CGCC

ស្វែងយល់ពីអត្រាការប្រាក់

ហេតុអ្វីអត្រាការប្រាក់មានសារៈសំខាន់សម្រាប់អ្នក? តើអ្នកយល់អំពីអត្រាការប្រាក់បានកម្រិតណា? អត្រាការប្រាក់មានឥទ្ធិពលយ៉ាងខ្លាំង លើការសម្រេចចិត្តរបស់បុគ្គលម្នាក់ៗ ស្ថាប័ននីមួយៗ ក៏ដូចជាប្រទេសទាំងមូល ក្នុងការខ្ចីប្រាក់ពីគេ ការផ្តល់ប្រាក់ឱ្យគេខ្ចី ការបង្កើនវិនិយោគ និងការបន្ថយការវិនិយោគ ជាដើម។ ប្រសិនអត្រាការប្រាក់កើនឡើងខ្ពស់ ក្រុមហ៊ុនអាជីវកម្មនឹងពន្យាពេល ក្នុងការកៀរគរដើមទុនមកវិនិយោគ ឬពង្រីកអាជីវកម្ម ដែលធ្វើឱ្យភាពមានការងារធ្វើ និងប្រាក់ចំណូលរបស់បុគ្គលម្នាក់ៗធ្លាក់ចុះ។ ដូច្នេះ ការស្វែងយល់អំពីអត្រាការប្រាក់មានសារៈសំខាន់ ក្នុងការសម្រេចចិត្តឱ្យបានត្រឹមត្រូវ ក្នុងការខ្ចីប្រាក់ ការឱ្យប្រាក់គេខ្ចី ឬការវិនិយោគលើអាជីវកម្ម។

១. និយមន័យនៃអត្រាការប្រាក់

ដូចគ្នានឹងទំនិញ ឬសេវាផ្សេងៗនៅក្នុងសេដ្ឋកិច្ចដែរ ការផ្តល់កម្ចីឬការខ្ចីគឺមានតម្លៃ (price) របស់វា។ ឧទាហរណ៍ ការជួលផ្ទះស្នាក់នៅ ១ខែ មានតម្លៃ ១.០០០ដុល្លារ រីឯការជួលសាច់ប្រាក់មកប្រើប្រាស់ ចំនួន ១០.០០០ដុល្លារ (ខ្ចីប្រាក់) ក្នុង ១ខែ មានតម្លៃ ១០០ដុល្លារ។ តាមរយៈឧទាហរណ៍នេះ អត្រាការប្រាក់សម្រាប់ការខ្ចីប្រាក់ ឬឱ្យប្រាក់គេខ្ចី (cost of borrowing) ចំនួន ១០.០០០ដុល្លារ ស្មើនឹង ១% ក្នុង ១ខែ (១០០ ចែកកនឹង ១០.០០០)។ ការជួលផ្ទះ មានតម្លៃ ខុសគ្នា ទៅតាមប្រភេទផ្ទះ, រយៈពេលនៃការជួលផ្ទះ, និងប្រភេទអតិថិជនដែលជួល។ល។ ដូចគ្នាដែរ អត្រាការប្រាក់ មានកម្រិតខុសគ្នា អាស្រ័យលើប្រភេទកម្ចី រយៈពេលកម្ចី និងអតិថិជនដែលស្នើសុំកម្ចី។ ជាទូទៅ អត្រាការប្រាក់ ត្រូវបានគិតជាភាគរយនៃប្រាក់ដើម ក្នុងមួយឆ្នាំ។ ដូច្នេះ នៅពេលគេនិយាយថា អត្រាការប្រាក់ចំនួន ៥% ឬ ១០% មានន័យថា ៥% ឬ ១០% ក្នុងមួយឆ្នាំ នៃប្រាក់ដើម។ និយាយឱ្យខ្លី អត្រាការប្រាក់គឺជាថ្លៃ (price) នៃការឱ្យប្រាក់គេខ្ចី ឬការស្នើសុំខ្ចីប្រាក់គេ។

អានបន្ត៖ ស្វែងយល់ពីអត្រាការប្រាក់

ស្វែងយល់អំពីការធានាឥណទាន “កិច្ចសម្ភាសន៍ជាមួយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ”

អាននិងទាញយកជា PDF: កិច្ចសម្ភាសន៍ជាមួយប្រធាននាយកប្រតិបត្តិ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ​​ អេ ​អឹម ខេ

១. តើ​គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ យល់ឃើញដូចម្តេច ចំពោះគម្រោងធានាឥណទាននៅកម្ពុជា? ហេតុអ្វីបានជាអេ អឹម ខេ ចូលរួមជាដៃគូជាមួយ CGCC?

