CGCC

កិច្ចពិភាក្សាស្វែងយល់ និងពង្រឹងកិច្ចសហការលើការធានាឥណទានរវាង CGCC និងគ្រឹះស្ថានហិរញ្ញវត្ថុចូលរួម សាខាខេត្តក្រចេះ ស្ទឹងត្រែង រតនគីរី និងមណ្ឌលគីរី

កាលពីថ្ងៃទី១១ ខែធ្នូ ដល់ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣ សាជីវកម្មធានាឥណទានកម្ពុជា (CGCC) ដឹកនាំដោយ លោកស្រី ពិន​​ ម៉ានីកា ប្រធានការិយាល័យទីផ្សារ និងអភិវឌ្ឍន៍អាជីវកម្ម បានជួបពិភាក្សាស្វែងយល់អំពីការអនុវត្តគម្រោងធានាឥណទាន និងផ្សព្វផ្សាយបន្ថែមអំពីគម្រោងធានាឥណទានរបស់ CGCC ដោយផ្ទាល់ជាមួយថ្នាក់ដឹកនាំ និងបុគ្គលិករបស់សាខានៃគ្រឹះស្ថានហិរញ្ញវត្ថុចូលរួម (PFIs) មួយចំនួនរបស់ CGCC រួមមាន៖

– នៅខេត្តក្រចេះ រួមមាន ធនាគារ ABA

– នៅខេត្តស្ទឹងត្រែង រួមមាន ធនាគារព្រីនស៍ និងធនាគារហ្វីលីព

– នៅខេត្តរតនគីរី រួមមាន ធនាគារកាណាឌីយ៉ា និងធនាគារព្រីនស៍

– នៅខេត្តមណ្ឌលគីរី រួមមាន ធនាគារកាណាឌីយ៉ា និងធនាគារ ABA

កិច្ចពិភាក្សាជាមួយ PFIs របស់ CGCC នៅខេត្តទាំងបួន ដែលជាខេត្តមានសក្តានុពលនៃអាជីវកម្មរបស់សហគ្រាសខ្នាតតូច និងមធ្យម គឺជាឱកាសមួយដ៏ពិសេសសម្រាប់ទាំង CGCC និង PFIs ស្វែងយល់អំពីភាពចាំបាច់នៃការធានាឥណទាន និងឱកាសដែល PFIs អាចបង្កើនការផ្តល់កម្ចីជូនទៅដល់ក្រុមហ៊ុនអាជីវកម្ម ដែលមានតម្រូវការកម្ចីតែខ្វះទ្រព្យធានា។

សាជីវកម្មធានាឥណទានកម្ពុជា (CGCC) បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ជាមួយសាជីវកម្មធានាឥណទានថៃ (TCG)

នៅថ្ងៃទី ២៩ ខែវិច្ឆិកា ឆ្នាំ ២០២៣ នៅទីក្រុងបាងកក ព្រះរាជាណាចក្រថៃ ដោយទទួលបានការឯកភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សាជីវកម្មធានាឥណទានកម្ពុជា (CGCC) បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ជាមួយសាជីវកម្មធានាឥណទានថៃ (TCG) ក្រោមវត្តមានដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិត ម៉ី វ៉ាន់ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងហានិភ័យរបស់ CGCC ដើម្បីបង្កើតកិច្ចសហប្រតិបត្តិការរវាង CGCC និង​ TCG លើការអភិវឌ្ឍយន្តការធានាឥណទាន តាមរយៈការផ្លាស់ប្តូរព័ត៌មាន ចំណេះដឹង​ ជំនួយបច្ចេកទេស និងការប្រឹក្សាយោបល់គ្នាទៅវិញទៅមក។

ឥណទានអាជីវកម្មពិសេសផ្តល់ជូនសម្រាប់សហគ្រិនស្ត្រី (០១-កញ្ញា-២០២៣ ដល់ ២៩-កុម្ភៈ-២០២៤)

