(ភ្នំពេញ)៖ គិតមកត្រឹមបំណាច់ខែកក្កដា ឆ្នាំ២០២២នេះ សាជីវកម្មធានាឥណទានកម្ពុជា (CGCC) បានគាំទ្រលើការបញ្ចេញកម្ចីថ្មីៗប្រមាណ ៥៧លានដុល្លារ ជូនដល់ក្រុមហ៊ុនអាជីវកម្ម ដែលខ្វះទ្រព្យបញ្ចាំ តាមរយៈគ្រឹះស្ថានហិរញ្ញវត្ថុចូលរួម ដើម្បីឱ្យម្ចាស់អាជីវកម្ម ដែលពិបាកទទួលបានឥណទាន ដោយសារតែគ្មានទ្រព្យបញ្ចាំ ទទួលបានទុនទៅពង្រីក និងស្តារអាជីវកម្មរបស់ខ្លួន។
ថ្លែងក្នុងកម្មវិធីនៅក្នុង សិក្ខាសាលាស្តីពី “សក្តានុពលនៃគម្រោងធានាឥណទាន ក្នុងការលើកស្ទួយបរិយាបន្នហិរញ្ញវត្ថុ សម្រាប់សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា” លោក រស់ សីលវ៉ា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាភិបាល នៃសាជីវកម្មធានាឥណទានកម្ពុជា បានថ្លែងថា កម្ចីថ្មីចំនួន៥៧លានដុល្លារនេះ គឺជាចំនួនតិចតួចនៅឡើយ ប៉ុន្តែវាជាការចាប់ផ្តើមនៃការផ្លាស់ប្តូរទម្លាប់នៃការផ្តល់កម្ចី ដោយមិនផ្អែកលើទ្រព្យបញ្ចាំ នៅក្នុងទីផ្សារឥណទានរបស់ប្រទេសកម្ពុជា ក្រោយពេលដែលរាជរដ្ឋាភិបាល បានដាក់ដំណើរការគម្រោងធានាឥណទាន តាមរយៈសាជីវកម្មធានាឥណទានកម្ពុជា ជាងមួយឆ្នាំ មកនេះ។
លោកបន្តថា «ខ្ញុំសង្ឃឹមថា ធនាគារជាតិនៃកម្ពុជានឹងដាក់ចេញនូវក្របខ័ណ្ឌបទបញ្ញត្តិ និងគោលនយោបាយពាក់ព័ន្ធ ក្នុងការជំរុញ និងលើកទឹកចិត្តឱ្យធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រើប្រាស់យន្តការធានាឥណទាន ដើម្បីជំរុញបរិយាបន្នហិរញ្ញវត្ថុ និងអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យម។ ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូ នចំពោះធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដែលបានគាំទ្រយ៉ាងសកម្ម ដល់គោលនយោបាយរបស់រាជរដ្ឋាភិបាល តាមរយៈការប្រើប្រាស់គម្រោងធានាឥណទាន របស់សាជីវកម្មធានាឥណទាននៅកម្ពុជា ក្នុងការផ្តល់កម្ចីដែលមានការធានា ដល់បណ្តាក្រុមហ៊ុនអាជីវកម្ម នាពេលកន្លងមក។ ដូច្នេះ ខ្ញុំសង្ឃឹមយ៉ាងមុតមាំថា ធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ក៏ដូចជាភាគីពាក់ព័ន្ធ នឹងចូលរួមគាំទ្រគោលនយោបាយហិរញ្ញប្បទាន របស់រាជរដ្ឋាភិបាល ដើម្បីគាំទ្រដល់ការស្តារសេដ្ឋកិច្ច ឱ្យកាន់តែសកម្មបន្ថែមទៀត»។