គម្រោងធានាឥណទាន មានសារៈសំខាន់យ៉ាងខ្លាំងសម្រាប់អតិថិជនទំាងឡាយណា ដែលមិនមានលទ្ធភាពក្នុងការទទួលបានហិរញ្ញប្បទាន ដោយគ្មានទ្រព្យធានា។ CGCC ដើរតួរយ៉ាងសំខាន់ក្នុងការគាំទ្រដល់អាជីវកម្មក្នុងស្រុក ដើម្បីបង្កើនភាពមានការងារធ្វើ ក៏ដូចជាគាំទ្រដល់កំណើនសេដ្ឋកិច្ចកម្ពុជាទាំងមូលផងដែរ។ ជាមួយគ្នានេះ គម្រោងធានាឥណទាន បានគាំទ្រដល់បេសកកម្មរបស់ អេ អឹម ខេ ក្នុងការគាំទ្រដល់ប្រជាជនកម្ពុជា ដើម្បីទទួលបានហិរញ្ញប្បទានដោយគ្មានទ្រព្យធានា​ ព្រោះកម្ចីភាគច្រើនរបស់ អេ អឹម ខេ សុទ្ធសឹងតែជាកម្ចីដែលគ្មា​នទ្រព្យធានា។

 

២. បន្ទាប់ពីបានចុះហត្ថលេខាលើកិច្ចព្រមព្រៀមធានាឥណទានជាមួយ CGCC និងកំពុងក្លាយជា PFI ដែលផ្តល់កម្ចីដែលមានការធានាច្រើនជាងគេមួយរបស់ CGCC តើ អេ អឹម ខេ យល់ឃើញថា គម្រោងធានាឥណទានបានផ្តល់អត្ថប្រយោជន៍ដូចម្តេចខ្លះចំពោះ អេ អឹម ខេ និងអតិថិជន?

តាមរយៈគម្រោងធានាឥណទានរបស់ CGCC អេ អឹម ខេ អាចពង្រីកការផ្តល់កម្ចីដែលមិនមានទ្រព្យធានាបានកាន់តែច្រើនឡើងៗ។ បើគ្មាន CGCC ទេ យើងក៏មិនមានទំនុកចិត្ត ក្នុងការផ្តល់កម្ចីយ៉ាងច្រើនបែបនេះដែរ ដោយសារយើងត្រូវពិចារណាយ៉ាងលម្អិតលើកម្ចីដែលគ្មានទ្រព្យធានា ពិសេសលើហានិភ័យ​ ដូចជាលទ្ធភាពនៃលំហូរសាច់ប្រាក់ដែលមិនប្រក្រតី និងក្នុងករណីអាជីវកម្មដែលអតិថិជនបានជួបបញ្ហា។ សម្រាប់អតិថិជន ពួកគាត់អាចរីករាយនឹងការគាំទ្រផ្នែកហិរញ្ញប្បទានពី អេ អឹម ខេ ដែលអាចបំពេញសេចក្តីត្រូវការ​របស់ពួកគាត់ ដើម្បីកំណើនអាជីវកម្ម ដោយពួកគាត់មិនចាំបាច់ព្រួយបារម្ភច្រើនពេកទៅលើតម្រូវការទ្រព្យធានា។

 

៣. តើគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ​ អេ អឹម ខេ​ យល់យ៉ាងដូចម្តេចចំពោះការធានាឥណទានជាកញ្ជប់ក្រោមការធានារបស់ CGCC?​ តើគម្រោងនេះអាចផ្តល់អត្ថ​ប្រយោជន៍យ៉ាងណាខ្លះដល់ អេ អឹម ខេ ក្នុងការបញ្ចេញកម្ចីដែលខ្វះទ្រព្យបញ្ចាំ?

ពិតណាស់ ចំពោះ អេ អឹម ខេ​ គម្រោងធានាឥណទានជាកញ្ចប់នេះ គឺជាគំនិតផ្តួចផ្តើមដ៏ល្អ ព្រោះថាវានឹងធ្វើឱ្យប្រសើរឡើងនូវពេលវេលាដំណើរការ និងបន្ទុកការងារ ដែលជះឥទ្ធិពលដល់ដំណើរការក្នុងការស្នើសុំប្រាក់កម្ចីទាំងមូល។ យ៉ាងណាក៏ដោយ យើងចង់ឃើញកម្រៃធានាឥណទានទាបសម្រាប់គម្រោងនេះ បើប្រៀបធៀបទៅនឹងគម្រោងបច្ចុប្បន្ន។

 

៤.ដោយមើលឃើញថា មួយរយៈចុងក្រោយនេះ ​ អេ អឹម ខេ បាននិងកំពុងតែបន្តបញ្ចេញឥណទានដែលគ្មានទ្រព្យធានាក្រោមការធានាពី CGCC ដល់អាជីវកម្ម កាន់តែច្រើន ដូច្នេះ តើ ​ អេ អឹម ខេ មានយុទ្ធសាស្រ្ត ឬផែនការដូចម្តេច ដើម្បីបង្កើនការប្រើប្រាស់ការធានាឥណទានឱ្យកាន់តែច្រើនទៀត នៅទូទាំងប្រទេសកម្ពុជា នាឆ្នាំ២០២៣ ខាងមុខនេះ?

