណាម ឡាវ និងថៃ សាខានៅកម្ពុជានេះ ក៏ផ្តោតលើការតភ្ជាប់អតិថិជនពីទូទាំងតំបន់ទាំងនោះផងដែរ៕

Credit to: Fresh News, Published on 02 October 2023

ជួបជាមួយម្ចាស់អាជីវកម្មដែលទទួលបានកម្ចីដែលមានការធានាពី CGCC

ដោយមើលឃើញថាការយល់ដឹងអំពីហិរញ្ញវត្ថុរបស់ប្រជាជនកម្ពុជាយើងនៅមានកម្រិត ហើយការប្រើប្រាស់និងការចាត់ចែងហិរញ្ញវត្ថុរបស់ពួកគាត់មិនសូវមានប្រសិទ្ធភាព នាងខ្ញុំនិងស្វាមីក៏ចាប់ផ្តើមបង្កើតក្រុមហ៊ុនឫទ្ធិពលនេះឡើងក្នុងឆ្នាំ២០១២ ដើម្បីផ្សព្វផ្សាយអំពីចំណេះដឹងហិរញ្ញវត្ថុ ក៏ដូចជាប្រឹក្សាយោបល់ផ្នែកហិរញ្ញវត្ថុផងដែរ។ រហូតមកដល់ឆ្នាំ២០២០ អាជីវកម្មរបស់ពួកយើងបានរងផលប៉ះពាល់មួយចំនួនពីវិបត្តិសកល គឺជម្ងឺកូវីដ-១៩ ប៉ុន្តែពួកយើងក៏នៅតែអាចឆ្លងកាត់បានមកដល់បច្ចុប្បន្ន។ កត្តាដែលលំបាកបំផុតនាពេលនោះ គឺបញ្ហាខ្វះដើមទុន ជាពិសេសទុនបង្វិល ដើម្បីទ្រទ្រង់ប្រតិបត្តិការអាជីវកម្មប្រចាំថ្ងៃ។ នៅពេលនោះយើងបានប្រើប្រាស់ទ្រព្យរបស់យើងធ្វើជាទ្រព្យធានា ដើម្បីស្នើសុំកម្ចី  ឋឋប៉ុន្តែពួកយើងនៅតែមិនអាចទទួលបានទុនគ្រប់គ្រាន់តាម តម្រូវការដំណោះស្រាយដ៏ល្អនាពេលនោះគឺមានការណែនាំពី ខេមា មីក្រូហិរញ្ញវត្ថុដែលជាគ្រឹះស្ថានហិរញ្ញវត្ថុដៃគូរបស់ CGCC ឲ្យពួកយើងស្នើសុំកម្ចីដែលមានការការធានាពី CGCC សម្រាប់អាជីវកម្មដោយមិនចាំបាច់មានទ្រព្យធានាគ្រប់គ្រាន់។

បន្ទាប់ពីទទួលបានទុនបង្វិលដែលមានការធានា យើងក៏អាចដោះស្រាយបញ្ហាសំខាន់ៗជាច្រើនដូចជាការចំណាយលើការធ្វើទីផ្សារ     ការផ្សព្វផ្សាយ និង ការចំណាយលើប្រត្តិបត្តិការអាជីវកម្មទាំងមូល។ យើងខ្ញុំបានពង្រីកអាជីវកម្មឲ្យធំជាងមុន មានបុគ្គលិកច្រើនជាងមុន អតិថិជនបានទទួលជ្រាប និងស្គាល់ រួមជាមួយនឹងការប្រើប្រាស់សេវាកម្មរបស់យើងខ្ញុំបានកើនឡើងជាលំដាប់។ ម៉្យាងទៀត យើងខ្ញុំក៏មានពេលវេលាច្រើនជាងមុន ដើម្បីគិតគូរទៅលើយុទ្ធសាស្រ្តថ្មីៗបន្ថែមទៀតដោយលែងបារម្ភពីបញ្ហាដើមទុនតទៅទៀត។

ដើម្បីឲ្យអាជីវកម្មមួយជោគជ័យទៅបានគឺអាស្រ័យលើកត្តាជាច្រើនក្នុងនោះដើមទុន ឬក៏ទុនបង្វិលគឺជាកត្តាសំខាន់បំផុតសម្រាប់អាជីវកម្មនីមួយៗ។ យើងខ្ញុំសូមអរគុណដល់រាជរដ្ឋាភិបាលដែលបានបង្កើត CGCC ឡើង និងបានជួយគាំទ្រដល់អាជីវកម្មរបស់យើងខ្ញុំ ក៏ដូចជាម្ចាស់អាជីវកម្មដ៏ទៃផ្សេងទៀត ឲ្យមាឱកាសរីកចម្រើនទៅបានយ៉ាងរលូន ក៏ដូចជាដើម្បីភាពរីកចម្រើននៃសេដ្ឋកិច្ចប្រទេសជាតិទាំងមូលផងដែរ៕