តើអ្នកកំពុងខិតខំប្រឹងប្រែង ដើម្បីសម្រេចគោលដៅអាជីវកម្មរបស់អ្នក ហើយមានតម្រូវការថវិកាបន្ថែមមែនទេ? យើងផ្តល់ជូននូវអត្ថប្រយោជន៍ពិសេសសម្រាប់លោកអ្នក! ឥណទានអាជីវកម្មរបស់យើងផ្តល់ជូន និងស្វាគមន៍សហគ្រិនស្ត្រីគ្រប់រូប។ លោកអ្នកអាចទទួលបានប្រាក់កម្ចីរហូតដល់១០០.០០០ ដុល្លារ ដោយគ្មានទ្រព្យធានា។

លក្ខណ:ពិសេស៖

. ទំហំឥណទាន៖ ច្រើនបំផុតរហូតដល់ ១០០.០០០ដុល្លារ ឬសមមូលនឹងប្រាក់រៀល

. រយៈពេលឥណទាន៖ រហូតដល់ ៦ឆ្នាំ

. ទ្រព្យធានា៖ មិនតម្រូវឱ្យមាន

. អត្រាការប្រាក់៖ ០,៩៥% ទៅ ១,៣៥%

ឥណទានអាជីវកម្មពិសេសផ្តល់ជូនសម្រាប់សហគ្រិនស្ត្រី (០១-កញ្ញា-២០២៣ ដល់ ២៩-កុម្ភៈ-២០២៤)
ឥណទានអាជីវកម្មពិសេសផ្តល់ជូនសម្រាប់សហគ្រិនស្ត្រី (០១-កញ្ញា-២០២៣ ដល់ ២៩-កុម្ភៈ-២០២៤)

. សេវាអនុម័តឥណទាន៖ ១%

. ថ្លៃសេវាផ្សេងៗ៖ អាស្រ័យលើករណីជាក់ស្តែង

លក្ខខណ្ឌក្នុងការស្នើ៖ ស្ត្រី ឬសហគ្រាសខ្នាតតូច និងមធ្យមដែលគ្រប់គ្រងដោយស្ត្រី ដែលមានលក្ខណៈសមស្របតាមលក្ខខណ្ឌខាងក្រោមយ៉ាងតិច ពីរចំណុច៖

. ស្ត្រីដែលជាម្ចាស់ភាគហ៊ុនធំ

. អ្នកគ្រប់គ្រង ឬអ្នកធ្វើការសម្រេចចិត្តលើអាជីវកម្ម គឺជាស្ត្រី

. ស្ត្រីតំណាងឱ្យក្រុមហ៊ុនលើការចុះបញ្ជីអាជីវកម្មស្របច្បាប់ណាមួយ

. មានបុគ្គលិកភាគច្រើនជាស្ត្រី

. អាចស្នើបានទាំងអតិថិជនមានស្រាប់ និងអតិថិជនថ្មី

*លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត។

ឥណទានសហគមន៍កសិកម្ម

ឥណទានសហគមន៍កសិកម្ម ត្រូវបានបង្កើតឡើងសម្រាប់ផ្តល់ហិរញ្ញប្បទានដល់សហគមន៍ សម្រាប់ធ្វើប្រតិបត្តិការក្នុងផលិតកម្មកសិកម្ម កសិឧស្សាហកម្ម កសិពាណិជ្ជកម្ម​ សេវាកម្មពាក់ព័ន្ធ និងទុនបង្វិល និងវិនិយោគលើទ្រព្យសកម្មផ្សេងៗទៀត។

លក្ខណះពិសេស និងអត្ថប្រយោជន៏របស់ផលិតផលឥណទាន៖

  • ទំហំឥណទាន​: រហូតដល់ ៧៥,០០០ដុល្លារ ឬសមមូលជាប្រាក់រៀល
  • អាត្រាការប្រាក់ប្រចាំខែ: ០.៩៥%​ ទៅ ១.៣៥%​
  • រយះពេលកម្ចី: រហូតដល់ ៦០ខែ
  • របៀបបង់សង: បត់បែនតាមលំហូរសាច់ប្រាក់អាជីវកម្មរបស់អតិថិជន
  • ទ្រព្យធានា: ករណីមិនមានទ្រព្យធានាគ្រប់គ្រាន់ អតិថិជនអាចទទួលបានការធានាពី CGCC ដើម្បីទទួលបានឥណទានអាជីវកម្ម។