ពួកយើង​ (AMK) នឹងបន្តផ្តោតលើការបំពេញតម្រូវការរបស់អតិថិជនរបស់យើងក្នុងគ្រប់វិស័យ។ លើសពីនេះ ពួកយើងនឹងផ្តោតសំខាន់លើអាជីវកម្មពាក់ព័ន្ធនឹងថាមពលកកើតឡើងវិញ (renewable energy) និងវិស័យកសិកម្ម។

 

៥. ដោយសារតែប្រធានបទនៃការធានាឥណទាននៅតែជារឿងថ្មីនៅឡើយសម្រាប់កម្ពុជា តើ អេ អឹម ខេ និង CGCC គួរតែបន្តធ្វើអ្វីខ្លះទៀត ដើម្បីលើកកម្ពស់ការយល់ដឹងនៃការធានាឥណទានសម្រាប់អតិថិជននាឆ្នាំ២០២៣ខាងមុខនេះ?

វាជាការល្អប្រសិនបើ CGCC និង AMK អាចចូលរួមសហប្រតិបត្តិជាមួយគ្នា ធ្វើកម្មវិធីសិក្ខាសាលាជាបន្តបន្ទាប់​ ដើម្បីបង្កើនការយល់ដឹងអំពីភាពជាដៃគូនេះដល់សហគ្រាសធុនតូច និងមធ្យម តាមរយៈសមាគមឯកជន និងអាជីវកម្មនៅកម្ពុជា។

ជំនួបជាមួយសហព័ន្ធស្រូវអង្ករកម្ពុជា ពិភាក្សាលើលទ្ធភាពសហការ ដើម្បីគាំទ្រដល់វិស័យស្រូវអង្ករកម្ពុជា

នាថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៣ នៅទីស្នាក់ការនៃលេខាធិការដ្ឋានសហព័ន្ធស្រូវអង្ករកម្ពុជា លោក Wong Keet Loong អគ្គនាយក CGCC និងសហការីចំនួនពីររូបទៀត បានចូលជួបប្រជុំជាមួយ ឧកញ៉ា ចាន់ សុឃាំង ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា ដើម្បីពិភាក្សាពីលទ្ធភាពនៃការសហការ ដើម្បីលើកស្ទួយដល់វិស័យស្រូវអង្ករកម្ពុជា។

នៅក្នុងកិច្ចប្រជុំនេះ ភាគីទាំងពីរបានចែករំលែកអំពីវិស័យស្រូវអង្ករ ក៏ដូចជាពិភាក្សាអំពីគម្រោងនៃការផ្ដល់ការធានាឥណទាន លើហិរញ្ញប្បទានមកលើវិស័យស្រូវអង្ករកម្ពុជា។

ជំនួបសម្តែងការគួរសម និងពិភាក្សាលើស្ថានភាពនៃទីផ្សារឥណទាននៅកម្ពុជា របស់ CGCC ជាមួយធនាគារជាតិនៃកម្ពុជា

នាថ្ងៃសុក្រ ទី១២ ខែឧសភា ឆ្នាំ២០២៣ នៅទីស្តីការធនាគារជាតិនៃកម្ពុជា (NBC) លោក Wong Keet Loong អគ្គនាយក CGCC បានដឹកនាំសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម រ័ត្ន សុវណ្ណនរៈ ឧបការីទេសាភិបាល និងជាអគ្គនាយកត្រួតពិនិត្យ NBC រួមជាមួយនឹងសហការី។

លោកអគ្គនាយក CGCC បានសម្តែងក្តីសោមនស្ស ចំពោះការស្វាគមន៍ដ៏កក់ក្តៅរបស់ឯកឧត្តមឧបការីទេសាភិបាល និងបានជម្រាបជូន អំពីវឌ្ឍនភាពការងាររបស់ CGCC ក្នុងការផ្តល់ការធានាឥណទាននារយៈកាលកន្លងមក ក៏ដូចជាផែនការយុទ្ធសាស្រ្តរបស់ CGCC ដែលចាំបាច់ត្រូវការការសហការ និងការគាំទ្រពី NBC។

ជាកិច្ចឆ្លើយតប ឯកឧត្តមឧបការីទេសាភិបាល បានកោតសរសើរចំពោះវឌ្ឍនភាពការងាររបស់ CGCC និងបានបង្ហាញការគាំទ្រដល់បេសកកម្មរបស់ CGCC ក្នុងការផ្តល់ការធានាឥណទានលើកម្ចី ដែលបញ្ចេញដោយធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដល់ក្រុមហ៊ុនអាជីវកម្ម ដែលខ្វះទ្រព្យធានា ជាពិសេសសហគ្រាសធុនតូចនិងមធ្យម ដែលជាឆ្អឹងខ្នងដ៏សំខាន់នៃការអភិវឌ្ឍសេដ្ឋកិច្ចជាតិ​​ និង​​ការលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុដល់សហគ្រាសទាំងនោះ។

