CGCC

CGCC ចូលរួមអបអរសាទរទិវាសិទ្ធិនារីអន្ដរជាតិ

កាលពីរសៀលថ្ងៃទី៧ ខែមីនា ឆ្នាំ​២០២៣ កន្លងទៅ លោក Wong Keet Loong អគ្គនាយក CGCC និងថ្នាក់ដឹកនាំ ក៏ដូចជា​បុគ្គលិកទាំងអស់របស់ CGCC បានចូលរួមអបអរសាទរទិវាសិទ្ធិនារីអន្ដរជាតិ ដោយបានថ្លែងអំណរគុណ ដល់បុគ្គលិកស្រ្ដី ដែលបានរួមចំណែកយ៉ាងសំខាន់ក្នុងការគាំទ្រដល់ដំណើរការរបស់ CGCC ឱ្យប្រព្រឹត្តទៅដោយរលូន និងទទួលបានភាពជោគជ័យនាពេលកន្លងមក។ យើងទាំងអស់គ្នាកំពុងរស់នៅក្នុងសម័យកាល ដែលមានការចូលរួមយ៉ាងសកម្មពីស្ត្រីក្នុងការងារអភិវឌ្ឍន៍ ប្រកបដោយភាពក្លាហាន និងការលះបង់ខ្ពស់។ ដើម្បីថ្លែងអំណរគុណ CGCC ក៏បានផ្ដល់វត្ថុអនុស្សាវរីយ៍ដល់បុគ្គលិកស្ត្រីទាំំងអស់ផងដែរ។

CGCC ចូលរួមអបអរសាទរទិវាសិទ្ធិនារីអន្ដរជាតិ
CGCC Celebrated International Women’s Day
CGCC ចូលរួមអបអរសាទរទិវាសិទ្ធិនារីអន្ដរជាតិ
CGCC Celebrated International Women’s Day

ទន្ទឹមនេះ នៅព្រឹកថ្ងៃទី៨ ខែមីនា ឆ្នាំ​២០២៣ បុគ្គលិក CGCC បានចូលរួមអបអរសាទរទិវាសិទ្ធិនារីអន្ដរជាតិ តាមរយៈការចូលរួមបរិច្ចាគឈាម ផ្តល់ក្តីសង្ឃឹមទៅកាន់អ្នកដែលត្រូវការឈាមបន្ទាន់ ដែលរៀបចំដោយ សមាគមធនាគារនៅកម្ពុជា (ABC)។

CGCC Celebrated International Women's Day
CGCC Celebrated International Women’s Day
CGCC Celebrated International Women's Day
CGCC Celebrated International Women’s Day

កម្មវិធីប្រគល់សញ្ញាបត្រជូនសិក្ខាកាម១២៩នាក់ នៃវគ្គបណ្តុះបណ្តាល “ខ្ញុំមានចំណេះដឹងផ្នែកហិរញ្ញវត្ថុ”

កាលពីថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៣ សាជីវកម្មធានាឥណទានកម្ពុជា (CGCC) ក្រោមការដឹកនាំដោយលោក Wong Keet Loong អគ្គនាយក CGCC​ ពិតជាមានកិត្តិយស  ដែលបានចូលរួមក្នុងកម្មវិធីប្រគល់សញ្ញាបត្រជូនដល់សិក្ខាកាមចំនួន ១២៩ នាក់ ដែលបានបញ្ចប់វគ្គបណ្តុះបណ្តាល “ខ្ញុំមានចំណេះដឹងផ្នែកហិរញ្ញវត្ថុ” ដែលជាកម្មវិធីផ្តួចផ្តើមដោយធនាគារស្ថាបនា សហការគាំទ្រដោយ CGCC ក្នុងគោលបំណងលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុដល់សហគ្រិន ជាប្រយោជន៍ដល់ការអភិវឌ្ឍអាជីវកម្ម និងសេដ្ឋកិច្ចកម្ពុជា។

Graduation Ceremony of 129 Trainees of the “I’m Financially Literate (IFL)” Program
Graduation Ceremony of 129 Trainees of the “I’m Financially Literate (IFL)” Program