អាននិងទាញយកអត្ថបទជា PDF: លោកស្រី ប៉ែន បុប្ផា នាយិកាមជ្ឈមណ្ឌលបណ្តុះបណ្តាលឫទ្ធិពល

ស្វែងយល់ពីហានិភ័យការជ្រើសរើស និងហានិភ័យចិត្តសាស្ត្រ

ហានិភ័យការជ្រើសរើស (Adverse Selection) និងហានិភ័យចិត្តសាស្ត្រ (Moral Hazard) កើតឡើងដោយសារអសមភាពនៃព័ត៌មាន (Asymmetry Information) ដែលអាចនាំឱ្យមានភាពបរាជ័យនៃទីផ្សារ។ អសមភាពនៃព័ត៌មាន គឺជាស្ថានភាពដែលភាគីនានា ក្នុងប្រតិបត្តិការណាមួយ មិនមានព័ត៌មានស្មើគ្នា ដើម្បីអនុវត្តប្រតិបត្តិការនោះដោយយុតិ្តធម៌ និងស្មើភាពគ្នា។ ឧទាហរណ៍ ក្នុងការទិញឡានមួយទឹក អ្នកទិញ មិនដឹងអំពីចំណុចខ្វះខាតនៃឡាននោះ គ្រប់ជ្រុងជ្រោយ ដូចម្ចាស់ឡានដែលជាអ្នកលក់នោះទេ។ ដូច្នេះ អ្នកលក់អាចកំណត់តម្លៃបានត្រឹមត្រូវជាង ខណៈអ្នកទិញមិនមានព័ត៌មានស្មើគ្នា ដើម្បីចរចារតម្លៃឱ្យមកនៅកម្រិតមួយ ដែលឆ្លុះបញ្ចាំងពីស្ថានភាពពិតប្រាកដរបស់ឡាននោះទេ។ ក្នុងស្ថានភាពនេះ អសមភាពនៃព័ត៌មានអាចបណ្តាលឱ្យមានភាពបរាជ័យនៃទីផ្សារ ដោយសារមិនមានការទិញ-លក់ ព្រោះអ្នកទិញគិតថា គ្រប់តម្លៃឡានដែលអ្នកលក់ព្រមលក់ នឹងផ្តល់ផលប្រយោជន៍ដល់អ្នកលក់ច្រើនជាង។ អសមភាពនៃព័ត៌មាន គឺជាទ្រឹស្តីដែលត្រូវបានបង្កើតដោយសេដ្ឋវិទូ ដែលបានឈ្នះរង្វាន់ណូប៊ែល George Akerlof ក្នុងឆ្នាំ១៩៧០។

អសមភាពនៃព័ត៌មាន អាចកើតឡើងនៅក្នុងប្រតិបត្តិការច្រើនប្រភេទ។ នៅក្នុងប្រតិបត្តិការធនាគារ អ្នកខ្ចីជាទូទៅមានព័ត៌មានច្បាស់លាស់អំពីលទ្ធភាពសងរបស់ខ្លួន ជាងធនាគារដែលផ្តល់កម្ចី ដែលធ្វើឱ្យមានការលំបាកសម្រាប់ធនាគារក្នុងការកំណត់តម្លៃកម្ចី (អត្រាការប្រាក់) ដែលឆ្លុះបញ្ចាំងពិតប្រាកដពីស្ថានភាពរបស់អ្នកខ្ចី។ ដោយឡែក នៅក្នុងប្រតិបត្តិការធានាឥណទាន អសមភាពនៃព័ត៌មាន កើតឡើងនៅពេលស្ថាប័នផ្តល់កម្ចី ដែលស្នើសុំការធានាលើកម្ចីដឹងព័ត៌មានអំពីកម្ចី និងអ្នកខ្ចី ច្រើនជាងស្ថាប័នដែលផ្តល់ការធានាលើកម្ចី។ អសមភាពនៃព័ត៌មាន អាចបណ្តាលឱ្យមានបញ្ហាពីរគឺ៖ ហានិភ័យការជ្រើសរើស និងហានិភ័យចិត្តសាស្ត្រ។

នៅពេលមានអសមភាពនៃព័ត៌មាន ធនាគារមិនអាចបែងចែករវាងអ្នកខ្ចីល្អ និងអ្នកខ្ចីមិនល្អនោះទេ។ ដោយសារប្រឈមនឹងហានិភ័យនេះ ធនាគារអាចនឹងកំណត់ការប្រាក់មួយ ដែលខ្ពស់ពេកសម្រាប់អ្នកខ្ចីល្អ។ អ្នកខ្ចីល្អនឹងចាកចេញពីទីផ្សារ នៅសល់តែអ្នកខ្ចីមិនល្អដែលស្វែងរកស្នើសុំកម្ចី។ ករណីនេះ ហៅថាហានិភ័យការជ្រើសរើស។ ដូច្នេះ វិធីសាស្ត្រមួយដើម្បីបង្កើនប្រសិទ្ធភាពទីផ្សារឥណទាន គឺបង្រួមភាពខុសគ្នានៃការដឹងព័ត៌មានពីគ្នា រវាងអ្នកខ្ចី និអ្នកផ្តល់កម្ចី។ ហេតុនេះហើយ ទើបធនាគារតែងតែទាមទារព័ត៌មានទាំងអស់ពីអ្នកខ្ចីតាមដែលអាចធ្វើបាន មុនពេលផ្តល់កម្ចី ដើម្បីចៀសវាងហានិភ័ការជ្រើសរើស។ ព័ត៌មានគ្រប់គ្រាន់់ ជឿទុកចិត្តបាន និងទាន់ពេលវេលាអំពីអ្នកខ្ចី អាចជួយធនាគារ ឱ្យដឹងពីស្ថានភាពពិតប្រាកដរបស់អ្នកខ្ចី ដើម្បីកំណត់លក្ខខណ្ឌកម្ចី ដែលផ្តល់អត្ថប្រយោជន៍ឱ្យភាគីទាំងពីរ។ ដូចគ្នាដែរ ហានិភ័យការជ្រើសរើស នៅក្នុងប្រតិបត្តិការធានាឥណទាន គឺជាហានិភ័យដែលស្ថាប័នផ្តល់កម្ចី ដែលដឹងព័ត៌មានពីអ្នកខ្ចី ជ្រើសយកតែកម្ចីមិនល្អសម្រាប់ស្នើសុំការធានាពីស្ថាប័នផ្តល់ការធានាឥណទាន។