អង្គប្រជុំក៏បានផ្លាស់ប្តូរយោបល់គ្នាអំពីវឌ្ឍនភាពសំខាន់ៗក្នុងវិស័យធនាគារ និងក្របខ័ណ្ឌបទប្បញ្ញត្តិថ្មីៗរបស់ NBC ព្រមទាំងអនុសាសន៍នានា ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការ ឈរលើស្មារតីរួម គឺបង្កើនបរិយាបន្នហិរញ្ញវត្ថុ និងពង្រីកលទ្ធភាពទទួលបានហិរញ្ញប្បទាន ប្រកបដោយប្រសិទ្ធភាព៕

ពិធីចុះហត្ថលេខាជាផ្លូវការលើអនុស្សរណៈនៃការយោគយល់គ្នា រវាងសាជីវកម្មធានាឥណទានកម្ពុជា (CGCC) និងសភាពាណិជ្ជកម្មកម្ពុជា (CCC)

ភ្នំពេញ ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៣៖ សាជីវកម្មធានាឥណទានកម្ពុជា (CGCC) និងសភាពាណិជ្ជកម្មកម្ពុជា (CCC) បានប្រកាសភាពជាដៃគូយុទ្ធសាស្រ្ត តាមរយៈពិធីចុះហត្ថលេខាជាផ្លូវការលើអនុស្សរណៈនៃការយោគយល់គ្នា នៅទីស្នាក់ការកណ្តាលសភាពាណិជ្ជកម្មកម្ពុជា ក្នុងគោលបំណងលើកស្ទួយដល់លទ្ធភាពទទួលបានកម្ចីដែលមានការធានា សម្រាប់ការអភិវឌ្ឍសហគ្រាសខ្នាតមីក្រូ តូច​និងមធ្យម (MSMEs) នៅកម្ពុជា។ កិច្ចសហប្រតិបត្តិការនេះនឹងផ្តល់ការគាំទ្រជាពិសេសដល់សមាជិកសមាជិកាសភាពាណិជ្ជកម្មកម្ពុជា សម្រាប់ការបង្កើនលទ្ធភាពទទួលហិរញ្ញប្បទាន ឆ្លើយតបទៅនឹងបញ្ហាខ្វះទ្រព្យធានា និងជាពិសេសចូលរួមលើកស្ទួយចំណេះដឹងហិរញ្ញវត្ថុ រួមជាមួយនឹងការធានាឥណទាន ទៅកាន់សមាជិកសមាជិការបស់សភាពាណិជ្ជកម្មកម្ពុជានៅទូទាំងប្រទេស។

Signing Ceremony on the Memorandum of Understanding (MoU) Between Credit Guarantee Corporation of Cambodia (CGCC) and Cambodia Chamber of Commerce (CCC)
Signing Ceremony on the Memorandum of Understanding (MoU) Between Credit Guarantee Corporation of Cambodia (CGCC) and Cambodia Chamber of Commerce (CCC)

លោក Wong Keet Loong អគ្គនាយក CGCC បានគូសបញ្ជាក់ឱ្យដឹងដែរថា ការចុះអនុស្សរណៈនៃការយោគយល់គ្នាជាមួយនឹងសភាពាណិជ្ជកម្មកម្ពុជា គឺជាសមិទ្ធផលដ៏សំខាន់មួយរបស់ CGCC ក្នុងការផ្តល់នូវលទ្ធភាព ដើម្បីផ្តល់ព័ត៌មានអំពី CGCC ទៅកាន់សមាជិកសមាជិការបស់ សភាពាណិជ្ជកម្មកម្ពុជានៅទូទាំងប្រទេស។ សភាពាណិជ្ជកម្មកម្ពុជា ក្នុងនាមជាស្ថាប័នដែលប្រមូលផ្តុំនូវសមាជិកដែលជាធុរជន ក៏ដូចជាសហគ្រាសធុនតូច និងមធ្យមជាច្រើន នឹងក្លាយជាដៃគូដ៏សំខាន់របស់ CGCC ក្នុងការលើកស្ទួយដល់ការជ្រួតជ្រាបអំពីអត្ថប្រយោជន៍នៃការធានាឥណទានទៅកាន់សមាជិកសមាជិការបស់ CCC។ CGCC និង CCC នឹងរួមគ្នាគាំទ្រដល់ការអភិវឌ្ឍរបស់សហគ្រាសធុនតូចនិងមធ្យមនៅកម្ពុជា ដោយបង្កើនបរិយាបន្នហិរញ្ញវត្ថុ និងចំណេះដឹងហិរញ្ញវត្ថុ”។

Signing Ceremony on the Memorandum of Understanding (MoU) Between Credit Guarantee Corporation of Cambodia (CGCC) and Cambodia Chamber of Commerce (CCC)
Signing Ceremony on the Memorandum of Understanding (MoU) Between Credit Guarantee Corporation of Cambodia (CGCC) and Cambodia Chamber of Commerce (CCC)

លោកឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា មានប្រសាសន៍ថា “សហគ្រាសខ្នាតមីក្រូ តូច និងមធ្យម ដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច ប៉ុន្តែនៅតែជួបបញ្ហាប្រឈមជាច្រើន ជាពិសេសឧបសគ្គផ្នែកហិរញ្ញវត្ថុ។ ក្នុងន័យនេះ ការចុះអនុស្សរណៈរវាង CCC និង CGCC នាថ្ងៃនេះ មានគោលដៅជាចម្បងក្នុងការជំរុញការអភិវឌ្ឍសហគ្រាសខ្នាតមីក្រូ តូចនិងមធ្យម តាមរយៈការផ្តល់ឥណទានធានា។ បន្ថែមពីលើនេះ ការចុះអនុស្សរណៈយោគយល់នេះ គឺជាសញ្ញាវិជ្ជមានមួយ ដែលនឹងជួយលើកកម្ពស់ និងធ្វើឲ្យកាន់តែស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការរវាងស្ថាប័នទាំងពីរ។”

ភាពជាដៃគូរវាង CGCC និង CCC នេះបង្ហាញពីការប្តេជ្ញាចិត្តរួមគ្នាក្នុងការលើកកម្ពស់ការអភិវឌ្ឍកំណើនសេដ្ឋកិច្ច នៅកម្ពុជា។ តាមរយៈស្មារតីរួមគ្នានេះ ស្ថាប័នទាំងពីរនឹងសម្រួលដល់ក្រុមហ៊ុន/អាជីវកម្ម ដោយដោះស្រាយនូវបញ្ហាប្រឈមផ្នែកហិរញ្ញប្បទាន និងបើកបង្ហាញពីសក្តានុពលរបស់ពួកគេ ដើម្បីជំរុញកំណើនសេដ្ឋកិច្ចក្នុងប្រទេសផងដែរ។

Signing Ceremony on the Memorandum of Understanding (MoU) Between Credit Guarantee Corporation of Cambodia (CGCC) and Cambodia Chamber of Commerce (CCC)
Signing Ceremony on the Memorandum of Understanding (MoU) Between Credit Guarantee Corporation of Cambodia (CGCC) and Cambodia Chamber of Commerce (CCC)

ចុចទីនេះស្វែងយល់បន្ថែម: សាជីវកម្មធានាឥណទានកម្ពុជា និង ធនាគារ CIMB ចាប់ដៃគូសហការផ្តល់កម្ចីមានការធានា ដល់អាជីវកម្មដែលខ្វះទ្រព្យធានា

CGCC ចូលរួមសិក្ខាសាលាស្ដីពី Strengthening Responsible Inclusive Finance in Cambodia

កាលពីថ្ងៃទី២០ ដល់ ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៣ កន្លងទៅនេះ លោក អាំង សុវណ្ណរ៉ា ប្រធាននាយកដ្ឋានគ្រប់គ្រងហានិភ័យ  និងអនុលោមភាព តំណាងឱ្យ CGCC បានចូលរួមសិក្ខាសាលាស្ដីពី (Strengthening Responsible Inclusive Finance in Cambodia) ដែលរៀបចំឡើងដោយ សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) និង CERISE+SPTF។

សិក្ខាសាលានេះមានគោលបំណងប្រមូលផ្តុំភាគីពាក់ព័ន្ធ រួមមាន ធនាជាតិនៃកម្ពុជា (NBC), សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA), សមាគមធានាគារនៅកម្ពុជា (ABC) និងសមាគម Fintech និងស្ថាប័នគាំទ្រលើផ្នែកហិរញ្ញវត្ថុដូចជា សាជីវកម្មធានាឥណទានកម្ពុជា (CGCC), ក្រេឌីត ប្យួរ៉ូ (ខេមបូឌា) (CBC), និង វិទ្យាស្ថានធនាគារ និងហិរញ្ញវត្ថុ (IBF) ដើម្បីពិភាក្សា និងស្វែងរកវិធីកែលម្អការរួមបញ្ចូលផ្នែកហិរញ្ញវត្ថុប្រកបដោយការទទួលខុសត្រូវនៅកម្ពុជា។ ជាពិសេស CGCC ក្នុងនាមជាអ្នកផ្តល់ការធានាឥណទាន អាចជួយកែលម្អលទ្ធភាពទទួលបានហិរញ្ញវត្ថុសម្រាប់សហគ្រាសធុនតូច និងមធ្យម ក៏ដូចជារួមចំណែកក្នុងគោលបំណងនៃការបង្កើន​បរិយាប​ន្ន​ហិរញ្ញវត្ថុប្រកបដោយការទទួលខុសត្រូវនៅក្នុងប្រទេសកម្ពុជា។