តម្រូវការ/លក្ខខណ្ឌ៖   

  • វិញ្ញាបនបត្រចុះបញ្ជី (ច្បាស់ចម្លង)
  • ឯកសារអត្តសញ្ញាណអ្នកចុះហត្ថលេខាលើកិច្ចសន្យាខ្ចីប្រាក់ (ច្បាប់ចម្លង)
  • កំណត់ហេតុសន្និបាតចុងក្រោយ
  • របាយការណ៍ហិរញ្ញវត្ថុ
  • របាយការណ៍បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាភិបាល

បញ្ជាក់៖ ខ្លឹមសារខាងលើដកស្រង់ពីវេបសាយរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុចម្រើន

ឥណទានខ្នាតតូច

ឥណទានខ្នាតតូច ជាប្រភេទឥណទានមានកាលកំណត់ដែលធនាគារ ហ្វីលីព ផ្តល់ជូនដល់អតិថិជនឯកត្តជនសម្រាប់៖

. កសិកម្ម៖ ការចំណាយលើសកម្មភាពនានាក្នុងវិស័យកសិកម្ម ទិញសម្ភារ:កសិកម្ម ការបង្កបង្កើនផល ឬសកម្មភាពអាជីវកម្មដែលរកប្រាក់ចំណូលតាមរដូវកាល។

. អាជីវកម្ម៖ ការចាប់ផ្តើម ឬពង្រីកអាជីវកម្ម បង្កើនស្តុក ឬដើមទុនអាជីវកម្ម និងបង់ផ្តាច់ប្រាក់កម្ចីដែលមានស្រាប់ជាដើម។

. ប្រើប្រាស់ទូទៅ ចំណាយលើការទិញរបស់របរប្រើប្រាស់ ករណីបន្ទាន់សម្ភារ:សម្រាប់ប្រើប្រាស់ផ្ទាល់ខ្លួន ឬនៅក្នុងក្រុមគ្រួសារ។

. កែលម្អគេហដ្ឋានសម្រាប់សាងសង់ ឬកែលម្អគេហដ្ឋាន រៀបចំប្រព័ន្ធទឹកស្អាត អនាម័យ និងទិញដី ឬគេហដ្ឋានស្របតាមស្តង់ដាររស់នៅដែលលោកអ្នកប្រាថ្នា។

. សម្រាប់ការសិក្សា ជំនួយផ្នែកហិរញ្ញវត្ថុដល់បុគ្គលដែលចង់បន្តការសិក្សាថ្នាក់ឧត្តមសិក្សា ឬជំនាញបច្ចេកទេសដូចជា៖ បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ ឬវគ្គបំប៉នផ្សេងៗ។

ឥណទានខ្នាតតូច
ឥណទានខ្នាតតូច

លក្ខខណ្ឌ៖

. អាយុចន្លោះពី ១៨ ទៅ ៦៥ឆ្នាំ

. ជាជនជាតិកម្ពុជាដែលមានអាជីវកម្មផ្ទាល់ខ្លួន ឬជានិយោជិកមានប្រាក់ខែ ហើយរស់នៅក្នុងតំបន់ប្រតិបត្តិការរបស់ធនាគារ ហ្វីលីព

. ជាអាជីវកម្មស្របច្បាប់ (មិនប៉ះពាល់ដល់បរិស្ថាន ឬសង្គម)

ឯកសារតម្រូវ៖

. អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ឬលិខិតឆ្លងដែនមានសុពលភាព

. ប័ណ្ណសម្គាល់ខ្លួនបុគ្គលិក (បើមាន)

. វិញ្ញាបនប័ត្រប្រកបអាជីវកម្ម (បើមាន)

. ឯកសារពាក់ព័ន្ធនឹងហិរញ្ញវត្ថុ (បើមាន)