វគ្គបណ្តុះបណ្តាល “ខ្ញុំមានចំណេះដឹងផ្នែកហិរញ្ញវត្ថុ” ត្រូវបានបង្កើតឡើងក្នុងខែកញ្ញា ឆ្នាំ ២០២២ ដោយធនាគារស្ថាបនា និងមានការចូលរួមសហការគាំទ្រពី CGCC និង ដៃគូ២ស្ថាប័នទៀត មានគោលបំណងចម្បងគឺលើកកម្ពស់ និងផ្តល់ចំណេះដឹងផ្នែកហិរញ្ញវត្ថុកាន់តែប្រសើរឡើងសម្រាប់សហគ្រិនស្ត្រីនៅក្នុងមីក្រូសហគ្រាស សហគ្រាសធុនតូច និងមធ្យម និងជាពិសេសផ្តល់ឱកាសបង្កើតបណ្តាញទំនាក់ទំនងអាជីវកម្មរវាងសហគ្រិនដែលជាសិក្ខាកាម តាមរយៈវគ្គបណ្តុះបណ្តាលលើប្រធានបទដូចជា ការគ្រប់គ្រងគម្រោង ការគ្រប់គ្រងហិរញ្ញវត្ថុ ទីផ្សារ ជំនាញលក់ និងវគ្គសិក្សាជាច្រើនទៀត។

Graduation Ceremony of 129 Trainees of the “I’m Financially Literate (IFL)” Program
Graduation Ceremony of 129 Trainees of the “I’m Financially Literate (IFL)” Program
Graduation Ceremony of 129 Trainees of the “I’m Financially Literate (IFL)” Program
Graduation Ceremony of 129 Trainees of the “I’m Financially Literate (IFL)” Program

តាមរយៈកម្មវិធី​នេះ សាជីវកម្មធានាឥណទានកម្ពុជា ពិតជាមានសេចក្តីសោមនស្សរីករាយ ក្នុងការចូលរួមចំណែកក្នុងការបង្កើតវគ្គបណ្តុះបណ្តាលបែបសហគមន៍មួយ ដែលអាចធ្វើឱ្យសហគ្រិនស្ត្រីមានឱកាសជួបជុំគ្នាដើម្បីសិក្សាពីបទពិសោធន៍នៃការធ្វើអាជីវកម្មរវាងគ្នានិងគ្នា ដើម្បីជាទុនក្នុងការអភិវឌ្ឍសមត្ថភាពនិងបណ្តុះភាពជាសហគ្រិនទាំងលើទ្រឹស្តីនិងការអនុវត្តផ្ទាល់។

Graduation Ceremony of 129 Trainees of the “I’m Financially Literate (IFL)” Program
Graduation Ceremony of 129 Trainees of the “I’m Financially Literate (IFL)” Program
Graduation Ceremony of 129 Trainees of the “I’m Financially Literate (IFL)” Program
Graduation Ceremony of 129 Trainees of the “I’m Financially Literate (IFL)” Program
Graduation Ceremony of 129 Trainees of the “I’m Financially Literate (IFL)” Program
Graduation Ceremony of 129 Trainees of the “I’m Financially Literate (IFL)” Program

ចុចទីនេះស្វែងយល់បន្ថែម:  CGCC គាំទ្រការបណ្តុះចំណេះដឹងហិរញ្ញវត្ថុដល់សហគ្រាសធុនតូចនិងមធ្យម តាមរយៈកម្មវិធីបណ្តុះបណ្តាលស្តីពី “ខ្ញុំមានចំណេះដឹងហិរញ្ញវត្ថុ” វគ្គទី៥

ដំណើរទស្សនកិច្ចមកកម្ពុជា របស់គណៈប្រតិភូក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មនៃប្រទេសឡាវដើម្បីស្វែងយល់អំពីដំណើរការនៃការអភិវឌ្ឍយន្តការធានាឥណទាននៅកម្ពុជា

កាលពីរសៀលថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣ថ្មីៗនេះ ថ្នាក់ដឹកនាំរបស់ CGCC ដែលដឹកនាំដោយលោក Wong Keet Loong អគ្គនាយក CGCC បានទទួលស្វាគមន៍ គណៈប្រតិភូក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មនៃប្រទេសឡាវ ក្នុងដំណើរទស្សនកិច្ចមកកម្ពុជា ដើម្បីស្វែងយល់អំពីដំណើរការនៃការអភិវឌ្ឍយន្តការធានាឥណទាននៅកម្ពុជាក្នុងគោលបំណងបន្ដរៀបចំគម្រោងធានាឥណទាននៅប្រទេសឡាវ ដើម្បីគាំទ្រសហគ្រាសធនតូចនិងមធ្យម។

CGCC មានកិត្តិយសក្នុងការចែករំលែកបទពិសោធន៍ល្អៗ និងភាពជោគជ័យនៃគម្រោងធានាឥណទានរបស់ខ្លួន ដល់គណៈប្រតិភូក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មនៃប្រទេសឡាវ ដើម្បីអភិវឌ្ឍប្រព័ន្ធធានាឥណទានសម្រាប់សហគ្រាសធុនតូច និងមធ្យម នៅប្រទេសឡាវ។

ចុចទីនេះស្វែងយល់បន្ថែមពី: ដំណើរបេសកកម្មធុរកិច្ច ស្វែងយល់ពីភាគីពាក់ព័ន្ធនៃការធានាឥណទាន នៅប្រទេសម៉ាឡេស៊ី