អានបន្ត៖ ស្វែងយល់ពីហានិភ័យការជ្រើសរើស និងហានិភ័យចិត្តសាស្ត្រ

ធនាគារ វីង ស្ថាប័ន CGCC និងសម្ព័ន្ធសមាគម FASMEC សហការផ្តល់ការធានាឥណទាន និងឱកាសទីផ្សារទៅដល់សហគ្រាសខ្នាតតូច និងមធ្យម

(ភ្នំពេញ)៖ ធនាគារ វីង (ខេមបូឌា) ម.ក សាជីវកម្មធានាឥណទានកម្ពុជា (CGCC) និងសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា (FASMEC) បានបង្កើតភាពជាដៃគូយុទ្ធសាស្ត្រដ៏មានសារៈសំខាន់ ដែលមានចក្ខុវិស័យសំដៅជំរុញការរីកចម្រើនសហគ្រាសខ្នាតតូច និងមធ្យម (SMEs) នៅកម្ពុជា។

ធនាគារ វីង ស្ថាប័ន CGCC និងសម្ព័ន្ធសមាគម FASMEC សហការផ្តល់ការធានាឥណទាន និងឱកាសទីផ្សារទៅដល់សហគ្រាសខ្នាតតូច និងមធ្យម
ធនាគារ វីង ស្ថាប័ន CGCC និងសម្ព័ន្ធសមាគម FASMEC សហការផ្តល់ការធានាឥណទាន និងឱកាសទីផ្សារទៅដល់សហគ្រាសខ្នាតតូច និងមធ្យម

កិច្ចសហការនេះ គឺជាកិច្ចខិតខំប្រឹងប្រែងរួមគ្នាមួយ ដើម្បីផ្តល់ជាដំណោះស្រាយទៅដល់ SMEs ដែលមានបញ្ហាប្រឈមជាមួយនឹងកង្វះខាតទ្រព្យធានានៅពេលស្នើឥណទានពីគ្រឹះស្ថានធនាគារ ក៏ដូចជាលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុក្នុងចំណោម SMEs ជាពិសេសសម្រាប់សមាជិក FASMEC នៅទូទាំងប្រទេសនៅកម្ពុជា។
កិច្ចសហការនេះ អាចសម្រេចទៅបានតាមរយៈការផ្តល់ដំណោះស្រាយហិរញ្ញវត្ថុដោយធនាគារ វីង ដែលមិនតម្រូវឲ្យមានទ្រព្យធានា ជាមួយនឹងការធានាឥណទានពី CGCC ដែលជាស្ថាប័នគ្រប់គ្រងដោយរដ្ឋ។

លោក Wong Keet Loong អគ្គនាយក CGCC បានថ្លែងថា​ «យើងខ្ញុំមានសេចក្តីសោមនស្សរីករាយក្នុងការចាប់ដៃគូតាមរយៈអនុស្សរណៈនៃការយោគយល់គ្នាជាមួយធនាគារ វីង និង FASMEC ក្នុងឆ្នាំនេះ ដើម្បីបង្កើនការគាំទ្រដល់សមាជិករបស់ FASMEC ឲ្យទទួលបានកម្ចីដែលមានការធានាពី CGCC តាមរយៈធនាគារ វីង ឲ្យកាន់តែទូលំទូលាយជាងមុន។ យើងខ្ញុំជឿជាក់ថា តាមរយៈកិច្ចសហប្រតិបត្តិការនេះ នឹងអាចឲ្យ CGCC ជួយដល់ SMEs ជាច្រើនទៀតក្នុងអំឡុងពេលនៃកម្មវិធីផ្សព្វផ្សាយនានារបស់យើងខ្ញុំ ជាពិសេសការរៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពី ការអភិវឌ្ឍសហគ្រាសខ្នាតតូច និងមធ្យម (SMEs) នៅទូទាំងខេត្ត-ក្រុង ដែលជាផ្នែកមួយនៃគោលដៅរយៈពេលវែងរបស់ CGCC ដើម្បីជំរុញការអភិវឌ្ឍទៅដល់ SMEs»។

ធនាគារ វីង ស្ថាប័ន CGCC និងសម្ព័ន្ធសមាគម FASMEC សហការផ្តល់ការធានាឥណទាន និងឱកាសទីផ្សារទៅដល់សហគ្រាសខ្នាតតូច និងមធ្យម
ធនាគារ វីង ស្ថាប័ន CGCC និងសម្ព័ន្ធសមាគម FASMEC សហការផ្តល់ការធានាឥណទាន និងឱកាសទីផ្សារទៅដល់សហគ្រាសខ្នាតតូច និងមធ្យម