លោកស្រី សុង ខេងឡាយ នាយិកាប្រតិបត្តិការនៃធនាគារ កាណា ឌីយ៉ា បានឱ្យដឹងថា គិតត្រឹមដំណាច់កក្កដានេះ ធនាគារកាណាឌីយ៉ា បានផ្តល់ឥណទានដោយមានការធានាពី CGCC ទៅដល់អតិថិជនចំនួន២៤៩នាក់ មានទឹកប្រាក់សរុប ចំនួន២១លានដុល្លារ និងមកទាល់ខែសីហានេះ មានកំណើនរហូតដល់២២លានដុល្លារ និងអតិថិជនកើនឡើងដល់២៦៦នាក់។ ភាគច្រើននៃអ្នកដែលទទួលបានឥណទាន ដោយមានការធានានេះ គឺជាម្ចាស់សហគ្រាសធុនតួច និងមធ្យម ដែលមានរហូតដល់៨៣%។
លោកស្រីបានកត់សម្គាល់ថា កន្លងមកម្ចាស់អាជីវកម្មមួយចំនួន ដែលមានអាជីវកម្មល្អ មានលំហូរសាច់ប្រាក់ល្អ និងលទ្ធភាពសងគ្រប់គ្រាន់ ប៉ុន្តែ លទ្ធភាពទទួលបានឥណទានរបស់ពួកគេមានកម្រិត ដោយសារតែរបៀបគណនារបស់ធនាគារ ទៅការវាយតម្លៃទ្រព្យធានា តែយ៉ាងណា តាមរយៈគម្រោងធានាឥណទាននេះ បានធ្វើឱ្យធនាគារផ្តល់នូវឥណទានឱ្យពួគគេ ទៅតាមលទ្ធភាព និងតម្រូវការនៃអាជីវកម្មរបស់ខ្លួន។
លោកស្រីបន្តថា «គម្រោងឥណទាននេះ អាចជួយទៅដល់អតិថិជនយើង បានច្រើនជាពិសេសម្ចាស់សហគ្រាសខ្នាតតូច និងមធ្យម ដែលគាត់មានបញ្ហាប្រឈមជាច្រើន ក្នុងចំណោមនោះ គឺការដែលគ្មានទ្រព្យធានា។ ជាមួយនឹងគម្រោងធានាឥណទាន យើងឃើញថា អតិថិជនរបស់យើងទទួលបានឥណទាន នៅពេលទ្រព្យធានារបស់គាត់អាចមានមិនគ្រប់់គ្រាន់ ឬករណីខ្លះគាត់មិនមានទ្រព្យធានាតែម្តង»។
លោកស្រីបានឱ្យដឹងថា ចំពោះអតិថិជន ដែលជាម្ចាស់អាជីវកម្ម ម្ចាស់សហគ្រាសធុនតូច និងមធ្យម មានបំណងស្នើសុំឥណទាន ដោយមានការធានាពីធនាគារកាណាឌីយ៉ា គឺត្រូវចុះបញ្ជីអាជីវកម្មឱ្យបានត្រឹមត្រូវ មានឯកសារគាំទ្រសកម្មភាពអាជីវកម្មរបស់ខ្លួន មានប្រតិបត្តិការតាមប្រព័ន្ធធនាគារ និងត្រូវមានផែនការអាជីវកម្មឱ្យបានច្បាស់លាស់។
លោកស្រី ជា សិរី ឧបការីទេសាភិបាល និងជាអគ្គនាយកបច្ចេកទេស ធនាគារជាតិនៃកម្ពុជា បានថ្លែងថា សហគ្រាសធុនតូច និងមធ្យម នៅតែមានបញ្ហាប្រឈមជាមួយនឹងលទ្ធភាព ក្នុងការទទួលបានហិរញ្ញប្បទាន ឬទុនវិនិយោគតាមរយៈកម្ចីពីធនាគារ ជាពិសេស SME ស្ថិតនៅក្រៅប្រព័ន្ធ ឬមិនទាន់ចុះបញ្ជីត្រឹមត្រូវ។
លោកស្រីលើកឡើងថា គម្រោងសាជីវកម្មធានាឥណទានកម្ពុជា គឺជាដំណោះស្រាយបង្កើតឡើងទាន់ពេលវេលា។ ប៉ុន្តែបើទោះបីជា គម្រោងធានាឥណទាន ផ្តល់ភាពងាយស្រួលដល់ពួកគេ ក្នុងការទទួលបានឥណទានក៏ដោយ តែម្ចាស់អាជីវកម្មមិនត្រូវជិះសេះលែងដៃនោះទេ ម្ចាស់អាជីវកម្មដែលចង់កម្ចី ត្រូវរៀបចំអាជីវកម្មរបស់ខ្លួនឱ្យបានល្អ ចុះបញ្ជីឱ្យបានត្រឹមត្រូវ និងមានបញ្ជីគណនី ឱ្យបានច្បាស់លាស់ផងដែរ។