CGCC ចូលរួមលើកកម្ពស់សហគ្រិនស្រ្តី នៅក្នុងសិក្ខាសាលាស្តីពី “សហគ្រិនស្រ្តី ក្នុងសហគ្រាសខ្នាតមីក្រូ តូច និងមធ្យម”

ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣ លោក Wong Keet Loong អគ្គនាយក CGCC បានចូលរួមជាវាគ្មិនកិត្តិយស នៅក្នុងកិច្ចពិភាក្សាស្តីពី “វិធានការ និងកម្មវិធីក្រសួងស្ថាប័ន និងដៃគូពាក់ព័ន្ធ ក្នុងការលើកកម្ពស់ និងអភិវឌ្ឍសហគ្រិនភាពស្រ្តី” នៅក្នុងសិក្ខាសាលាស្តីពី “សហគ្រិនស្រ្តី ក្នុងសហគ្រាសខ្នាតមីក្រូ តូច និងមធ្យម៖ ពង្រីកកាលានុវត្តភាពសហគ្រិនស្រ្តី ក្នុងបរិបទសេដ្ឋកិច្ច និងធុរកិច្ចឌីជីថល” ក្រោមការរៀបចំដោយក្រសួងកិច្ចការនារី និងមានអ្នកចូលរួមជាង១០០នាក់ មកពីស្ថាប័នក្រសួងនិងមន្ទីរកិច្ចការនារីខេត្ត និងក្រសួងស្ថាប័នពាក់ព័ន្ធ ព្រមទាំងវិស័យឯកជន និងដៃគូអភិវឌ្ឍន៍។

CGCC in the Seminar on “Women Entrepreneurs in MSMEs" of Ministry of Women Affairs
CGCC in the Seminar on “Women Entrepreneurs in MSMEs” of Ministry of Women Affairs

សិក្ខាសាលានេះ ត្រូវបានរៀបចំឡើងដើម្បីជំរុញការយកចិត្តទុកដាក់របស់សហគ្រិនស្រ្តី ក្នុងការអភិវឌ្ឍអាជីវកម្ម ស្របតាមយុគសម័យឌីជីថល និងពិនិត្យលើយន្តការនានា របស់ស្ថាប័នពាក់ព័ន្ធ ក្នុងការគាំទ្រសហគ្រិនស្រ្តីឱ្យកាន់តែមានប្រសិទ្ធិភាព។

នៅក្នុងកិច្ចពិភាក្សា លោកអគ្គនាយក CGCC បានចូលរួមចែករំលែកពីគម្រោងធានាឥណទានរបស់ CGCC ក្នុងការគាំទ្រជាពិសេសដល់សហគ្រិនស្រ្តី ក៏ដូចជាវឌ្ឍនភាពនៃការធានាឥណទានចំពោះសហគ្រិនស្រ្តីដែលមានការកើនឡើងគួរឱ្យកត់សម្គាល់។ ក្នុងនោះផងដែរ លោកអគ្គនាយក ក៏បានគូសបញ្ជាក់ពីយន្តការគាំទ្របន្ថែមរបស់ CGCC ក្នុងការបង្កើនការធានាឥណទាន ក៏ដូចជាគាំទ្រដល់ការទទួលបានហិរញ្ញប្បទានចំពោះសហគ្រិនស្រ្តី ឆ្លើយតបទៅនឹងតម្រូវការទុន និងចំណេះដឹងជំនាញផ្សេងៗ ជាពិសេសលើជំនាញឌីជីថល ដើម្បីអភិវឌ្ឍអាជីវកម្ម តាមរយៈវគ្គបណ្តុះបណ្តាលដែលបាននិងកំពុង ក៏ដូចជាគ្រោងសហការបន្ថែមជាមួយគ្រឹះស្ថានធនាគារ/មីក្រូហិរញ្ញវត្ថុដៃគូ៕

CGCC in the Seminar on “Women Entrepreneurs in MSMEs" of Ministry of Women Affairs
CGCC in the Seminar on “Women Entrepreneurs in MSMEs” of Ministry of Women Affairs
CGCC in the Seminar on “Women Entrepreneurs in MSMEs" of Ministry of Women Affairs
CGCC in the Seminar on “Women Entrepreneurs in MSMEs” of Ministry of Women Affairs

កម្មវិធីប្រគល់អំណោយម៉ាស៊ីនផលិតទឹកស្អាត របស់សាជីវកម្មធានាឥណទានកម្ពុជា ជូនទៅវិទ្យាល័យកោះស្ដេច