CGCC ដែលជាស្ថាប័នធានាឥណទានគ្រប់គ្រងដោយរដ្ឋដំបូងគេនៅកម្ពុជា ប្រតិបត្តិការក្រោមការគ្រប់គ្រងដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មានគោលបំណងជំរុញអាជីវកម្មក្នុងស្រុក ដោយផ្តល់ការគាំទ្រឥណទានទាន់ពេលវេលា។ គិតត្រឹមខែកក្កដា ឆ្នាំ២០២៣ CGCC បានផ្តល់ការធានាឥណទានដោយជោគជ័យទៅដល់ ១​,៦៤៨ សហគ្រាសជាមួយនឹងទំហំឥណទាន ១៣៩.៥ លានដុល្លារអាមេរិក។ ក្នុងចំណោមនោះ មានប្រមាណ ៩២ ភាគរយ គឺជាសហគ្រាសខ្នាតមីក្រូ តូច និងមធ្យម (MSMEs) ហើយមាន ៨ ភាគរយគឺជាសហគ្រាសខ្នាតធំ។

លោក ហាន ប៉េងក្វាង អគ្គនាយកធនាគារ វីង បានថ្លែងថា «តាមរយៈដំណោះស្រាយហិរញ្ញវត្ថុប្រកបដោយភាពច្នៃប្រឌិត ក៏ដូចជាភាពជាដៃគូសហការជាមួយ CGCC និង FASMEC យើងខ្ញុំមានការតាំងចិត្តជួយសម្រួលទៅដល់ SMEs ដើម្បីអាចទទួលបានហិរញ្ញវត្ថុកាន់តែប្រសើរជាងមុន»។

លោក ហាន ប៉េងក្វាង បានបន្តថា «តាមរយៈការផ្តល់សេវាធនាគារដែលមានភាពបត់បែន និងការគាំទ្រផ្នែកឥណទានដ៏ល្អប្រសើរ យើងនឹងអាចជួយទៅដល់ SMEs ក្នុងការចាប់យកាលានុវត្តភាពរីកលូតលាស់ នវានុវត្តន៍ភាព និងរួមចំណែកដល់វិបុលទាំងមូលនៅក្នុងប្រទេសកម្ពុជា»

ធនាគារ វីង ស្ថាប័ន CGCC និងសម្ព័ន្ធសមាគម FASMEC សហការផ្តល់ការធានាឥណទាន និងឱកាសទីផ្សារទៅដល់សហគ្រាសខ្នាតតូច និងមធ្យម
ធនាគារ វីង ស្ថាប័ន CGCC និងសម្ព័ន្ធសមាគម FASMEC សហការផ្តល់ការធានាឥណទាន និងឱកាសទីផ្សារទៅដល់សហគ្រាសខ្នាតតូច និងមធ្យម

SMEs ដែលជាសមាជិករបស់ FASMEC មិនត្រឹមតែអាចទទួលបានការគាំទ្រផ្នែកហិរញ្ញវត្ថុពីធនាគារ វីង ដោយមានការធានាដោយ CGCC ប៉ុណ្ណោះទេ ថែមទាំងអាចទទួលបានឱកាសផ្សារភ្ជាប់ កាន់តែទូលំទូលាយជាមួយអតិថិជនសក្តានុពល អ្នកលក់ និងអ្នកផ្គត់ផ្គង់ផងដែរ នោះគឺមានការជួយសម្រួលតាមរយៈប្រព័ន្ធអ៉ីកូឡូស៊ីរបស់ វីង។

ធនាគារ វីង ផ្តល់នូវដំណោះស្រាយងាយស្រួលទៅដល់វិស័យលក់រាយ តាមរយៈថ្នាលឌីជីថលរបស់ខ្លួនគឺ WingPay ដែលជួយសម្រួលប្រតិបត្តិការទៅដល់ប្រព័ន្ធអ៉ីកូឡូស៊ីរបស់ វីង មានដូចជា៖ Wingmarket, WingAgri និង Wingmall ដែលថ្នាលឌីជីថលទាំងនេះអាចជួយផ្សារភ្ជាប់រវាងអាជីវកម្មជាមួយនឹងអាជីវកម្ម (B2B) និងរវាងអាជីវកម្មជាមួយអ្នកទិញ (B2C) បានយ៉ាងងាយស្រួល។

ថ្នាលឌីជីថល Wingmarket ផ្តល់ដំណោះស្រាយខ្សែចង្វាក់ផ្គត់ផ្គង់ ពោលគឺជួយសម្រួលការគ្រប់គ្រងខ្សែចង្វាក់ផ្គត់ផ្គង់នៃដំណើរការសហគ្រាសខ្នាតតូច និងមធ្យម ក៏ដូចជាសាជីវកម្មនានាឲ្យបានកាន់តែល្អប្រសើរ។ ចំពោះថ្នាលឌីជីល WingAgri វិញគឺជាទីផ្សារពាណិជ្ជកម្មអនឡាញដោយផ្តោតលើផលិតផលកសិកម្មដែលអាចទុកចិត្តបាន ដើម្បីជួយផ្សារភ្ជាប់កសិករ និងអ្នកទិញតាមរយៈផ្សារឌីជីថល។ ចំណែកឯ ថ្នាលឌីជីល Wingmall គឺជាទីផ្សារទំនិញតាមអនឡាញដែលមានការគាំំទ្រ និងឈានមុខគេមួយ មានចំនួនហាងលក់ទំនិញ ក៏ដូចជាអាហារដ្ឋានយ៉ាងច្រើនសន្ធឹកសន្ធាប់កំពុងប្រើប្រាស់ ដើម្បីសម្រួលប្រតិបត្តិការទិញ-លក់ប្រកបដោយភាពរលូន ហើយថែមទាំងអាចធ្វើឲ្យបទពិសោធន៍អ្នកប្រើប្រាស់កាន់តែងាយស្រួល។