CGCC ចូលរួមសិក្ខាសាលាស្ដីពី Strengthening Responsible Inclusive Finance in Cambodia
CGCC ចូលរួមសិក្ខាសាលាស្ដីពី Strengthening Responsible Inclusive Finance in Cambodia
CGCC ចូលរួមសិក្ខាសាលាស្ដីពី Strengthening Responsible Inclusive Finance in Cambodia
CGCC ចូលរួមសិក្ខាសាលាស្ដីពី Strengthening Responsible Inclusive Finance in Cambodia

Click here to read more: សិក្ខាសាលាផ្សព្វផ្សាយ ស្តីពី “កម្ចីដែលមានការធានា ដើម្បីគាំទ្រដល់ការអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យម” នៅខេត្តស្វាយរៀង

ជំនួបពិភាក្សាការងារជាមួយ UN Women និង United Nations Environment Programme (UNEP) អំពីលទ្ធភាពនៃកិច្ចសហប្រតិបត្តិការលើគម្រោង “EmPower-Il: Women for Climate-Resilient Societies”។

នៅរសៀលថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣ CGCC ដឹកនាំដោយលោក Wong Keet Loongបានជួបពិភាក្សាការងារជាមួយ UN Women និង​ United Nations Environment Programme (UNEP)​​ អំពីលទ្ធភាពនៃកិច្ចសហប្រតិបត្តិការលើគម្រោង  “EmPower-Il: Women for Climate-Resilient Societies”។

កិច្ចប្រជុំបុគ្គលិក CGCC ប្រចាំឆ្នាំ២០២៣ ស្តីអំពីវឌ្ឍនភាព និងផែនការការងារសម្រាប់ឆ្នាំថ្មី

នាថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៣ សាជីវកម្មធានាឥណទានកម្ពុជា (CGCC)​ បានរៀបចំនូវកិច្ចប្រជុំបុគ្គលិកប្រចាំឆ្នាំ២០២៣ ដើម្បីធ្វើរបាយការណ៍វឌ្ឍនភាពជូនគណៈកម្មាធិការប្រតិបត្តិរបស់ CGCC និងចែករំលែកជូនបុគ្គលិកទាំងអស់អំពីវឌ្ឍនភាពការងារប្រចាំឆ្នាំ២០២២ និងត្រីមាសទី១ ឆ្នាំ២០២៣ និងជាពិសេស ទៅលើផែនការយុទ្ធសាស្រ្តរបស់នាយកដ្ឋាននីមួយៗសម្រាប់ឆ្នាំ២០២៣។

កិច្ចប្រជុំបុគ្គលិក CGCC ប្រចាំឆ្នាំ២០២៣ ស្តីអំពីវឌ្ឍនភាព និងផែនការការងារសម្រាប់ឆ្នាំថ្មី
កិច្ចប្រជុំបុគ្គលិក CGCC ប្រចាំឆ្នាំ២០២៣ ស្តីអំពីវឌ្ឍនភាព និងផែនការការងារសម្រាប់ឆ្នាំថ្មី

កិច្ចប្រជុំប្រចាំឆ្នាំនេះ មានការចូលរួមពីគ្រប់បុគ្គលិកទាំងអស់របស់ CGCC  ដែលមិនមែនត្រឹមតែជាវេទិកាដើម្បីធ្វើបទបង្ហាញពីនាយកដ្ឋានពាក់ព័ន្ធទាំងអស់នោះទេ តែជាឱកាសក្នុងការជួបពិភាក្សា ក៏ដូចជាទទួលនូវអនុសាសន៍ ស្របជាមួយទិសដៅដើម្បីអភិវឌ្ឍ CGCC លើប្រតិបត្តិការការងារ និងចូលរួមចំណែកសម្រេចចក្ខុវិស័យរួមរបស់ CGCC ក្នុងការបង្កើនបរិយាបន្នហិរញ្ញវត្ថុ និងអភិវឌ្ឍសហគ្រាសខ្នាតតូច និងមធ្យម នៅកម្ពុជា។

ក្នុងរយៈពេលជាង២ឆ្នាំនៃប្រតិបត្តិការរបស់ CGCC ក្រោមការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ជាពិសេស ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុដែលជាអាណាព្យាបាល និងការដឹកនាំពីថ្នាក់គ្រប់គ្រង ដែលមានបទពិសោធនៅក្នុងវិស័យសេដ្ឋកិច្ច ធនាគារ និងហិរញ្ញវត្ថុ CGCC បានរីកចម្រើនជាលំដាប់ ដោយគិតត្រឹមចុងត្រីមាសទី១ ឆ្នាំ២០២៣នេះ CGCC មាននូវបុគ្គលិកជាង៤០នាក់ ដែលបម្រើការងារ ប្រកបដោយស្មារតីសាមគ្គី ដើម្បីរួមគ្នាសម្រេចចក្ខុវិស័យរួមរបស់ CGCC៕