សាជីវកម្មធានាឥណទានកម្ពុជា CGCC មានសេចក្ដីសោមនស្សរីករាយដែលបាននាំយកអំណោយម៉ាស៊ីនផលិតទឹកស្អាត ជូនទៅវិទ្យាល័យកោះស្ដេច ខេត្តកោះកុង នាថ្ងៃទី ៥ ខែកុម្ភៈ ឆ្នាំ២០២៣ កន្លងទៅនេះ ក្រោមការដឹកនាំរបស់ លោក Wong Keet Long អគ្គនាយក CGCC និងក្រោមអធិបតីចូលរួមពី លោក សាយ ហេង មេឃុំកោះស្ដេច លោក រ៉ូវ រតនៈសម្បត្តិ ប្រធានគណៈកម្មការគ្រប់គ្រងសាលា លោក ភោគ ហឿន នាយកវិទ្យាល័យកោះស្ដេច និងក្រោមវត្តមានសិស្សានុសិស្សវិទ្យាល័យកោះស្ដេច និងអាណាព្យាបាលសិស្សានុសិស្សផងដែរ ប្រមាណ ២០០នាក់។

ការចូលរួមឧបត្ថម្ភប្រព័ន្ធចម្រោះទឹកស្អាត របស់ CGCC នេះនឹងអាចសម្រួលឲ្យសិស្សានុសិស្ស និងសហគមន៍នៃកោះស្ដេចទាំងមូលមានទឹកស្អាតប្រើប្រាស់ ដោយកាត់បន្ថយការប្រើប្រាស់ដបទឹកផ្លាស្ទិចនៅលើកោះស្ដេច។ ប្រព័ន្ធចម្រោះទឹកស្អាតនេះអាចផ្តល់ការផ្គត់ផ្គង់ទឹកស្អាតសម្រាប់កោះទាំងមូល ថែមទាំងជួយសម្រួលដល់ផ្នែកហិរញ្ញវត្ថុ និងសុខមាលភាពរបស់ប្រជាជននៃកោះស្ដេចទាំងមូលផងដែរ។

តាមរយៈកម្មវិធីប្រគល់ម៉ាស៊ីនផលិតទឹកស្អាតនៅលើកោះស្តេចនេះ ក្រុមការងារ CGCC ដែលដឹកនាំដោយលោក ណូ លីដា អគ្គនាយករង CGCC នៅថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៣ ក៏បានជួបសម្តែងការគួរសម ជាមួយលោកមេឃុំកោះស្តេច និងលោកនាយកវិទ្យាល័យកោះស្តេច ព្រមទាំងបានចូលរួមជាមួយនឹងសិស្សានុសិស្សនៃវិទ្យាល័យកោះស្តេច ក្នុងការប្រមូលកាកសំណល់និងផ្លាស្ទិចនៅលើកោះ ដើម្បីរួមចំណែកថែរក្សាបរិស្ថាននៃកោះស្ដេចផងដែរ។

CGCC សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការសម្របសម្រួលយ៉ាងកក់ក្តៅពីសំណាក់រដ្ឋបាល និងប្រជាពលរដ្ឋនៃកោះស្ដេច មកកាន់ក្រុមការងារ CGCC ក្នុងការសម្រេចបេសកកម្មការងារសង្គមមួយនេះ ប្រកបដោយផ្លែផ្កា។

CGCC គាំទ្រការបណ្តុះចំណេះដឹងហិរញ្ញវត្ថុដល់សហគ្រាសធុនតូចនិងមធ្យម តាមរយៈកម្មវិធីបណ្តុះបណ្តាលស្តីពី “ខ្ញុំមានចំណេះដឹងហិរញ្ញវត្ថុ” វគ្គទី៥

កម្មវិធីបណ្តុះបណ្តាល “ខ្ញុំមានចំណេះដឹងផ្នែកហិរញ្ញវត្ថុ” ត្រូវបានបញ្ចប់កាលពីចុងសប្តាហ៍ នាថ្ងៃទី ២៨ និង ២៩ ខែមករា ឆ្នាំ ២០២៣ ដែលកម្មវិធីនេះត្រូវបានរៀបចំឡើងក្រោមកិច្ចផ្តួចផ្តើមពីធនាគារ ស្ថាបនា សហការឧបត្ថម្ភដោយ សាជីវកម្មធានាឥណទានកម្ពុជា (CGCC) សហគ្រិនខ្មែរ និងក្រុមហ៊ុនធានារ៉ាប់រង Manulife ដើម្បីចូលរួមលើកកម្ពស់ និងផ្តល់នូវចំណេះដឹងផ្នែកហិរញ្ញវត្ថុឱ្យកាន់តែប្រសើរឡើងសម្រាប់សហគ្រិនស្ត្រី និងម្ចាស់អាជីវកម្ម។