*ធនាគារ សូមរក្សាសិទ្ធិក្នុងការផ្លាស់ប្តូរលក្ខខណ្ឌមួយចំនួនដោយមិនចាំបាច់ជូនដំណឹងជាមុន។

ឥណទានខ្នាតតូច
ឥណទានខ្នាតតូច

ចុចទីនេះដើម្បីស្វែងយល់បន្ថែមពី: Credit Guarantee Corporation of Cambodia launches $50 million Co-Financing Guarantee Scheme to support SMEs

កម្មវិធីឥណទានទូទាត់អាជីវកម្ម ជាមួយ អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី

អិលអូអិលស៊ី ផ្ដល់ជូនសេវាកម្មដែលមានស្តង់ដារ និងផលិតផលដែលមានគុណភាពខ្ពស់។ ពួកយើងក៏តែងតែនៅជិត ដើម្បីជួយអតិថិជនក្នុងការស្វែងយល់បន្ថែមពីរបៀបប្រើប្រាស់ផលិតផល និងសេវាកម្មនីមួយៗ។ ដើម្បីជួយដល់អាជីវកម្មខ្នាតតូច មធ្យម និងខ្នាតធំ ក្នុងការពង្រីកលទ្ធភាពទទួលបានហិរញ្ញប្បទាន សម្រាប់ជាទុនបង្វិល និងពង្រីកអាជីវកម្ម អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី បានសហការជាដៃគូជាមួយនិងសាជីវកម្មធានាឥណទានកម្ពុជា (CGCC) ដើម្បីផ្តល់ឥណទាន ជូនអតិថិជនដែលមានអាជីវកម្ម សហគ្រាសខ្នាតតូច និងមធ្យម ដែលមានលទ្ធភាពសងតែខ្វះទ្រព្យធានា សម្រាប់ប្រើប្រាស់ជាទុនវិនិយោគ ទុនបង្វិល និងការពង្រីកអាជីវកម្ម។

លក្ខណ:ពិសេសនៃកម្មវិធីឥណទានទូទាត់អាជីវកម្ម៖

កម្មវិធីឥណទានទូទាត់អាជីវកម្មជាមួយ អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី
កម្មវិធីឥណទានទូទាត់អាជីវកម្មជាមួយ អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី

សម្រាប់ព័ត៌មានបន្ថែម និងរបៀបដាក់ពាក្យស្នើសុំកម្ចី៖

ដើម្បីស្នើសុំប្រាក់កម្ចី អតិថិជន អាចអនុវត្តតាមជំហានងាយស្រួលខាងក្រោម៖

    . ជួបជាមួយបុគ្គលិក អិលអូអិលស៊ី នៅក្នុងតំបន់របស់លោកអ្នក ឬនៅការិយាល័យ អិលអូអិលស៊ី ដែលជិតបំផុត ឬក៏អាចធ្វើការទំនាក់ទំនងតាមរយៈ

    . លេខទូរសព្ទ ០២៣ ៩៩១ ៩៩១ ឬតាមរយៈ

    . គេហទំព័រ www.lolc.com.kh

    . ស្នើសុំចំនួនទឹកប្រាក់ជាក់លាក់ និងរយៈពេលទៅតាមតម្រូវការក្នុងក្រុមរបស់លោកអ្នក។

ផលិតផលឥណទាន សម្រាប់សហគ្រាសធុនតូច ឬមធ្យម ពីធនាគារ J-Trust Royal

តើលោកអ្នកមានបំណងចង់ពង្រីកអាជីវកម្មរបស់លោកអ្នក និងកំពុងស្វែងរកនូវកម្ចីអាជីវកម្ម ប៉ុន្តែមិនមានទ្រព្យធានាគ្រប់គ្រាន់? ធនាគារ J Trust Royal គឺជាដៃគូដ៏សក្តិសមបំផុតសម្រាប់លោកអ្នក។ ធនាគារ J Trust Royal ផ្នែកសហគ្រាសធុនតូច និងមធ្យម តែងតែទុកអតិថិជនជាចំបង។ យើងផ្តោតទៅលើការផ្តល់នូវបទពិសោធន៍សេវាកម្មធនាគារ ដែលមានភាពងាយស្រួលទៅកាន់អតិថិជន។ អនុញ្ញាតអោយយើងផ្តល់ជា ផលិតផលឥណទាន ដែលជាផ្នែកមួយនៃការរីកចម្រើនរបស់អាជីវកម្មលោកអ្នក