ភាពជាដៃគូយុទ្ធសាស្ត្ររវាង CGCC, FASMEC, និងធនាគារ វីង គឺត្រៀមខ្លួនជាស្រេចដើម្បីជំរុញបរិយាកាសគាំទ្រ ក្នុងការទទួលបានហិរញ្ញវត្ថុ ហើយថែមទាំងផ្តល់ជាដំណោះស្រាយដ៏មានប្រសិទ្ធភាពជួយដល់ SMEs អាចទទួលសេវាហិរញ្ញវត្ថុ ក៏ដូចជាជួយដោះស្រាយបញ្ហាប្រឈមទៅដល់ SMEs ងាយស្រួលទទួលបានឥណទាន ហើយថែមទាំងបង្កើនលទ្ធភាពលក់ផលិតផលទៅក្នុងទីផ្សារបានកាន់តែទូលំទូលាយ។

ឧកញ៉ា តែ តាំងប៉ ប្រធានក្រុមប្រឹក្សាភិបាល FASMEC បានថ្លែងថា៖ “យើងពិតជាសប្បាយរីករាយក្នុងការចាប់ដៃគូជាមួយនឹងធនាគារ វីង និងសាជីវកម្មធានាឥណទានកម្ពុជា ព្រោះវាជាការផ្តល់ឱកាស ដល់សហគ្រាសខ្នាតតូចនិងមធ្យម ជាសមាជិកសមារបស់ FASMEC ដែលកំពុងមានបញ្ហាប្រឈមកង្វះទ្រព្យធានា ដើម្បីអាចទទួលបាននូវហិរញ្ញវត្ថុសម្រាប់ពង្រីកអាជីវកម្មរបស់ពួកគេឲ្យបានកាន់តែរីកចម្រើន”

ធនាគារ វីង ស្ថាប័ន CGCC និងសម្ព័ន្ធសមាគម FASMEC សហការផ្តល់ការធានាឥណទាន និងឱកាសទីផ្សារទៅដល់សហគ្រាសខ្នាតតូច និងមធ្យម
ធនាគារ វីង ស្ថាប័ន CGCC និងសម្ព័ន្ធសមាគម FASMEC សហការផ្តល់ការធានាឥណទាន និងឱកាសទីផ្សារទៅដល់សហគ្រាសខ្នាតតូច និងមធ្យម

យោងតាមការចេញផ្សាយសារព័ត៌មានក្នុងស្រុកបានបង្ហាញថា គិតត្រឹមឆ្នាំ២០២២ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានផ្តល់ការចុះបញ្ចីចំនួន ៤៣.៩៧៤ សហគ្រាសខ្នាតតូច និងមធ្យម។ សហគ្រាសទាំងនេះបានបង្កើតឱកាសការងារទៅដល់ពលរដ្ឋកម្ពុជាជាង ៤៤៤.៥០៤នាក់។ សហគ្រាសខ្នាតតូច និងមធ្យមមានប្រហែល ៩០ ភាគរយ នៃសហគ្រាសទាំងអស់ដែលរួមចំណែក ៥៨ ភាគរយនៃផលិតផលក្នុងស្រុកសរុប និងផ្តល់ការងារជាង ៧០ ភាគរយនៃកម្លាំងពលកម្មទាំងមូល។

សមាជិក FASMEC អាចអញ្ជើញមកកាន់គ្រប់សាខាធនាគារ វីង ដើម្បីស្នើសុំឥណទាន ដែលបុគ្គលិកជំនាញបានត្រៀមខ្លួនរួចជាស្រេចក្នុងការជួយសម្រួល ដើម្បីបំពេញតម្រូវការហិរញ្ញវត្ថុរបស់អតិថិជន។ បន្ថែមលើនេះ សមាជិក FASMEC ក៏អាចធ្វើការទំនាក់ទំនងជាមួយបុគ្គលិករបស់ធនាគារ វីង ក្នុងអំឡុងពេលកម្មវិធីវគ្គបណ្តុះបណ្តាលដែល នឹងរៀបចំដោយ FASMEC នៅទូទាំងប្រទេសកម្ពុជា៕

ធនាគារ វីង ស្ថាប័ន CGCC និងសម្ព័ន្ធសមាគម FASMEC សហការផ្តល់ការធានាឥណទាន និងឱកាសទីផ្សារទៅដល់សហគ្រាសខ្នាតតូច និងមធ្យម
ធនាគារ វីង ស្ថាប័ន CGCC និងសម្ព័ន្ធសមាគម FASMEC សហការផ្តល់ការធានាឥណទាន និងឱកាសទីផ្សារទៅដល់សហគ្រាសខ្នាតតូច និងមធ្យម