CGCC គាំទ្រការបណ្តុះចំណេះដឹងហិរញ្ញវត្ថុដល់សហគ្រាសធុនតូចនិងមធ្យម តាមរយៈកម្មវិធីបណ្តុះបណ្តាលស្តីពី “ខ្ញុំមានចំណេះដឹងហិរញ្ញវត្ថុ” វគ្គទី៥
CGCC Supports the Accelerating SMEs’ Financial Literacy through the “I’m Financially Literate Program” 5th Cohort

សាជីវកម្មធានាឥណទានកម្ពុជា ក៍ដូចជាដៃគូសហការផ្សេងៗទៀត ពិតជាមានកិត្តិយស ដែលបានចូលរួមសហការក្នុងការផ្តល់ឱកាស និងលើកកម្ពស់ស្រ្តីក្នុងវិស័យអាជីវកម្មនៅក្នុងប្រទេសកម្ពុជា ដោយបានបញ្ចូលវគ្គសិក្សាដូចជា ការអភិវឌ្ឍន៍ជំនាញបច្ចេកទេស ជំនាញទន់ និងជំនាញគ្រប់គ្រងអាជីវកម្មសម្រាប់សហគ្រិន ការគ្រប់គ្រងគម្រោង ការគ្រប់គ្រងហិរញ្ញវត្ថុ ផ្នែកទីផ្សារ និងលក់។ វគ្គទី៥ នេះត្រូវបានចូលរួមពី សហគ្រិនស្ត្រី និងម្ចាស់អាជីវកម្ម ចំនួន ៣០រូប ដោយពួកគាត់បានចែករំលែកនូវបទពិសោធន៍ ក៏ដូចជាបញ្ហាពាក់ព័ន្ធលើផ្នែកហិរញ្ញវត្ថុផងដែរ។

CGCC គាំទ្រការបណ្តុះចំណេះដឹងហិរញ្ញវត្ថុដល់សហគ្រាសធុនតូចនិងមធ្យម តាមរយៈកម្មវិធីបណ្តុះបណ្តាលស្តីពី “ខ្ញុំមានចំណេះដឹងហិរញ្ញវត្ថុ” វគ្គទី៥
CGCC Supports the Accelerating SMEs’ Financial Literacy through the “I’m Financially Literate Program” 5th Cohort

ចុចទីនេះស្វែងយល់បន្ថែមអំពី: CGCC គាំទ្រការបណ្តុះចំណេះដឹងហិរញ្ញវត្ថុដល់សហគ្រាសធុនតូចនិងមធ្យម តាមរយៈកម្មវិធីបណ្តុះបណ្តាលស្តីពី “ខ្ញុំមានចំណេះដឹងហិរញ្ញវត្ថុ” វគ្គទី៤

សហគ្រិននៅក្នុងវិស័យបច្ចេកវិទ្យា-ការទទួលបានកម្ចីដែលមានការធានា ក្លាយជាឱកាសក្នុងការបន្តសក្តានុពលអាជីវកម្មឱ្យកាន់តែរីកចម្រើន

អាននិងទាញយកអត្ថបទជា PDF: លោក ប៊ុន ចាន់ឈីម នាយកប្រតិបត្តិក្រុមហ៊ុន Cyber Grow Solution

នៅពាក់កណ្តាលឆ្នាំ២០១៩ ខ្ញុំបានបង្កើត “ក្រុមហ៊ុន Cyber Grow Solution” ដែលជាក្រុមហ៊ុនផ្តល់នូវសេវាកម្មព័ត៌មានវិទ្យា និងប្រឹក្សាយោបល់ផ្នែកសន្តិសុខ Cyber ដល់ក្រុមហ៊ុនសហគ្រាស ដើម្បីលើកស្ទួយការរីកចម្រើនរបស់អាជីវកម្មតាមប្រព័ន្ធស្តង់ដារបច្ចេកវិទ្យា និងសុវត្ថិភាព។ ដោយសារជាក្រុមហ៊ុន Startup ខ្ញុំជួបប្រទះនូវបញ្ហាប្រឈមរាប់មិនអស់ ប៉ុន្តែខ្ញុំនិងក្រុមការងារនៅតែខិតខំពុះពារបន្តទៅមុខ ដោយចាប់ផ្តើមជ្រៀតខ្លួនចូលទៅក្នុងទីផ្សារ និងបណ្តាញទំនាក់ទំនងនានា ជាពិសេសបាននាំចូលកម្មវិធីកម្ចាត់មេរោគ និងកម្មវិធីតេស្តសន្តិសុខនៅប្រព័ន្ធធនាគារ ដែលផ្តល់ឱកាសឱ្យខ្ញុំបានកសាងកេរ្តិ៍ឈ្មោះ និងលក្ខណៈពិសេសរបស់ក្រុមហ៊ុន។