លោក Wong Keet Loong អគ្គនាយកសាជីវកម្មធានាឥណទានកម្ពុជា (CGCC) បានឲ្យដឹងថា ចាប់ពីដើមត្រីមាសទី៣ ឆ្នាំ២០២២នេះ CGCC បានពង្រីកការធានាឥណទាន ទៅកាន់ទូទាំងប្រទេស សូម្បីតែនៅក្នុងខេត្តដាច់ស្រយាលក៏ដោយ ដោយសារតែមានបណ្តាញសាខា ដ៏ទូលំទូលាយរបស់គ្រឹះស្ថានហិរញ្ញវត្ថុចូលរួម (PFIs) របស់ CGCC នៅទូទាំងប្រទេស។ ទោះជាយ៉ាងណាក៏ដោយ ក៏ CGCC នៅតែត្រូវធ្វើបន្ថែមទៀត ដើម្បីធានាថាបរិយាបន្នហិរញ្ញវត្ថុ កាន់តែត្រូវបានលើកកម្ពស់ សម្រាប់ជាប្រយោជន៍ដល់ក្រុមហ៊ុនអាជីវកម្ម ពាសពេញប្រទេស ។
CGCC ដែលជាសហគ្រាសសាធារណៈ ស្ថិតនៅក្រោមអាណាព្យាបាលបច្ចេកទេស និងហិរញ្ញវត្ថុ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ផ្តល់ការធានាឥណទាន លើកម្ចីអាជីវកម្មដែលផ្តល់ដោយគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុចូលរួម ដើម្បីគាំទ្រដល់ក្រុមហ៊ុន ឬអាជីវកម្មដែលមានលទ្ធភាពសង ប៉ុន្តែខ្វះទ្រព្យបញ្ចាំពេលដាក់ស្នើកម្ចី។ CGCC ចូលរួមចំណែកអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល ដើម្បីជំរុញបរិយាបន្នហិរញ្ញវត្ថុ និងអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា៕
(ភ្នំពេញ)៖ គិតមកត្រឹមបំណាច់ខែកក្កដា ឆ្នាំ២០២២នេះ សាជីវកម្មធានាឥណទានកម្ពុជា (CGCC) បានគាំទ្រលើការបញ្ចេញកម្ចីថ្មីៗប្រមាណ ៥៧លានដុល្លារ ជូនដល់ក្រុមហ៊ុនអាជីវកម្ម ដែលខ្វះទ្រព្យបញ្ចាំ តាមរយៈគ្រឹះស្ថានហិរញ្ញវត្ថុចូលរួម ដើម្បីឱ្យម្ចាស់អាជីវកម្ម ដែលពិបាកទទួលបានឥណទាន ដោយសារតែគ្មានទ្រព្យបញ្ចាំ ទទួលបានទុនទៅពង្រីក និងស្តារអាជីវកម្មរបស់ខ្លួន។
ថ្លែងក្នុងកម្មវិធីនៅក្នុង សិក្ខាសាលា ស្តីពីសក្តានុពលនៃគម្រោងធានាឥណទាន ក្នុងការលើកស្ទួយបរិយាបន្នហិរញ្ញវត្ថុ សម្រាប់សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា លោក រស់ សីលវ៉ា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាភិបាល នៃសាជីវកម្មធានាឥណទានកម្ពុជា មានថ្លែងថា កម្ចីថ្មីចំនួន៥៧លានដុល្លារនេះ គឺជាចំនួនតិចតួចនៅឡើយ ប៉ុន្តែវាជាការចាប់ផ្តើមនៃការផ្លាស់ប្តូរទម្លាប់នៃការផ្តល់កម្ចី ដោយមិនផ្អែកលើទ្រព្យបញ្ចាំ នៅក្នុងទីផ្សារឥណទានរបស់ប្រទេសកម្ពុជា ក្រោយពេលដែលរាជរដ្ឋាភិបាល បានដាក់ដំណើរការគម្រោងធានាឥណទាន តាមរយៈសាជីវកម្មធានាឥណទានកម្ពុជា ជាងមួយឆ្នាំ មកនេះ។