Credit to: Business Cambodia & Fresh News, ២៨​​ សីហា ២០២៣

ការចុះអនុស្សរណៈនៃការយោគយល់គ្នា ដើម្បីបង្កើនលទ្ធភាពទទួលបាន កម្ចីដែលមានការធានាសម្រាប់ការអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យម រវាង សាជីវកម្មធានាឥណទានកម្ពុជា សម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា និង ធនាគារវីង

នៅ​ថ្ងៃទី២២ ខែសីហា​ ២០២៣ ​សាជីវកម្មធានាឥណទានកម្ពុជា​ (CGCC) សម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា (FASMEC) និងធនាគារវីង បានចុះអនុស្សរណៈនៃការយោគយល់គ្នា លើភាពជាដៃគូយុទ្ធសាស្រ្ត ក្នុងគោលបំណងបង្កើនលទ្ធភាពទទួលបានកម្ចីដែលមានការធានា​ សម្រាប់ការអភិវឌ្ឍសហគ្រាសខ្នាតតូច​និងមធ្យម (SMEs) នៅកម្ពុជា។ កិច្ចសហប្រតិបត្តិការនេះ នឹងផ្តល់ការគាំទ្រដល់សមាជិកសមាជិកា FASMEC ក្នុងការទទួលហិរញ្ញប្បទាន ចាំបាច់ ឆ្លើយតបទៅនឹងបញ្ហាខ្វះទ្រព្យធានា តាមរយៈការធានាឥណទាន និង ជាពិសេសចូលរួមលើកស្ទួយចំណេះដឹងហិរញ្ញវត្ថុ ជូនដល់សមាជិកសមាជិការបស់ FASMEC នៅទូទាំងប្រទេស។

ការចុះអនុស្សរណៈនៃការយោគយល់គ្នា ដើម្បីបង្កើនលទ្ធភាពទទួលបាន កម្ចីដែលមានការធានាសម្រាប់ការអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យម រវាង សាជីវកម្មធានាឥណទានកម្ពុជា សម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា និង ធនាគារវីង
ការចុះអនុស្សរណៈនៃការយោគយល់គ្នា ដើម្បីបង្កើនលទ្ធភាពទទួលបាន កម្ចីដែលមានការធានាសម្រាប់ការអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យម រវាង សាជីវកម្មធានាឥណទានកម្ពុជា សម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា និង ធនាគារវីង

ពិធីចុះអនុស្សរណៈនៃការយោគយល់គ្នានេះ ត្រូវបានប្រារព្ធឡើងនៅការិយាល័យកណ្ដាលធនាគារវីង នឹងត្រូវបានការអញ្ជើញចូលរួមចុះហត្ថលេខាដោយ លោក Wong Keet Loong អគ្គនាយក CGCC លោកឧកញ៉ា​ តែ តាំងប៉ ប្រធានក្រុមប្រឹក្សាភិបាល FASMEC និងលោក Han Peng Kwang នាយកប្រតិបត្តិរបស់ធនាគារ វីង។

ការចុះអនុស្សរណៈនៃការយោគយល់គ្នា ដើម្បីបង្កើនលទ្ធភាពទទួលបាន កម្ចីដែលមានការធានាសម្រាប់ការអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យម រវាង សាជីវកម្មធានាឥណទានកម្ពុជា សម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា និង ធនាគារវីង
ការចុះអនុស្សរណៈនៃការយោគយល់គ្នា ដើម្បីបង្កើនលទ្ធភាពទទួលបាន កម្ចីដែលមានការធានាសម្រាប់ការអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យម រវាង សាជីវកម្មធានាឥណទានកម្ពុជា សម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា និង ធនាគារវីង

 

លោក Wong Keet Loong អគ្គនាយក​ CGCC មានប្រសាសន៍ថា “យើងខ្ញុំមានសេចក្តីសោមនស្សរីករាយក្នុងការចាប់ដៃគូតាមរយៈអនុស្សរណៈនៃការយោគយល់គ្នាជាមួយធនាគារ​​ វីង និង FASMEC ក្នុងឆ្នាំនេះ ដើម្បីបង្កើនការគាំទ្រដល់សមាជិករបស់ ​ FASMEC ឱ្យទទួលបានកម្ចីដែលមានការធានាពី CGCC តាមរយៈធនាគារ វីង ឱ្យកាន់តែទូលំទូលាយជាងមុន។​ យើងខ្ញុំជឿជាក់ថា ​តាមរយៈកិច្ចសហប្រតិបត្តិការនេះ នឹងអាចឲ្យ CGCC ជួយដល់ SMEs ជាច្រើនទៀតក្នុងអំឡុងពេលនៃកម្មវិធីផ្សព្វផ្សាយនានារបស់យើង​​​ខ្ញុំ ជាពិសេស ការរៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពី ការអភិវឌ្ឍន៍សហគ្រាសខ្នាតតូច និងមធ្យម (SMEs) នៅទូទាំងខេត្ត-ក្រុង ដែលជាផ្នែកមួយនៃគោលដៅរយៈពេលវែងរបស់ ​ CGCC ដើម្បីជំរុញការអភិវឌ្ឍរបស់ SMEs​”។