ស្របពេលក្រុមហ៊ុនរីកចម្រើនលូតលាស់ ខ្ញុំមានភាពចាំបាច់ក្នុងការស្នើសុំកម្ចីពីគ្រឹះស្ថានធនាគារ ព្រោះដើម្បីអនុវត្តគម្រោងក្រុមហ៊ុន ខ្ញុំត្រូវមានទុនបម្រុងដើម្បីបញ្ជាទិញឧបករណ៍ព័ត៌មានវិទ្យានានាជាមុន ក៏ដូចជាចំណាយលើថ្លៃសិក្សាគម្រោង មុននឹងផ្តល់សេវាកម្មជូនដល់អតិថិជនជាស្ថាពរ និងទទួលចំណូលតាមក្រោយ។ មិនខុសពីសហគ្រិនជាច្រើនទៀតនោះទេ កង្វះទ្រព្យធានា គឺជាបញ្ហាប្រឈមរបស់ខ្ញុំ​ក្នុងការស្នើសុំកម្ចីពីគ្រឹះស្ថានហិរញ្ញវត្ថុ។ ប៉ុន្តែ ខ្ញុំត្រូវបានណែនាំអំពីសេវាធានាឥណទានរបស់ CGCC ដែលបានជួយខ្ញុំឱ្យបានទទួលកម្ចីដែលមានការធានា ពីធនាគារ J-Trust Royal ដែលជាគ្រឹះស្ថានហិរញ្ញវត្ថុចូលរួមមួយរបស់ CGCC ក្នុងគោលបំណងប្រើប្រាស់ជាទុនបង្វិល សម្រាប់អាជីវកម្មរបស់ខ្ញុំ។ ការទទួលបាននូវកម្ចីដែលមានការធានានេះ បានជួយដោះស្រាយនូវបញ្ហាលំហូរសាច់ប្រាក់របស់ខ្ញុំ​ និងអាចឱ្យខ្ញុំទទួលបាននូវឱកាសចាប់យកនូវគម្រោងធំៗ ដែលទទួលបានពីអតិថិជនមកពីក្រុមហ៊ុន សហគ្រាស ធនាគារ រោងចក្រ​នានា។

សម្រាប់ខ្ញុំ ការទទួលបានកម្ចីដែលមានការធានា ដោយជោគជ័យ ទាមទារនូវរបាយការណ៍ហិរញ្ញវត្ថុ ផែនការអាជីវកម្ម ដែលបង្ហាញពីសក្តានុពលក្នុងការរីកចម្រើនរបស់អាជីវកម្ម និងអនុលោមភាពទៅតាមច្បាប់ និងលក្ខខណ្ឌនានា៕

សហគ្រិនស្រ្តីនៅក្នុងវិស័យសំណង់-ការជម្នះផ្នត់គំនិតសង្គម ឆ្ពោះទៅការរីកចម្រើននៃអាជីវកម្ម ជាមួយនឹងកម្ចីដែលមានការធានា

អាននិងទាញយកអត្ថបទជា PDF: លោកស្រី ដួង សុផាវី ម្ចាស់អាជីវកម្មវីភីផ្ទះចល័ត

“ការងារនេះ មិនសាកសមនឹងស្ត្រីទេ។” នាងខ្ញុំតែងតែលឺមតិនេះ ពីមនុស្សជុំវិញខ្ញុំជាញឹកញយ ប៉ុន្តែនាងខ្ញុំមិនដែលរាថយនោះទេ។ ក្នុងឆ្នាំ២០១៨ នាងខ្ញុំបានចាប់ផ្តើមអាជីវកម្ម “វីភីផ្ទះចល័ត” ដោយសាងសង់ផ្ទះ ការិយាល័យ ហាងកាហ្វេ និងសំណង់ផ្សេងៗទៀត ដែលអាចដឹកជញ្ជូនពីកន្លែងមួយទៅកន្លែងមួយទៀតបាន។ ក្នុងរយៈពេលមួយ​ឆ្នាំដំបូង ​អាជីវកម្មរបស់ខ្ញុំ​នៅមិន​មាន​ទីផ្សារនោះ​ទេ។ ​​ដោយសារចិត្តស្រលាញ់ នាងខ្ញុំ​សុខ​ចិត្ដ​បោះ​បង់​មុខ​របរ​ជា​ច្រើនមក​ចាប់យក​អាជីវកម្ម​នេះ ​ហើយនៅតែ​ប្រឹង​ប្រែង​ទាំងការធ្វើទីផ្សារបែបឌីជីថល ការប្រើប្រាស់ទុនដែលមានស្រាប់ផ្ទាល់ខ្លួនរបស់ខ្លួន និងការស្វែងរកទុនបន្ថែមពីគ្រឹះស្ថានហិរញ្ញចវត្ថុ រហូតដល់អាជីវកម្មរបស់នាងខ្ញុំចាប់ផ្តើមមានការទទួលស្គាល់នៅដើមឆ្នាំ២០២០។