លោកបន្តថា «ខ្ញុំសង្ឃឹមថា ធនាគារជាតិនៃកម្ពុជានឹងដាក់ចេញនូវក្របខ័ណ្ឌបទបញ្ញត្តិ និងគោលនយោបាយពាក់ព័ន្ធ ក្នុងការជំរុញ និងលើកទឹកចិត្តឱ្យធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រើប្រាស់យន្តការធានាឥណទាន ដើម្បីជំរុញបរិយាបន្នហិរញ្ញវត្ថុ និងអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យម។ ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូ នចំពោះធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដែលបានគាំទ្រយ៉ាងសកម្ម ដល់គោលនយោបាយរបស់រាជរដ្ឋាភិបាល តាមរយៈការប្រើប្រាស់គម្រោងធានាឥណទាន របស់សាជីវកម្មធានាឥណទាននៅកម្ពុជា ក្នុងការផ្តល់កម្ចីដែលមានការធានា ដល់បណ្តាក្រុមហ៊ុនអាជីវកម្ម នាពេលកន្លងមក។ ដូច្នេះ ខ្ញុំសង្ឃឹមយ៉ាងមុតមាំថា ធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ក៏ដូចជាភាគីពាក់ព័ន្ធ នឹងចូលរួមគាំទ្រគោលនយោបាយហិរញ្ញប្បទាន របស់រាជរដ្ឋាភិបាល ដើម្បីគាំទ្រដល់ការស្តារសេដ្ឋកិច្ច ឱ្យកាន់តែសកម្មបន្ថែមទៀត»។
លោកស្រី សុង ខេងឡាយ នាយិកាប្រតិបត្តិការនៃធនាគារ កាណា ឌីយ៉ា បានឱ្យដឹងថា គិតត្រឹមដំណាច់កក្កដានេះ ធនាគារកាណាឌីយ៉ា បានផ្តល់ឥណទានដោយមានការធានាពី CGCC ទៅដល់អតិថិជនចំនួន២៤៩នាក់ មានទឹកប្រាក់សរុប ចំនួន២១លានដុល្លារ និងមកទាល់ខែសីហានេះ មានកំណើនរហូតដល់២២លានដុល្លារ និងអតិថិជនកើនឡើងដល់២៦៦នាក់។ ភាគច្រើននៃអ្នកដែលទទួលបានឥណទាន ដោយមានការធានានេះ គឺជាម្ចាស់សហគ្រាសធុនតួច និងមធ្យម ដែលមានរហូតដល់៨៣%។
លោកស្រីបានកត់សម្គាល់ថា កន្លងមកម្ចាស់អាជីវកម្មមួយចំនួន ដែលមានអាជីវកម្មល្អ មានលំហូរសាច់ប្រាក់ល្អ និងលទ្ធភាពសងគ្រប់គ្រាន់ ប៉ុន្តែ លទ្ធភាពទទួលបានឥណទានរបស់ពួកគេមានកម្រិត ដោយសារតែរបៀបគណនារបស់ធនាគារ ទៅការវាយតម្លៃទ្រព្យធានា តែយ៉ាងណា តាមរយៈគម្រោងធានាឥណទាននេះ បានធ្វើឱ្យធនាគារផ្តល់នូវឥណទានឱ្យពួគគេ ទៅតាមលទ្ធភាព និងតម្រូវការនៃអាជីវកម្មរបស់ខ្លួន។
លោកស្រីបន្តថា «គម្រោងឥណទាននេះ អាចជួយទៅដល់អតិថិជនយើង បានច្រើនជាពិសេសម្ចាស់សហគ្រាសខ្នាតតូច និងមធ្យម ដែលគាត់មានបញ្ហាប្រឈមជាច្រើន ក្នុងចំណោមនោះ គឺការដែលគ្មានទ្រព្យធានា។ ជាមួយនឹងគម្រោងធានាឥណទាន យើងឃើញថា អតិថិជនរបស់យើងទទួលបានឥណទាន នៅពេលទ្រព្យធានារបស់គាត់អាចមានមិនគ្រប់់គ្រាន់ ឬករណីខ្លះគាត់មិនមានទ្រព្យធានាតែម្តង»។