លក្ខណៈពិសេស៖

    . ទំហំកម្ចី៖ រហូតដល់ទៅ USD ,០០០,០០០.០០

    . រយៈពេលកម្ចី៖ រហូតដល់ទៅ ៨៤ ខែ

    . របៀបបង់សង៖ ការទូទាត់សងប្រកបដោយភាពបត់បែនដើម្បីស្របតាមតម្រូវការរបស់អាជីវកម្មលោកអ្ន

    . អត្រាការប្រាក់មានភាពប្រកួតប្រជែង

    . រូបិយប័ណ្ណរៀល និងដុល្លារ

សម្រាប់ព័ត៌មានបន្ថែម៖

សូមទំនាក់ទំនងទៅកាន់ផ្នែកបម្រើសេវាអតិថិជនរបស់ធនាគារ J Trust Royal អំពីនីតិវិធីនៃការស្នើសុំកម្ចី និងលក្ខខណ្ឌផ្សេងទៀតតាមរយ៖

ទូរស័ព្ទលេខ ០៩៥ ៥៥៥ ៦៧១ (តេឡេក្រាម) ឬ Hotline ៖ ០២៣ ៩៩៩ ២៥៥ (ក្នុងម៉ោងធ្វើការ)

សម្រាប់អាសយដ្ឋានសាខាធនាគារ J Trust Royal សូមចូលទៅកាន់គេហទំព័រ https://jtrustroyal.com/en/personal/

 

ហិរញ្ញប្បទានខ្សែសង្វាក់សាជីវកម្ម

ហិរញ្ញប្បទានខ្សែសង្វាក់សាជីវកម្មត្រូវបានតាក់តែងឡើងដើម្បីផ្ដល់ជូនដល់អតិថិជននូវកញ្ចប់ហិញ្ញប្បទាននៅក្នុងរង្វង់នៃតម្រូវការដើមទុនអាជីវកម្ម។ អាទិភាពទៅលើអតិថិជនគោលដៅគឺសហគ្រាសខ្នាតតូច និងមធ្យមដែលមានសក្តានុពលក្នុងតម្រូវការសេវាហិរញ្ញវត្ថុ, ជាពិសេសកម្ចីនិងសេវាកម្មផ្សេងៗទៀត ដើម្បីគាំទ្រដល់ប្រតិបត្តិការអាជីវកម្មរបស់ពួកគេ

លក្ខណៈពិសេសនិងអត្ថប្រយោជន៍ផលិតផល៖

    . រូបិយប័ណ្ណ៖ រៀល និងដុល្លារ

    . អត្រាការប្រាក់ប្រចាំខែ៖ ១១.៥%-១៥% ក្នុង១ឆ្នាំ

    . ទំហំកម្ចី៖ ទៅដល់ ៣០០,០០០ដុល្លារ

    . រយៈពេលកម្ចី៖ ដល់ ៩៦ខែ

    . របៀបបង់សង៖ បត់បែនតាមតម្រូវការអតិថិជន

    . ប្រភេទនៃទ្រព្យធានាបត់បែនតាមតម្រូវការអតិថិជន

អត្ថប្រយោជន៍៖

    . ឱកាសទទួលបានកម្ចីដោយមិនមានដាក់ទ្រព្យធានា

    . បង្កើនទំនាក់ទំនងល្អជាមួយដៃគូរអាជីវកម្មប្រកបដោយនិរន្តរភាព

    . បង្កើនបរិមាណលក់ និងចំណូលដោយមិនចាំបាច់ប្រើដើមទុនផ្ទាល់ខ្លួន

សម្រាប់ពត៌មានបន្ថែម៖

សូមអញ្ជើញទៅកាន់សាខារបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេអឹមខេ ណាមួយដែលនៅជិតលោកអ្នកបំផុត ឬទូរស័ព្ទទៅលេខ ០២៣ ២២០ ២០២ ឬ ១៨០០ ២០០ ២០០ ឬអុីម៉ែលមកកាន់ [email protected]