សព្វថ្ងៃនេះ ក្នុងមួយខែៗ នាងខ្ញុំទទួលបានការបញ្ជាទិញពីអតិថិជនប្រហែលពី ១០ ទៅ១៥ខ្នង ជាមធ្យម។ ស្របពេលជាមួយនឹងអាជីវកម្មមានការរីកចម្រើន ខ្ញុំពិតជាមានបញ្ហាស្ទះសាច់ប្រាក់ ដោយសារតែអតិថិជនបង់ប្រាក់កក់មកខ្ញុំត្រឹមតែ ៣០% នៃតម្លៃផ្ទះតែប៉ុណ្ណោះ ដូច្នេះខ្ញុំត្រូវការលុយបង្វិលឱ្យបានទាន់ពេលវេលា សម្រាប់បង្រ្គប់នូវថ្លៃចំណាយផ្នែកប្រតិបត្តិការនានា មុននឹងទទួលបានការទូទាត់ដែលនៅសេសសល់ពីអតិថិជន។ នាងខ្ញុំបានទៅរកធនាគារស្នើកម្ចីជាទុនបង្វិលសម្រាប់អាជីវកម្ម ប៉ុន្តែនាងខ្ញុំមិនមានទ្រព្យធានា ដោយសាររាល់ទ្រព្យរបស់នាងខ្ញុំបានដាក់ធានាកម្ចីមុនៗអស់បាត់ទៅហើយ។ ពេលនោះ ខ្ញុំគិតថា បើគ្មានទ្រព្យធានា ធនាគារនឹងមិនអាចផ្តល់កម្ចីមកឱ្យខ្ញុំបានទេ។ ប៉ុន្តែ ជាមួយការធានាឥណទានពី CGCC ខ្ញុំក៏បានទទួលកម្ចីអាជីវកម្មពីធនាគារស្ថាបនា ដោយមិនចាំបាច់ត្រូវការទ្រព្យធានា។ បន្ទាប់ពីទទួលបានកម្ចីដែលមានការធានាពី CGCC ខ្ញុំបានយកវាទៅបន្ថែមជាទុនបង្វិល ដែលអាចឱ្យខ្ញុំអាចបន្តផ្តល់សេវាធ្វើផ្ទះចល័តជូនដល់អតិថិជនទាន់ពេលវេលា។

ការទទួលបានកម្ចីដែលមានការធានានេះ អាស្រ័យលើសក្តានុពលនៃអាជីវកម្មរបស់យើង ពោលគឺលទ្ធភាពនៃរីកចម្រើនទៅមុខ និងការកសាង និងថែទាំប្រវត្តិឥណទានឱ្យបានល្អ ក៏ដូចជាបំពេញគ្រប់នូវឯកសារតម្រូវ ដែលអាចបញ្ជាក់ពីភាពទុកចិត្ត និងការតាំងចិត្តរបស់ម្ចាស់អាជីវកម្មក្នុងការប្រើប្រាស់កម្ចីឱ្យចំគោលដៅ។ នាងខ្ញុំបានទទួលកម្ចីដោយជោគជ័យដើម្បីគាំទ្រដល់ការរីកចម្រើននៃអាជីវកម្មរបស់នាងខ្ញុំ ជាមួយការធានាឥណទានរបស់ CGCC ដោយដើរតួជាទ្រព្យធានា តាមរយៈគ្រឹះស្ថានធនាគារ/មីក្រូហិរញ្ញវត្ថុដៃគូរបស់ CGCC៕

គន្លឹះក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុសម្រាប់សហគ្រាសធុនតូច និងមធ្យម

អាននិងទាញយកអត្ថបទជា PDF: គន្លឹះក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុសម្រាប់ SME

អាជីវកម្មជោគជ័យ និងមានការអភិវឌ្ឍយូរអង្វែង មិនអាចខ្វះនូវរបាយការណ៍ហិរញ្ញវត្ថុស្តង់ដាបាន ទេ។ យ៉ាងណាក៏ដោយ ក្រុមហ៊ុនភាគច្រើននៅប្រទេសកម្ពុជា ជាពិសេស សហគ្រាសខ្នាតមីក្រូ តូច និងមធ្យម (MSMEs) មិនបានអនុវត្តឱ្យបានខ្ជាប់ខ្ជួនក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុឱ្យមានលក្ខណៈស្តង់ដា និងអាចជឿទុកចិត្តបាននោះទេ។ កត្តានេះ បានក្លាយជាបញ្ហាប្រឈមសម្រាប់ MSMEs ក្នុងការអភិវឌ្ឍខ្លួនឱ្យបានវែងឆ្ងាយ ទៅជាក្រុមហ៊ុនអាជីវកម្មស្តង់ដា និងបានបន្ទុចបង្អាក់ដល់លទ្ធភាពទទួលបានហិរញ្ញប្បទានរបស់ MSMEs។