លោកស្រីបានឱ្យដឹងថា ចំពោះអតិថិជន ដែលជាម្ចាស់អាជីវកម្ម ម្ចាស់សហគ្រាសធុនតូច និងមធ្យម មានបំណងស្នើសុំឥណទាន ដោយមានការធានាពីធនាគារកាណាឌីយ៉ា គឺត្រូវចុះបញ្ជីអាជីវកម្មឱ្យបានត្រឹមត្រូវ មានឯកសារគាំទ្រសកម្មភាពអាជីវកម្មរបស់ខ្លួន មានប្រតិបត្តិការតាមប្រព័ន្ធធនាគារ និងត្រូវមានផែនការអាជីវកម្មឱ្យបានច្បាស់លាស់។
លោកស្រី ជា សិរី ឧបការីទេសាភិបាល និងជាអគ្គនាយកបច្ចេកទេស ធនាគារជាតិនៃកម្ពុជា បានថ្លែងថា សហគ្រាសធុនតូច និងមធ្យម នៅតែមានបញ្ហាប្រឈមជាមួយនឹងលទ្ធភាព ក្នុងការទទួលបានហិរញ្ញប្បទាន ឬទុនវិនិយោគតាមរយៈកម្ចីពីធនាគារ ជាពិសេស SME ស្ថិតនៅក្រៅប្រព័ន្ធ ឬមិនទាន់ចុះបញ្ជីត្រឹមត្រូវ។
លោកស្រីលើកឡើងថា គម្រោងសាជីវកម្មធានាឥណទានកម្ពុជា គឺជាដំណោះស្រាយបង្កើតឡើងទាន់ពេលវេលា។ ប៉ុន្តែបើទោះបីជា គម្រោងធានាឥណទាន ផ្តល់ភាពងាយស្រួលដល់ពួកគេ ក្នុងការទទួលបានឥណទានក៏ដោយ តែម្ចាស់អាជីវកម្មមិនត្រូវជិះសេះលែងដៃនោះទេ ម្ចាស់អាជីវកម្មដែលចង់កម្ចី ត្រូវរៀបចំអាជីវកម្មរបស់ខ្លួនឱ្យបានល្អ ចុះបញ្ជីឱ្យបានត្រឹមត្រូវ និងមានបញ្ជីគណនី ឱ្យបានច្បាស់លាស់ផងដែរ។
លោក Wong Keet Loong អគ្គនាយកសាជីវកម្មធានាឥណទានកម្ពុជា (CGCC) បានឲ្យដឹងថា ចាប់ពីដើមត្រីមាសទី៣ ឆ្នាំ២០២២នេះ CGCC បានពង្រីកការធានាឥណទាន ទៅកាន់ទូទាំងប្រទេស សូម្បីតែនៅក្នុងខេត្តដាច់ស្រយាលក៏ដោយ ដោយសារតែមានបណ្តាញសាខា ដ៏ទូលំទូលាយរបស់គ្រឹះស្ថានហិរញ្ញវត្ថុចូលរួម (PFIs) របស់ CGCC នៅទូទាំងប្រទេស។ ទោះជាយ៉ាងណាក៏ដោយ ក៏ CGCC នៅតែត្រូវធ្វើបន្ថែមទៀត ដើម្បីធានាថាបរិយាបន្នហិរញ្ញវត្ថុ កាន់តែត្រូវបានលើកកម្ពស់ សម្រាប់ជាប្រយោជន៍ដល់ក្រុមហ៊ុនអាជីវកម្ម ពាសពេញប្រទេស ។
CGCC ដែលជាសហគ្រាសសាធារណៈ ស្ថិតនៅក្រោមអាណាព្យាបាលបច្ចេកទេស និងហិរញ្ញវត្ថុ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ផ្តល់ការធានាឥណទាន លើកម្ចីអាជីវកម្មដែលផ្តល់ដោយគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុចូលរួម ដើម្បីគាំទ្រដល់ក្រុមហ៊ុន ឬអាជីវកម្មដែលមានលទ្ធភាពសង ប៉ុន្តែខ្វះទ្រព្យបញ្ចាំពេលដាក់ស្នើកម្ចី។ CGCC ចូលរួមចំណែកអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល ដើម្បីជំរុញបរិយាបន្នហិរញ្ញវត្ថុ និងអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា៕
Credit to: Fresh News, August 18, 2022
Click here to know more about: កិច្ចប្រជុំក្រុមប្រឹក្សាភិបាល សាជីវកម្មធានាឥណទានកម្ពុជា អាណត្តិទី១ លើកទី១២