ការចុះអនុស្សរណៈនៃការយោគយល់គ្នា ដើម្បីបង្កើនលទ្ធភាពទទួលបាន កម្ចីដែលមានការធានាសម្រាប់ការអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យម រវាង សាជីវកម្មធានាឥណទានកម្ពុជា សម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា និង ធនាគារវីង
ការចុះអនុស្សរណៈនៃការយោគយល់គ្នា ដើម្បីបង្កើនលទ្ធភាពទទួលបាន កម្ចីដែលមានការធានាសម្រាប់ការអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យម រវាង សាជីវកម្មធានាឥណទានកម្ពុជា សម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា និង ធនាគារវីង

ឧកញ៉ា តែ តាំងប៉ ប្រធាន FASMEC មានប្រសាសន៍ឱ្យដឹងថា “យើងពិតជាជាសប្បាយរីករាយក្នុងការចាប់ដៃគូជាមួយនិងធនាគារវីង និង សាជីវកម្មធានាឥណទានកម្ពុជា CGCC ព្រោះវាជាការផ្តល់ឱកាស ដល់សហគ្រាសធុនតូចនិងមធ្យមដែលជាសមាជិកសមាជិការរបស់ FASMEC ដែលកំពុងតែមានបញ្ហាប្រឈមកង្វះទ្រព្យធានា អាចទទួលបាននូវហិរញ្ញវត្ថុសម្រាប់ពង្រីកអាជីវកម្មរបស់ពួកគេ ឲ្យបានកាន់តែរីកចម្រើន”។

ការចុះអនុស្សរណៈនៃការយោគយល់គ្នា ដើម្បីបង្កើនលទ្ធភាពទទួលបាន កម្ចីដែលមានការធានាសម្រាប់ការអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យម រវាង សាជីវកម្មធានាឥណទានកម្ពុជា សម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា និង ធនាគារវីង
ការចុះអនុស្សរណៈនៃការយោគយល់គ្នា ដើម្បីបង្កើនលទ្ធភាពទទួលបាន កម្ចីដែលមានការធានាសម្រាប់ការអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យម រវាង សាជីវកម្មធានាឥណទានកម្ពុជា សម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា និង ធនាគារវីង

លោក Han Peng Kwang នាយកប្រតិបត្តិរបស់ធនាគារ វីង បានថ្លែងថា​“តាមរយៈដំណោះស្រាយហិរញ្ញវត្ថុប្រកបដោយភាពច្នៃប្រឌិត ក៏ដូចជាភាពជាដៃគូសហការជាមួយ CGCC និង FASMEC យើងខ្ញុំមានការតាំងចិត្តជួយសម្រួលទៅដល់ SMEs ដើម្បីអាចទទួលបានហិរញ្ញវត្ថុកាន់តែប្រសើរជាងមុន​។”​ លោក ហាន ប៉េងក្វាង បានបន្តថា៖ “តាមរយៈការផ្តល់សេវាធនាគារដែលមានភាពបត់បែន និងការគាំទ្រផ្នែកឥណទានដ៏ល្អប្រសើរ យើងនឹងអាចជួយទៅដល់ SMEs ក្នុងការចាប់យកាលានុវត្តភាពរីកលូតលាស់ នវានុវត្តន៍ភាព និងរួមចំណែកដល់វិបុលទាំងមូលនៅក្នុងប្រទេសកម្ពុជា”។

ការចុះអនុស្សរណៈនៃការយោគយល់គ្នា ដើម្បីបង្កើនលទ្ធភាពទទួលបាន កម្ចីដែលមានការធានាសម្រាប់ការអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យម រវាង សាជីវកម្មធានាឥណទានកម្ពុជា សម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា និង ធនាគារវីង
ការចុះអនុស្សរណៈនៃការយោគយល់គ្នា ដើម្បីបង្កើនលទ្ធភាពទទួលបាន កម្ចីដែលមានការធានាសម្រាប់ការអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យម រវាង សាជីវកម្មធានាឥណទានកម្ពុជា សម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា និង ធនាគារវីង

ភាពជាដៃគូរវាង CGCC, FASMEC, និងធនាគារវីង នេះបង្ហាញពីការប្តេជ្ញាចិត្តរួមគ្នាក្នុងការលើកកម្ពស់ការអភិវឌ្ឍកំណើនសេដ្ឋកិច្ចនៅកម្ពុជា។ តាមរយៈស្មារតីរួមគ្នានេះ ស្ថាប័នទាំងបីនឹងរួមគ្នាសម្រួលដល់ក្រុមហ៊ុន/អាជីវកម្ម ដោយដោះស្រាយនូវបញ្ហាប្រឈមផ្នែកហិរញ្ញប្បទាន និងចំណេះដឹងហិរញ្ញវត្ថុ ដើម្បីជំរុញកំណើនសេដ្ឋកិច្ចក្នុងប្រទេស។

ការចុះអនុស្សរណៈនៃការយោគយល់គ្នា ដើម្បីបង្កើនលទ្ធភាពទទួលបាន កម្ចីដែលមានការធានាសម្រាប់ការអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យម រវាង សាជីវកម្មធានាឥណទានកម្ពុជា សម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា និង ធនាគារវីង
ការចុះអនុស្សរណៈនៃការយោគយល់គ្នា ដើម្បីបង្កើនលទ្ធភាពទទួលបាន កម្ចីដែលមានការធានាសម្រាប់ការអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យម រវាង សាជីវកម្មធានាឥណទានកម្ពុជា សម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា និង ធនាគារវីង

 