កិច្ចប្រជុំបុគ្គលិក CGCC ប្រចាំឆ្នាំ២០២៣ ស្តីអំពីវឌ្ឍនភាព និងផែនការការងារសម្រាប់ឆ្នាំថ្មី
កិច្ចប្រជុំបុគ្គលិក CGCC ប្រចាំឆ្នាំ២០២៣ ស្តីអំពីវឌ្ឍនភាព និងផែនការការងារសម្រាប់ឆ្នាំថ្មី
កិច្ចប្រជុំបុគ្គលិក CGCC ប្រចាំឆ្នាំ២០២៣ ស្តីអំពីវឌ្ឍនភាព និងផែនការការងារសម្រាប់ឆ្នាំថ្មី
កិច្ចប្រជុំបុគ្គលិក CGCC ប្រចាំឆ្នាំ២០២៣ ស្តីអំពីវឌ្ឍនភាព និងផែនការការងារសម្រាប់ឆ្នាំថ្មី

សិក្ខាសាលាផ្សព្វផ្សាយ ស្តីពី “កម្ចីដែលមានការធានា ដើម្បីគាំទ្រដល់ការអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យម” នៅខេត្តស្វាយរៀង

នាថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣ សាជីវកម្មធានាឥណទានកម្ពុជា (CGCC) បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពី “កម្ចីដែលមានការធានា ដើម្បីគាំទ្រដល់ការអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យម” នៅឯខេត្តស្វាយរៀង ក្រោមកិច្ចសហការពីសភាពាណិជកម្មខេត្តស្វាយរៀង និងមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំ និងបុគ្គលិកនៃគ្រឹះស្ថានហិរញ្ញវត្ថុចូលរួម (PFIs) មួយចំនួន និងបណ្តាសហគ្រិនដែលជាម្ចាស់អាជីវកម្មខ្នាតតូចនិងមធ្យម នៅក្នុងខេត្តស្វាយរៀង ជាង៥០នាក់។ សិក្ខាសាលាផ្សព្វផ្សាយនេះ ទទួលបានការអញ្ជើញចូលរួមជាអធិបតីដោយ លោកឧកញ៉ា សុក រ៉ាដូ ប្រធានសភាពាណិជ្ជកម្មខេត្តស្វាយរៀង និង លោក ណូ លីដា អគ្គនាយករង CGCC ។

សិក្ខាសាលាផ្សព្វផ្សាយ ស្តីពី "កម្ចីដែលមានការធានា ដើម្បីគាំទ្រដល់ការអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យម” នៅខេត្តស្វាយរៀង
សិក្ខាសាលាផ្សព្វផ្សាយ ស្តីពី “កម្ចីដែលមានការធានា ដើម្បីគាំទ្រដល់ការអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យម” នៅខេត្តស្វាយរៀង

តាមរយៈសិក្ខាសាលាផ្សព្វផ្សាយនេះ សហគ្រិននៃអាជីវកម្មខ្នាតតូចនិងមធ្យម បានជ្រាបអំពីព័ត៌មាននៃអត្ថប្រយោជន៍ពីកម្ចីដែលមានការធានាតាមរយៈគ្រឹះស្ថានហិរញ្ញវត្ថុចូលរួមរបស់ CGCC ឆ្លើយតបនឹងបញ្ហាខ្វះទ្រព្យធានាពេលស្នើសុំកម្ចី សម្រាប់ពង្រីក និងស្តារអាជីវកម្មរបស់ខ្លួន។

Dissemination Seminar on “Guaranteed Loans to Support the Development of Small and Medium Enterprises” in Svay Rieng Province
Dissemination Seminar on “Guaranteed Loans to Support the Development of Small and Medium Enterprises” in Svay Rieng Province

ចុចទីនេះស្វែងយល់បន្ថែមពី: សាជីវកម្មធានាឥណទានកម្ពុជា និង ធនាគារអូរៀនថល ប្រកាសនូវភាពជាដៃគូ ក្នុងការផ្តល់កម្ចីដែលមានការធានា ដល់អាជីវកម្មដែលខ្វះទ្រព្យធានា

ជួបជាមួយម្ចាស់សិប្បកម្មទូកនេសាទ ដែលទទួលបានកម្ចីមានការធានាពី CGCC ដើម្បីទ្រទ្រង់អាជីវកម្ម និងលើកកម្ពស់ផលិតផលក្នុងស្រុក

អាននិងទាញយកអត្ថបទជា PDF: លោក ហៀង តារា ម្ចាស់អាជីវកម្មទូកនេសាទ KCC ខេត្តកំពង់ឆ្នាំង