របាយការណ៍ហិរញ្ញវត្ថុ គឺជាមូលដ្ឋានដ៏សំខាន់សម្រាប់ ធនាគារ និងវិនិយោគិន ក្នុងការសម្រេចចិត្តផ្តល់ឥណទាន ឬផ្តល់ទុនវិនិយោគដល់ក្រុមហ៊ុនអាជីវកម្ម។ លើសពីនេះ ការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ ឱ្យបានត្រឹមត្រូវតាមស្តង់ដាបច្ចេកទេស អាចផ្ដល់អត្ថប្រយោជន៍ជាច្រើនដល់ដំណើរការ និងការគ្រប់គ្រងអាជីវកម្ម ដូចជា ជំនួយក្នុងការធ្វើសេចក្តីសម្រេចចិត្ត ការគ្រប់គ្រងបំណុល និងការគ្រប់គ្រងទុនបង្វិល ជាដើម។

អានបន្ត៖ គន្លឹះក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុសម្រាប់ SME

ការផ្ដល់ជូនឥណទានពិសេសដោយមិនតម្រូវឱ្យមានទ្រព្យធានា

ធនាគារ កាណាឌីយ៉ា បានសហការជាមួយនឹងសមាគមសហគ្រិនវ័យក្មេងកម្ពុជា និងសមាគមសហគ្រិនស្ត្រីកម្ពុជា ក្នុងការផ្តល់ជូនពិសេសនូវឥណទានសម្រាប់សហគ្រិន សាជីវកម្ម និងធុរកិច្ច ដែលជាសមាជិកសហគម។
ការផ្ដល់ជូនឥណទានពិសេសដោយមិនតម្រូវឱ្យមានទ្រព្យធានា
Unsecured Loan Under CGCC Scheme from Canadia Bank
ធនាគារ កាណាឌីយ៉ា ផ្តល់ជូនឥណទានពិសេសដល់៖

១. សមាគមសហគ្រិនវ័យក្មេងកម្ពុជា (YEAC)

Unsecured Loan Under CGCC Scheme from Canadia Bank
Unsecured Loan Under CGCC Scheme from Canadia Bank

 

២. សមាគមសហគ្រិនស្រ្តីកម្ពុជា​ (CWEA)

Unsecured Loan Under CGCC Scheme from Canadia Bank
Unsecured Loan Under CGCC Scheme from Canadia Bank

 

  • អត្រាការប្រាក់ទាបត្រឹមតែ 13.20% ក្នុងមួយឆ្នាំ
  • ទំហំប្រាក់កម្ចី៖ រហូតដល់ 100,000 ដុល្លារ
  • រយៈពេលកម្ចី៖ រហូតដល់ 5ឆ្នាំ ដោយពុំចាំបាច់មានទ្រព្យបញ្ចាំ

 

​លក្ខខណ្ឌផ្សេងៗ
  • ចូលជាសមាជិកសមាគមសហគ្រិនវ័យក្មេងកម្ពុជា (YEAC) ឬសមាគមសហគ្រិនស្ត្រីកម្ពុជា (CWEA)
  • អាជីវកម្មមានសុពលភាពដែលបានចុះបញ្ជីមុនពេលការអនុម័តឥណទាន (យ៉ាងហោចណាស់ដោយអាជ្ញាធរថ្នាក់ស្រុក/គណៈប្រតិភូ)។ សម្រាប់ការចុះបញ្ជីផុតកំណត់ ត្រូវបន្តជាថ្មីក្នុងរយៈពេល 3 ខែ បន្ទាប់ពីដកឥណទាន
  • រយៈពេលអាជីវកម្មត្រូវដំណើរការលើសពី 2 ឆ្នាំគិតចាប់ពីថ្ងៃស្នើរសុំឥណទាន
  • អ្នកខ្ចីត្រូវតែជាម្ចាស់អាជីវកម្ម និងតំណាងឱ្យឈ្មោះនៅលើការចុះបញ្ជីអា ជីវកម្ម
  • សំណើកម្ចីសម្រាប់គោលបំណងដើមទុនធ្វើការ ឬការវិនិយោគ/ពង្រីកអាជីវកម្ម

បញ្ជាក់៖ ខ្លឹមសារខាងលើដកស្រង់ពីវេបសាយរបស់ធនាគារកាណាឌីយ៉ា

ព័ត៌មានលម្អិតសូមចូលទៅកាន់៖ ការផ្ដល់ជូនឥណទានពិសេសដោយមិនតម្រូវឱ្យមានទ្រព្យធានា