ជួបជាមួយម្ចាស់អាជីវកម្មដែល​ទទួលបានកម្ចីដែលមានការធានាពី CGCC

វិស័យកសិកម្ម គឺជាវិស័យស្នូលមួយ ក្នុងការទ្រទ្រង់កំណើនសេដ្ឋកិច្ចកម្ពុជា។ ដោយសារមើលឃើញពីសក្ដានុពុល និងដើម្បីលើកស្ទួយដល់ផលិតផលខ្មែរ និងទ្រទ្រង់ដល់បងប្អូនកសិករខ្មែរ ខ្ញុំបានសម្រេចចិត្តចាប់ផ្តើម បង្កើតជាសហភាព សហគមន៍បន្លែសុវត្ថិភាពនៅក្នុងឆ្នាំ២០២១។

ចាប់ពេលពីចាប់ផ្ដើមដំបូងរហូតដល់សព្វថ្ងៃ បញ្ហាប្រឈមសំខាន់របស់ខ្ញុំគឺ កង្វះធនធានមនុស្សក្នុងការរៀបចំឯកសារ និងការងាររដ្ឋបាលផ្សេងៗដោយសារភាគច្រើនសមាជិកនៅក្នុងសហភាពសហគមន៍គឺជាកសិករ។ បញ្ហាប្រឈសំខាន់មួយទៀតគឺ កង្វះទុនបង្វិលដើម្បីពង្រីកអាជីវកម្ម និងជំរុញការនាំចេញ។ ដំណោះស្រាយសម្រាប់ខ្ញុំ គឺប្រាក់កម្ចីពីគ្រឹះស្ថានហិរញ្ញវត្ថុ។

ដំបូងឡើយ ដោយសារទ្រព្យធានារបស់ខ្ញុំមិនគ្រប់គ្រាន់ ខ្ញុំមិនទទួលបានប្រាក់កម្ចីតាមតម្រូវការនោះទេ ដែលបានធ្វើឱ្យអាជីវកម្មរបស់ខ្ញុំមានការរាំងស្ទះប៉ុន្តែក្រោយមក ដោយសារការធានាឥណទានពី CGCC ខ្ញុំក៏ទទួលបានកម្ចីអាជីវកម្មពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុចម្រើន តាមទំហំកម្ចីដែលខ្ញុំបានស្នើសុំទាន់ពេលវេលា។ បន្ទាប់ពីទទួលបានកម្ចីដែលមានការធានា ខ្ញុំបានយកវាទៅធ្វើជាទុនបង្វិល ដែលអាចឲ្យខ្ញុំបន្ដការអាជីវកម្មសហភាពសហគមន៍បន្លែសុវត្ថិភាព ជូនដល់អតិថិជន និងដេប៉ូចែកចាយបានជាច្រើនខេត្តក្រុងទាន់ពេលវេលា។ មិនតែប៉ុណ្ណោះអាជីវកម្មរបស់ខ្ញុំ ក៏ទទួលបានការជឿទុកចិត្តពីដៃគូរអភិវឌ្ឍន៍នានាផងដែរ។

ការទទួលបានកម្ចីដែលមានការធានាពី CGCC គឺអាស្រ័យទៅលើសក្ដានុពលនៃអាជីវកម្មរបស់ខ្ញុំ ពោលគឺលទ្ធភាពនៃការរីកចម្រើនទៅមុខ ការកសាងនិងការថែទាំប្រវត្តិឥណទានឲ្យបានល្អ ក៏ដូចជាការបំពេញឯកសារតម្រូវដែលអាចបញ្ជាក់ពីភាពចាំបាច់ក្នុងការប្រើប្រាស់កម្ចីសម្រាប់អាជីវកម្មរបស់ខ្ញុំ។ ម្ចាស់អាជីវកម្មដទៃទៀតដែលមានតម្រូវការទុនប៉ុន្តែខ្វះទ្រព្យធានា ក៏អាចស្វែងរកការធានាឥណទានពី CGCC តាមរយៈគ្រឹះស្ថានធនាគារ ឬមីក្រូហិរញ្ញវត្ថុជាដៃគូរបស់ CGCC បានដែរ៕