អំពី CGCC

CGCC គឺជាក្រុមហ៊ុនធានាឥណទានមុនដំបូងគេបង្អស់នៅកម្ពុជា ដែលត្រូវបានសម្រេចបង្កើតឡើងដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ជាសហគ្រាសសាធារណៈ ក្រោមអាណាព្យាបាលបច្ចេកទេស និងហិរញ្ញវត្ថុ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ បេសកកម្មចម្បងរបស់ CGCC គឺផ្តល់ការធានាឥណទានលើកម្ចី ដែលផ្តល់ឱ្យអាជីវកម្ម ដើម្បីចែករំលែកហានិភ័យជាមួយស្ថាប័នផ្តល់កម្ចី និងបង្កើនបរិយាបន្នហិរញ្ញវត្ថុ។ ព័ត៌មានបន្ថែមសូមចូលទៅ៖ www.cgcc.com.kh

 

អំពី FASMEC

FASMEC គឺជាសម្ព័ន្ធដែលចងក្រងឡើង ដោយបណ្តុំសមាគម និង សហគ្រាសធុនតូច មធ្យមនៅកម្ពុជា ដែល បានបង្កើតឡើង និងចុះបញ្ជីអនុញ្ញាតពីក្រសួងមហាផ្ទៃ ឆ្នាំ២០១០។​ ទស្សនវិស័យរបស់ FASMEC គឺផ្សារភ្ជាប់ទំនាក់ទំនងរវាងសហគ្រាសធុនតូចនិងមធ្យមនៅកម្ពុជាទៅទីផ្សារក្នុងស្រុកនិងអន្តរជាតិ។ បេសកម្មចម្បងរបស់ FASMEC គឺធ្វើឱ្យសហគ្រាសធុនតូចនិងមធ្យមនៅកម្ពុជាមានការប្រមូលផ្តុំគ្នា និងសហការគ្នា ដើម្បីឱ្យគុណភាពផលិតផលប្រទេសកម្ពុជាមានការទទួលស្គាល់ជាលក្ខណអន្តរជាតិ។ គោលបំណងជួយសម្របសម្រួលបរិយាកាសពាណិជ្ជកម្ម បង្កើតវគ្គបណ្តុះបណ្តាល បង្កើនផលិតភាព ការច្នៃប្រឌិត និងការប្រកួតប្រជែង ដោះស្រាយបញ្ហាប្រឈមរបស់សហគ្រាសធុនតូចនិងមធ្យម។

 

អំពីធនាគារ​​ Wing

ធនាគារ វីង (ខេមបូឌា) ម.ក ជាធនាគារសម្រាប់ប្រជាជនកម្ពុជាគ្រប់រូប ត្រូវបានជំរុញដោយចក្ខុវិស័យដើម្បីផ្តល់ឲ្យប្រជាជនកម្ពុជាគ្រប់រូបនូវភាពងាយស្រួលក្នុងការទទួលបានសេវាកម្មហិរញ្ញវត្ថុដែលចាំបាច់ និងធ្វើឲ្យប្រសើរឡើងនូវការរស់នៅប្រចាំថ្ងៃរបស់ពួកគេចាប់តាំងពីឆ្នាំ ២០០៨ មកម្ល៉េះ។ សព្វថ្ងៃនេះ ធនាគារវីងបម្រើប្រជាជនកម្ពុជាទាំងមូល ដោយគ្របដណ្តប់១០០% នៃស្រុកនានាក្នុងប្រទេសកម្ពុជា តាមរយៈកម្មវិធីស្មាតហ្វូនវីងប្រកបដោយភាពច្នៃប្រឌិតថ្មីៗ ភ្នាក់ងារវីងដែលមានជាង ១១.០០០ កន្លែង ដៃគូអាជីវកម្មដែលមានជាង ១៥០.០០០ និងការសហការជាមួយក្រុមហ៊ុនហិរញ្ញវត្ថុធំ​ៗជាច្រើនដូចជា៖ Mastercard, MoneyGram, AliPay, WeChat Pay, Western Union, Visa, និង Ria ជាដើម ។ ធនាគារវីងផ្តល់ជូននូវផលិតផល និងសេវាកម្ម​ហិរញ្ញវត្ថុនាំមុខគេជាច្រើន សម្រាប់អតិថិជនជារូបវន្តបុគ្គល និងសាជីវកម្មនានា។ ផលិតផលទាំងនេះរួមមាន៖ សេវាប្រាក់កម្ចី សេវាប្រាក់បញ្ញើ សេវាសន្សំខ្នាតតូច សេវាណែនាំឥណទាន សេវាផ្ទេរប្រាក់ ការទូទាត់ថ្លៃទឹកភ្លើង និងធានារ៉ាប់រង ព្រមទាំងការបញ្ចូលទឹកប្រាក់តាមទូរស័ព្ទ។ ធនាគារវីងប្តេជ្ញាផ្តល់នូវបរិយាបន្នហិរញ្ញវត្ថុ យេនឌ័រ និងឌីជីថលដល់អ្នកមិនមានគណនីធនាគារ និងមិនស្ថិតក្នុងបណ្តាញធនាគារដែលអនុញ្ញាតឱ្យប្រជាជនកម្ពុជាគ្រប់រូបទទួលបាននូវភាពងាយស្រួលនិងសុវត្ថិភាពនៅពេលទទួលបានសេវាកម្មហិរញ្ញវត្ថុ៕