ដោយសារតែមើលឃើញពីសក្ដានុពុល និងដើម្បីលើកស្ទួយដល់ផលិតផលខ្មែរ​ ខ្ញុំបានសម្រេចចិត្តចាប់ផ្តើមសិប្បកម្មផលិតទូក KCC ដែលជា សិប្បកម្មផលិតទូកនៅក្នុងស្រុកដ៏កម្រមួយ នៅក្នុងខេត្តកំពង់ឆ្នាំង នៅក្នុងឆ្នាំ ២០១៤។ ទូក គឺជាយាន្តដ៏សំខាន់សម្រាប់បងប្អូនប្រជាជនខ្មែរ​ ដែលប្រកបរបរនេសាទ និងស្រែចម្ការជាប់មាត់ទឹក។

ចាប់ពីចាប់ផ្ដើមដំបូងរហូតដល់សព្វថ្ងៃ បញ្ហាប្រឈមសំខាន់របស់ខ្ញុំគឺ កង្វះទុនបង្វិល ដើម្បីពង្រីកអាជីវកម្ម ព្រោះកំណើននៃការបញ្ជាទិញពីអតិថិជន និងដេប៉ូចែកចាយនៅតាមបណ្ដាខេត្តនីមួយៗ មានការកើនឡើងជាលំដាប់។ ដំណោះស្រាយសម្រាប់ខ្ញុំ គឺប្រាក់កម្ចីពីធនាគារ។ ដោយសារតែទ្រព្យធានារបស់ខ្ញុំមិនគ្រប់គ្រាន់សម្រាប់ប្រាក់កម្ចីដែលខ្ញុំបានស្នើសុំ អាជីវកម្មរបស់ខ្ញុំមានការរាំងស្ទះ។​

ជួបជាមួយម្ចាស់សិប្បកម្មទូកនេសាទ ដែលទទួលបានកម្ចីមានការធានាពី CGCC ដើម្បីទ្រទ្រង់អាជីវកម្ម និងលើកកម្ពស់ផលិតផលក្នុងស្រុក
ជួបជាមួយម្ចាស់សិប្បកម្មទូកនេសាទ ដែលទទួលបានកម្ចីមានការធានាពី CGCC ដើម្បីទ្រទ្រង់អាជីវកម្ម និងលើកកម្ពស់ផលិតផលក្នុងស្រុក

ប៉ុន្តែ ដោយសារការធានាឥណទានពី CGCC ខ្ញុំក៏ទទួលបានកម្ចីអាជីវកម្មពី ធនាគារ ABA ទៅតាមទំហំកម្ចីដែលខ្ញុំបានស្នើសុំ ទាន់ពេលវេលា។ បន្ទាប់ពីទទួលបានកម្ចីដែលមានការធានា ខ្ញុំបានយកវាទៅធ្វើជាទុនបង្វិល ដែលអាចឲ្យខ្ញុំបន្ដការផលិតទូកបាឡាស្មាច់ជូនដល់អតិថិជន និងដេប៉ូចែកចាយបានជាច្រើនខេត្តក្រុង ទាន់ពេលវេលា។

​​​​​​​​​​​​​​​​​​ការទទួលបានកម្ចីដែលមានការធានាពី CGCC គឺអាស្រ័យទៅលើសក្ដានុពលនៃអាជីវកម្មរបស់យើង ពោលគឺលទ្ធភាពនៃការរីកចម្រើនទៅមុខ ការកសាងនិងការថែទាំប្រវត្តិឥណទានឲ្យបានល្អ ក៏ដូចជាបំពេញនូវឯកសារតម្រូវដែលអាចបញ្ជាក់ពីភាពទុកចិត្តលើម្ចាស់អាជីវកម្មក្នុងការប្រើប្រាស់កម្ចីឲ្យចំគោលដៅផងដែរ។​ ការទទួលបានកម្ចីដែលមានការធានាពី CGCC​ ​ពិតជាបានជួយឱ្យអាជីវកម្មរបស់ខ្ញុំ រីករូតលាស់មកទល់សព្វថ្ងៃ។ ប្រសិនមិនមាន​វត្តមានរបស់ CGCC​ ទេ ម្លេះមិនដឹងថាអាជីវកម្មរបស់ខ្ញុំនឹងទៅជាយ៉ាងណាទេ? ម្ចាស់អាជីវកម្មដទៃទៀត ក៏អាចទទួលបានអត្ថប្រយោជន៍ពីការធានាឥណទានពី CGCC តាមរយៈគ្រឹះស្ថានហិរញ្ញវត្ថុដៃគូរបស់ CGCC ដូចរូបខ្ញុំដែរ៕

ជួបជាមួយម្ចាស់សិប្បកម្មទូកនេសាទ ដែលទទួលបានកម្ចីមានការធានាពី CGCC ដើម្បីទ្រទ្រង់អាជីវកម្ម និងលើកកម្ពស់ផលិតផលក្នុងស្រុក
ជួបជាមួយម្ចាស់សិប្បកម្មទូកនេសាទ ដែលទទួលបានកម្ចីមានការធានាពី CGCC ដើម្បីទ្រទ្រង់អាជីវកម្ម និងលើកកម្ពស់ផលិតផលក្នុងស្រុក