អាននិងទាញយកអត្ថបទជា PDF: ជួបជាមួយម្ចាស់អាជីវកម្មដែលទទួលបានកម្ចីដែលមានការធានាពី CGCC

អត្ថបទស្វែងយល់អំពីប្រព័ន្ធគ្រប់គ្រងការធានា (GMS)

អាជីវកម្មមួយ មិនអាចរីកចម្រើនអស់លទ្ធភាពនោះទេ ប្រសិនមិនប្រើប្រាស់បច្ចេកវិទ្យា។ អាជីវកម្មរបស់ CGCC ក៏ដូច្នេះដែរ។ លោក ប៊ីល ហ្គេត ស្ថាបនិករបស់ក្រុមហ៊ុន Microsoft បានលើកឡើងថា៖ “បច្ចេកវិទ្យាព័ត៌មាន និងអាជីវកម្មបានភ្ជាប់គ្នាដ៏ស្អិតរមួត។ ខ្ញុំយល់ថា យើងមិនអាចនិយាយដោយមានន័យអំពីអាជីវកម្ម ដោយមិននិយាយអំពីបច្ចេកវិទ្យាព័ត៌មាននោះទេ។” ចាប់តាំងពីថ្ងៃដំបូងនៃអាជីវកម្ម CGCC បានប្រកាន់ភ្ជាប់នូវការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មាន ដោយចាប់ផ្តើមពីការប្រើប្រាស់កម្មវិធីអ៊ិចសែល និកម្មវិធី Microsoft SharePoint ដើម្បីគ្រប់គ្រងប្រតិបត្តិការធានាឥណទាន។ ថ្ងៃនេះ CGCC បានសម្រេចលទ្ធផលថ្មីមួយទៀត គឺការដាក់ឱ្យដំណើរការប្រព័ន្ធគ្រប់គ្រងការធានាឥណទាន (GMS) ដើម្បីបង្កើនការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មាន ក្នុងប្រតិបត្តិការធានាឥណទាន ប្រកបដោយប្រសិទ្ធភាព។ ការចាប់យកបច្ចេកវិទ្យាព័ត៌មាន គឺជាការប្តេជ្ញាចិត្តរបស់ CGCC ក្នុងការចូលរួមមួយចំណែកតូច ក្នុងការគាំទ្រអាទិភាពគន្លឹះទាំងប្រាំ (មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា) នៃ យុទ្ធសាស្ត្របច្ចកោណ៖ ដំណាក់កាលទីមួយ” របស់រាជរដ្ឋាភិបាលកម្ពុជា

តើ GMS ជាអ្វី?

GMS គឺជាប្រព័ន្ធឌីជីថល ដែលធ្វើស្វ័យប្រវត្តិកម្ម និងសម្រួលដំណើរការ នៃការធានាឥណទាន ឱ្យមានលក្ខណៈងាយស្រួល លឿន និងមានសុវត្ថិភាព។ GMS គឺជាប្រព័ន្ធឌីជីថលគ្រប់គ្រងប្រតិបត្តិការធានាឥណទានដំបូងគេបង្អស់ និងមានតែមួយគត់នៅកម្ពុជា ដែលត្រូវបានបង្កើតឡើងជាក់លាក់ សម្រាប់តែម៉ូដែលនៃការធានាឥណទានរបស់ CGCC។ វាគឺជាប្រព័ន្ធ ដែលផ្អែកលើបណ្តាញអ៊ីនធឺណែត និងត្រូវបានបង្កើតឡើងដោយប្រើប្រាស់ស្ថាបត្យកម្ម សេវាកម្មលក្ខណៈមីក្រូ និងបច្ចេកវិទ្យាទំនើប ដើម្បីបង្កើនប្រសិទ្ធភាព ភាពត្រឹមត្រូវ និងសុវត្ថិភាពនៃដំណើរការធានាឥណទាន។

តើ GMS ត្រូវបានបង្កើតឡើងយ៉ាងដូចម្តេច?

