កាលពីរសៀលថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៤ ថ្នាក់ដឹកនាំ និងបុគ្គលិករបស់ CGCC បានចូលរួមអបអរសាទរទិវានារីអន្ដរជាតិ ដើម្បីថ្លែងអំណរគុណដល់បុគ្គលិកនារីៗទាំងអស់របស់ CGCC ដែលបានលះបង់កម្លាំងកាយចិត្ត និងប្រាជ្ញាស្មារតី ក្នុងការបំពេញកិច្ចការងាររបស់ខ្លួន ដើម្បីគាំទ្រដល់ការអភិវឌ្ឍរបស់ CGCC នៅគ្រប់ផ្នែកទាំងអស់ នាពេលកន្លងមក។
ដើម្បីសំដែងនូវការថ្លែងអំណរគុណ ថ្នាក់ដឹកនាំ CGCC បានផ្ដល់ជូនវត្ថុអនុស្សាវរីយ៍ដល់បុគ្គលិកនារី និងបានរៀបចំការទទួលទានអាហារសាមគ្គីជាមួយបុគ្គលិកទាំងអស់ ប្រកបដោយក្តីរីករាយ និងកិច្ចសហប្រតិបត្តិការល្អ។
បច្ចុប្បន្ន CGCC មានបុគ្គលិកនារីសរុបចំនួន ២១រួប (៤១%) ក្នុងចំណោមបុគ្គលិកសរុបចំនួន ៥១រូប៕