CGCC បានអភិវឌ្ឍ GMS ជាដំណាក់កាល។ GMS ដំណាក់កាលទី១ ត្រូវបានចំណាយពេលក្នុងការអភិវឌ្ឍអស់រយៈពេលប្រមាណ២ឆ្នាំ   ដោយក្រុមអ្នកជំនាញអភិវឌ្ឍន៍កម្មវិធីដែលមានបទពិសោធន៍ខ្ពស់។ ការអភិវឌ្ឍ GMS ត្រូវបានធ្វើឡើងតាមវិធីសាស្រ្ត ដែលមានលក្ខណៈបត់បែនឆាប់រហ័ស (Agile Approach) ដោយត្រូវបានកែលម្អជាប្រចាំ ផ្អែកលើមតិយោបល់ពីអ្នកប្រើប្រាស់ផ្ទាល់។ GMS ត្រូវបានអភិឌ្ឍ ដោយភាពប្រុងប្រយ័ត្នខ្ពស់ និងត្រូវបានធ្វើតេស្តដោយយកចិត្តទុកដាក់និងម៉ត់ចត់ មុននឹងដាក់ឱ្យដំណើរការ ដើម្បីធានាសុវត្ថិភាព និងភាពជឿទុកចិត្តបាន។  នៅក្នុងដំណាក់កាលទីមួយ  GMS ផ្តល់លក្ខណៈសំខាន់ៗ ដូចខាងក្រោម៖

. ស្វ័យប្រវត្តិកម្មទាំងស្រុង៖ GMS ធ្វើស្វ័យប្រវត្តិកម្មដំណើរការការធានាឥណទានទាំងមូល ចាប់ពីការស្នើសុំការធានាពី PFIs រហូតដល់ការអនុម័តការធានាឥណទានរបស់ CGCC។ ការផ្តល់ និងកែតម្រូវព័ត៌មានដោយស្វ័យប្រវត្តិ ត្រូវបានដាក់បញ្ចូលក្នុង GMS ដើម្បីកាត់បន្ថយកំហុស និងពេលវេលា ក្នុងការបង្កើតសំណើសុំការធានាឥណទាន និងការវាយតម្លៃសំណើធានាឥណទានផងដែរ។

. ការតាមដានដោយផ្ទាល់គ្រប់ពេលវេលា៖ GMS ផ្តល់មធ្យោបាយសម្រាប់ការតាមដានដោយផ្ទាល់គ្រប់ពេលវេលាអំពីវឌ្ឍនភាពនៃសំណើសុំការធានាឥណទាន ដោយអនុញ្ញាតឱ្យអ្នកប្រើប្រាស់អាចឆែកមើលបច្ចុប្បន្នភាពនៃការវាយតម្លៃសំណើសុំការធានាឥណទានពី CGCC បានគ្រប់ពេលវេលា។

. របាយការណ៍យ៉ាងទូលំទូលាយ៖ GMS បង្កើតរបាយការណ៍ដោយស្វ័យប្រវត្តិយ៉ាងទូលំទូលាយ អំពីការធានាឥណទាន សម្រាប់ការវិភាគទិន្នន័យអំពីការធានាឥណទាន ដើម្បីធ្វើការកែតម្រូវ និងការសម្រេចចិត្ត។

. សុវត្ថិភាពខ្ពស់៖ GMS ត្រូវបានរៀបចំនៅលើប្រព័ន្ធសុវត្ថិភាព និងប្រើប្រាស់បច្ចេកវិទ្យាសុវត្ថិភាពចុងក្រោយបំផុតដើម្បីការពារទិន្នន័យរបស់អ្នកប្រើប្រាស់។

អានបន្ត៖ អត្ថបទស្វែងយល់អំពីប្រព័ន្ធគ្រប់គ្រងការធានា (GMS)